THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for July 19th, 2012

ពិតជាអាម៉ាស់៖ ធ្វើប្រធានដើម្បីសុំទាន សងគុណគេ និងធ្វើឲ្យអាស៊ានបែកបាក់

leave a comment »

(រូបភាព៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា ចាប់ដៃជាមួយ រដ្ឋមន្រ្តីការបរទេសខ្មែរ ហោ ណាំហុង)

(រូបភាព៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា ចាប់ដៃជាមួយ រដ្ឋមន្រ្តីការបរទេសខ្មែរ ហោ ណាំហុង)

ដោយ ខ្មែរ សុវណ្ណភូមិ ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១២

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេ ស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា ( Marty Natalegawa ) បានមកដល់ ភ្នំពេញ និងបានជួបពិភាក្សា ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កម្ពុជា នៅព្រឹកថ្ងៃទី១៩កក្កដា នេះ បន្ទាប់ ពីលោកបាន បំពេញ ទស្សកិច្ច នៅប្រទេស ហ្វ៊ីលីពីន និងវៀតណាម។ ទស្សនកិច្ចរបស់ លោកត្រូវគេដឹងថា ដើម្បី  សម្របសម្រួលជម្លោះ ផ្ទៃក្នុងអាស៊ានក្រោយពីការ ខ្វែងគំនិតគ្នា រឿងជម្លោះ សមុទ្រ ចិនខាងត្បូង។

ការខ្វែងគំនិតគ្នានេះជាបរាជ័យដ៏ធំមួយរបស់អាស៊ាន ដោយបានធ្វើឲ្យខកខានចេញ សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅទី ក្រុងភ្នំពេញកាលពីសប្តាហ៍មុនដែលវាមិនធ្លាប់មានក្នុងប្រវត្តិ សាសន៍របស់អាស៊ាន ចាប់តាំងពីពេលចាប់កំណើតមក។

សូមបញ្ជាក់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនិងជាប្រធានអាស៊ាន ត្រូវបាន អ្នកការទូតជាច្រើនបានប្រត្តិកម្មថា កម្ពុជាមិនបានដើតួរនាទីតាមប្រពៃណីអាស៊ានក្នុង នាមជាអ្នកសម្របសម្រួលទេ តែកម្ពុជាបានជ្រើសរើសនយោបាយគាំទ្រប្រទេស ចិន ដើម្បីជាការតប ស្នងសងគុណចិន។

ជាការពិតពិភពលោកបានដឹងយ៉ាងច្បាស់ថា ចិនជាម្ចាស់ជំនួយនិងកម្ចីដ៏ធំបំផុតរបស់ កម្ពុជាដោយគ្មានភ្ជាប់នូវ លក្ខខ័ណ្ឌអ្វីទាំងអស់ដែលការណ៍នេះបានធ្វើឲ្យមាន កង្វល់ ថាកម្ពុជានឹងគ្មានស្ថានភាពប្រសើរផ្នែកសិទ្ធិមនុស្សទេ និងអាចបណ្តាលឲ្យមាន ការបែក បាក់សាមគ្គីភាព ក្នុងសមាជិកអាស៊ានកាន់តែខ្លាំងផងដែរ។

បុរសដែលឈរម្នាក់ឯង (The man who is standing alone)

leave a comment »

មានសមាគមន៍និងសហជីពជាច្រើន​ ដែលត្រូវបានគេបង្កើតឡើងដើម្បីធ្វើការបម្រើ​ ប្រយោជន៍ប្រជាជនខ្មែរ ដូចជានិស្សិត យុវជន កម្មករ គ្រូបង្រៀន មន្រ្តីរាជការ ។ល។ នៅក្នុងប្រទេស ប៉ុន្តែពួកគេគ្មានសេចក្តីក្លាហាននឹងចេញមកតតាំងទាមទារស្វែងរក យុត្តិធម៌សង្គមនិងសេដ្ឋកិច្ចជូនប្រជាជនដូចលោក រ៉ុង ឈុន ឡើយ។ ប្រសិនបើយើង​​មិនគិត ទៅដល់គណបក្សប្រឆាំងនិងអង្គការសិទ្ធិមនុស្ស វាហាក់បីដូចជាលោក រ៉ុងឈុន កំពុង តែឈរម្នាក់ឯងនៅក្នុងរបបផ្តាច់ការមួយនេះ។

