THE SON OF THE KHMER EMPIRE ​កម្ពុជាត្រូវការមេដឹកនាំថ្មីតែមិនមែនក្រុមក្បត់ជាតិនេះទេ!

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for February 2012

ស្រុកខ្មែរពិតជាលែងប្រើច្បាប់មែនទែនហើយឬ?

leave a comment »

សំគាល់៖ ជាទង្វើថោកទាបមិនសមជាបញ្ញវ័ន្ត៖ និស្សិត-សាស្ត្រាចារ្យ PPIU ២០០នាក់ លត់ ជង្គង់ សំពះ ខាងមុខ ផ្ទាំងរូប ថត ហ៊ុន សែននិង ប៊ុន រានី សុំជួយ ដល់ អ្នកស្រីទេព កូលាបនិងស្វាម៉ី

រឿងនេះទាក់ទងទៅនិងអ្នកស្រីទេព កូឡាប និងស្វាមីរបស់ គាត់ដែលរង ការចោទប្រកាន់ពី លោកឧកញ៉ា កុក អាន ខ្សែ ម្រាក់ខ្លើ ហ៊ុន សែន ដោយ កុក អាន បានចោទប្រកាន់ប្តីប្រពន្ធទាំងពីរ ខាងលើថាបាន លួចលុយ ជាង៥៨លានដុល្លារក្នុង គំរោងសាងសង់ សកលវិទ្យាល័យPPIU។ ពួកនិស្សិត និងសាស្រ្តាទាំង នោះអះអាងថា លុយទាំងនោះមិនបាត់ទេ ហើយបានអាន លិខិតផ្ញើជូន ហ៊ុន សែន ដោយការ លុតជង្គង់ និងសំពះ មុខផ្ទាំងរូបថត ពីចំងាយសូមអង្វរ ឲ្យហ៊ុន សែន ជួយប្តីប្រពន្ធទាំងពីរបាននៅក្រៅឃុំ។

បញ្ជាក់៖ស្រុកខ្មែរក្រឡាប់ចាក់់អស់ហើយ។វា ហាក់បីដូចជាគេលែងជំរុញមនុស្សឲ្យចូលរួមពង្រឹងច្បាប់ អនុវត្តច្បាប់ និងចំរុញមនុស្សឲ្យកាន់តែបាត់ជំនឿលើច្បាប់ថែមទៀតដោយគេបែជាលើកទឹកចិត្តនយោបាយវប្បធម៌លើកតំកើងបុគ្គល ឬឲ្យគោរពបុគ្គលដូចព្រះដើម្បីបានទទួលសម្រេចកិច្ចការអ្វីមួយ។ 

ម្យ៉ាងទៀតបើដឹងថា ប្តីប្រពន្ធទាំងពីរមិនខុសតើហេតុអីចាំបាច់ទៅលុតជង្គង់អង្វរ និងសំពះសុំជំនួយពី ហ៊ុន សែន?ទោះដឹងថាតុលាករនេះមិនឯករាជ្យក៏ដោយយើងដាច់ខាតមិនត្រូវធ្វើបែបនេះទេ ព្រោះវាជាការជាន់ជាតិពន្លិចថែមទៀត។ ត្រូវចាំថា ហ៊ុន សែនបានចិត្តធ្វើបាបយើងគឺដោយសារតែយើងធ្វើបែបនេះ។ តាមពិត ហ៊ុន សែនមិនមែនព្រះទេ ផ្ទុយទៅវិញ ហ៊ុន សែន ជាមេរោគដ៏ធំមួយក្នុងសង្គមនេះតែប៉ុណោះ។

Teachers and students at Phnom Penh International University kneeled down and worshiped the potrait of Hun xen and Bun rany asking for help to bail out Mrs Tep Kolap and her husband who are being allegedly accused of stealing company money for US$58 million from the university construction´s budget. The pairs are accused by Oknha Kok An, one of Hun Xen´s cronies.

NOTE: It seems that this country has no law and is being led to the wrong path by motivating people to promote the culture of personality cult and abosolute totalitarian etc.

if they believe that the spouse are rightous, they should be firm with the rule even though they know that the court in this country is not independent. But we must fight on in order to make it the idependent one. Remember Hun Xen is not God and he dares to suffer us because we allow him to do so at will.
(រូបថត៖ ដើមអំពិល)

Written by Kolbot Khmer

February 29, 2012 at 5:44 pm

Posted in Uncategorized

សម័យហ៊ុន សែន៖ បើករថយន្ដ លុច្សស៊ីស ស៊េរីទំនើប ពាក់ ស្លាកលេខ ខ.ម បុកគេហើយ វាយគេទៀតដោយគ្មានខ្លាចក្បាលអ្នកណា

leave a comment »

ភ្នំពេញ ៖ក្រុមពួកបាត សង្គម ដែលអាងអំ ណាចនិង ទឹកលុយរបស់ ខ្លួន បានធ្វើឱ្យម្ចាស់ រថយន្ដ លុច្សស៊ីសស៊េរី ទំនើប ពាក់ស្លាកលេខ ខ.ម២-៦៧៨៨ ប្រព្រឹត្ដកំហុស ដោយមិនខ្លាចច្បាប់ បង្កគ្រោះថ្នាក់ចរាចរទាំង កំរោលដោយបើកបុក រថយន្ដកូរ៉ូឡា ពណ៌ទឹក ប៊ិច មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2C-9012 ហើយថែមទាំង ចុះទៅវាយភាគីរងគ្រោះ ដែលជាប្តីប្រពន្ធនិង បង្ខំឱ្យសងថ្លៃបែកស្ដុប រថយន្ដរបស់ ខ្លួនទៀត ។

ដោយឡែកក្រុម សមត្ថកិច្ច មូលដ្ឋាននិងក្រុមមន្ដ្រី នគរបាល ចរាចរណ៍ ជើងគោក ដែលបានចុះទៅវាស់ វែងនឹងរកខុសរក ត្រូវ ចំពោះគ្រោះថ្នាក់ចរាចរនេះ ត្រូវបាន ម្ចាស់រថយន្ដ លុច្សស៊ីស រួមទាំងអង្គរក្សពីរ នាក់ អមដោយស្រី ស្នេហ៍វ័យក្មេង ធ្វើការ ជេរ ប្រមាថយ៉ាង ចាស់ដៃ រួចហើយ ជិះរថយន្ដ ចេញពីកន្លែងកើត ហេតុធ្វើព្រងើយ ដោយទុកឲ្យប៉ូលីសទាំងនោះបានត្រឹមតែធ្វើមុខស្ងួតមិនហ៊ានកម្រើក ។

