THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for June 1st, 2012

សូមបានរីករាយចុងសប្តាហ៍និងត្រៀមខ្លួនទៅ បោះឆ្នោត ទាំងអស់គ្នាថ្ងៃស្អែក!

leave a comment »

សេចក្តីអំពាវនាវ៖ បោះឆ្នោតដើម្បីខ្លួនយើង និងប្រទេសយើងទាំងអស់គ្នា

leave a comment »

ខ្ញុំបាទសូមអំពាវនាវដល់ជនរួមជាតិទាំងអស់សូមមេត្តាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយ បើបងប្អូន មានបំណងចង់៖

  1. ថែរក្សាសម្បត្តិធម្មជាតិព្រៃព្រឹក្សាឲ្យគង់វង្ស
  2. បានការចូលក្នុងគ្រប់គ្រងរ៉ែប្រេងកាតនិងរ៉ែដ៏ទៃទៀតមានតម្លាភាព
  3. បានការគ្រប់គ្រងប្រាសាទអង្គវត្តបានប្រាក់ចូលជាតិសម្រាប់ជនជាតិខ្មែរយើង
  4. កាត់បន្ថយអំពើពុករលួយ
  5. បានការធ្វើលិខិតស្នាមបានឆាប់រហ័ស មិនពុករលួយ
  6. បានមេដឹកនាំដែលមិនគម្រាមកំហែងប្រជាជន
  7. បានមេដឹកនាំដែលចេះជួយ ការពារនិងយល់សុខទុក្ខកម្មករ កម្មការនី និងអ្នកក្រី ក្រ
  8. បានមេដឹកនាំដែលតែងតែចូលរួមការពារនិងគ្រប់ការទាមទាររបស់ប្រជាពលរដ្ឋ រឿងដីធ្លី និងការបំផ្លាញព្រៃឈើ
  9. បានការរៀបចំផែនការគំរោងអភិវឌ្ឍន៍ឃុំ សង្កាត់បានត្រឹមត្រូវ
  10. បានការអនុម័តរាល់គម្រោងថវិការអភិវឌ្ឍន៍ឃុំ សង្កាត់មានតម្លាភាព
  11. បានការដឹកនាំឃុំសង្កាត់ប្រកបដោយប្រជាធិបតេយ្យ
  12. បានការធានាឃុំសង្កាត់មានសុវត្ថិភាពិតៗ
  13. បានមេដឹកនាំឃុំសង្កាត់ដែលចេះចាត់ចែងសេវាសាធារណៈចាំបាច់និងធ្វើឲ្យកិច្ចការទាំង នោះដំណើរការបានល្អ
  14. បានមេដឹកនាំឃុំសង្កាត់ដែលសកម្មក្នុងការបង្កើនផាសុខភាពនិងសុខមាលភាព របស់ ប្រជាជន
  15. បានមមេដឹកនាំឃុំសង្កាត់ដែលមានសមត្ថភាពជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង លើកកំពស់ជីវភាពប្រជាជន
  16. បាមមេដឹកនាំឃុំសង្កាត់ដែលមិនប្រកាន់បក្សនយោបាយហើយ ចេះសម្រប សម្រួល ប្រជាជនឲ្យចេះស្រឡាញ់គ្នានិងអត់ឲ្យគ្នាក្នុងនាមជាប្រជាជាតិតែមួយ
  17. បានមេដឹកនាំឃុំ សង្កាត់ដែលមានគំនិតចេះថែរក្សាបរិដ្ឋាន វប្បធម៌ និងបេតិកភ័ណ្ឌជាតិ
  18. បានមេដឹកនាំឃុំ សង្កាត់ដែលចេះបំពេញកិច្ចការទូទៅដោយអាចឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាជនបាន
  19. បានឃុំ សង្កាត់គ្មានជនជាតិយួនខុសច្បាប់មករស់នៅ
  20. មេដឹកនាំឃុំសង្កាត់ដែលជាមានមេដឹកនាំបក្សមានកិត្តិស័ព្ទល្អជាពិ សេសការ ទទួឡស្គាល់ពីអន្តរជាតិនូវគុណធម៌ សីលធម៌ យុត្តិធម៌ គំនិតលទ្ធិប្រជាធិបតេយ្យ ភាពស្អាតស្អំនិងមនសិការជាតិ

សូមបងប្អូនបោះឆ្នោតជូនបក្ស សម រង្ស៊ី។

សូមបញ្ជាក់ថា ទោះជាបក្សប្រជាជនព្យាយាមលុបបំបាត់ឈ្មោះ បន្លំឈ្មោះ និង សន្លឹក ឆ្នោត ឲ្យយួនជួយបោះឆ្នោត ទិញសន្លឹកឆ្នោត គម្រាមកំហែង យ៉ាងណាក៏ មិន អាច លុប បំបាត់សម្លេងយើងទាំងស្រុងបានដែរហើយសម្លេងរបស់បងប្អូន ជន រួមជាតិទោះតិចឬ ច្រើននឹងដើរ តួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំ ណាច ផ្តាច់ការ មិនឲ្យពួគគេធ្វើអ្វី តាមតែអំពើចិត្ត ដែលមិនយូរប៉ុន្មានពួកគេនឹង បរាជ័យ។ យើងត្រូវតែ«អត់ធ្មត់»ចំពោះ ការតស៊ូរជាមួយជនផ្តាច់ការនេះបើយើង មិនចង់ឲ្យស្រុកយើងមានសង្រ្គាមនិងធ្លាក់ក្នុងក្តីអន្តរាយទៀតនៅថ្ងៃអនាគត។ 

