THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for July 15th, 2012

រដ្ឋាភិបាលបុរសខ្លាំង៖ រ៉ុង ឈុន ជាអ្នកបន្ទាប់?

leave a comment »

តាមប្រភពខ្លះពីមន្រ្តីរបស់រដ្ឋាភិបាលហ៊ុន សែន បានបង្ហើបអោយដឹងថាលោក រ៉ុង ឈុន និងជាមនុស្សបន្ទាប់ត្រូវបានគេរៀបចំអន្ទាក់ដើម្បីចាប់ខ្លួន។

According to some sources from the government rummored that Rong Chhun will the next person to be arrested.

របបនេះនិងប៉ុលពតព្រៃផ្សៃដូចគ្នាដោយអ្នកមាន អំណាចចាត់ទុក ជិវិតរាស្រ្តដូចសត្វធាតុ៖ រថយន្ដទំនើប ពាក់ស្លាកលេខខ.មបើកដេញបុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់នៅកៀនស្វាយ

leave a comment »

ដោយ ៖ សណ្ដោស
ថ្ងៃទី 15 កក្កដា 2012ម៉ោង 09:52:31
ប្រភព៖ សារពត៌មាននគរវត្ត

ខេត្ដកណ្ដាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ៣នៅកន្លែងកើតហេតុ ដោយសារតែអ្នកបើកបររថយន្ដស៊េរីទំនើបមានសភាព ស្រវឹងបើកដេញបុកជនរងគ្រោះដែលជិះម៉ូតូចំពី ក្រោយពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះខ្ទាតទៅផ្ទប់របាំងថ្មចែកទ្រូងផ្លូវហើយ ម៉ូតូ ជនរងគ្រោះកៀបជាប់ជាមួយរថយន្ដអូសចម្លាយ៣០០ម៉ែត្រទើបរថយន្ដឈប់ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានមកចោមរោមរថយន្ដបង្ក ហើយអ្នកបើកបរក៏នៅទីនោះដែរ មួយសន្ទុះក្រោយមកមានមន្ដ្រីនគរបាល មួយរូបបានដឹកអ្នកបើកបររំដោះចេញ រួចប្ រគល់សោរថយន្ដឱ្យមន្ដ្រីនគរបាលរូបនោះ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ តាមបណ្ដោយផ្លូវ ជាតិលេខ១ ក្នុងភូមិស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

រថយន្ដបង្កម៉ាកតូយ៉ូតាទុនត្រា ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-៨១៦៨ ។ ជន រងគ្រោះដែលរថយន្ដទំនើបដេញបុកពីក្រោយមានឈ្មោះ ភូ អ៊ាវ ហៅ ចំណាប់ ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិល្វាសក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្ដកណ្ដាល ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូហុងសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅតែម្នាក់ឯង ពីកៀនស្វាយចូលមកភ្នំពេញ បាន បើកជែងរថយន្ដទំនើបពណ៌សយ៉ាងលឿន ខណៈនោះអ្នកបើករថយន្ដទំនើបខឹងសម្បារដោយសារមានជាតិស្រាក្នុងខ្លួន ក៏បានបន្ថែមល្បឿងដេញតាមម៉ូតូពីក្រោយ រហូត ដល់ចំណុចកើតហេតុបុកពីក្រោយពេញទំហឹងតែម្ដង មើលទៅដូចក្នុងរឿងខ្សែ ភាពយន្ដអ៊ីចឹង ។ បន្ទាប់ពីបុកហើយជនរងគ្រោះបានខ្ទាតបោកទៅលើទ្រូងផ្លូវស្លាប់ភ្លាមៗតែម្ដង ។ ចំណែកម៉ូតូត្រូវរថយន្ដអូសចម្ងាយជិត៣០០ម៉ែត្រទើបរថយន្ដឈប់ ។ Read the rest of this entry »

