THE SON OF THE KHMER EMPIRE ​កម្ពុជាត្រូវការមេដឹកនាំថ្មីតែមិនមែនក្រុមក្បត់ជាតិនេះទេ!

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ដំណឹងដ៏វិជ្ជមានថ្មីមួយទៀតរបស់គណបក្ស សម រង្ស៊ី បន្ទាប់ពីឈ្នះក្តីលើលោក ហោ ណាំហុងនៅតុលាការបារាំង

leave a comment »

គណបក្សសមរង្ស៊ីនៅថ្ងៃនេះ បានចេញផ្សាយនូវសេចក្តីជូនដំណឹងអំ​ ពីការស៊ើបអង្កេតឡើងវិញរបស់ តុលាការប្រទេសបារាំង ចំពោះករណីគប់គ្រាប់បែកនៅ ខាងមុខអតីតរដ្ឋសភា ជាតិ កម្ពុជាកាល ពីឆ្នាំ ១៩៩៧។

សោកនាដកម្មនៃការគប់គ្រាប់នៅខាងមុខរដ្ឋសភាកាលពីឆ្នាំ១៩៩៧

តាមសេចក្តីជូនដំណឹងរបស់គណបក្សសមរង្ស៊ី អយ្យការ នៃសាធារណរដ្ឋបារាំង ប្រចាំតុលាការ ទីក្រុងប៉ារីស បានសម្រេចកាលពីដើម សប្តាហ៍នេះ បើកការស៊ើបអង្កេតឡើងវិញ ចំពោះព្រឹត្តិការណ៍ គប់គ្រាប់បែកនៅទីក្រុងភ្នំពេញកាល ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

សេចក្តីជូនដំណឹងបានបន្តថា ដោយគួបផ្សំព័ត៌មាន និងភស្តុតាងទទួលបានពី FBI ដែលជានគរបាលនៃ សហរដ្ឋអាមេរិក តុលាការបារាំង អាចកោះហៅដើម្បីសាក សួរលោក ហ៊ុន សែន និងសហការីរបស់ គាត់មួយចំនួនដូចជាលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឲ្យចូលមកឆ្លើយ ក្នុងពេលឆាប់ៗខាងមុខនេះ។ តែបើសាមីខ្លួន មិនព្រមមកឆ្លើយចំពោះ មុខតុលាការទេ នោះនឹងមានវិធានការថ្នាក់អន្តរជាតិ ដើម្បីចាប់ បង្ខំសាមីខ្លួន ឲ្យមកឆ្លើយទាល់តែបាន។

ដំណឹងនៃការស៊ើបអង្កេតឡើងវិញករណីគប់គ្រាប់បែកនៅមុខរដ្ឋសភាកាលពីឆ្នាំ ១៩៩៧ដោយ តុលាការប្រទេស បារាំងនេះ ត្រូវគណបក្ស សមរង្ស៊ីចាត់ទុកថា គឺជាជ័យជំនះ ថ្មីមួយទៀតរបស់លោក សម រង្ស៊ី លើលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ បន្ទាប់ពីឈ្នះ ក្តីលើលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅចំពោះមុខ តុលាការទីក្រុងប៉ារីស កាលពីឆ្នាំ២០១១កន្លង

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.