THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន ចង់លក់ផ្ទះឧត្ថមយុវជន

leave a comment »


(ភូមិគ្រឹះ ហ៊ុន សែន ដែលមានប្រាក់ខែរតែ ១៤៥០ដុល្លា ក្នុងតែ១ខែរ)

 បើចេះស្រឡាញ់ជាតិនិងយុវជនបែបនេះបែប ស្រុកមិនរលាយ មិនរហាម និង ប្រជាជនរង ទឹកភ្នែកបែបនេះទេ។ ហើយឯណា ឳម យិនទៀង ម្តេចមិនមកអូសហ៊ុន សែន ទៅ សាកសួរថាតើបានលុយ១១ ម៉ឺននោះមក ពីណា?

បក្សកាន់អំណាចកំពុងអូសទាញយុវជនឲ្យគាំទ្របក្សខ្លួន

ដោយ ខែ សុណង
2012-07-12

ក្រុមយុវជនត្រូវបានគណបក្សនយោបាយចាត់ទុកថា ជាមនុស្សដ៏សំខាន់សម្រាប់ កៀរគររកសំឡេងគាំទ្រគណបក្សខ្លួន ព្រោះយុវជនអាចបោះឆ្នោតបានច្រើនដង។

ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគអះអាងថា គណបក្សនយោបាយទាំងនោះ គួរតែអភិវឌ្ឍ ធនធានយុវជន និងបង្កើតការងារដល់យុវជនឲ្យបានច្រើនដើម្បីរួមចំណែកក្នុង ការ អភិវឌ្ឍ ប្រទេសជាតិវិញ ជាជាងការផ្ដល់ផលប្រយោជន៍រយៈពេលខ្លីដល់ពួកគេ។

យុវជនកម្ពុជាមួយចំនួនកំពុងត្រូវបានគណបក្សនយោបាយ យកចិត្តទុកដាក់រកការងារ ឲ្យធ្វើ។ ក៏ប៉ុន្តែបញ្ហាទាំងនេះ អ្នកវិភាគថា មិនបានផ្ដល់ប្រយោជន៍ពិតប្រាកដនោះទេ ផ្ទុយ ទៅវិញក្រុមយុវជន កំពុងត្រូវបានគេប្រើប្រាស់យកជាឈ្នាន់ សម្រាប់ចំណេញរឿង នយោបាយ របស់គេប៉ុណ្ណោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានចាត់ទុកថា យុវជនគឺជាធនធាន មនុស្សដ៏សំខាន់មួយដែលគ្រប់គណបក្សនយោបាយគេត្រូវតែយកចិត្តទុកដាក់។ លោកថា ការផ្ដល់ផលប្រយោជន៍រយៈពេលខ្លី មិនអាចមានឥទ្ធិពលទៅដល់ សេចក្ដី សម្រេចចិត្តរបស់យុវជនជាទូទៅនោះទេ ដោយសារយុវជនបច្ចុប្បន្នយ៉ាងហោចណាស់ ៦ភាគរយ នៃប្រជាជនទូទៅ បានរៀនដល់ថ្នាក់មហាវិទ្យាល័យ ហើយយុវជនជាង ២០ភាគរយ អាចរៀនដល់ថ្នាក់ទី១២ដែរ។

លោក កែម ឡី បន្ត៖ «ហើយយុវជនកាលណាគាត់រៀនបានខ្ពស់ គាត់មានការពិចារណា ច្រើនអ៊ីចឹងទាល់តែយើងរៀបចំទិដ្ឋភាពសង្គមហ្នឹងឲ្យបានល្អជាងនេះ។ ឧទាហរណ៍ថា ស្ថានភាពពុករលួយ ស្ថានភាពអប្បកិរិយាអ្នកផ្ដល់សេវារដ្ឋហ្នឹង ឬមួយក៏ស្ថានភាពការ គ្រប់គ្រងព្រៃឈើ គ្រប់គ្រងបរិស្ថាន បើសិនជាយើងធ្វើរូបភាពហ្នឹងឲ្យបានល្អ។ ខ្ញុំគិតថា នឹងទាក់ទាញយុវជនហើយមិនបាច់ខំប្រឹងប្រែងឃោសនាឲ្យយុវជនឲ្យយុវជនគាំទ្រ ពីព្រោះយុវជនទាំងអស់នេះ ដែលខ្ញុំជួបច្រើនលើកច្រើនសារ ១០០ ទៅ ២០០នាក់ជារៀង រាល់សប្ដាហ៍ហ្នឹង គាត់មានការពិចារណាខ្ពស់ណាស់ កាលណាយើងធ្វើបានល្អ គឺហ្នឹង ទទួលផលហើយ។ ហើយកាលណាយើងធ្វើមិនបានល្អទេ របៀបជាការស្វែងរកការគាំទ្ររបៀបជាបរិយាកាសនយោបាយអ៊ីចឹង គឺខ្ញុំគិតថាមិនទទួលបានផលល្អទេ»