ហេតុកាណ៍នេះបាន កើតមានឡើងកាលពីវេលា ម៉ោង១០ យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១២ នៅចំណុចផ្លូវ លេខ៥១ កែងផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋដែលឈរចោមរោមមើល ហេតុកាណ៍នេះបានរិះគន់មន្រ្តីប៉ូលិសថាអត់ កំណើតនិងខ្លាំង បានតែជាមួយអ្នកក្រ ទន់ខ្សោយតែប៉ុណ្ណោះ រីឯអ្នកមានលុយនិង មានអំណាចវិញប៉ូលីសទាំងអស់នេះបានត្រឹមតែធ្វើមុខដូចស្វាកុំថា ឡើយដល់ចាប់ សូម្បីតែក្អក មើលមុខ ឬដើរទៅជិតគេក៏មិនហ៊ានផង។

(រូបភាព៖ ដើមអំពិល)

Written by Kolbot Khmer

February 29, 2012 at 5:33 pm

Posted in Uncategorized

កំណាព្យខ្លីៗពីនេះពីនោះ៖ ស្នាមញញឹមក្មេងសម្រាម

leave a comment »

ញញឹមពួកខ្ញុំក្រុមក្មេងសម្រាម            រស់នៅរហាមបានព្រឹកខ្វះល្ងាច
ខ្វះខោអាវស្លៀកដេកក្នុងខ្ទមដាច               ភ្លៀងមកបាចសាចជីវិតរបួស។

ទោះយើងកំសត់យើងនៅញញឹម         ទោះអស់សង្ឃឹមយើងនៅទ្រាំរស់
ទោះយើងអត់ឃ្លានយើងរស់ដោយស្មោះ  យើងមិនលោតផ្លោះយើងមិនលួចជាតិ។

(រូបភាព៖ Kids at Meanchey dump site by Julian Li)

Written by Kolbot Khmer

February 29, 2012 at 9:51 am

Bavet town governor Chhouk Bandith was a suspect?

leave a comment »

The Interior Minister backtracked yesterday after previously declaring officials knew the identity of the person who shot three protesters outside a shoe factory in Svay Rieng province last week and refused to quash rumours that Bavet town governor Chhouk Bandith was a suspect.

NOTE: The case will be surely closed as the suspect is the CPP´s gang and also a govenor.

(Photo: PPP)

Written by Kolbot Khmer

February 29, 2012 at 9:46 am

ពិតជាមិនយល់៖ ក្រឡាប់ចាក់អស់ហើយស្រុកខ្មែរ….តើវាកើតមានឡើងមែនឬទេ?

leave a comment »

កូនស្រីលាងជើងកូនប្រុសដែលជាប្រពៃណីតាំងពីដូនតាមក បែជាគេហាមមិនឲ្យ អនុវត្តន៍ដោយអះអាង ថាវាជាការប្រមាថឬរំលោភសិទ្ធិស្រ្តីនិងជាវប្បធម៌មិនល្អ តែបែធ្វើពិធីកាត់នំបែប អឺរ៉ុបហុយដី ហើយបែជាមានពិធីបែបនេះទៀត?

សំគាល់៖ ខ្ញុំមិនដែលដឹងឬឃើញគេធ្វើពិធីនេះទេ ហើយក៏មិនដឹងថាគេធ្វើនៅខេត្តឬក្រុងណាដែរ។ សូមជួយវិនិច្ឆ័យចំពោះរូបនោះ។

Is it a new tradition of Cambodia?

As we remember last year Cambodian govt banned the ceremony of bride cleaning the groom´s feet but now here comes the woman demanded the man to cleas hers.

NOTE: I see this picture posted on website and become interested but I dont know if this new trend is being practiced in our country. It is up to you to judge.

Of course, we are entitled to be equal by birth and rights as human being, but the tradition of cleaning the groom´s feet had been practiced for along time in our tradition which has recently banned Cambodian government should be well-preserved. But to our surprise, this practiced is seen. However, i wont take it serious as I have never seen it is performed directly so far. It may be, not in Takeo, but in other towns or provinces of Cambodia.

In fact, I dont object any change but our precious tradition should be well-preserved while we are being mordernized in order to integrate ourselves into the multicultural world.

Below are some of the comments from my Facebook

Kitty Pich ‎@_@ maybe the girl side is very powerful or pich.

Chanda Suon Well, it looks like the world is changing for better, lol. Woman first! remember hehe

Sovanna Horn · Friends with Nokor Koktlork and 25 others

នេះហើយសម័យពួកចោរហារយ វាបំផ្លាញខ្ទេចបំផ្លាញខ្ទិ សូម្បិប្រពៃ
ណីខ្មែរ។បើខ្មែរម្នាក់ៗមិនជួយនាំគ្នាថែរក្សាកេរ្តិ៏ដំណែលដួនតារបស់យើងទេ ថ្ងៃណាមួយត្រូវរលាយសាបសូន្យជាមិនខាន។តាំងពីណាពីណីមក
ឃើញតែកូនក្រមុំជូតជើងជូនកូនកំឡោះ នេះស្អីអញ្ចេះទៅជាកូនកំឡោះ
ជូតជើងឲ្យកូនក្រមុំទៅវិញ ពួកអស់នេះសុទ្ធតែនរកប្រែតមកចាប់កំណើត។

Norah Riddhi ពួកអាបំផ្លាញជាតិមិនត្រឹមតែបំផ្លាញជាតិទេគឺបំផ្លាញអ្វីៗគ្រប់យ៉ាងរួមទាំងវប្បធម៌ប្រពៃណីដែលដូនតាខ្មែរបានបន្សល់ទុកមកអោយអនុវត្តន៍តជំនាន់

Kol ThyDa ដា ចង់ដឹងគេរៀបការនៅណាដល់ហើយ ចង់សួរ មើល ថា ម៉េចកូនក្រមុំណឹង អាងមាឌ អីបានធ្វើដល់ថ្នាក់ណឹងចឹង?????? យ៉ាប់ម៉ង Read the rest of this entry »

Bus Crush on way to Koh Kong

leave a comment »

One Russian a 23-year old Russian woman who w

as on the bus had died after being admitted to hospital.

There were 48 passengers on board the bus, 40 were foreign tourists. of the 40 foreign tourists are Finns and they are injured. All are injure. The bus driver fled after the crash.

