THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for May 14th, 2012

កំណាព្យ៖«យើងខ្មែរដូចគ្នា» (ឃើញរូប ស្រក់ទឹកភ្នែក) ដោយ កុលបុត្រ

leave a comment »

ជាខ្មែរដូចគ្នា    សូមមើលចុះណា
ទាំងឈាមទាំងសាច់   កើតលើដីខ្មែរ
ដូនតាបីបាច់      រក្សាទុកស្រាច់
ឲ្យបុត្រខេមរា។

ហេតុអ្វីរូបអ្នក      មានសិទ្ធលើកដាក់
បណ្តេញបញ្ជា         ដីនេះដីខ្មែរ
រស់នៅ រក្សា              ដីយើងគ្រប់គ្នា
មានសិទ្ធិស្មើ។

បើអ្នកជាខ្ញុំ        តើអ្នកត្រូវយំ
ឬត្រូវសរសើរ         អំពើដូចអ្នក
សូមអ្នកគិតមើ       សូមគិតទង្វើ
យើងខ្មែរដូចគ្នា។

តួនាទីចំបងរបស់ស្ថាប័ននិតិបញ្ញាតិ្តនិងសមាជិករដ្ឋសភា

leave a comment »

មុននឹងខ្ញុំបន្តទៅការ ពន្យល់ពីផែន ទីនែកន្លែង ដកព្រំដែនសូមមើល ពីតួនាទីរបស់ តំណាងរាស្រ្តជាមុនសិន ហើយគិតនិងថ្លែង នូវទង្វើរបស់លោក សម រង្សី តើត្រូវឬខុស?

អនុម័តច្បាប់

  1. អនុម័តនិងធ្វើវិសោធនកម្មច្បាប់របស់ប្រទេស ជាពិសេសអនុម័តច្បាប់ថវិការ ជាតិ និងឲ្យសេចក្តីយល់ព្រមចំពោះគនណីរដ្ឋបាល។ (មាត្រា៩០ /ថ្មី /ពីរ)
  2. អនុម័តយល់ព្រមឬលប់ចោលសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិ។(មាត្រា៩០ /ថ្មី /ពីរ)
  3. ផ្តួចផ្តើមសេចក្តីស្នើច្បាប់។ (មាត្រា ៩១ថ្មី)

បោះឆ្នោតទុកចិត្តឬដកសេចក្តីទុកចិត្តរដ្ឋាភិបាល

  1. បោះឆ្នោតទុកចិត្តរដ្ឋាភិបាល។ (មាត្រា៩០ /ថ្មី /ពីរ)
  2. រដ្ឋសភាក៏មានអំណាចទម្លាក់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឬក៏រដ្ឋាភិបាលទាំងមូលចេញ ពី តំណែងដោយអនុម័តញតិបន្ទោស តាមសំលេងឆ្នោតភាគដាច់ខាតនៃចំនួន សមាជិកសភាទាំងមូល។ (មាត្រា៩៨ ថ្មី)

Read the rest of this entry »

បើអ្នកជាខ្មែរ តើអ្នកអាណិតលោកព្រំ ជា និង លោកស្រី មាស ស្រី ទេ? ហើយលោក យល់ថា មេដឹកនាំសព្វថ្ងៃមានមសិការជាតិទេ?

leave a comment »

លោកព្រំ ជា អាយុ៤១ឆ្នាំ និង លោកស្រី មាស ស្រី អាយុ ៣៩ឆ្នាំ ជាកសិករនៅភូមិ កោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាកសិករក្រីក្រពីនាក់ ក្នុងចំណោមកសិករជាច្រើនគ្រួសារ ដែលបានបាត់បង់ដីទៅយួនដោយសារតែការ បោះបង្គោលព្រំដែនលើដីរបស់គាត់ដោយមិនបានជូនដំណឹងពីសំណាក់យួន និង ដោយគ្មានការជួយពីរដ្ឋាភិបាលខ្មែរ។

ពួកគាត់ទាំងពីរមិនត្រឹមតែមិនបានជំនួយការពារពីរដ្ឋាភិបាលខ្មែរទេតែត្រូវបានតុលាការ
ខេត្តស្វាយរៀងរបស់រដ្ឋាភិបាលនេះកាត់ទោសឲ្យជាប់គុក ព្រោះតែការពារដីខ្លួន និងដី របស់ ខ្មែរ រយៈពេល១ឆ្នាំនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ពីបទចោទប្រកាន់ថាបាន បំ ផ្លាញ ទ្រព្យសម្បត្តិសាធារណៈ  (ចំងល់៖ ទ្រព្យសម្បត្តិសាធារណៈនៅលើដីរបស់ពួក គាត់? ហេតុ ដូចម្តេចបានជាយួនអត់មានទោសពេលមកលួចដោតបង្គោល លើដី របស់គាត់ ហើយរដ្ឋាភិបាលហ៊ុន សែន អត់មកជួយគាត់តើមានទោសអ្វីដែរ? ក្បត់ជាតិ ដែរទេ?)  ជាមួយគ្នានេះលោកសម រង្សីត្រូវបានគេកាត់ទោសឲ្យជាប់គុកពីរឆ្នាំ ពីបទ ល្មើសដូចគ្នា។

