Another hardcore member of CPP joins the Dead Club លោកជាសុទ្ឋបានទទួលមរណភាព
លោកជាសុទ្ឋជាអគ្គហិរញ្ញិករប
ស់គណបក្ស ប្រជាជន កម្ពុជា និងជាព្រឹទ្ឋាចារ្យ មួយរូបនៅរដ្ឋសភាបានទទួល មរណភាព ដោយសារជំងឺកាលពីម៉ោង ជាង ប្រាំល្ងាចថ្ងៃទី២១ខែមករា នៅទីក្រុងភ្នំពេញបន្ទាប់ពីលោក សម្រាក ព្យាបាលជំងឺនៅក្នុងប្រទេសសិង្ហូបុរីអស់មួយរយ:ពេលមក។ មន្ត្រីគណបក្ស ប្រជាជនកម្ពុជា បាននិយាយថាលោកជាសុទ្ឋដែលកើត នៅថ្ងៃឆ្នាំ១៩២៨ ត្រូវបានបញ្ជូនតាម យន្តហោះ ពីប្រទេសសិង្ហបូរីកាល ពីថ្ងៃទី២០ខែមករា។ក្រោយមកលោក ក៏បាន ទទួល មរណភាព នៅល្ងាច ថ្ងៃសៅរ៍ នេះ។ មន្ត្រីគណបក្ស ប្រជាជនបាន ចាត់ទុក “មរណភាពរបស់លោក គឺជាការបាត់បង់ ធនធានមនុស្សដ៏សំខាន់សម្រាប់គណបក្សនិងប្រទេស កម្ពុជាដោយ ហេតុថាលោកជាមនុស្ស ដែលបានបម្រើប្ រទេសជាតិ កម្ពុជាអស់ពេលយ៉ាងយូរ”។ លោក ជាសុទ្ឋ គឺជាមនុស្សដ៏សំខាន់ណាស់មួយ រូបនៅក្នុង គណបក្សប្រជាជនកម្ពុជា ដោយលោកមានតួនាទីជាអគ្គហិរញ្ញ របស់គណបក្ស និងជាសមាជិកមួយរូបនៅក្នុងគណអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ដែលមានសមាជិក៣៦រូប។ លោកជាជនទីពីរនៅក្នុង គណអចិន្ត្រៃយ៍ នៃគណកម្មាធិការ កណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែលបានទទួល មរណភាព បន្ទាប់ពី លោក ហុកឡងឌី បានទទួលមរណភាពក្នុង ហេតុការណ៍ធ្លាក់យន្តហោះកាល ពីខែវិច្ឆិកា២០០។លោកក៏បាន កាន់តំណែងជា សមាជិកនៃ ក្រុមប្រឹក្សារាជបល្លង្គ ផងដែរបន្ថែមលើមុខងាររបស់លោកជាសមាជិកសភាមណ្ឌលភ្នំពេញ។











