Archive for May 4th, 2012
ហ៊ុន សែន ជា រុក្ខទេវតា
“សូមផ្ដាំម្ដងទៀត ភូមិទេសវតា រុក្ខទេវតា អាកាសទេវតា ប៉ុន្មានហ្នឹងគេអត់ដូរទេ .. ទាល់តែអស់ខ្យល់” ហ៊ុន សែន

ឆ្ងល់?????
ពាក្យនេះខ្ញុំធ្លាប់លឺបងប្អូនយើងនិយាយមិនតិចលើកទេ៖«អោយស្រុកយើងមានឈ្មោះ ល្អម្តេចកើត បើមានពួកប្រម៉ាតប្រម៉ងចាំតែមើលងាយប្រទេសខ្លួនចឹង»។
ចំងល់៖
- តើប្រទេសខ្មែរពិតជាមានមនុស្សដែលមើលងាយស្រុកខ្លួនឯងមែនឬ? តើគេ មើលងាយ លើអ្វី?អាចបញ្ជាក់ពីចំណុចគេមើលងាយបានទេ?
- តើគេច្រឡំការមើលងាយនិងការរិះគន់ទេដឹង?
- តើអ្នកទាំងអស់គ្នាគិតថាបរទេសគេមិនដឹងពីបញ្ហាស្រុកខ្មែរទេឬ? បើគេមិនដឹង ហេតុអ្វី បានជាគ្រប់រដូវយើងសុំទានគេៗតែងតែប្រាប់យើង ឲ្យធ្វើនេះឬធ្វើ នោះ ជានិច្ច
- ហេតុអ្វីបានជាមានគេរិះគន់? ពេលយើងធ្វើត្រូវតើមានគេរិះគន់ទេ?
- តើប្រជាជននិងមេដឹកនាំប្រទេសអ្នកណាមានឥទ្ធិពលធ្វើឲ្យប្រទេសមានភាពអាម៉ាស់ជាង? បរទេសគេមើលមកសកម្មភាពរបស់មេដឹកនាំ ឬប្រជាជនក្នុង កិច្ចការ និងបញ្ហាស្រុកទេស?
អ្នកដែលមានគំនិតចោទដូចខាងលើសូមឆ្លើយបន្តិចបានទេ
ហ៊ុន សែន៖……អញមិនទាន់ងាប់ទេ
ប្រតិ្តកម្មនឹងគន់ គាំហ៊ុន សែន ច្រឡោតដោយប្រើប្រាស់ភាសាអសុរោះគ្រោតគ្រាត ដ៏ពិបាកស្ដាប់ថា៖
« សូមផ្ដាំម្ដងទៀត ភូមិទេសវតា រុក្ខទេវតា អាកាសទេវតា ប៉ុន្មានហ្នឹង គេអត់ដូរទេ .. ទាល់តែអស់ខ្យល់ ។ ឧបមាថា ទាល់តែដើមឈើហ្នឹង ងាប់ បានទេវតា ហ្នឹង គេដូរ…វានិយាយចុះនិយាយឡើង សំដៅឲ្យ ទៅតែមកខ្ញុំហ្នឹងអ្ហា៎.. ។ សូមផ្ដាំទៅវិញ ឯងមានសិទ្ធិធ្វើនយោបាយ អញ ក៏មានសិទ្ធិធ្វើនយោបាយដែរ ..និយាយឲ្យច្បាស់មើល៎ ..បារមី លោកយាយម៉ៅអ្ហាយ៎…មើលពួកហ្នឹងផងមើល វាយ៉ាងម៉េច…វា ចង់ដាក់ផ្លែផ្កាសូម្បីតែទេវតាក៏នៅតែគេដូរ ..មួយឆ្នាំគេដូរម្ដង , ចុះ លោកឯងធ្វើបក្សប្រឆាំងហ្នឹង ម៉េចក៏មិនដូរផងអ្ហែង.. តែនិយាយ អញ្ចឹងតិចលេងថ្នូរថា អ្ហូ៎ អញឈប់ធ្វើមេបក្សប្រឆាំងអ្ហើយ ហើយដូរ ជាថ្នូរជាមួយ ហ៊ុន សែន ឯងឈប់ធ្វើនាយករដ្ឋមន្ត្រី អញមិន ដូរជា មួយទេវ៉ើយ អញប្រាប់ឲ្យហើយ….គណបក្ស ឧទ្ទេសនាមបន្ត រឿងអី …អញមិនទាន់ងាប់ទេ ។ ហើយអាអ្នក ដែលចង់ដូរនោះអ្ហូ៎ វាអាយុច្រើនជាងខ្ញុំ…” ” ។















