ព្រឺទ្ធសភាក្រដាសនិតិកាលទី៣បើកដំណើរការហើយ

.
ព្រឹទ្ធសភាកម្ពុជា បានបើកសម័យ ប្រជុំដំបូង នីតិកាលទី៣ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ ក្រោមអធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ជា ស៊ីម ព្រឹទ្ធសមាជិក នៃព្រឹទ្ធសភា ហេង សំរិន ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងសមាជិក សមាជិកា នៃព្រឹទ្ធសភា។
បញ្ជាក់៖ សមាជិកព្រឹទ្ធសភា នីតិកាលទី៣ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ ឆ្នាំ ២០១៨ មានចំនួន ៦១រូប។ ក្នុងនោះ សមាជិកព្រឹទ្ធសភា ៥៧រូប បានមកពី ការបោះ ឆ្នោត តាមលក្ខណៈអសកល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ដោយ គណបក្ស ប្រជាជន កម្ពុជាទទួលបាន ៤៦រូប និងគណបក្សសមរង្ស៊ីទទួលបាន ១១រូប។ ចំណែកសមាជិកព្រឹទ្ធសភា ២រូបទៀត ត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ គឺលោក អ៊ុំ ម៉ាន្នូរីន មានអាយុ ៨៨ឆ្នាំ ដែលជាព្រឹទ្ធបុរស មានអាយុច្រើនជាងគេនៅព្រឹទ្ធសភា និងលោក អៀវ បណ្ណាការ។ រីឯសមាជិកព្រឹទ្ធសភា ២រូបផ្សេងទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា នោះគឺសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស៕