ការលើកឡើងបែបនេះ នៅបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ ងៃទី២៦ ខែមិថុនា បានប្រមូលយុវជនស្ម័គ្រចិត្តឲ្យចុះវាស់វែងដីធ្លីផ្ដល់កម្ម សិទ្ធិជូនប្រជា ពលរដ្ឋនៅតាមបណ្ដាខេត្ត ដែលដឹកនាំដោយលោក ហ៊ុន ម៉ានិត ជាកូនប្រុសបង្កើត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង កាល ពីថ្ងៃទី២៦ មិថុនា ក្នុងពិធីជួបសំណេះសំណាលជាមួយយុវ ជនស្ម័គ្រចិត្ត នៅមជ្ឈ មណ្ឌលកោះពេជ្រថា យុទ្ធនាការពេលនេះ គឺជាការអនុវត្តនយោបាយចាស់ សកម្មភាព ថ្មីលើវិស័យដីធ្លី។ លោកបានថ្លែងអំណរគុណចំពោះក្រុមគ្រួសារ និងយុវជនស្ម័គ្រចិត្ត ក្នុងការងារចុះវាស់វែងដីធ្លីនេះ ដោយផ្ដល់ថវិកាលើទឹកចិត្ត និងសម្ភារៈប្រើប្រាស់ជា ច្រើនសម្រាប់យុទ្ធនាការនេះ។

លោក ហ៊ុន សែន៖ «បើទោះខ្ញុំត្រូវលក់ផ្ទះនៅវិមានឯករាជ្យ ក៏ខ្ញុំត្រូវតែលក់ដែរដើម្បី ឲ្យក្មួយៗ ខ្ញុំអត់ប្រើប្រាស់ថវិកាជាតិដើម្បីចិញ្ចឹមក្មួយៗក្នុងបេសកកម្មនេះទេ ខ្ញុំទទួលខុស ត្រូវហើយខ្ញុំបានប្ដូរផ្ដាច់ហើយផ្ទះវិមានឯករាជ្យប្រហែលជាបានថ្លៃគួរសម ខ្ញុំសុខចិត្តខាន នៅហ្នឹងក៏បានដែរ។ ខ្ញុំធ្វើទាល់តែបាននៅលើរឿងនេះឲ្យដឹងថា នាយករដ្ឋមន្ត្រីលក់ផ្ទះ ដើម្បីហ្នឹងទៅធ្វើកម្មសិទ្ធិបញ្ជូននិស្សិត ចិញ្ចឹមនិស្សិតឲ្យទៅធ្វើបេសកកម្ម ហើយថ្ងៃ នេះក្មួយៗ ពូជូនម្នាក់ ១០០ដុល្លារសម្រាប់ ១០០ដុល្លារវាអត់ច្រើនទេក្មួយអើយ ប៉ុន្តែពូ ត្រូវចំណាយ ១១ម៉ឺនដុល្លារថ្ងៃហ្នឹងនេះ»

ប៉ុន្តែអ្នកវិភាគសង្គមបានចាត់ទុកថា សកម្មភាពរបស់រដ្ឋាភិបាលនេះ គឺកំពុងប្រើប្រាស់ យុវជន ដើម្បី ទាក់ទាញផ្នែកនយោបាយសុទ្ធសាធ ពុំមែនក្នុងន័យបុព្វហេតុជាតិនោះទេ។