តែសំណាងល្អពួកគាត់ជាប់គុកតែ៩ខែ២១ថ្ងៃ បន្ទាប់ពីមានសម្ពាធទាំងអង្គការជាតិនិង អន្តរ ជាតិដាក់មកលើរដ្ឋាភិបាល ហ៊ុន សែន ជាបន្តបន្ទាប់ដែលបានដោះលែងនៅថ្ងៃទី ១៥ ខែ១០ ឆ្នាំ២០១០។ សួរថាហេតុអ្វីបានជាមានសម្ពាធពីអន្តរជាតិ? ខ្ញុំនឹងពន្យល់ ការ ផ្សាយ បន្ទាប់។

តើតំណាងរាស្រ្តបក្សណាបំពេញតួនាទី«ភាពជាអ្នកតំណាង» បានល្អជាងគេ?

leave a comment »

អ្នកបានយល់ពីតួនាទីរបស់អ្នកតំណាងរស្រ្តហើយ ជាពិសេសតួនាទី «ភាពជាអ្នកតំ ណាង»។ អ្នកក្នុងនាមជាម្ចាស់អំណាចនិងម្ចាស់សន្លឹកឆ្នោត តើដែលឃើញមាន តំណាង រាស្រ្តបក្សណាចុះមក ជួយរាស្រ្តពេលគេប្លន់ដី ពេលគេដុតផ្ទះ ពេលគេ បណ្តេញចេញពីលំនៅដ្នាន ពេលគេ គម្រាម កំហែង ពេលពួកគាត់ត្រូវការអោយរដ្ឋាភិបាលស្តាប់ពី កង្វល់របស់ពួកគាត់ជាដើម ដូចតំណាងរាស្រ្តគណបក្ស សម រង្ស៊ីទេ?

ខ្ញុំមិនដែលឃើញតំណាងរាស្រ្តបក្សផ្សេងទេ គឺមានតែបក្ស សម រង្ស៊ីតែប៉ុណ្ណោះ។ ពួក គាត់ សុទ្ធតែ សកម្ម ដូចជាលោក ហូ វ៉ាន់ លោក សុន ឆ័យ លោក ចាន់ ចេង លោកនុត រំដួល  លោក  ឡុង រី លោក យឹម សុវណ្ណ ។ល។ជាពិសេសលោក ស្រី មួ សុខហួ និង លោក ប្រធាន សមរង្សី (កាលគាត់នៅ ស្រុក)។ ពួកគាត់មិនត្រឹមតែសកម្មក្នុងកិច្ចការ ស្នើច្បាប់ ប្រឹក្សាច្បាប់ ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាល និងពាំនាំទុក្ខកង្វល់ពីប្រជាជនគ្រប់ទិសទីមកជូនដល់រដ្ឋាភិបាលទេ តែថែមទាំងឈរកៀកស្មារជាមួយប្រជាជនគ្រប់ការលំបាកថែមទៀត។ ពួកគាត់ចូលរួមបាតុកម្ម កូដកម្ម ការស្វែងរកការ គាំពារ ផ្នែកច្បាប់ ជំនួយលិខិតស្នាម ជាមួយ ប្រជាជននិងកម្មករថែមទាំងជំនួយសេដ្ឋកិច្ចថែម ទៀត ដែលសេដ្ឋកិច្ចទាំងនោះភាគច្រើនបានមកពីទឹកចិត្ត សប្បុរសធម៌ របស់បង ប្អូនជនរួមជាតិនៅក្រៅស្រុក។

អ្នកគិតទៅមើលបើតំណាងរាស្រ្តមិនដែលចុះជួយរាស្រ្តពេលមានទុក្ខតើអ្នកត្រូវការ ពួកទៀតដែរទេ?

Satire by Haknu Man: Joint Committee for Investigation of Chut Vuthy

leave a comment »

Written by Kolbot Khmer

May 14, 2012 at 4:25 pm

នាទីកំណាព្យ៖«អ្នកម្តាយ» ដោយ កុលបុត្រ (ប៉ាង សុខឿន)

leave a comment »

កំណាព្យអំពីអ្នកម្តាយ ដោយ ប៉ាង សុខឿន

ការសាងសង់អង្គរវត្តចំលងនឹងលេចជារូបរាងនៅប៊ីហារ (សូមប្រយ័ត្ន សុខ គង់ នឹងមកយកទៀត)

leave a comment »

Angkor Wat replica to come up in Bihar (Be aware that Sok Kong will come and get it)

Sun May 13 2012 12:48:06 GMT+0700
(SE Asia Standard Time)
by IANS

Patna, May 13 (IANS) The Indian version of Cambodia’s world-famous Angkor Wat temple complex will now be built in Bihar’s East Champaran district on over 50 acres of land.