Written by Kolbot Khmer

February 29, 2012 at 9:24 am

អ្នកភូមិបូរីឡាតវ៉ាបិទផ្លូវ

leave a comment »

Written by Kolbot Khmer

February 29, 2012 at 9:20 am

ទស្សនៈស្មានៗ៖ ហ៊ុន សែន ថាប៉ូលីស អង្គរក្សឬរដ្ឋាភិបាលគាត់កាចដោយសាឃើញសាច់គោអាំងតាមផ្លូវសាធារណៈ

leave a comment »

បញ្ជាក់៖ រដ្ឋាភិបាលហ៊ុន សែន បានហាមមិនឲ្យអាំងគោ តាមទីសាធារណៈទេដោយ អះអាង ថាការអាំងបែបនេះជាការលើកទឹកចិត្តជំរុញឲ្យមានអំពើហឹង្សាក្នុងសង្គម។

(រូបភាព៖ ប៉ូលីសវាយស្រ្តីបឹងកក់ ក្នុងពេលដែលគាត់តវ៉ានឹង ក្រុមហ៊ុនមកវា យកំទេចផ្ទះ និងប្លន់ដីគាត់)

Written by Kolbot Khmer

February 29, 2012 at 9:19 am

Posted in Uncategorized

Beg Beg…China donates office supplies

leave a comment »

សប្បាយណាស់កម្ពុជា មានមោទនភាពណាស់កម្ពុជា គ្រប់ឳកាសទាំងអស់សុទ្ធតែមាន ឳកាសសុំទានឬបាន ទទួលអំណោយ ទានពីគេគ្រប់ពេលដែល កម្ពុជា ទទួលធ្វើកិច្ចការ អ្វីមួយ។

ចិនផ្តល់សម្ភារៈ ការិយាល័យ តម្លៃ ៤៣ ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់រៀបចំ កិច្ចប្រជុំកំពូលអាស៊ាន
———————————–
It is always the pride and the golden chance for Cambodia, Kingdom of Wonder under Hun Xen, because it is always the chance to beg and get alms from others when Cambodia comes to do anything.

China provides office supplies cost US$43.0000 to Cambodia in order to organize the Asean Summit.

Written by Kolbot Khmer

February 29, 2012 at 9:16 am

Development-a-la-CPP: Build public roads and bridges with your own money, the CPP government does not care!!! អ្នកភូមិរៃប្រាក់ជួសជុលផ្លូវ

leave a comment »

កុំភ្លេចដាក់ឈ្មោះស្ពាន ថា៖ស្ពានហ៊ុនសែន-តិរច្ឆាន

Written by Kolbot Khmer

February 29, 2012 at 9:11 am

Democrazy in Cambodia

leave a comment »

Written by Kolbot Khmer

February 29, 2012 at 9:08 am

Posted in Uncategorized

Tagged with

នាយករដ្ឋមន្រ្តីគោអាំង ឬបុរសខ្លាំងនិយាយគ្មានអ្នកណាដែលយកត្រចៀកស្តាប់

leave a comment »

ហ៊ុន សែនបានព្រមានដោយក្រេវក្រោធថានឹងបិទភោជ្ជនីយដ្នានទាំងឡាយណាដែលមិនធ្វើតាមបទបញ្ជារដ្ឋាភិបាល គាត់ដែលបានចេញេសចកី្តប្រកាសថ្មីមិនឲ្យបន្តអាំងគោ តាមផ្លូវក្នុងពិធីដែលហ៊ុន សែន ចូលរួមប្រកាសផ្សព្វផ្សាយជាផ្លូវការ ចលនាប្រឡង ប្រណាំងទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅវិមាន សន្តិភាព នៃទីស្តីការ នាយករដ្ឋមន្ត្រី។

“កុំយកដាក់អាផ្លាកគោដុតឈ្ងុយឆ្ងាញ់ ហើយយកគោទៅដាក់នៅហ្នឹង វាអត់ត្រូវស្តង់ដារទៀត។ និយាយពីដាក់ទៅច្រងាងអ៊‌ីចឹង ដីបក់មកវាមិនប៉ះពាល់ដល់សុខភាព។ អ៊‌ីចឹងត្រូវតាមដានត្រួតពិនិត្យអាហ្នឹងផង ដើម្បីជៀសវាងនូវការដែលយើងបានដាក់ចេញនូវ… ព្រះសង្ឃបិណ្ឌបាត រាជរដ្ឋាភិបាលឯកភាពហើយ បែរជាមិនអនុវត្ត ហើយបើសិនជាភោជនីយដ្ឋានណា ដែលគាត់មិនធ្វើតាម គឺបិទភោជនីយដ្ឋានហ្នឹងចោលទៅ អាហ្នឹងនិយាយអោយច្បាស់ៗអ៊‌ីចឹងហ្មង”។
…………………………………..
សំគាល់៖ គ្រាប់បទបញ្ជារបសរដ្ឋាភិបាល ហ៊ុន សែន បានដាក់មក គឺមានអ្នកណាស្តាប់ មន្រ្តីក្រោមឳវាទ ហ៊ុន សែន មិនខ្វល់ ឬក៏មានប្រសិទ្ធភាពតែមួយចំអិនកំពិសតែប៉ុណ្ណោះ។

The roasted beef prime minister or the strong man whose words and orders are always useless and ignored.

Hun Sen gave a strong warnin to close all restuarangs that ignore his government´s order to stop roasting beef in the public during his speech at the ceremony of Clean City Competition program on 27 Feb 2012.

កោះសន្តិភាពហៅ «វៀតណាម» ថា«យួន» មិនខ្លាចសំដាច់ម៍ហ៊ុន សែន ប្តឹងពីបទ ប្រកាន់ពូជសាសន៍ដូចប្តឹង លោក សម រង្ស៊ីទេឬ?

leave a comment »

ថៅកែយួននាំបក្សពួកយកជាងទងម្នាក់ ទៅ វាយ ធ្វើបាប តាមដងផ្លូវ

សំគាល់៖«យួនពិតជាមានអំណាចធ្វើអ្វីបានតាមចិត្តនៅស្រុកខ្មែរមែន»

រាជធានីភ្នំពេញ ៖ ជាងធ្វើគ្រឿងប្រាក់ម្នាក់បានចោទប្រកាន់ថា ថៅកែរបស់ខ្លួនរួម ទាំងបក្សពួក សរុប៥នាក់ បានជិះម៉ូតូឌុបយករូប គេទៅទម្លាក់ចោលនៅតាម ផ្លូវហើយ នាំគ្នាវាយដំនឹងស្នាប់ដៃ បណ្តាលឱ្យបែកមុខបែកមាត់ដួលសន្លប់តាមដងផ្លូវ ហើយក៏ នាំគ្នាគេចខ្លួនបាត់អស់ ។

