អាក្បត់ជាតិ ស្វាគីមហុង ហ៊ានកាត់ដីខ្មែរឲ្យយួន

មានតម្លៃមិនស្មើនឹងសត្វឆ្កែចំពោះមនុស្សក្បត់ជាតិបែបនេះ ទោះជាងាប់ទៅជាខ្មោច ក៏មិនអាចអត់ឪនទោសឲ្យបានដែរ…ដោះដូរភូមិ?ក្រែងថាបើទីណាមានខ្មែរ រស់នៅ ឲ្យទីនោះមកខ្មែរ ហើយទីណាមានយួនរស់នៅឲ្យទីនោះទៅយួន? ចុះទីនោះសុទ្ធ តែជាខ្មែរហើយតើដូរយកយកស្អីមកវិញ? ម្តេចមិនថាកាត់ដីទាំងនោះសងគុណយួនតាមសន្ធិសញ្ញា១៩៨៥ និងសន្ធិសញ្ញាបន្ថែម២០០៥ទៅ?ពួកអាក្បត់ជាតិ! គ្រាន់ បើបើកវេទិការសាធារណៈទៅហើយដេញដោលគ្នាយកផែនទីតំកល់ទុកនៅអង្គការ សហប្រជាជាតិមកសំអាងរៀងខ្លួន ផ្ទៀងផ្ទាត់ជាមួយគ្នាទៅនឹងដឹងហើយៗមិនបាច់ខ្លាចទេបើមិនក្បត់ជាតិ។ ហ៊ានធ្វើទេ?បើមិនហ៊ាននគឺក្បត់ជាតិមែន!
លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង : ភូមិសម្តេចហេង សំរិន ត្រូវដោះដូរឲ្យ ទៅវៀតណាម មុនគេ ក្នុងការអនុវត្តកិច្ចព្រមព្រៀងដោះដូរភូមិ
(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 10:20:AM) | ដោយ: រតនា
ភ្នំពេញ: មន្ត្រីកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាជាមួយគ្នារួចហើយនោះ នឹងចាប់ ផ្តើមអនុវត្តចេញពីភូមិកំណើតរបស់សម្តេចហេង សំរិន ស្ថិតនៅស្រុកពញាក្រែក ខេត្ត កំពង់ចាម។
លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចព្រំដែនបានមានប្រសាសន៍ កាលពីថ្ងៃទី១៦ ខែមិថុនា ថា កិច្ចព្រមព្រៀងដោះដូរភូមិនៅតាមបណ្តោយព្រំដែន រវាងប្រទេសកម្ពុជានិង វៀតណាមនោះ នៅមិនទាន់អនុវត្តទេ ប៉ុន្តែអនុវត្តមុនគេ គឺភូមិសម្តេចហេង សំរិន គឺភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ៩ ស្រុកពញាក្រែក ខេត្តកំពង់ ចាម)។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “សូមជំរាបលោកអ្នក ទិទៀនថា ជំនាន់បារាំងក៏គេគូសដាក់ក្នុងផែនទីបារាំងហ្នឹងមួយខ្នាតលើមួយរយ ពាន់ របស់ក្រុម ប្រឹក្សាភូមិសាស្ត្រឥណ្ឌូចិន។ គេដាក់នៅក្នុងដីវៀតណាមរួចទៅហើយគ្រាន់តែពេល នោះសង្គ្រាមនៅវៀតណាមគេ មិនបានរវីរវល់អី រកភូមិនៅតាមជាយព្រំដែនទេ ព្រោះ ជំនាន់សង្គ្រាមនៅវៀតណាមហ្នឹងអាមេរិក មាននយោបាយប្រមូលផ្តុំភូមិយុទ្ធសាស្ត្រគឺប្រមូលប្រជាពលរដ្ឋនៅភូមិ ក្នុងៗភូមិឆ្ងាយៗចេញមកនៅភូមិជាប់ផ្លូវជាតិទាំង អស់ បញ្ជូលក្នុងភូមិមួយដែលគេដាក់ប៉ុស្តិ៍យាមការពារ។ អាមេរិកអត់រវល់ រឿងព្រំដែន អ្នកណាចូលអ្នកណាចេញទេ។ ដល់អីចឹងផែនទីដាក់មកភូមិថ្លុកត្រា ភូមិអន្លុងជ្រៃ របស់សម្តេចប្រធានរដ្ឋសភា ហ្នឹងនៅក្នុងដីវៀតណាមហើយហើយ ចង់ទៅតវ៉ាយ៉ាង ណាក៏មិនឈ្នះដែរ”។
លោកទេសរដ្ឋមន្ត្រីបាន បន្តថា ឥឡូវយើងបានព្រមព្រៀងគ្នាថា ឥឡូវអ្នកឯង (វៀត ណាម) ឲ្យភូមិទាំងពីររបស់សម្តេចហេង សំរិន ទៅគេ គេក៏រកភូមិពីរមកឲ្យ យើងវិញ ដោយគណនាផ្ទៃក្រ ឡាដីឲ្យស្នើគ្នាមកនោះ” គឺកម្ពុជាយើងអត់មានបាត់បង់ដីអីទេយើងអត់មានខាត់អីទេ”។
លោកទេសរដ្ឋមន្ត្រីវ៉ាគឹមហុង ធ្លាប់បានមានប្រសាសន៍ថា ភាគីកម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងដោះដូរភូមិមួយចំនួនខេត្តនៅតាមបណ្តោយព្រំដែន ប្រទេស ទាំងពីរ (កម្ពុជា និងវៀតណាម) គឺដូរគ្នាទៅវិញទៅមកដែលក្នុងនោះមានភូមិនៅ តាមព្រំដែននៃប្រទេស ទាំងពីរ។ ដូច្នេះខេត្តខ្លះនៅជាប់ព្រំដែនគោកជាមួយវៀតណាម រួមានដូចជា រតនគិរី. មណ្ឌលគិរី. ស្វាយរៀង. កំពង់ចាម. ព្រៃវែង. កណ្តាល . តាកែវ. កំពត និងក្រចេះ។
ចំពោះបញ្ហានេះដែរ លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានាពេលថ្មីៗនេះ បានដាក់លិខិតស្វែងរកអន្តរាគមន៍ពីសំណាក់សមាជិកសភាកម្ពុជាទាំង១២៣ រូប នៃនីតិ កាលទី៤នេះឲ្យជួយកោះហៅលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួល បន្ទុក កិច្ចការព្រំដែន នៃរាជរដ្ឋាភិបាលឲ្យចូលមកធ្វើការឆ្លើយបំភ្លឺ បញ្ហា នៃការចុះកិច្ចព្រម ព្រៀងជាមួយប្រទេសវៀតណាម ស្តីពីការដោះដូរភូមិនៃខេត្តតាមបណ្តាព្រំដែនប្រទេស ទាំងពីរ ដោយការចុះហត្ថលេខានោះគ្មានការយល់ព្រមពីសភាជាតិជាមុនឡើយ៕














ស្រុកខ្មែរពិតជាអភ័ព្វមែនដែលមានមេដឹកនាំប្រទេស បែបនេះ។ ពេលពួកគេហាមាត់និយាយម្ដងៗមិនដែលការពារទឹកដីខ្មែរសោះ។
Meng Kha
June 19, 2012 at 9:27 am