ដូចដែលយើងដឹងហើយថាសង្គមនេះ ជាសង្គមព្រៃផ្សៃដែលអ្នកមានអំណាចតែងតែឈ្នះ ដែលជាហេតុធ្វើឲ្យថ្នាក់ដឹកនាំសមាគមន៍និងសហជីពទាំងនោះព្យាយាមធ្វើ ការ​ដោយភាពទន់ភ្លន់ជាមួយរដ្ឋាភិបាល ដើម្បីជៀសវាងការប៉ះទង្គិចណាមួយជា​មួយ​អ្នក​មានអំណាចឬរដ្ឋាភិបាលដើម្បីសេចក្តីសុខផ្ទាល់ខ្លួន។ ជាក់ស្តែងរហូតមក​ដល់​ពេល​នេះមានមានសកម្មជនសង្គមជាច្រើនត្រូវបានគេសម្លាប់ អ្នកខ្លះត្រូវបាន​បង្ខុំចិត្ត​ចាកចោលស្រុករត់ភាសខ្លួនទៅរស់នៅប្រទេសទីបី អ្នកខ្លះត្រូវបានគេចាប់ខ្លួននិងដាក់គុក​ខណៈពេលដែលអ្នកដឹកនាំមួយចំនួនទៀត បានចុះចូលជាមួយរដ្ឋាភិបាលដើម្បីបាន​សុខនិងលាភសក្ការៈ។

គួរឲ្យអាណិតលោក រ៉ុង ឈុន ហើយសូមបញ្ជាក់ថា លោក មិននៅឯការទេព្រោះពួក យើងនឹងនៅជាមួយលោកជានិច្ច។

There are many assosiations and trade unions to work for the interests of our people; students, youth, workers, teachers, and civil servants in the country but none of them dare to come out and fight for social and economic justice for them as brave as Mr. Rong Chhun. It seems that, if we are to exclude the Opposition and rights groups, he is standing alone now in this dictatorship country. As we know that this society is the brutal society under the ruthless rulers who are always win in any cases which undermine the independent commitment of those leaders of the associations and trade unions by working with soft or submissive aprroach to the powerful or government for their personal safety. As witnessed so far that many social activists have been killed, some have been forced to live in exile, and a few have been arrested and jailed while many others have submitted themselves to the brutal rulers for survival and personal interests.

What a pity Mr. Rong Chhun! And yet you are NOT alone, for we are always with you.

មន្រ្តីក្រសួងសង្គមកិច្ចនិងសហជីពសេរីកម្មករការពារប្រយោជន៏និយោជក

leave a comment »

(រូបភាព៖ លោក រ៉ុង ឈុន កំពុងនិយាយទៅកាន់កម្មករដែលធ្វើបាតុកម្មតវ៉ានៅ រោងចក្រតៃយាន)
ដោយ. ឆាំ ឆានី ១៩ ខែកក្កដា ២០១២

នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយជូន កម្មកររោងចក្រតៃយាន កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះ ពុំមានលទ្ធផលអ្វី ជាវិជ្ជមានឡើយ ដោយអ្នក សម្រប សម្រួលក្នុងអង្គប្រជុំមកពីក្រសួងសង្គមកិច្ចនិងកាងារ និងមន្រ្តីមកពីសហជីព សេរីកម្មករ មិនគោរពពាក្យសន្យា ហើយចេញមុខការពារប្រយោជន៍និយោជក ដោយបើកចំហរ។

នៅក្នុងកិច្ចប្រជុំនោះគឺមានការព្រមព្រៀងគ្នានៅចំនុចមួយចំនួនជាពiសេសចំនុច សំខាន់  បីគឺ៖ ១)រក្សាប្រាក់អត្ថប្រយោជន៍របស់កម្មករទាំងឡាយដែលបានព្រមព្រៀងគ្នានិងមិន​កាត់ប្រាក់ប្រចាំថ្ងៃរប់សពួកគេ, ២) គ្មានការគុំគួន និងទទួលយកកម្មករឲ្យធ្វើការដូចដើមវិញ ៣) ដកពាក្យបណ្តឹងទាំងឡាយដែលបានប្តឹងទៅលើកម្មករ។ ផ្ទុយទៅវិញកិច្ច ព្រមព្រៀងទាំង នេះត្រូវរលាយ ទៅវិញតែមួយពព្រិចភ្នែកបន្ទាប់ ពីការសម្រាកនៃ កិច្ចប្រជុំមួយភ្លែត តែប៉ុណ្ណោះ ដោយ លោក សយ ស៊ីខុន មន្រ្តីមកក្រសួងសង្គមកិច្ចនិងការងារបានអះអាងថា កិច្ចព្រមព្រៀងមុននោះបន្តិចត្រូវលុបចោលដោយខាង​ក្រុមហ៊ុនមិន​មានលទ្ធភាព។ បន្ថែមពីលើនេះមន្រ្តីដឹកនាំមកពីសហជីពសេរីកម្មករដែលមានលោក ជា មុន្នី ជាប្រធាន បានចេញមុខមកការពារដោយសំដែងទស្សនៈដូចគ្នា ។