“There is no land shortage in East Champaran since the Kathwalia Matth is ready to provide us more than 50 acres. People from three villages have also agreed to donate land,” Acharya Kishore Kunal, secretary of the cash-rich Mahavir Mandir Trust which is building the temple, told IANS.

The trust has also revised the plan. The temple would be spread over 100 acres and cost over Rs.300 crore, said Kunal, a retired police officer. The structure would be bigger than the one in Cambodia, considered by some as the largest Hindu temple complex in the world.
Read the rest of this entry »

ពិតជាមោទនភាពរបស់ខ្មែរមែន!

leave a comment »

កុលបុត្រអតីតមហាចក្រភពខ្មែរ កំពុងសុំទានដើម្បីបានរស់នៅមុខអង្គរវត្ត ដែលជា សម្បត្តិ បេតិកភ័ណ្ឌពិភពលោក និងបានស្រូបទាញអ្នកទេសចរណ៍រាប់លានអ្នកមកពី ជុំវិញពិភពលោកដោយភ្ញៀវក្នុងម្នាក់បើទិញសំបុត្រចូលទស្សនា អង្គរវត្តក្នុងសម្រាប់ សំបុត្រ១ថ្ងៃ មានតំលៃ ២០ដុល្លា។ តែគួរឲ្យស្តាយ លុយទាំងអស់មិនចូលរដ្ឋប៉ុន្មានទេព្រោះ អង្គរវត្តស្ថិតនៅក្រោមការគ្រប់គ្រង របស់ សុខ គង់ (យួន រស់នៅស្រុកខ្មែរ)។ គេ ដឹង ថាវាការបានទទួលសិទ្ធិ កាន់កាប់ដោយគ្មានតម្លាភាព។ វាអាចជាការចែក ប្រយោជន៍ គ្នារវាង សុខ គង់ ហ៊ុន សែន និង សុខអាន។

The son of the Khmer Empire is begging for survival in front of Angkor Wat, the world wonder that attracts millions of tourists from around the world in which each tourist pay US $ 20 per one day entry visit. And the money goes to the pocket of Sok Kong (a Vietnamese).

នាទីកំណាព្យ៖«បំបាត់ភាពក្រីក្រ» ដោយ សំ វិជ្ជា

leave a comment »

នាទីកំណាព្យ៖«ឯណាទេវតារុងរឿង» ដោយ អាណិតអូនផង

leave a comment »

ដើមហេតុនៃការដកបង្គោលឈើព្រំដែនលេខ១៨៥ ទាំង៦ដើម

leave a comment »

បង្គោលព្រំដែនទាំងនោះបានយកមកដាំលើដី ប្រជាជនរបស់យើងដែលមានបង្គោលលេខ ១៨៤, ១៨៥, ១៨៦, និង១៨៧។ ប្រជាជននៅទីនោះសុទ្ធតែរងការបាត់បង់ដីស្រែ ដោយក ន្លែងខ្លះចូលពី១៥០ម៉ែតទៅ៥០០ម៉ែត នេះបើធៀបនឹងព្រំដែនសិប្បនិមិត្តដែលជា ប្រលាយ យួនបានជីកកំណត់ជាសញ្ញាសំគាល់ដោយខ្លួនឯងនៅឆ្នាំ១៩៧៩ បន្ទាប់ពីបាន កានកាប់ប្រទេសខ្មែរ។ តែវាមានចំងាយកាន់ជ្រៅបើធៀបនឹងផែនដីខ្មែរយួន ដំកល់នៅ សហប្រជាជាតិ។

លោកព្រំ ជា និង អ្នកស្រី មាសស្រីជាអ្នកនាំមុខក្នុងការតវ៉ារឿងបង្គោលព្រំដែនយួនខុស ច្បាប់ទាំងនេះ។គាត់បានតវ៉ាយ៉ាងត្រឹមត្រូវក្នុងនាមជាពលរដ្ឋមួយដែលមានប្រទេស មាន ច្បាប់ និងមេដឹកនាំ៖
១.ពួកគាត់បានសុំអន្តរាគមន៍និងដាក់ពាក្យបណ្តឹងទៅសាលាឃុំ។ តែគ្មានការជួយ ដោយគេទុកឲ្យថ្នាក់លើ។
២. ពួកគាត់បានបន្តសុំអន្តរាគមន៍និងដាក់ពាក្យបណ្តឹងទៅសាលាស្រុក។ តែគ្មានការជួយ ដោយ គេទុកឲ្យថ្នាក់លើ។
៣.គាត់បានបន្តសុំអន្តរាគមន៍និងដាក់ពាក្យបណ្តឹងទៅសាលាខេត្ត។ តែគ្មានការជួយ ដោយគេទុកឲ្យថ្នាក់លើ។
៤.ចុងក្រោយពួកគាត់បានសុំអន្តរាគមន៍និងដាក់ពាក្យបណ្តឹងទៅស្ថាប័នព្រំដែនរបស់ រដ្ឋាភិបាល។ តែគ្មានការជួយដដែល។
Read the rest of this entry »

Follow

Get every new post delivered to your Inbox.

Join 5,394 other followers