ការប្រើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៤ កុម្ភៈ នៅតាមដងផ្លូវស្ថិតនៅ ក្នុងភូមិទួល សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលអះអាងថា ទទួលរងការវាយដំនេះឈ្មោះញឹម ឡៃស៊ីម ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងទងធ្វើគ្រឿងប្រាក់ មានទីលំនៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ  ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមជនដៃដល់ មានបក្សពួកចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿង ដែលមួយគ្រឿងបាន ដឹកជនរងគ្រោះ មកទម្លាក់នៅតាមផ្លូវហើយនាំគ្នាវាយទៅលើជនរងគ្រោះយ៉ាងចាស់ដៃតែម្តង ។ បន្ទាប់ ពីបង្ករបួសស្នាមហើយក្រុមនេះបានគេចខ្លួនបាត់អស់ទៅ ។

តាមសម្តីឈ្មោះញឹម ឡៃស៊ីម បានឱ្យដឹងថា ជនដៃដល់ដែល បានវាយមកលើ ខ្លួន ឈ្មោះព្រុង ជនជាតិវៀតណាម និងជាមេជាងធ្វើគ្រឿងប្រាក់ រួមទាំងបក្សពួក ចំនួន ៤នាក់ដោយចោទខ្លួនថា ជាអ្នកលួចទូរទស្សន៍ រួចដឹកមកវាយដំបែបនេះតែម្តង ។

ជនរងគ្រោះបន្តថា ពីមុនរូបគេធ្វើជាសន្តិសុខ បានឈប់ប្រមាណ ជាង១ខែហើយទៅ ធ្វើជា ជាងធ្វើគ្រឿង ប្រាក់នៅផ្ទះរបស់ឈ្មោះព្រុង ជនជាតិវៀតណាម ។

នៅល្ងាចថ្ងៃទី២៣ កុម្ភៈ ជនរងគ្រោះបានទូរស័ព្ទទៅេមជាងឈ្មោះព្រុងថា ខ្លួនឈប់ ធ្វើការ ហើយ ស្រាប់តែមេជាងនោះប្រាប់ថា ចាំស្អែកចាំទៅ តែខ្លួនមិន ព្រមក៏បាន ធ្វើដំណើរមកផ្ទះ ។ លុះព្រឹកឡើងនៅពេលដែលឈ្មោះញឹម ឡៃស៊ីម កំពុងផឹកកាហ្វេ ស្រាប់តែឈ្មោះព្រុង បានចោទប្រកាន់ថា ខ្លួនជាអ្នកលួចទូរទស្សន៍ ហើយបាន ហៅ មិត្តភក្តិ និងក្មួយរបស់គាត់ទាំងអស់ចំនួន៥នាក់មកឌុបខ្លួនដោយប្រាប់ថា ទៅជួប ឪពុក មា តែមិននឹកស្មានថា ដឹកយកមកទម្លាក់តាមផ្លូវរួចនាំគ្នាវាយមកលើខ្លួនបែបនេះសោះ ។ ជនរងគ្រោះត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនដើម្បីដេររបួស ៕

ស្រុកខ្មែរអស់ដីរកកន្លែងធ្វើ ការិយាល័យគ្មានទេ ទើបមកប្លន់ដីសាលារៀន បឹងត្របែក

leave a comment »

រឿងហួសចិត្ត៖ បើតាបែបនេះតើថ្ងៃក្រោយគេអភិវឌ្ឍន៍ស្រុកបែបណាបើ ចេះតែអត់ដីធ្វើការិយាល័យបែបនេះ? ចុះដីទំនេនៅស្រុកខ្មែរទៅ ណាបាត់អស់ហើយ? ឬក៏ក្លាយជាកម្មសិទ្ធឯក ជនរបស់លោកធំអស់ហើយ? ស្រុកគេមានតែពង្រីកបន្ថែម ស្រុកយើងក្រោមកាដឹកនាំរបស់ សំដាច់ម៍ខ្វាក់ហ៊ុន សែន លក់គ្មានសល់។

សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យបឹងត្របែក ក្នុងទីក្រុងភ្នំពេញ បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី៩ កុម្ភៈ ពេលបានឃើញមនុស្សចម្លែកមួយក្រុមបើកឡាន ច្រើនគ្រឿងចូលទៅក្នុងបរិវេញសាលារៀន ហើយពួកគេបានបោះបង្គោលកាត់យកដី សាលារៀន។

ពួកគេបានសម្ដែងក្ដីព្រួយបារម្ភសើ្ទរគ្រប់គ្នាថាការ កាត់ដីលាលារៀនលក់ថែមទៀតនេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សមានចំនួនជាង ៣.០០០នាក់ ដែលកំពុងរៀននៅសាលានេះ។

ក្រោយមកទើបកេដឹងថាក្រុមមនុស្សដែលចូល មកវាស់ដីក្នុងសាលារៀននោះ ជាមន្ត្រីរដ្ឋាភិបាលដែលមកវាស់កាត់យកដីសាលារៀនវិទ្យាល័យបឹងត្របែកនេះមួយផ្នែក ដើម្បីឲ្យគណៈវិស្វករកម្ពុជា សង់ការិយាល័យ ព្រោះថា ស្ថាប័នថ្មីនេះគ្មានកន្លែងធ្វើការ។

គណៈវិស្វករកម្ពុជា គឺជាស្ថាប័នរដ្ឋាភិបាលថ្មីមួយទើបបង្កើតឡើង ហើយមិនមានកន្លែងធ្វើការ ដែលសព្វថ្ងៃជ្រកនៅក្រោមអាគារតិចណូ តាមផ្លូវសហព័ន្ធរុស្ស៊ី។

បញ្ជាក់៖សិស្សានុសិស្ស និងគ្រូ បង្រៀននៅវិទ្យាល័យ បឹងត្របែកបានតវ៉ាជា ច្រើនថ្ងៃមកហើយៗថែមទាំងបានផ្ញើលិខិត សុំការអន្តរាគមន៍ ពីហ៊ុន សែនទៀត។ ពិតជាអស្ចារ្យណាស់។

ពត៌មានបន្ថែម៖ វិទ្យាល័យបឹងត្របែក

នេះឬព្រះរាជាណាចក្រអច្ឆរិយៈរបស់ ហ៊ុន សែន? មន្រ្តីរាជការបានប្រាក់ខែតិចហើយបើកមិនទៀតទាត់

leave a comment »

