Archive for July 21st, 2012
មិនដឹងថាពួកកាន់ជើងនិងពួកដឹកនាំស៊ីភីភី មានមោទនភាព ត្រង់ណារាល់ថ្ងៃ?
ស្រៈកែវ៖ កុមារខ្មែរសុំទានចំនួន៨នាក់មានអាយុពី១ទៅ១០ឆ្នាំត្រូវបានចាប់ឃុំខ្លួនកាល ពីម្សិលមិញនៅក្នុងសកម្មភាពឆ្មក់មួយនៅទីផ្សាព្រំដែនខ្មែរថៃ។ ពួកគេត្រូវបាន ត្រួត ពិនិត្យមើលជំងឿដៃជើងមាត់ (EV-71) រួចហើយបានបង្ខំឲ្យត្រឡប់ទៅប្រទេសពួកគេ វិញ។ បាំងកកប៉ុស្តិ៍
SA KAEO : Eighteen Cambodian child beggars aged one to 10 were yesterday detained in a raid at a Thai-Cambodian border market, checked for hand, foot and mouth disease and forced to return to their country. Bangkok Post

ពឹងបរទេសទៀតហើយព្រោះមេដឹកនាំខ្លួនមាយាទថោក អត់កំណើត៖ កម្មកររោងចក្រតៃយានត្រៀមយកញត្តិដាក់ស្ថានទូតអាមេរិក

(រូបភាព៖ ប៉ូលីសត្រៀមខ្លួនបង្រ្កាបកម្មកររោងចក្រតៃយាន)
(ថ្ងៃទី 20 កក្កដា 2012, ម៉ោង 09:39:AM) | ដោយ: រតនា
ភ្នំពេញ: តំណាងកម្មករ នៃរោងចក្រ តៃ ណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) នឹងជួបជុំដាក់ញត្តិជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៣កក្កដា ឆ្នាំ២០១២។
ក្នុងលិខិតចុះ ថ្ងៃទី១៩កក្កដា ឆ្នាំ២០១២ របស់សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដាក់ទៅកាន់សាលារាជធានីភ្នំពេញ បង្ហាញថា កម្មករ កម្មការិនីនៃរោងចក្រ តៃណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) ស្ថិតនៅទីតាំងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាអស់រយៈពេល ៤សប្ដាហ៍ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានដំណោះស្រាយពីរោងចក្រនៅឡើយទេ។ លិខិតដដែល បង្ហាញថា “ឥឡូវនេះ តំណាងកម្មករ កម្មការិនី យ៉ាងតិចចំនួន ១៥០នាក់ នឹងយកញត្តិដាក់ជូនឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា ឱ្យជួយអន្តរាគមន៍ ពីព្រោះអ្នកបញ្ជាទិញនៃរោងចក្រ តៃ ណាន គឺនៅសហរដ្ឋអាមេរិក”។ លោករ៉ុង ឈុន បានបញ្ជាក់ថា ការដាក់ញត្តិនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅមុខស្ថានទូតអាមេរិក ជិតវត្តភ្នំ។ មិនទាន់មានប្រតិកម្មបែបណាពីសាលារាជធានីភ្នំពេញនៅឡើយទេ។ ក៏ប៉ុន្តែកាលពីតំណាងកម្មកររោងចក្រតៃណាន បានយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចហ៊ុនសែន កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០១២ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាប វាយ និងចាប់ខ្លួនក្មួយរបស់លោករ៉ុង ឈុន ដែលជាតំណាងសហជីពកម្មករ ឃុំខ្លួនអស់ជាច្រើនម៉ោង មុននឹងដោះលែងមកវិញ។














