THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for July 14th, 2012

ហ៊ុន សែន ចង់លក់ផ្ទះឧត្ថមយុវជន

leave a comment »

(ភូមិគ្រឹះ ហ៊ុន សែន ដែលមានប្រាក់ខែរតែ ១៤៥០ដុល្លា ក្នុងតែ១ខែរ)

 បើចេះស្រឡាញ់ជាតិនិងយុវជនបែបនេះបែប ស្រុកមិនរលាយ មិនរហាម និង ប្រជាជនរង ទឹកភ្នែកបែបនេះទេ។ ហើយឯណា ឳម យិនទៀង ម្តេចមិនមកអូសហ៊ុន សែន ទៅ សាកសួរថាតើបានលុយ១១ ម៉ឺននោះមក ពីណា?

បក្សកាន់អំណាចកំពុងអូសទាញយុវជនឲ្យគាំទ្របក្សខ្លួន

ដោយ ខែ សុណង
2012-07-12

ក្រុមយុវជនត្រូវបានគណបក្សនយោបាយចាត់ទុកថា ជាមនុស្សដ៏សំខាន់សម្រាប់ កៀរគររកសំឡេងគាំទ្រគណបក្សខ្លួន ព្រោះយុវជនអាចបោះឆ្នោតបានច្រើនដង។

ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគអះអាងថា គណបក្សនយោបាយទាំងនោះ គួរតែអភិវឌ្ឍ ធនធានយុវជន និងបង្កើតការងារដល់យុវជនឲ្យបានច្រើនដើម្បីរួមចំណែកក្នុង ការ អភិវឌ្ឍ ប្រទេសជាតិវិញ ជាជាងការផ្ដល់ផលប្រយោជន៍រយៈពេលខ្លីដល់ពួកគេ។

យុវជនកម្ពុជាមួយចំនួនកំពុងត្រូវបានគណបក្សនយោបាយ យកចិត្តទុកដាក់រកការងារ ឲ្យធ្វើ។ ក៏ប៉ុន្តែបញ្ហាទាំងនេះ អ្នកវិភាគថា មិនបានផ្ដល់ប្រយោជន៍ពិតប្រាកដនោះទេ ផ្ទុយ ទៅវិញក្រុមយុវជន កំពុងត្រូវបានគេប្រើប្រាស់យកជាឈ្នាន់ សម្រាប់ចំណេញរឿង នយោបាយ របស់គេប៉ុណ្ណោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានចាត់ទុកថា យុវជនគឺជាធនធាន មនុស្សដ៏សំខាន់មួយដែលគ្រប់គណបក្សនយោបាយគេត្រូវតែយកចិត្តទុកដាក់។ លោកថា ការផ្ដល់ផលប្រយោជន៍រយៈពេលខ្លី មិនអាចមានឥទ្ធិពលទៅដល់ សេចក្ដី សម្រេចចិត្តរបស់យុវជនជាទូទៅនោះទេ ដោយសារយុវជនបច្ចុប្បន្នយ៉ាងហោចណាស់ ៦ភាគរយ នៃប្រជាជនទូទៅ បានរៀនដល់ថ្នាក់មហាវិទ្យាល័យ ហើយយុវជនជាង ២០ភាគរយ អាចរៀនដល់ថ្នាក់ទី១២ដែរ។ Read the rest of this entry »

The Greates Ruler of Cambodia

leave a comment »

Written by Kolbot Khmer

July 14, 2012 at 8:01 am

Those who permit and support Viets to Vote in Cambodia are TRAITORS

leave a comment »

Written by Kolbot Khmer

July 14, 2012 at 7:49 am

នាទីកំណាព្យ៖«កំអាង» ដោយ កញ្ញា អាណៃដា សួង

leave a comment »

នាទីកំណាព្យ៖អ្នកគាំ្រផ្ងារមុខ» ដោយ ញ៉ឹក គីរី

leave a comment »

គេចោទខ្ញុំថាប្រឆាំងផ្កាប់មុខ ប្រឹងប្រែងត្រកៗ ប្រមូលភស្ដុតាង
គេថាមិនជឿរទោះ មាន សំអាង នេះឬគេហៅគាំទ្រផ្ងារមុខ??

គេចោទខ្ញុំថាប្រឆាំងផ្កាប់មុខ ឈឺចិត្តបៀបទុក្ខ មិនហានហាស្ដី
គ្រាន់ដាស់ជាតិខ្មែរ ទាំងប្រុសទាំងស្រី តើខ្ញុំខុសអី វាសុទ្ធរឿងពិត!!