Photo: RFA/Mom Sophon ៥-តុលា-២០១១៖ ក្រុមគ្រូបង្រៀនជួបប្រជុំគ្នាក្នុងទិវាគ្រូបង្រៀនពិភពលោក នាសួនសេរីភាព រាជធានីភ្នំពេញ។

គ្រូបង្រៀនតាមខេត្តចំនួន៧ មិនទាន់ បានបើក ប្រាក់បៀវត្សខែមករា

ដោយ ដែន អយុធ្យា
2012-02-22

គ្រូបង្រៀនភាគ ច្រើនបានរអ៊ូរទាំថា ប្រាក់បៀវត្សខែមករា ឆ្នាំ២០១២ ក្រសួងអប់រំមិន ទាន់បើកជូនទេ។ ភាពយឺតយ៉ាវនេះ ក្រុមគ្រូ បង្រៀន បានអះអាងថា ពួកគាត់គ្មាន កម្លាំងចិត្តបង្រៀន សិស្សទៀតទេ និងបានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងអប់រំ ពិសេស ប្រមុខ ដឹកនាំ  រដ្ឋាភិបាលជួយចាត់វិធានការ។

ក្រុមគ្រូបង្រៀនមក ពីតាមខេត្ត ក្រុងចំនួន៧ ក្នុងប្រទេសកម្ពុជា បានត្អូញត្អែរថា សព្វថ្ងៃនេះពួកគាត់ គ្មានប្រាក់សំរាប់ចំណាយទៅលើអាហារហូបចុកប្រចាំថ្ងៃ ឬផ្ដល់ឲ្យកូនៗទៅសាលារៀនទេ ព្រោះប្រាក់បៀវត្សខែមករា ក្រសួងអប់រំមិនទាន់បើកជូន។

លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ លោកបានផ្ញើលិខិតមួយច្បាប់ជូនលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំឲ្យជួយពន្លឿនបើកប្រាក់បៀវត្សខែមករា ជូនគ្រូបង្រៀនឲ្យបានឆាប់។

លោកថ្លែងថា ការបើកប្រាក់បៀវត្សជូនគ្រូបង្រៀនមិនបានទៀងទាត់ គឺនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រូបង្រៀន ប៉ះពាល់គុណភាពអប់រំ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
Read the rest of this entry »

សាលាបឋមសិក្សាមួយនៅជនបទ An elementary school in the remote area

leave a comment »

ការអភិវឌ្ឍន៍តាមព្រំដែនគឺជាកិច្ចការចាំបាច់ណាស់ដែលជារបងមួយសម្រា ប់ ការ ពារជាតិ ដ៏រឹងមាំដែលមិនគួរណារដ្ឋាភិបាលមិនយក ចិត្តទុកដាក់បែបនេះឡើយ។បើយើងអ្វីដែលបានកើតមាននៅទីនេះ វាហាក់បីដូចជាបញ្ជាក់ថាពួកកាត់រស់នៅគ្មានប្រទេសនេះ គ្មានមេដឹកនាំអញ្ចឹង។ ឆ្ងល់ណាស់តើក្រសួងអប់រំកេធ្វើអីដែរ?

The development along the border is very important which any government must be prioritized for it is one of the best strategies to protect the country in which the Cambodian govt must pay attention to.

If we watch this clip it seems to tell us that these people are living outside the society, wihtout a country and a leader. With this, i just wonder where has the ministry of education been to now?

Written by Kolbot Khmer

February 24, 2012 at 12:44 pm

កំណាព្យខ្លីៗពីនេះពីនោះ៖ សាក់ខ្មែរ Khmer Tattoo

leave a comment »

នេះជាសាក់ខ្មែរ ជាសាក់តកេរ្តិ៍ ស្នាដៃដូនតា
សាក់សម្រាប់ស្អាត សាក់សិល្ប៍វិជ្ជា សាក់ទុកតម្រា
សាក់វប្បធម៌ជាតិ។ 

Angelina Jolie with Khmer tattoos at her back

ការតវ៉ាកើតមានស្ទើរគ្រប់ទីកន្លែង៖កម្មករតវ៉ាបិទផ្លូវជាតិលេខ៧ នៅខេត្តកំពង់ចាម

leave a comment »

តើនេះពិតជាសញ្ញាបញ្ញាក់ថាកម្ពជា ពិតជាមានអំពើអយុត្តិ ខ្លាំងណាស់មែនទេ?
កម្មករ កម្មការិនីរោងចក្រកាត់ ដេរសំលៀក បំពាក់ មេនហាតថេន (Manhattan) ជាង ១ ពាន់នាក់ នៅក្រុងកំពង់ចាម នាំគ្នាបិទផ្លូវ ជាតិលេខ ៧ មួយរយៈពេលខ្លី ក្នុងការធ្វើកូដកម្មតវ៉ាចំពោះថៅកែរោងចក្រចូលដល់ថ្ងៃទីបួន នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១២។

ការបិទផ្លូវ ជាតិនេះ គឺស្របពេល ដែលតំណាងកម្មករ ៥ រូប និងមន្ត្រីសហជីព ១ រូប ជួបប្រជុំជាមួយភាគី ថៅកែរោងចក្រ ដើម្បីរកដំណោះស្រាយ។

នៅម៉ោងប្រហែល ១០ និង ៣០ នាទី ការតវ៉ាបានក្លាយជាហិង្សាគប់ដុំថ្ម និងទម្លាយរបងសម្រុកចូលរោងចក្រ បន្ទាប់ពីការទទួលដំណឹងពីតំណាងពួកគាត់ថា គ្មានលទ្ធផលវិជ្ជមានពីការចរចានោះ។

បាតុកម្មបានកើតឡើងដោយសារតែក្រុមហ៊ុនមិនគោរពទៅតាមការបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមការទាមទាររបស់កម្មករទាំង ១២ចំណុច។

កម្មករទាមទារ ១២ចំណុច មានជាអាទិសុំឲ្យក្រុមហ៊ុនបញ្ចូលកិច្ចសន្យាការងារ ដែលកំណត់ថេរវេលារបស់កម្មករ និយោជក ដែលធ្វើការលើសពី ២ឆ្នាំ ទៅជាកិច្ចសន្យាមានថិរវេលាមិនកំណត់។ ទាមទារឲ្យផ្ដល់ប្រាក់ឧបត្ថម្ភចំនួនពីរខែដល់កម្មករ និយោជក មានកិច្ចសន្យាមិនកំណត់ពេលវេលា ពេលដែលគាត់សុំឈប់ពីការងារនោះ។ សុំឲ្យក្រុមហ៊ុនរៀបចំកន្លែងដាក់យានជំនិះរបស់កម្មករ ហើយប្រសិនបើបាត់ក្នុងរោងចក្រសុំឲ្យក្រុមហ៊ុនទទួលខុសត្រូវ និងចំណុចផ្សេងៗ មួយចំនួនទៀត។ដោយ ទីន ហ្សាការីយ៉ា
2012-02-23

