Khmer Upsideown flags at UN headquarter New York





July 2012 កែវ សុវណ្ណារិទ្ធិ The Phnom Penh Post
គោរពជូនលោកការីនិពន្ធ ខ្ញុំបានបង្ខំចិត្ត សរសេរលិខិតនេះ ដោយសារតែមិនអាចអត់ ទ្រាំបាន ក្នុងនាមជាសាក្សីម្នាក់ ដែលឃើញទង់ជាតិប្រទេសកម្ពុជា ដែលរហូតមកដល់ត្ រឹមម៉ោងដែលខ្ញុំកំពុងសរសេរនេះ ត្រូវបានគេដាក់កំពូលប្រាសាទ ដាំក្បាលចុះក្រោម (បញ្ច្រាស)នៅការិយាល័យកណ្តាលអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក សហរដ្ឋអា មេរិក។ មិនថាមូលហេតុដែលនាំឲ្យមានកំហុសពិធីការអចេតនា ឬចេតនា ដោយសារតែ ភាពព្រងើយកន្តើយ របស់បុគ្គលិក អង្គការសហប្រជាជាតិ ឬការធ្វេសប្រហែស ពីភាគីរដ្ឋា ភិបាលកម្ពុជានោះទេ ចំពោះខ្ញុំ ព្រមទាំងពលរដ្ឋខ្មែរទាំងអស់ អំពើបែបនេះ គឺជាការរុកកួន និងជារឿងដ៏អាមាស់ជាទីបំផុត ខណៈដែលមានតែទង់ជាតិកម្ពុជាតែមួយគត់ ដែលត្រូវ បានគេបង្ហូតបញ្ច្រាសដូច្នេះ។ ដូច្នេះហើយ យើងមិនអាចទទួលយក និងបណ្តែត បណ្ដោយឲ្យធ្វើដូច្នោះបានទេ ព្រោះទង់ជាតិ គឺជាបញ្ហាស្លាប់រស់ សម្រាប់ជាតិ សាសន៍ មួយ នៅលើឆាកអន្តរជាតិ ព្រោះវាបង្ហាញពីមុខមាត់ កេរតំណែលវប្បធម៌ អត្តសញ្ញាណ មោទនភាព ស្នេហាជាតិ ជាតិនិយម ឯកភាពជាតិ និងព្រលឹងជាតិជាដើម។ល។ ជាពិ សេស ខណៈដែលកម្ពុជា កំពុងធ្វើជាប្រធានសមាគមអាស៊ានផងទៀតនោះ។ តើនេះ មិនបង្ហាញពីការមិនគោរពប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាទាំងមូល ឬក៏វាជាការ ប្រមាថដល់ប្រទេសកម្ពុជា? ឬក៏ជាការចង់ប្រកាសថា កម្ពុជា គឺជាជាតិមួយ កំពុងមានទុក្ខ ឬភាពអាសន្ន ដែលត្រូវការជំនួយអន្តរជាតិជាបន្ទាន់? តើក្រុមមន្ត្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ធ្លាប់ដែលកត់សម្គាល់ពីរឿងនេះទេ?ជាការពិត គេបាន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការពន្យល់ឲ្យបានសមរម្យនិងច្បាស់លាស់ពីរឿងនោះ។ ទោះបីជាទង់ជាតិកម្ពុជា ត្រូវចារឹកទុក នៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏គេកត់សម្គាល់ថា មិនសូវមានការចាប់អារម្មណ៍ច្រើនទេ ចំពោះការប្រើប្រាស់ទង់ជាតិ ទាំងក្នុងនិងក្រៅ ប្រទេស ខណៈប្រទេសកម្ពុជា មិនទាន់មានលេខកូដទង់ជាតិ ឬពិធីការទង់ជាតិនៅឡើយ នោះ ខុសពីអាមេរិក និងប្រទេសផ្សេងៗទៀត។ ប្រទេសកម្ពុជាមិនដែលសង្កេតមើល នៅថ្ងៃទិវាទង់ជាតិ ដែលជាទិវាជាតិតែមួយគត់នោះទេ។ លើសពីនេះទៀត បញ្ហាក្នុងការ រៀបចំទង់ជាតិ ឲ្យបានសមរម្យ នៅតែជាការឈឺក្បាលមួយ សម្រាប់រដ្ឋាភិបាលកម្ពុជា នៅឡើយ។ តែគេមិនសូវឃើញគេចាត់វិធានការ ឲ្យបានយ៉ាងសកម្មនោះទេ។ ដល់ ពេលសម្រាប់រដ្ឋាភិបាលយើង ចាប់ផ្ដើមគិតគូរ ពីបញ្ហានេះ ឲ្យបានម៉ឺងម៉ាត់ហើយ បើសិនជាគេ ពិតជាចង់លើកមុខមាត់កម្ពុជាជាអន្តរជាតិ និងមិនចង់ឲ្យមានការអា ម៉ាស់កើតឡើង ជាដដែលៗបែបនេះ ដែលអាចបង្ហាញពីភាពកម្សោយរបស់ខ្លួនទេ នោះ។ នៅពេលគេនិយាយជាទូទៅថា៖ «យើងបង្កើតទង់ជាតិ យើងរស់នៅក្រោម ទង់ជាតិ និងយើងស្លាប់ក្រោមទង់ជាតិ» ឬថា៖«អ្នកស្នេហាជាតិយកទង់ជាតិរំខ្លួន ដើម្បីការពារវា» នោះ តើគំនិតទាំងនេះ រដ្ឋាភិបាល និងពលរដ្ឋកម្ពុជាអនុវត្ត និងជ្រោង ឡើងបានប៉ុណ្ណាហើយ?
ដោយ កែវ សុវណ្ណារិទ្ធិ ពីបុរីញូវយ៉ក














គេមើលងាយើងមិនថ្វីទេ តែកុំឲ្យតែយើងមើលងាយខ្លួនឯង វាថោកដល់ថ្នាក់ហើយ សូមបីតែជាតិឯងក៏មិនចាំបានផង តើធ្វើអ្វីកើត។ តាមការគិតរបស់ខ្ញុំ ចំពោះអ្នកចងគឺមិនជាជនជាតិខ្មែរទេ តើត្រូវទេ? ប៉ុន្តែបើ បុរីញូយ៉ក សហរដ្ឋអាមេរិក ជាអ្នកចង នេះបញ្ជាក់ថា សហរដ្ឋអាមេរិក បានមើលងាយដល់ កម្ពុជាយើងហើយ….។
Sombor
July 6, 2012 at 7:23 am
How do we say about this?? If the non-sense embassy didn’t pay attention to their country’s flag.They might be Blind. Those embassy seem useless for us.
Panha Veng
July 7, 2012 at 3:16 am
ប្រទេសជាតិឥលូវ ខ្ញុំមានក្តីព្រួយបារម្តណាស់ ម្នាក់ៗសង្ងំរត់តាសុខ មិនជួយគ្នាទេ គិតថារឿងរបស់គេ។ ដល់ពេលធ្លាក់លើខ្លួនឯង ទើបហាវគេជួយ ឲ្យខ្មែរអើយរូបរូមគ្នាឡើង៕
Rith
July 20, 2012 at 10:20 am