ហេតុអ្វីបានជានៅតែបែបនេះ?

leave a comment »

បើអ្នកមិនខ្វល់ខ្វាយចំពោះទឹកដីរបស់អ្នកទេ អ្នកនឹងត្រូវក្មេងជំនាន់ក្រោយចោទអ្នកថាជាមនុស្សអត់បាន
ការ និងជាមនុស្សអត្មានិយមជារៀងរហូត

សកម្មភាព ជា មុន្នី កំពុងសំលាប់ព្រលឹង វីរបុរសកម្មករ ជា វិជ្ជា

leave a comment »

ចំពោះអង្វើរបស់លោក ជាមុន្នី ដែលជា អ្នក ស្នងតំណែងបន្តសកម្មភាពបងប្រុសរបស់លោកថ្មីៗនេះ ត្រូវបានកម្មករនិយាយថា៖ «លោក ជា មុន្នី បាននឹងកំពុងសំលាប់ព្រលឹងបងប្រុសរបស់ខ្លួនហើយ»។

ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១២
ដោយ៖ ខ្មែរ សុវណ្ណភូមិ

យើងនៅចាំបានថាអំពើហឹង្សារបស់អាជ្ញាធរក្រុងភ្នំពេញមក លើកម្មករក្នុងពេលដង្ហែរក្បួនយកញត្តិទៅជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមជួយអន្តរាគមន៍កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះដែលបណ្តាលឲ្យតំណាងកម្មករម្នាក់រងរបួសជាទម្ងន់ មិនបានធ្វើឲ្យកម្មកររោងចក្រតៃយានភ័យខ្លាចនិងបញ្ឈប់ការតវ៉ារបស់ខ្លួនទេដោយពួកគេបាន បន្តសកម្មភាពតវ៉ារបស់ខ្លួនដោយសន្តិវិធី និងថ្លៃថ្នូរតទៅទៀតលុះត្រាតែមានដំណោះស្រាយសមរម្យ។ តែផ្ទយទៅវិញកម្មករទាំងឡាយមានការខកចិត្តនិងសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ លោក ជា មុន្នី និងបក្សពួកក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះដោយពួកគេបានចេញមុខ មកបង្កបញ្ហាជាមួយកម្មករ ដែលកំពុងធ្វើ បាតុកម្មដូចមនុស្សព្រៃ។

ជាក់ស្តែងតាមពត៌មានទទួលបានពីរោងចក្រតៃយាននៅព្រឹកនេះ កម្មករទាំងឡាយត្រូវបានលោក រ៉ុង ឈុន អំពាវនាវឲ្យផ្អាកសកម្មភាពជាបន្ទាន់ដោយសារតែលោកខ្លាចមានអំពើហឹង្សាកើតឡើងក្រែងកម្មករមិនអាចអត់ធ្នត់នឹងការប្រមាថ និងអុកឡុកបង្កឡើងដោយលោកជា មុន្នី និង បក្សពួកដែលជាតំណាងរបស់សហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជា នៅទីនោះមានស្រី៤នាក់និងប្រុស៥នាក់បានចេញមកជេរប្រមាថកាតទាន លោក រ៉ុង ឈុន និងកម្មករដែលកំពុងធ្វើបាតុកម្មដោយបើកចំហរនិងគ្មានការអៀនខ្មាស់។

ពួកគេបានចេញមកវាយប្រហារដោយពាក្យសំដីធ្ងន់ៗគ្មានក្រមសីលធម៌ទៅលើលោក រ៉ុង ឈុន និងកម្មករទាំងឡាយដែលកំពុងធ្វើបាតុកម្មដោយគ្មានញញើតអ្នកណាបន្តិចសោះឡើយ។ ជាពិ សេស ពួកគេប្រើការប្រមាថនេះដោយលើកហេតុផលថាលោក រ៉ុង ឈុន កំពុងតែធ្វើកិច្ចការដើម្បីកេង យកចំណេញនយោបាយផ្ទាល់ខ្លួនពីការធ្វើបាតុកម្មជាមួយកម្មករនេះ។

នៅក្នុងព្រឹត្តិការណ៍នោះកម្មករទាំងឡាយដែលមិនអាចទ្រាំនឹងការប្រមាថ ព្រម ទាំង លោក រ៉ុង ឈុនផងដែរ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះមកជួយធ្វើ អន្តរាគមន៍ សកម្មភាពរបស់លោក ជា មុន្នី និងបក្សឲ្យបញ្ឈប់ការដើរអុកឡុកនិង ស្រែកជេរប្រមាថដោយគ្មានក្រមសីលធម៌ដោយគឃ្លើនបែបនេះទៀត តែអាជ្ញាធរ មានសមត្ថកិច្ចបានត្រឹមតែឈរមើលតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន មិនត្រឹមតែជាប្រធានសមាគមន៍គ្រូបង្រៀនឯករាជ្យកម្ពុជា ទេ តែលោកក៏ជាប្រធានសហភាពសហជីពកម្ពុជាផងដែរ។ លោកបានខិតខំធ្វើកិច្ចការ បម្រើប្រជាជនខ្មែរតាមរយៈស្ថាប័នទាំងនេះដោយមិនគិតពីការនឿយហត់ប្រកបដោយសុច្ចរិតភាព ដូចអតីតមិត្តភ័ក្រ្តរបស់លោក គឺលោកជា វិជ្ជា វីរបុរសកម្មករដែលត្រូវបានគេធ្វើ ឃាតយ៉ាងព្រៃផ្សៃកាលពីឆ្នាំ២០០៤កន្លងមក។ ចំពោះអង្វើរបស់លោក ជាមុន្នី ដែលជា អ្នក ស្នងតំណែងបន្តសកម្មភាពបងប្រុសរបស់លោកថ្មីៗនេះ ត្រូវបានកម្មករនិយាយថា៖ «លោក ជា មុន្នី បាននឹងកំពុងសំលាប់ព្រលឹងបងប្រុសរបស់ខ្លួនហើយ»។

Follow

Get every new post delivered to your Inbox.

Join 5,394 other followers