អានបន្ថែមៈបាតុកម្មនៅកំពង់ចាម

រឿងគួរឲ្យចង់សើច តែមិនអាចទទួលយកបាន៖ ខៀវ កញ្ញារិទ្ធ ហាមមិនឲ្យសាពត៌មាន ផ្សាយរូបភាពហឹង្សា និងមានឈាមឡើយ ព្រោះវាជាការរំលោភ សិទ្ធិមនុស្ស

leave a comment »

Blood and violent pictures must not broadcast and publish….because we (Hun Xen´s govt) respect human rights

Khieu Kanharith, Minister of Information, gives the directive that all media must not publish gory pictures of trafic accident victims, (domestic) violences and other crimes in the country. Most importantly, the face and the blood must be covered. The blood must not be allowed people to see.

He also added that failing to conceal victims’ faces not only violated codes of ethics but also impinged on people’s rights.

What do you think?
——————
NOTE: It seems that he is so concerned about human rights while in the reality in Cambodia his ministry never release any statement to condemn any widespread violences committed by his government against our people.

We also realize that this is the reason why CPP TVs, radios, and newspaper has never broadcasted or publsihed any violences committed by govt to let our people know.

Or in short, he says ” we committ crimes but we dont want people to see them at all.”

សំគាល់៖ រូបភាពខាងក្រោមផ្សាយមិនបានទេអ្នកនឹងមានទោសរំលោភសិទ្ធិមនុស្សតែយើង រដ្ឋាភិបាល អ្នកប្រព្រឹត្តមិនមានទោសទេ។

ភ្នំមួយខ្លាពីរ One Mount with two female tigers

Written by Kolbot Khmer

February 24, 2012 at 12:26 pm

Posted in Uncategorized

ភ្នំមួយខ្លាពីរ One Mount with two female tigers

leave a comment »

Written by Kolbot Khmer

February 24, 2012 at 12:20 pm

ប្រជាធិបតេយ្យស្រុកខ្មែរ Democrazy in Cambodia

leave a comment »

សូមចាំនិងយកវាទៅជាមួយផងបើចាំបាច់ពេលទៅធ្វើឯកសានានា

leave a comment »

សូមមេត្តាមើលប្រកាសពីថ្លៃសេវា សាធារណៈនៅតាមមន្ទី ឃុំ សង្កាត់ សាលាខេត្តឲ្យបានច្បាស់ដើម្បីចៀសវាងការប្រព្រឹត្តអំពើ ពុករលួយ។

អត្រាអតិផណាខ្ពស់ និងតំលៃប្រេងសាំងថ្លៃធ្វើឲ្យប៉ះពាស់ពាល់ជីវភាពប្រជាជន High inflation rate and gasoline price affect the livelihood of low wage workers: CCU

leave a comment »

Can you live with this salary?

leave a comment »

The US$66 per month wage which has just increased by the government wont make our people to survive if they wont work extra times up to at least 3 to 4 hours per day. 

If we are to think reasonably basing on the study on “Living Wage Survey for Cambodia’s Garment Industry” which conducted by the Cambodia Institute of Development Study by Dr. Kang Chandararot and Liv Dannet published in february 2009 found out that on average a worker spends a total of US$72 per month, of which US$57 (80%) is on their personal basic needs and US$15 (20%) is on financial commitments to the household. The amount US$57 per month (about US$1.84 per day) for basic needs is far below the NIS figure for the average person living in Phnom Penh, which is US$ 3 per day. Of this amount, garment workers spend US$0.97 daily on food. This low spending is the result of extreme budgeting and thrifty spending by workers. Survey findings reveal that the way workers keep spending on basic needs low is by: 1) eating in groups, and 2) living in groups (i.e. 12m2 room shared by 4 people). Some workers minimize food expense by bringing rice, meat and fish from their village.

The survey also finds that if Cambodian workers are demanded to have “Living Wage” like other countries, China, Vietnam, Thailand etc, a minimum standard of living is US$ 90 per month; the maximum living wage is US$ 120 per month.

This is the study in 2009, and how about now, 2012? The trend must be changed higher with the high inflation in Cambodia.

NOTE: To raise the problem of electricy as a reason not to increase the minimum standard for our people is unreasonable because the electrictity is always high in Cambodia regardless in PP or in the provinces. We should know those provinces bordering with Viet are using Viet electrictity and it is of course should be cheaper. Or is it still the same price?

Written by Kolbot Khmer

February 23, 2012 at 3:49 pm

ស្រណោះរបាំអប្សារា

leave a comment »

មើលចុះជាតិខ្មែររបាំអប្សារា        របាំដូនតាដំណាងឲ្យជាតិ
របាំមរតកខ្មែរថែខ្មីឃ្មាត         របាំលើកជាតិលើកយសវប្បធម៌។

តែនៅពេលនេះហាក់ដូចបាត់បង់       របាំផូរផង់ខ្មែរមិនសាទរ
ឈ្លក់និងបរទេសសាបព្រោះវឹកវរ            ថៃកូរ៉េល្អអឺរ៉ុបនិងចិន។

ចូលចិត្ត ហ៊ីបហប់ រាំឡប់លោតហក់       ស្លៀកពាក់ក្បឺតក្បក់រឹបរាងភ្លេចក្បិន
រាំលោតកញ្ឆេងសក់លាបពណ៌ឆ្អិន         ស៊ែរលែបាយបិនខោអាវតេយតាយ។

មើលរបាំអប្សារាស្រែកថាធុញ        ធ្វើមុខម៉េញម៉ុញរត់ចេញប្រញ៉ាយ
ទាញបារីជក់ព្រោកប្រាជ ក្អាកក្អាយ      ផឹកស៊ីឡេបខាយឥតមានគិត។

បើលឺបទញាក់កន្រ្ទាក់ជើងចួល     មុខដូចពង្រូលរាំគ្មានអាណិត
អ្នករាំអ្នកមើលសុទ្ធតែចូលចិត្ត       អប្សារាល្អពិតមិនអាចធៀបបាន។