លោក កែម ឡី បានបញ្ជាក់ទៀតថា ការជ្រើសរើសយុវជនស្ម័គ្រចិត្តនេះ គឺការទាក់ទាញ យុវ ជនផ្នែកនយោបាយ ច្រើនជាងសកម្មភាពពិតប្រាកដសម្រាប់ការងារប្រទេសជាតិ ដែលគេឃើញថា មានផលប្រយោជន៍ដល់ពួកគេតែមួយភ្លែតប៉ុណ្ណោះ។

លោក កែម ឡី៖ «បើសិនជាគាត់ចង់ធ្វើរបៀបនេះគឺយើងមានសាកលវិទ្យាល័យ ច្រើន អ្នក ណាដែលរៀនខាងសុរិយោដី អ្នកណាដែលរៀនខាងភូមិវិទ្យា អ្នកណាដែលរៀនខាង មាត្រដ្ឋានភូមិវិទ្យា។ ដូច្នេះគាត់អាចបញ្ចូលសិស្សនិស្សិតដែលរៀននៅមហាវិទ្យាល័យ ហើយចំជំនាញរបស់គាត់ឲ្យគាត់មកធ្វើកម្មសិក្សាហ្នឹងទៅហើយត្រឡប់មកវិញគាត់អាចបំពេញតួនាទីធ្វើលំហាត់នៅតាមសាលាហ្នឹងគាត់ចំណេញជាង។ ឥឡូវបើសិនជាគ្រាន់តែ ផ្ដល់ថវិកា ឬក៏មួយលើកទឹកចិត្តគាត់របៀបហ្នឹង បើសិនជាគាត់រៀនខាងគណនេយ្យវិញ ហើយរៀនខាងនយោបាយការបរទេសវិញ រៀនខាងច្បាប់ទៅវិញ តើបទពិសោធន៍អី ដែល គ្រាន់តែចុះវាស់ដីបានមកចំណេញដល់ការរៀនសូត្រ? ហើយនៅពេលគាត់ ចេញទៅធ្វើការវិញនោះ តើបទពិសោធន៍សម្រាប់ទាក់ទាញសម្រាប់ជួយ ពង្រឹងការ ងារអត់? កម្មសិក្សាគឺល្អហើយការធ្វើសេចក្ដីសម្រេចចិត្តនេះល្អហើយ ក៏ប៉ុន្តែធ្វើយ៉ាងម៉េច ឲ្យយុវជនភ្ជាប់ការរៀនសូត្ររបស់គាត់ជំនាញរបស់គាត់ទៅក្នុងកម្មសិក្សានេះ។ ប្រសិន បើមិនអ៊ីចឹងទេគ្រាន់តែជាទាក់ទាញផ្នែកនយោបាយច្រើនជាង»

ក្រុមយុវជនស្ម័គ្រចិត្តមានគ្នា ១.១០០នាក់ ដែលកំពុងធ្វើសកម្មភាពចុះវាស់ វែងដីជូន ពលរដ្ឋ គឺមកពីសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិប តេយ្យ សាកលវិទ្យាល័យភូមិន្ទចម្ការដូង វិទ្យាស្ថានបច្ចេកវិទ្យា សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជនស្ម័គ្រចិត្តពីក្រសួងរៀប ចំដែនដីនគរ រូបនីយកម្ម និងសំណង់។

ពាក់ព័ន្ធបញ្ហានេះ ប្រធានផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៃសមាគមយុវជនខ្មែរ ហៅកាត់ថា (KYA) លោក សេង ឫទ្ធី ថ្លែងថា ពិតប្រាកដណាស់ យុវជនទាំងនោះនឹង ទទួលបានចំណេះដឹងនិងបទពិសោធន៍ដ៏តិចតួចពីការងាររយៈពេលខ្លីនេះ។ លោកបន្តថា យុវជនដែលមានអាយុពី ១៨ ទៅដល់ ៣០ឆ្នាំ ប្រមាណជាង ៣លាននាក់ គឺ ៣៧% នៃអ្នក បោះឆ្នោតជាង ៩លាននាក់ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០១២។ ដូច្នេះចំនួន យុវជនគ្រប់អាយុបោះឆ្នោតដ៏ច្រើននេះ គឺជាកត្តាជំរុញឲ្យបក្សនយោបាយងាក មកចាប់ អារម្មណ៍លើយុវជន។

