សម័យ ហ៊ុន សែន៖ គ្រាន់តែមើលមុខបាញ់ប្រាវបីគ្រាប់ស្លាប់មួយដូចសត្វធាតុ

គ្រាន់តែមើលមុខបាញ់ប្រាវបី គ្រាប់ស្លាប់ យុវជនម្នាក់នៅម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែមករាឆ្នាំ២០១២ ជនរងគ្រោះឈ្មោះ ហ៊ល ម៉េងរ៉ុង ភេទប្រុស អាយុ២០ ឆ្នាំមុខរបរ និស្សិត សាលា បច្ចេកទេស អគ្គិសនី ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ និងមានស្រុកកំណើត ភូមិភ្នំដិល ឃុំតាំងក្រាយ ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសត្រូវ២ គ្រាប់ពីក្រោយខ្នងធ្លាយ ទៅមុខដាច់ខ្យល់ស្លាប់ក្រោយពេលជិះម៉ូតូដល់ គល់ស្ពាន ស្ទឹងមានជ័យ។
ជនសង្ស័យជាឃាតករត្រូវបានគេស្គាល់ឈ្មោះ ជា រតនៈ អាយុ៣៥ ឆ្នាំមុខរបរ ជាមន្ត្រីប៉ូលិស ស្នាក់នៅផ្ទះលេខ ៣១១ ផ្លូវ២៧១ កន្លែងកើតហេតុលក់ថ្នាំលាប់គ្រប់ប្រភេទ យីហោ ជារតនៈ សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ ប្រើប្រាស់ អាវុធCZ75 បាញ់អស់៣គ្រាប់ជិះរថយន្ត Lexus 470 ពាក់ស្លាកលេខភ្នំពេញ 2Q-6699។
ពួកមន្ត្រីខាងព្រហ្មទណ្ឌខណ្ឌបានព្យាយាមបិតបាំងមិនបានរាយការណ៍ទៅស្នងការនគរបាល រាជធានីភ្នំពេញឡើយ ហើយបានបង្វែរ ករណីបាញ់សម្លាប់មនុស្ស ថាជារឿងផ្ទុះ អាវុធបាញ់គំរាម ក្មេងស្ទាវមិនអោយ ឈ្លោះគ្នាទៅវិញ ហើយសំណុំ រឿងនោះ ក៏ស្ងាត់ទៅលុះក្រោយពីកាសែតនិងគេហទំព័រកាសែតកម្ពុជាថ្មី បានធ្វើការចុះផ្សាយពី ករណីបាញ់សម្លាប់នោះទើបពួកគេមិនអាចទប់បាន។












សម័យបក្សពួកនិយម ការពារតែគ្នាឯង គង់មានថ្ងៃដឹងខ្លួនពួកនឹង!
ខ្មែរស្រលាញ់ខ្មែរ
January 10, 2012 at 2:00 am
Kingdom of evil
Sre Soth
February 3, 2012 at 11:23 pm
ពួកអាពុលនឹងអំនាច!!
piseth
February 26, 2012 at 8:19 am