រាបាំអប្សរារបាំខ្ពង់ខ្ពស់       អ្នកគ្មានស័ក្កយសគ្មានសិទ្ធជិតប្រាណ
គ្មានសិទ្ធបានមើលនៅគ្រប់ទីដ្ឋាន      អប្សារានេះបានអ្នកខ្ពស់ថ្លាថ្លៃ។

តែដល់ពេលនេះស្រណោះអប្សារា      ឃើញរាំតាមបា ភោជ្ជន័យដ្ឋានក្តី
មានរាំតាមបុណ្យសុំលុយហុយដី       អន្និចារប្រពៃណីខ្មែរខ្ទេចខ្ទាំ។

ដោយ៖ កុលបុត្រ (ខ្មែរ សុវណ្ណភូមិ)

Written by Kolbot Khmer

February 23, 2012 at 3:41 pm

នឹកវ័យកុមារ…Nirk vey komar

leave a comment »

នឹកវ័យកុមារ      ក្រៅពីសិក្សា    ធ្វើស្រែមើលគោ
ខ្ញុំតែងទៅបឹង  ទៅស្ទឹងទៅអូរ បេះព្រលិតមក
យកលក់នៅផ្សា។

បេះផ្កាបេះដើម ដកយកទាំងមើម មិនចោលឡើយណា
ទៅលក់រាល់ថ្ងៃ យកលុយសិក្សា ផ្គត់ផ្គង់គ្រួសារ
ទិញខោអាវថ្មី។

ជួនកាលឈ្លើងទាម ឈាមហូររហាម ហូរពីរបីថ្ងៃ
តែធ្វើម្តេចទៅ ខ្ញុំអ្នកក្រក្រី គ្មានសិទ្ធតថ្លៃ
មានតែទ្រាំទៅ។

Nirk vey komar
nirk vey komar…krao pi seka.. tver srae merl ko..
khnhom taeng tov boeng… tov steung tov ou.. bes prolit mor
york luk nov psa.

bes pka bes derm… dork york taing merm… min choul lery na..
tov luk real thngai… york luy seka… phkut pkong kroursar..
tinh khau arv thmey.

chourn karl chhlerng team… chheam ho roharm.. ho pi bei thngai..
tae tver mdech tov… knhom neak kror krey… kmean sith tor thlai..
mean tae tream tov.

Written by Kolbot Khmer

February 23, 2012 at 3:35 pm

Posted in Uncategorized

ស្តាប់នាយករដ្ឋមន្រ្តីកន្ទបនិយាយ

leave a comment »

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះហ៊ុន សែន បានចូលរួមក្នុងពិធីបិទសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខដោយបានក្រៅពីការ និយាយ លើក តំកើងពីស្នាដៃនៃការដឹកនាំប្រទេសរបស់ខ្លួនពីផ្លូវដី ផ្លូវដំរីមកផ្លូវ គ្រោះក្រហម ផ្លូវកៅស៊ូខ្លះៗ និងបន្ទាប់ពីសំអង្វរម្វាស់ជំនួយ អោយពន្យាការសង ឬ បន្ថយប្រាក់ការ ឬក៏មិនយកប្រាក់ការតែម្តង ឬក៏មិនយកវិញតែម្តង នោះ ហ៊ុន សែន ក៏មិនភ្លេចនិយាយដៀមដាមក្នុងរឿងនយោបាយដែរ បក្សផ្សេងដែរដោយនិយាយថា៖ «មានមេបក្សខ្លះដែលជាន់កមន្រ្តីបក្សរបស់ខ្លួន ដោយយកការប្រាក់ ៦ពាន់ដុល្លារ ដកការវិញ ១ពាន់ដុល្លារ និងទាមទារឲ្យសងប្រាក់វិញក្នុងពេល១សប្ដាហ៍»។

ហ៊ុន សែន បន្ថែមទៀតថា៖«ឲ្យតែដល់ពេលជិតបោះឆ្នោតគេនិយាយថា រដូវស្លឹកឈើជ្រុះ។ គណបក្សប្រជាជនកម្ពុជាមិនដែលហាមឃាត់ទេ ចង់ទៅគណបក្សណាជាសិទ្ធិនយោបាយរបស់គេ។ ចង់ត្រឡប់មកវិញក៏មិនអី។ គណបក្សប្រជាជនកម្ពុជាប្រមូលទាំងអស់ ទាំងសាច់ស្អុយ និងស្លឹកឈើជ្រុះ។ សម្ដេចតេជោថ្លែងទៀតថា បើមែកបាក់ ស្លឹកជ្រុះ ដើមគង់តែស្វិត! សាកមើលទៅ»។

Written by Kolbot Khmer

February 21, 2012 at 7:22 pm

កុំស្មានថាកងទ័ពនិងប៉ូលីសទាំងនេះគេដឹកទៅការពារព្រំដែនជាមួយយួនឲ្យសោះ

leave a comment »

នេះជារថយន្តដឹក កងទ័ព និងប៉ូលីសទៅចាំវាយ និងបាញ់កម្មករតវ៉ាទាមទារប្រាក់បន្ថែមម៉ោង និងអាហារស្របតាមច្បាប់និងដោយអហិង្សានៅ ក្រុងបវិត ក្នុងតំបន់សេដ្ខកិច្ខពិសេស។ កងទ័ពនិងប៉ូលីសទាំងអស់នោះត្រូវបានគេដឹកមកជាច្រើនឡាន រាប់រយនាក់ បំពាក់ដោយអាវុធ ដំបងឆក់ ខែល និងគ្រាប់បែកផ្សែង។ ពិតជាអស្ចារ្យមែន។

កាលពីព្រឹកមិញរដ្ឋមន្ត្រីក្រសួងការងារលោក វង សូត្រ បានជួបប្រជុំជាមួយ ចៅហ្វាយខេត្តស្វាយរៀងលោក ជៀង អំ និង ស្នងការខេត្ត ដើម្បីស្វែងរកវិធីដោះស្រាយ បន្ទាប់ពីមានការបាញ់ស្រោចទៅលើកម្មករកាលពីម្សិលមិញ ដែលបើតាមសេចក្ដីរាយការណ៏របស់សហជីពថា បានធ្វើឲ្យកម្មការរិនីយ៉ាងហោចណាស់៣នាក់ស្លាប់ និង១២នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែយោងតាមសេចក្ដីរាយណ៏របស់ប៉ូលិសថា មានកម្មការរិនីតែ៣នាក់ប៉ុណ្ណោះរងរបួសធ្ងន់។ នាព្រឹកថ្ងៃទី២១កុម្ភះនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាដោយផ្ទាល់ ឲ្យមានការចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោស ។

យ៉ាងណាក៏ដោយ បើទោះបីជាមានកម្លាំងប៉ូលីសត្រូវបានគេដាក់ពង្រាយ ប៉ុន្តែ រថយន្តរបស់ក្រុម កម្មករ បានបើកក្រវ៉ែល និងរកទីណាត់ជួប ដើម្បីអនុវត្តន៏ផែនការរបស់ពួកគេ ។ ដែលគេជឿថា បើមានការប៉ះទង្គិចគ្នាកើតឡើង អាចមានទំហំ ធំជាងកាលពីម្សិលមិញ។

KI-Media Anonymous said…(About shooting workers at Bavet)
———————————————————
បើនិយាយថាជន (មិនស្គាល់មុខ) បានចូលក្នុងបរិវេណ
រោងចក្រ ហើយបានបាញ់រះមកលើកម្មករ កម្មការីនី
ពិតជារឿងគួរឲ្យអស់សំណើចណាស់។
នៅក្នុងអំឡុងពេល ៧ ថ្ងៃដែល
កម្មករបានធ្វើដូដកម្មនោះ តើកំលាំងមកពីខាងណា
នៅចាំយាមសន្តិសុខនៅរោងចក្រទាំងនោះ? ខាង
ស្នងការនគរបាលខេត្តស្វាយរៀងដែលបញ្ជាដោយ
លោកពូ ប្រាជ្ញ រឹម ឬ ក៏ខាងស្នងការក្រុងបាវិត
របស់បង កែវ គង់? បើចង់ដឹងពត៏មានច្បាស់
ថាអ្នកណាជាអ្នកបាញ់ សូមជំរិតសួរ បង
កែវ គង់ទៅនឹងបានដឹងហើយ៕
បង កែវ គង់ ជាអតីត អ្នករត់តាក់ស៊ី បាវិត
ស្វាយរៀង ហើយក៏ត្រូវជាបងប្អូនចិញ្ចឹមរបស់
ខ្មោអាយួន ហុក ឡង់ឌីដែរ មានយប់មួយ
បងគង់ (កាលរនៅរត់ឡាននតាក់ស៊ី)គាត់ស្រវឹង
យ៉ាងខ្លាំង បានជិះឡានតាក់ស៊ីរបស់ខ្លួនបុក
អ្នកភូមិបាវិតកណ្តាល មិនអស់ចិត្ត បងគង់
ចុះពីឡានខ្លួនដែលមានតែខោ លីអូ ពណ៏ស
កាន់ដៃកាន់កាំភ្លើងម៉ាក AK បាញ់រះឡើងលើ
អ្នកលក់ឥវ៉ាន់ចាប់ហ៊ួ នៅផ្សារអន្តរជាតិបាវិត
គ្មានអ្នកណាម្នាក់ហ៊ានបើកទ្វារឡើយ ព្រោះខ្លាច
គ្រាប់របស់បងគង់៕

Hun Xen´s Banned from Expressing his Opinion?

leave a comment »

Hun Xen said he would not be prevented from freely expressing himself about Nuon Chea’s alleged crimes under the Khmer Rouge.

Preventing me from speaking to condemn Nuon Chea and Pol Pot regime means that I was wrong to fight to topple the Pol Pot regime. Look! Together help to defend me and do not allow Nuon Chea’s lawyer to act arrogantly,” said Hun Xen.
——————
NOTE: So you must know that no one can prevent us from speaking to condemn you the puppet either for your crimes and weakness in your decades of rule in this country.

Written by Kolbot Khmer

February 20, 2012 at 6:06 pm

1,000 workers went on strike at Mahattan factory in Kampong Cham: FTUWKC

leave a comment »

More worker strikes in another province, Kampong Cham, and hope our poor worker wont get shot and killed like in Bavet, Svay Rieng, today.

Written by Kolbot Khmer

February 20, 2012 at 6:02 pm

IT is a MUST watch! Cambodia: KHMER-VIET ILLEGAL TREATIES [KH]

leave a comment »

Written by Kolbot Khmer

February 20, 2012 at 5:56 pm

IT is a MUST watch! Cambodia: KHMER-SEA BORDER AND ISLAND [KH]

leave a comment »

Written by Kolbot Khmer

February 20, 2012 at 5:54 pm

ចាំបាច់ត្រូវមើល៖ ព្រំដែនខ្មែរយួន Cambodian Vietnam border issues

leave a comment »

ស្មូត្រ៖ «ទឹកចិត្តឳពុក» ស្មូត្រ ដោយ ភិក្ខុ ដោក ដុម

leave a comment »

ស្តាប់ទៅសែនពិរោះនិងពិតជារំជួលចិត្ត។ សូមមិត្តទាំងអស់គ្នាស្តាប់ដោយមេត្រី

Cambodian protesters shot at

leave a comment »

NOTE: ពួកនេះពិតជាមិនចេះដោះស្រាយដោយច្បាប់ឬសន្តិវិធីមែន។ វាហាក់បីដូចជាពួកគេចាត់ទុកប្រជាជនយើងដែលធ្វើការនៅរោងចក្រជាទាសករដាច់ថ្លែឬម៉េច?
———————————–
PHNOM PENH: Several Cambodian textile workers were shot and wounded on Monday when a man opened fire at a thousands-strong protest at an industrial zone in the east of the kingdom, officials said.

The shooting, which some local media said was carried out by a security guard, came as workers forced their way into garment factories, hurled rocks and tried to light fires, according to the authorities.

“Police only fired warning shots in the air,” said national police spokesman Kirt Chantharith, adding that authorities were investigating the incident.

About 6,000 workers from four factories gathered to demand better work conditions, including lunch money, at the economic zone in Bavet in eastern Svay Rieng province, officials said.

“Three workers were injured, one seriously,” Bavet police chief Keo Kong said by telephone.

“A civilian man wearing a white shirt opened fire and fled.”

Protesters gave a similar account.

“A man carrying a gun got out of a car and opened fire at the workers,” a female worker, Ouk Sam Oeun, told AFP by telephone.

The textile industry is a key source of foreign income for Cambodia and employs more than 400,000 people, mostly women.

Observers say many employees work long hours and skip meals in order to support their families in the impoverished nation.

Tension between staff and bosses erupted in 2010 when tens of thousands of workers went on strike until the government stepped in and arranged talks with manufacturers.

- AFP/wk

Written by Kolbot Khmer

February 20, 2012 at 5:42 pm

Follow

Get every new post delivered to your Inbox.