លោក សេង ឫទ្ធី៖ «សំខាន់ការងារនេះមិនមែនជាការងាររបស់បុគ្គលទេ ជាការងារជាតិ ដែលត្រូវធ្វើកិច្ចការជូនប្រជាពលរដ្ឋ គឺជាកិច្ចការងារជាតិ ហើយលោកនាយករដ្ឋមន្ត្រី គាត់មានប្រសាសន៍អ៊ីចឹង។ ខ្ញុំថា រឿងហ្នឹងដូចជាយកយុវជនជាខែលយក ប្រជាប្រិយ ភាពនៅ ក្នុងគណបក្សនយោបាយ ពីព្រោះការងារនេះខ្ញុំគិតថា មិនជារឿងរបស់បុគ្គលទេ ជាការងាររបស់ជាតិតែម្ដង។ ហើយដល់គាត់ធ្វើអ៊ីចឹងខ្ញុំមិនគាំទ្រទេចំពោះទស្សនៈរបស់ខ្ញុំ ព្រោះត្រូវឲ្យស្ថាប័នជាតិជាអ្នករៀបចំជាការប្រសើរ»

ចំណែកអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានទស្សនៈថា គណបក្ស កាន់អំណាច អាចធ្វើបំភាន់ភ្នែកប្រជាពលរដ្ឋតាមរយៈការងារដែលរដ្ឋាភិបាលត្រូវធ្វើ ដើម្បីជាសមិទ្ធផលរបស់បក្សទៅវិញ៖ «ជាការពិតពីការបោះឆ្នោតមួយទៅ ការបោះ ឆ្នោតមួយ បើសិនជាគណបក្សណាដែលមានកម្លាំងគាំទ្រពីយុវជនច្រើន គឺគណបក្សហ្នឹង នឹងទទួល ការឈ្នះឆ្នោត ពីព្រោះកម្លាំងយុវជនអាចបោះឆ្នោតបានច្រើនដងខុស ពីកម្លាំងយុវចាស់។ អ៊ីចឹងហើយមនុស្សម្នាក់ៗនាំគ្នាទាញយុវជន ទាញក្នុងផ្លូវល្អ ទាញ តាម រយៈទិញទឹកចិត្ត តាមរយៈការផ្ដល់ការងារឲ្យគាត់ផ្ដល់អនាគតភ្លឺស្វាងឲ្យគាត់នោះ គឺជាការល្អ ក៏ប៉ុន្តែអ្នកខ្លះទៀតធ្វើប្រជាភិថុតិ បង្វក់យុវជនឲ្យសប្បាយ ភ្លើតភ្លើនតែរយៈ ពេលខ្លី ហើយធ្វើឲ្យឈ្លក់វង្វេងនឹងផលប្រយោជន៍បន្តិចបន្តួច។ ការទិញទឹកចិត្តបន្តិច បន្តួចមួយរយៈពេលខ្លីនៅរយៈពេលវែងគាត់នឹងជួបការលំបាកនេះជាបញ្ហាដែលយុវជនត្រូវគិត»

អ្នកវិភាគបញ្ហាសង្គមបានបញ្ជាក់ថា ជាដំណោះស្រាយដើម្បីអូសទាញយុវជននោះ គឺមានតែផែនការអភិវឌ្ឍជាតិ ដូចជានឹងដោះស្រាយបញ្ហាជាតិ កំណែទម្រង់រដ្ឋបាល សាធារណៈ បញ្ហាអំពើពុករលួយ និងបង្ហាញពីយុទ្ធសាស្ត្រជាក់លាក់ក្នុងការជួយយុវជន តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់កំពូល នោះទើបអាចទាក់ទាញយុវជនឲ្យ ងាកមកគាំទ្រ បក្សរបស់ខ្លួនបាន។

គោលការណ៍របស់បក្សកុម្មុយនិស្តត្រូវបានគេដឹងជាទូទៅថា យុវជនគឺជាធនធានដ៏ សំខាន់ របស់បក្ស  មានន័យថា យុវជនជាសសរទ្រូងរបស់បក្ស៕

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 5,394 other followers

%d bloggers like this: