តើ ហ៊ុន តូ រកស៊ីនិងល្បីខាងអ្វី?
បន្ទាប់ពីមានពត៌មានដ៏ក្តៅគគុកទាក់ទងនឹង ហ៊ុន តូ ដែលចុះផ្សាយដោយ សាពត៌មាន ដឺអេក ពីការចង់ចាប់ខ្លួន ហ៊ុន តូដោយ ប៉ូលីសប្រទេស អូស្រ្តាលី ដោយសង្ស័យ ហ៊ុន តូ ទាក់ទងនឹងការរកស៊ីគ្រឿងញាននិង លាង លុយកខ្វក់រួចមកមានមនុស្សជា ច្រើន បាន ចោទសួរថាតើហ៊ុន តូ ដែលជាកូន លោក ហ៊ុន ណេង ចៅហ្វាយខេត្តកំពង់ចាម និងជា ក្មួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាមាន តួនាទីជាអ្វីនៅក្នុងរដ្ឋា ភិបាល និងមានមុខជំនួញអ្វីខ្លះទៀតក្រៅ ពីធ្វើការនៅរដ្ឋាភិបាល?
ជាការពិតគ្មានអ្នកណាម្នា្កក់បានដឹងថា ហ៊ុន តូ ដែលសព្វថ្ងៃមានងារ ជា ឧកញ៉ា ធ្វើអ្វីហើយមានជំនួញអ្វីឲ្យ ពិតប្រាកដនោះទេ តែគ្រាន់តែដឹងថា ហ៊ុន តូជាមនុស្សមាន អំណាច ជាមនុស្សកាង មានទ្រព្យសម្បត្តិ មហាសាល តែប៉ុណ្ណោះ។
ភាពល្បីនិងជំនួញរ បស់របស់ហ៊ុន តូ៖
- ជាម្ចាស់សណ្ឋាគារអាំងទែកុង ទីណង់តាល់បន្ទាប់ពី ថេង ប៊ុនម៉ា ស្លាប់ និងក្លឹបកំសាន្តស្ប៉ាក។
- មានវីឡាផ្ទាល់ខ្លួនកាល ពីដើមឆ្នាំ១៩៩០នៅទល់មុខសាលាតិចណូ មានឡានទំ នើបជិះ មានអង្គរក្សឆ្វេង ស្តាំ មុខក្រោយ និងមានកាំ ភ្លើងដាក់តាមឡានទៀត ផង។
- ក្រោយមកមានវីឡាថ្មីដ៏ស្កឹមស្កែនៅម្តុំបឹងកេងកង។ ជាភូមិគ្រិះមានរបងបិទ បាំងជុំជិត និងអង្គរក្សយាម កាមយ៉ាងតឹងតែង។
- ពេលទៅណាមកណាមានអង្គរក្សហែរហមកាន់តែច្រើនឡើង ចូលហាងណា មួយសុទ្ធតែប៉ាវហាងទាំងមូល ឬកន្លែងពិសេស។
- មើលមុខមិនបាន។ អ្នកដែនហ៊ានមើលមុខហ៊ុន តូ ភាគច្រើនត្រូវអង្គរក្ស ហ៊ុន តូវាយតប់ ដោយដៃ ឬដោយកាំភ្លើង។
- មានពាក្យចរចាមអារាមថា ដារាស្រីទាំងឡាយដែលហ៊ុន តូ ពេញចិត្ត គឺមិន អាចរួច ខ្លួនបានឡើយ។ ពួកដារាស្រីស្អាតៗទាំងនោះ បើមិនព្រមមកដោយ សុចិត្រនិង ត្រូវបានគេចាប់មកឲ្យ ហ៊ុន តូជាមិនខាន។
- ព្រាប សុវត្ថក៏ធ្លាប់ត្រូវបានលឺល្បីថា ហ៊ុន តូវាយពីរដងដែរដោយសារតែ បដិសេសធន៍ មិនព្រមផឹកស្រាដែល ហ៊ុន តូឥ្យផឹក គឺនៅឆ្នាំ២០០៤ម្តងនិង២០០៨ម្តងតែគ្មានប្រភពណាបញ្ជាក់ថាពិតនោះទេដោយពេលដែលមានការសាកសួរ ព្រាប សុវត្ថ តែងតែបដិសេធន៍។ ក្រៅពីនេះក៏មានការគំរាមកំហែង ប្រើអំពើហឹង្សាមក លើ លោក នួន វុឌ្ឍី តំណាងរាស្រ្តបក្សសម រង្ស៊ី និង អ្នកកាសែតស្រឡាញ់ខ្មែរ យូ សារ៉ាវុធ នៅឆ្នាំ២០០៨។
