THE SON OF THE KHMER EMPIRE ​កម្ពុជាត្រូវការមេដឹកនាំថ្មីតែមិនមែនក្រុមក្បត់ជាតិនេះទេ!

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

កោះសន្តិភាពហៅ «វៀតណាម» ថា«យួន» មិនខ្លាចសំដាច់ម៍ហ៊ុន សែន ប្តឹងពីបទ ប្រកាន់ពូជសាសន៍ដូចប្តឹង លោក សម រង្ស៊ីទេឬ?

leave a comment »


ថៅកែយួននាំបក្សពួកយកជាងទងម្នាក់ ទៅ វាយ ធ្វើបាប តាមដងផ្លូវ

សំគាល់៖«យួនពិតជាមានអំណាចធ្វើអ្វីបានតាមចិត្តនៅស្រុកខ្មែរមែន»

រាជធានីភ្នំពេញ ៖ ជាងធ្វើគ្រឿងប្រាក់ម្នាក់បានចោទប្រកាន់ថា ថៅកែរបស់ខ្លួនរួម ទាំងបក្សពួក សរុប៥នាក់ បានជិះម៉ូតូឌុបយករូប គេទៅទម្លាក់ចោលនៅតាម ផ្លូវហើយ នាំគ្នាវាយដំនឹងស្នាប់ដៃ បណ្តាលឱ្យបែកមុខបែកមាត់ដួលសន្លប់តាមដងផ្លូវ ហើយក៏ នាំគ្នាគេចខ្លួនបាត់អស់ ។

ការប្រើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៤ កុម្ភៈ នៅតាមដងផ្លូវស្ថិតនៅ ក្នុងភូមិទួល សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលអះអាងថា ទទួលរងការវាយដំនេះឈ្មោះញឹម ឡៃស៊ីម ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងទងធ្វើគ្រឿងប្រាក់ មានទីលំនៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ  ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមជនដៃដល់ មានបក្សពួកចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿង ដែលមួយគ្រឿងបាន ដឹកជនរងគ្រោះ មកទម្លាក់នៅតាមផ្លូវហើយនាំគ្នាវាយទៅលើជនរងគ្រោះយ៉ាងចាស់ដៃតែម្តង ។ បន្ទាប់ ពីបង្ករបួសស្នាមហើយក្រុមនេះបានគេចខ្លួនបាត់អស់ទៅ ។

តាមសម្តីឈ្មោះញឹម ឡៃស៊ីម បានឱ្យដឹងថា ជនដៃដល់ដែល បានវាយមកលើ ខ្លួន ឈ្មោះព្រុង ជនជាតិវៀតណាម និងជាមេជាងធ្វើគ្រឿងប្រាក់ រួមទាំងបក្សពួក ចំនួន ៤នាក់ដោយចោទខ្លួនថា ជាអ្នកលួចទូរទស្សន៍ រួចដឹកមកវាយដំបែបនេះតែម្តង ។

ជនរងគ្រោះបន្តថា ពីមុនរូបគេធ្វើជាសន្តិសុខ បានឈប់ប្រមាណ ជាង១ខែហើយទៅ ធ្វើជា ជាងធ្វើគ្រឿង ប្រាក់នៅផ្ទះរបស់ឈ្មោះព្រុង ជនជាតិវៀតណាម ។

នៅល្ងាចថ្ងៃទី២៣ កុម្ភៈ ជនរងគ្រោះបានទូរស័ព្ទទៅេមជាងឈ្មោះព្រុងថា ខ្លួនឈប់ ធ្វើការ ហើយ ស្រាប់តែមេជាងនោះប្រាប់ថា ចាំស្អែកចាំទៅ តែខ្លួនមិន ព្រមក៏បាន ធ្វើដំណើរមកផ្ទះ ។ លុះព្រឹកឡើងនៅពេលដែលឈ្មោះញឹម ឡៃស៊ីម កំពុងផឹកកាហ្វេ ស្រាប់តែឈ្មោះព្រុង បានចោទប្រកាន់ថា ខ្លួនជាអ្នកលួចទូរទស្សន៍ ហើយបាន ហៅ មិត្តភក្តិ និងក្មួយរបស់គាត់ទាំងអស់ចំនួន៥នាក់មកឌុបខ្លួនដោយប្រាប់ថា ទៅជួប ឪពុក មា តែមិននឹកស្មានថា ដឹកយកមកទម្លាក់តាមផ្លូវរួចនាំគ្នាវាយមកលើខ្លួនបែបនេះសោះ ។ ជនរងគ្រោះត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនដើម្បីដេររបួស ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.