តើក្រុមហ៊ុនលោកលីយ៉ុងផាត់មានសិទ្ធិបិទផ្លូវជាតិលេខ៦Aឬ?

leave a comment »


ហេតុអ្វីបានជាមិនឃើញពួកកាន់ជើង អំ
បុកអំបែងផ្ងាមុខបក្សប្រ ជាជន ចេញមុខប្រកាសថ្កោលទោសរឿងបិទផ្លូវដូចកាល ថ្កោល ទោស កម្មករ បិទដែរ? ចំណាំ៖កាបិទនេះសម្រាប់ប្រយោជន៍ បុគ្គល កាលកម្មករបិទប្រយោជន៍រួម។
ដោយ ៖ ឡូ សំអាត
ថ្ងៃទី 15 កក្កដា 2012ម៉ោង 10:35:16
ពត៌មាននគរវត្តភ្នំពេញ ៖ រថយន្ដប្រមាណជិត៣០០គ្រឿងទាំងតូចទាំងធំ ទាំងរថយន្ដដឹកទំនិញ និងរថ យន្ដទេសចរណ៍ បានមកកកកុញគ្នាស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវលេខ៦A ស្ថិត ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ល្ងាចរ ហូតដល់ម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍កកស្ទះ នេះបានឱ្យដឹងថាមូល ហេតុដែលបណ្ដាលឱ្យមានការកកស្ទះនេះ គឺបណ្ដាលមកពីអ្នកទទួលខុសត្រូវផ្លូវ លោលី យ៉ុងផាត់ មកបិទបារ៉ាសនៅផ្លូវជាតិលេខ៦A រួចហើយបង្ខំឱ្យរថយន្ដ គ្រប់ប្រ ភេទបើកកាត់ផ្លូវយកលុយរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ការកកស្ទះនេះ គឺចាប់តាំងពីម៉ោង៦ល្ងាចរហូត ដល់ម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ ធ្វើឱ្យអ្នកដំណើរមានការខឹងសម្បារយ៉ាង ខ្លាំង ក្នុងនោះរថយន្ដខ្លះ ដែលបានដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ខក ពេលវេលា រហូតមានការរិះគន់ទៅលើលោក លី យ៉ុងផាត់ ថា ទំនងជាលោក លី យ៉ុងផាត់ ទិញផ្លូវជាតិលេខ៦A ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនទៀតហើយទេដឹង បានជាអ្នក ទទួល ខុសត្រូវរបស់លោកហ៊ានមកបិទផ្លូវបង្កការកកស្ទះបែបនេះ ?។

ប្រជាពលរដ្ឋបានលើកឡើងថា រថយន្ដរបស់ ពួកគាត់សុទ្ធតែបានបង់ពន្ធផ្លូវជូនរដ្ឋ ដូច្នេះ មិនគួរណាមានក្រុមហ៊ុនឯកជន មកចេញមុខបិទផ្លូវជាតិលេខ៦A បណ្ដាលឱ្យកក ស្ទះ រថយន្ដរាប់រយគ្រឿង និងតម្រូវឱ្យវាងទៅកាន់ផ្លូវរបស់ក្រុមហ៊ុនលីយ៉ុងផាត់ ជាកន្លែង បង់ប្រាក់នោះទេ ។ ក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ពេលដែល បុគ្គលិករបស់ ខ្លួន ដាក់រនាំងបិទផ្លូវជាតិលេខ៦អា កើតមានជាញឹកញាប់បែបនេះ កំពុងជះឥទ្ធិពល ដ៏អា ក្រក់ ដែលប្រជាពលរដ្ឋមិនគាំទ្រចាត់ទុកថា ជាក្រុមហ៊ុនកេងចំណេញញើស ឈាម ប្រជាពលរដ្ឋ និងគ្មានភាពស្មោះក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ៕

Statement of SRP on the Arrest of Mam Sonando

leave a comment »

Written by Kolbot Khmer

July 15, 2012 at 7:39 pm

ល្បិចឈឺសាច់ដើម្បីបំបែកសំលេងបក្សប្រឆាំង ដូចកាលកឹម សុខា

leave a comment »

នាទីកំណាព្យ៖«ចោទគេទាំងមួលបង្គាច់» ដោយ អាណៃដា សួង

leave a comment »

ចាប់ខ្លួន ម៉ម សូណង់ដូរ

leave a comment »

(រូបភាព៖ ម៉ម សូណង់ដូ ចាប់ខ្លួនកាលពីឆ្នាំ២០០៥)

នេះជាអាវុធយុទ្ធភ័ណ្ឌប្រជាជននៅក្រចេះប្រើប្រាស់សម្រាប់តស៊ូផ្តួលរំលំរបបហ៊ុន សែន ដែលគេចាប់បាន រួមមានធ្នូរបាញ់បែបដូចកាំភ្លើង និងស្នា ដំបង ចំពាមផងដែរ។ 

កម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានឃាត់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគមន៍អ្នកប្រជាធិបតេយ្យ នៅទីស្នាក់ការរបស់លោក ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ។

បទល្មើសចំនួន៤ នោះ រួមមាន

ទី១ -ជាអ្នកផ្តួមផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ

ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី
៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និង

ទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

បញ្ជាក់៖ តាមពិតវាគ្មានហេតុផលអ្វីត្រូវចាប់ម៉ម សូណងដូទេ ព្រោះថា៖
១) ប្រជាជននៅទីនោះបានតវ៉ារឿងដីធ្លីយូរយាណាស់មកហើយពោលគឺតាំងពីឆ្នាំ២០០៧ពេលដែលរដ្ឋាភិបាលលក់ដីទីនោះឲ្យក្រុមហ៊ុន សូវៀត ដើម្បីជីកយករ៉ែ
២) តើពួកគេធ្វើអបគមន៍ដោយរបៀបណាបើពេលអាជ្ញាធរចាប់បានមេដឹកនាំពីរនាក់ ក្នុងចំណោមប្រាំនាក់ គឺពួកពួកមានអាវុធសំខាន់បំផុតគឺ ម្នាក់មានចំពាមកៅស៊ូ និងម្នាក់ ទៀតមានស្នាបាញ់?
៣) កំឡុងពេលមុននិងពេលដែលពួកគេធ្វើការតវ៉ា ម៉ម សូណង់ដូនៅក្រៅស្រុកទេ។ ក្នុង ករណីមានបញ្ជាពីគាត់តើបញ្ជាតាមណា? តាមសំបុត្រ ឬទូរស័ព្ទ? បើតាមទូរស័ព្ទងាយទេ ដោយក្រសួងមហាផ្ទែបង្ហាញភស្តុតាងមក។

តាមពិតទៅវាគ្តាន់តែជាលេសសំលាប់ប្រជាជនខ្លួន បំបាក់ស្មារតីអ្នកប្រឆាំងនិងអ្នកតវ៉ា ធ្លីធ្លីក្រោយៗទៀតកុំឲ្យប្រឆាំងពេលពួកគេគ្មានសមត្ថភាពដោះស្រាយ និងចង់លក់ដីប្ រជាជននិងដីរដ្ឋ។

ក្នុងរបបនេះអ្នកស្រឡាញ់ជាតិពិតប្រាកដរស់មិនបានសេចក្តីសុខទេ៖ ស្លាប់ ជាប់គុក រុតចោលស្រុក និង រងការវាយប្រហារគ្រប់ពេលទាំងពាក្យសំដី និងហឹង្សា។

Written by Kolbot Khmer

July 15, 2012 at 8:04 am

ច្បាប់ស្រុកខ្មែរ

leave a comment »

Written by Kolbot Khmer

July 15, 2012 at 7:28 am

Follow

Get every new post delivered to your Inbox.

Join 5,394 other followers