- អង្គការ គ្លូប៊លវីណេស បានចុះផ្សាយថា ហ៊ុន តូ ជាមនុស្សម្នាក់ក្នុងចំណោម មនុស្សបំផ្លាញ ព្រៃឈៃនៅកម្ពុជាក្នុងរបាយការណ៍របស់ខ្លួនឆ្នាំ២០០២។តាម ពិត ហ៊ុន តូ ល្បីខាងរកស៊ីកាប់ឈើតាំងពី យូរយាណាស់មកហើយនៅកំពង់ចាម មុនអង្គការគ្លូប៊លវីតណេសចេញផ្សាយម្លេះ។ ប្រជាជននៅកំពង់ចាមភាគច្រើន ដែលតាមដានសភាពការណ៍ដឹងរឿងនេះច្បាស់ណាស់។
- ហ៊ុន តូ ល្បីថាជាជើងខ្លាំងខាងកាងឲ្យ អ្នកជំនួញដូចសណ្ឋាគា ភោជ្ជនីដ្ឋាន រាត្រីកំសាន្ត ផ្ទះសំណាក់ ក្រុមហ៊ុនដីធ្លី ក្រុមហ៊ុននាំចេញ ក្រុមហ៊ុននាំចូល កាស៊ីណូ ក្រុមហ៊ុនរកស៊ីឈើ ។ល។និង។ល។ តាមដំណឹងដែលទទួលបានគឺហ៊ុន តូទទួលបាន១០ ភាគរយ ទៅ៣០ភាគរយដោយគ្រាន់តែកាងឲ្យអ្នកទាំងនោះ។
- ក្រៅពីកិច្ចការទាំងនេះហ៊ុន តូ ល្បីជាអ្នករត់ពន្ធប្រេងពីសៀមមកខ្មែរផងដែរ។
- គ្មានអ្នកណាម្នាក់ដឹងថាហ៊ុន តូ មានតំណែងអ្វីនៅក្នុងរដ្ឋាភិបាលឲ្យពិតប្រាកដ នោះ ទេនោះទេរហូត មកដល់ពេល នេះ។
- ហ៊ុន តូ ជាប់ឈ្មោះល្បីថាជាមនុស្សដែលគួរឲ្យ ខ្លាចនៅកម្ពុជា ចំពោះអំណាច ភាពកាងនិង ព្រៃផ្សៃ របស់ខ្លួន។
បញ្ជាក់៖ នេះជាអ្វីដែលបានដកស្រង់ពីការលឺតៗគ្នា តាមរយៈកាសែត និងរបាយការណ៍ ជាតិ និងអន្តរជាតិ។














ហេតុអ្វីបានជាអ្នកដឹកនាំប្រទេសខ្មែរមានមហិច្ចតាបែបនេះ។ តើពេលណាបានអស់លោកមានបេះដូងនៅខាងឆ្វេង ហើយផ្លាស់ប្តូរនូវខូរក្បាលព៍ណខ្មៅ និងចិត្តដូចឈ្លើងនេះចេញ? ប្រហែលជាគិតថា សប្បាយហើយព្រោះមានគេជេរគ្រប់ៗគ្នា។ សូមឲ្យអ្នកពេញចិត្តនិងទង្វើរនេះចុះ ។ អ្នកពិតជាគួរឲ្យអាណិតណាស់អំណោយរបស់អ្នកគឺបែបនេះហើយ គ្រាន់តែជាមនុស្សដែលគេស្អប់ ពេលស្លាប់ទៅក៏តែគេស្អប់។ ហេតុអ្វីមិនព្រមសាងឈ្មោះឲ្យបានល្អទៅ? ពិតជាបាបមនុស្សមែន, ដឹងអត់ថាខ្លួនអ្នកអន់ជាងសត្វនរកទៅទៀត។
A jinh
May 21, 2012 at 8:25 am
When some one searches for his necessary thing, so he/she wants to
be available that in detail, therefore that thing is maintained over here.
EMPORIO - ARMANI - EA7 - ARMANI JEANS - HUGO - BOSS » Armani Jeans
March 31, 2013 at 10:13 pm