អ្វីដែលគួឲ្យសោកស្តាយពួក​ គេបានចាត់ទុកការទាមទារ របស់កម្មករថាជារឿង​នយោបាយ តែមិនមែនរឿងយុត្តិធម៌សេដ្ឋកិច្ចសង្គមដែលកម្មករត្រូវតែបានទទួលសមនឹងការងារ របស់ខ្លួនតាមច្បាប់ការងារកំណត់នោះទេ។ បន្ទាប់ពីកិច្ចចរចារនោះ ពត៌មាន​ ដែលមិនអាចស្មានដល់គឺពីមន្រ្តីម្នាក់មកពីសហជីពសេរីកម្មករ ដែលមានទឹកចិត្តអាណិត​លោក ជា វិជ្ជា ហើយមិនពេញចិត្តនិងសកម្មភាពរបស់លោក ជាមុន្នី នាពេលថ្មីៗនេះ​បានលួចបង្ហើប ឲ្យដឹងថា លោកជា មុន្នី បានសរសេរលិខិតទៅលោក ហ៊ុន សែនដើម្បី​សុំឲ្យ ​លោក ហ៊ុន សែន ជួយអន្តរាគមន៍ធ្វើយ៉ាងណាកុំដោះស្រាយតាមការទាមទារ​របស់​កម្មករ ឲ្យលើស ​ពី៧០ដុល្លារ ព្រោះថាបើដោះស្រាយឲ្យកម្មករបានទទួលដូចការទាមទារ​គឺប្រាកដជា លោក រ៉ុង ឈុន កាន់តែមានប្រជាប្រីយភាពនិងបង្ករបញ្ហាដល់លោកហ៊ុន សែន ទៅថ្ងៃក្រោយ ។

ចំពោះការលើឡើងនេះយើង មិនអាចធ្វើការទាក់ទងលោក ជា មុន្នី ដើម្បីសុំប្រតិកម្ម បាន​ឡើយនៅថ្ងៃនេះ ។ សូមបញ្ជាក់ថា កម្មកររោងចក្រតៃយានបានធ្វើបាតុកម្មជិត១ខែមក​ហើយៗ ពួកគេនៅតែមានថាមពល និងធ្វើទៅដោយសន្តិវិធី មានសណ្តាប់ធ្នាប់ មិនអស់​សង្ឃឹម ៕

មន្រ្តីរាជការស្រុកខ្មែរមានអ្វីខុសពីទីងមោង បើរឿងអ្វីក៏មិនហ៊ានដោះស្រាយ លុះតែមេទីងមោងអនុញ្ញាត

leave a comment »

កាងតាមលំដាប់… នេះហើយរបបដឹកនាំដោយមនុស្សពាល

leave a comment »

លេចឮមានករណីអនុរដ្ឋលេខាធិការ១រូបដកកាំ​ភ្លើងគំរាម ក្នុងអង្គប្រជុំទីស្ដី​ការ​ក្រសួងទេសចរណ៍

ដោយ ៖ ថ្ងៃទី 19 កក្កដា 2012
ម៉ោង 11:49:01
ពត៌មាននគរវត្ត

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១២ ប្រភព ពីមន្ដ្រីក្រសួងទេសចរណ៍បានឱ្យដឹងថា មាន អនុរដ្ឋលេ ខាធិការ ១រូបឈ្មោះលី ប៊ុនធឿន អតីត អភិបាល រងខេត្ដសៀមរាប បានដកកាំភ្លើងខ្លីមិនស្គាល់ ម៉ាកគំ រាមនៅក្នុងអង្គប្រជុំដែលមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជា គណៈ អធិបតីអង្គប្រជុំ ។

ប្រភពពីមន្ដ្រីបានបន្ដថា មុនពេល កើតហេតុនៅក្នុងប្រជុំលោក អនុរដ្ឋលេខាធិការ លី ប៊ុនធឿន ដូចជាមានពាក្យ សំដី ខុសពីធម្មតា ខណៈដែលមាន កាសែតក្នុងស្រុកចុះផ្សាយយពីរូបគាត់ ដូច្នេះស្រប ពេលក្នុងអង្គប្រជុំមិនដឹងជា លោករដ្ឋមន្ដ្រី ស្ដីបន្ទោសអប់រំបែប​ណា បែរជាធ្វើឱ្យលោក លី ប៊ុនធឿន កាំភ្លើងគំរាមនៅក្នុងប្រជុំ និងគេចចេញពីកន្លែងប្រជុំ ឡើងរថយន្ដទៅបាត់។

ពាក់ព័ន្ធរឿងនេះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានឱ្យនគរវត្ដដឹងតាម​ទូរស័ព្ទថា ករណីនេះលោកមិន ទាន់ដឹងនៅឡើយទេ ព្រោះពេលនេះកំពុងជាប់ប្រជុំ ។ ដោយឡែក លោក ទូច ណារ៉ុថ ស្នងការនគរបាល ក៏ដូចជា លោក ប៉ុល ពិធេយ្យ ស្នងការ​រងទទួលបន្ទុកកណ្ដាលយុត្ដិធម៌ បានមានប្រសាសន៍ស្រដៀងគ្នាថា លោកមិនទាន់​ដឹងរឿង នេះនៅឡើយទេ ព្រោះកំពុងជាប់ប្រជុំជាមួយឯកត្ដមឧបនាយករដ្ឋមន្ដ្រី ។

កាលពីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១២ នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺពីលោក លី ប៊ុនធឿន បានទេពាក់ព័ន្ធនឹងករណី ខាងលើ៕

Appeal from the Democratic Movement for National Rescue

leave a comment »

Written by Kolbot Khmer

July 19, 2012 at 3:52 pm

លទ្ធផលមនុស្សល្ងង់ដឹកនាំ៖ កម្ពុជា​បង្ក​ការអាក់​អន់​ចិត្ត​ ក្នុង​អាស៊ាន​ ហើយ​ងាក​ទៅ​រក​ចិន​

leave a comment »

«ខ្ញុំ​គិត​ថា​វាប៉ះពាល់​មាន​ការ​អាក់អន់​ចិត្ត​ប៉ុន្តែ​វា​មិនដល់​ថ្នាក់​ មាន​ការបែក​បាក់គ្នា​ទៅ​ថ្ងៃ​ក្រោយ​ទេ ពីព្រោះ ​វៀតណាម​គេដឹង​ថា​កម្ពុជា​មិនអាច​ធ្វើអ្វី​បានទេ​ ពីព្រោះ​ក្រោមសម្ពាធ​របស់​ចិន​ខ្លាំងណាស់ ដោយ​សារ​កម្ពុជា​ត្រូវការ​ ជំនួយ​ដើម្បី​ដោះសា្រយ​បញ្ហា​សេដ្ឋ​កិច្ច»។លោក ផាត់ កុសល

19 កក្កដា 2012
សុខ ខេមរា វីអូអេ ខ្មែរ

កម្ពុជា​ហាក់​ដូច​ជា​ហ៊ាន​ប្រថុយ​នឹង​ការរិះគន់​ជា​អន្តរជាតិ ​និង​ពី​ប្លុកអាស៊ាន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា របស់​ចិន​ដែល​មិន​ចង់ឲ្យ​អាស៊ាន​មាន​សំឡេង​តែមួយ​ដើម្បី​តវ៉ា​ជាមួយ​ចិន​រឿង​ជម្លោះ​ដែនទឹក​ត្រួត​ស៊ីគ្នា ភាគ​ខាងត្បូង​ប្រទេស​ចិន។​ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​នេះ​ ទុកចោល​វៀតណាម​ដែល កម្ពុជា​ជារឿយៗ​ចាត់ទុកថា​ជា​មិត្ត​ល្អ​នោះ​ ឲ្យ​អាក់អន់​ចិត្ត​ទាក់ទិន​នឹង​ជម្លោះ​ដែន​ទឹក​ជាមួយចិន។

កម្ពុជា​ធ្វើឲ្យ​ខកខាន​ក្នុងការ​ដាក់​បញ្ហា​នានា​របស់​វៀតណាម​និង​ប្រទេស​សមាជិក​អាស៊ាន​ ផ្សេង​ទៀត​ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​ដែល​ចេញ​មិនរួច។​ ក្រុម​អ្នកវិភាគ​ខ្លះ​និយាយ​ថា​ផល​ប្រយោជន៍​ ជាតិ​ជា​កត្តា​ចម្បង​ធ្វើឲ្យ​កម្ពុជា​ បែរ​ចេញ​ពី​ វៀតណាម​យ៉ាង​ច្បាស់​លាស់​នៅពេល​នេះ ​ហើយ​ចាប់​យក ចិន​ជា​មហា​អំណាច​ដ៏ធំ ។

លោក ផាត់ កុសល ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​សាកលវិទ្យាល័យ​ Southern California​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់ថា​ កម្ពុជា​មិន​បាន​ធ្វើតាម​ជំហរ​វៀតណាម​ក្នុង​កិច្ចប្រជុំអាស៊ាន​ព្រោះ​កម្ពុជា ត្រូវការ​ជំនួយ​ពីចិន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​គម្លាត​សេដ្ឋកិច្ច​របស់​ខ្លួន។​ បន្ថែម​លើ​នេះ​ ចិន​ផ្តល់ ជំនួយ​គ្មាន​ទាមទារអ្វី​ជា​លក្ខខណ្ឌ។

ប្រទេស​ចិន​បានផ្តល់​ជំនួយ​និង​កម្ចី១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​កម្ពុជា​ ហើយ​ជា​អ្នកវិនិយោគ​ដ៏ ធំ​ជាង​គេ​សម្រាប់​កម្ពុជា​បន្ថែម​ពីលើ​ចំណង​មិត្តភាព​ដ៏ខ្លាំងក្លា​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ដោយសារ​សង្គ្រាម​៣ទសវត្សរ៍​នេះ។​

លោក ផាត់ កុសល​បាន​បន្ថែម​ថា វៀតណាម​ ក៏ទំនង​ជា​មានការ​យោគយល់​កម្ពុជា​ដែរ ដោយសារ​កម្ពុជា​ មានសម្ពាធ​ពីចិន​ ហើយ​កម្ពុជា ក៏មិន​អាច​ដោះស្រាយ​អ្វីបាន​ចំពោះ​ជម្លោះ​ប្រវត្តិសាស្ត្រ​ចាប់ផ្តើម​តាំង​ពីឆ្នាំ​១៩៥៨​មក​នោះ។
Read the rest of this entry »

Written by Kolbot Khmer

July 19, 2012 at 3:47 pm

Posted in Uncategorized

សុំលុយចាយផងមកហ្អា!

leave a comment »

Written by Kolbot Khmer

July 19, 2012 at 3:39 pm

អ្នកណាចេះជាងខ្មែរ?… ត្រីឯណាងាប់ដោយសារថ្នាំពុល តែវាងាប់ដោយអត់ដកដង្ហើមទេ?

leave a comment »

កាលពីសប្ដាហ៍កន្លងទៅនេះ មានសេចក្តីរាយការណ៍ព័ត៌មាននានាឲ្យដឹងថា មូលហេតុ​ដែលនាំឲ្យត្រីងាប់នោះ គឺដោយសារតែគេដាក់ថ្នាំពុលក្នុងចំណីត្រី បាចឲ្យត្រីស៊ីប៉ុន្តែមន្ត្រីជំនាញដែលជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួកបានចុះទៅស៊ើបអង្កេតដោយផ្ទាល់ បានរកឃើញថា មូលហេតុដែលនាំឲ្យត្រីងាប់នោះ គឺដោយសារតែត្រីខ្វះអុកស៊ីហ្សែននៅក្នុងទឹក ដើម្បីដកដង្ហើម

លោកណៅ ធួក បញ្ជាក់ថា «អុកស៊ីហ្សែន នៅក្នុងទឹកមានតែ ២,៩ មិល្លីក្រាមក្នុងមួយ​លីត្រទឹក ហើយត្រីវាត្រូវការអុកស៊ីហ្សែនហ្នឹង ៤,៥ មិល្លីក្រាមក្នុងមួយលីត្រទឹក ទើបវា​អាចរស់បាន»។

ចំងល់ចុះកន្លែងផ្សេងដែលគេមិនប្រើជាតិគីមីម្តេចមិនខ្វះអុកស៊ីហ្សែន ហេតុអ្វី​បាន ជាខ្វះតែកន្លែង ដែលគេចោទថាបានប្រើប្រាស់ទៅវិញ

Follow

Get every new post delivered to your Inbox.

Join 5,394 other followers