ចំពោះបងប្អូននៅក្រៅស្រុកសូមមេត្តាជួយទូរស័ព្ទទៅស្រុកហើយលើកទឹកចិត្តសាច់ញាតិឲ្យចូលរួមបោះឆ្នោតនិងបោះឲ្យបក្សសម រង្ស៊ី ដើម្បីជាតិយើង។ ក៏ដូចគ្នា បងប្អូន យើង ដែលរស់នៅក្នុងស្រុក ហើយយល់ច្បាស់ពីបញ្ហាសង្គម និងមាន សុឆន្ទៈជួយ ជាតិសូម ធ្វើដូចគ្នានេះដែរ។

មានតែយើងសាមគ្គីគ្នាទើបឈ្នះជនផ្តាច់ការបំផ្លាញជាតិបាន!

ដោយសេចក្តីគោរពអំខ្ញុំ

ប៉ាង សុខឿន

នាទីកំណាព្យ៖«សម្រស់នាងសុវណ្ណកេសរ» ដកស្រង់និងរៀបរៀង​ដោយ សំ វិជ្ជា

leave a comment »

សូមបោះឆ្នោតដើម្បីផ្លាស់ប្តូរដើម្បីសេចក្តីសុខពិតនិងភាពរីកចំរើនប្រាកដសម្រាប់ខ្មែរ

leave a comment »

យើងធ្វើជាប្រទេសមានការឈឺចាប់ប៉ុន្មានទសវត្សន៍នេះ ល្មមគ្រប់គ្រានហើយ យើង  ធ្វើ ជា ប្រទេសសុំទានគេប៉ុន្មានទសវត្សន៍នេះ ល្មមគ្រប់គ្រាន់ហើយយើង ធ្វើជាប្រទេសរណបបរទេសជិតខាងប៉ុន្មានសតវត្សន៍នេះល្មមគ្រប់គ្រាន់ ហើយ យើងធ្វើជាប្រទេសខ្មែរកាប់សំលាប់ខ្មែរប៉ុន្មានទសវត្សន៍នេះ ល្មមគ្រប់គ្រាន់ ហើយ។

ដូរចេញទៅ ! មិនត្រូវខ្លាចការដោះដូរទេ បើមិនដូច្នោះទេ ហើយស្ថានភាពបែប នេះនៅតែ បន្តនោះការប្តូរដោយបង្ហូរឈាមខ្មែរនឹងខ្មែរនឹងមិនអាចចៀស ផុត បាន ទេ! ដូច្នេះសន្លឹកឆ្នោត ជាវិធីមួយដ៏ល្អ!

Written by Kolbot Khmer

June 1, 2012 at 8:38 pm

Posted in Uncategorized

បណ្តាំម្តាយរស់ក្នុងគុក

leave a comment »

បក្សប្រជាជនចិនឬយួន?

leave a comment »

Written by Kolbot Khmer

June 1, 2012 at 12:15 pm

Time to change that rusty sign! – ដល់ពេលដូរ ផ្លាកច្រេះចាប់ហ្នឹងហើយ!

leave a comment »

Thumb down for the CPP … in the middle of Phnom Penh

leave a comment »

ប្រជាពលរដ្ឋ សម្តែង កាយវិការ ធុញទ្រាន់ ជ្រក់ជ្រេញ នឹង បក្ស ប្រជាជន – Citizens are fed up with the CPP

Originally posted at http://www.ckn-media.blogspot.com

នៅក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ថ្ងៃ បញ្ចប់ គណបក្ស ប្រជាជន បាន ទទួលរង នូវការ មិន ពេញចិត្ត ពី ប្រជាពលរដ្ឋ ធ្វើកាយវិការ បញ្ជាក់ថា គណបក្ស ដែល បង្កើតឡើង ដោយសារ យួន មួយនេះ និងត្រូវ ចប់ហើយ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុននេះ ។ ព្រោះពួក គាត់បាន ដឹងអស់ ហើយពី សារធាតុពិត របស់ គណបក្ស ប្រជាជន ដែល ធ្វើបាបរាស្រ្ត ខ្លួន ឯង គ្មាន ទីបញ្ចប់ និង បំផ្លិច បំផ្លាញ ប្រទេស ជាតិ យ៉ាងណា នោះ ៕
During the last day of the CPP election campaign, a number of citizens expressed their displeasure against this party by giving them a thumb down, calling it a party that was installed by the Vietnamese. The CPP should end on 03 May 2012. These citizens know the true nature of the CPP, a party that inflicts endless pain and suffering to the Cambodian people, and it also destroys the country.

Written by Kolbot Khmer

June 1, 2012 at 11:59 am

នាទីកំណាព្យ៖ «អាវោររួចខ្លួន ម្ចាស់ជាប់គុក»​ដោយ សំ វិជ្ជា

leave a comment »

Monk Forced to Stop Advocating for Landless, Released

leave a comment »

Written by Kolbot Khmer

June 1, 2012 at 11:46 am

Follow

Get every new post delivered to your Inbox.

Join 5,394 other followers