Archive for July 22nd, 2012
រីករាយថ្ងៃច័ន្ទ៖ «យើងដូចគ្នា»
យើងមានជីវិតតែមួយដូចគ្នា រស់ក្នុងលោកាក្រោមមេឃលើដី
មិនថាអាមេរិកអាហ្វ្រិកទេថ្លៃ អាស៊ីអឺរ៉ុបក្តីមានតម្លៃស្មើ។
អ្នកមានអ្នក្រអ្នកធំអ្នកតូច មានសិទ្ធិដូចច្បាប់ចែងអន្លើ
ដូច្នេះត្រូវចេះរក្សាក្រោមលើ ទើបរស់ប្រសើរក្នុងនាមមនុស្សជាតិ។
………………….
សូមបានរីករាយ និង ដោយគោរពរាប់អានពី
ប៉ាង សុខឿន

ដង្ហៃអ្នកណាមិនដង្ហៃទៅដង្ហែនាយម្ទេសប្លោក? លទ្ធផលគឺអស់ក្តិតខោ អត់បាយស៊ី
សៅ រ៉ានី នឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំ ពេញ សុំព្យួរគណបក្សនរោត្តម រណឫទ្ធិ
ថ្ងៃទី 22 កក្កដា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ លោកសៅ រ៉ានី បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីព្យួរគណបក្សនរោត្តម រណឫទ្ធិ កុំឲ្យធ្វើសកម្មភាព រញ៉េរញ៉ៃ ទៀត។
អ្នកដែលពាក់ព័ន្ធត្រូវតែមកបង្ហាញខ្លួនចំពៅសមត្ថកិច្ច។ ដោយបានបានអះអាងថា ចំពោះការស្នើឲ្យតុលាការព្យួរគណបក្សនរោត្តម រណឫទ្ធិ គឺលោកមានទឡ្ហីករគ្រប់គ្រាន់ជាមួយតុលាការ ហើយលោកមិនអាចប្រាប់នៅពេលនេះបានទេ។
លោកសៅ រ៉ានី បានពន្យល់ថា “ការព្យួរគណបក្សនរោត្តម រណឫទ្ធិ គឺកុំឲ្យមានសកម្មភាពដក ដាក់តាមអំពើចិត្តទៀត ហើយបិទផ្លូវសិន កុំឲ្យធ្វើអ្វី តទៅទៀត។ ខ្ញុំអត់មានបំណងអ្វីក្បត់សម្តេចក្រុមព្រះទេ ស្វាមីភ័ក្ត្រសម្តេចក្រុមព្រះតាំងពី២០០៦ សឹងអស់ក្បិតខោ សឹង ប្រពន្ធដេញចេញពីផ្ទះទៀត ចុងក្រោយបានត្រឹមតែឈឺចាប់ មួល ក ខ្ញុំទៅក្រោយ ដេញខ្ញុំខុសទៀត តើខ្ញុំខុសអី ទាំងអស់គ្នាសឹងដាច់បាយ ដង្ហែតាមព្រះអង្គ ចុងក្រោយ លទ្ធផល បានអី លទ្ធផលដកទាំងខុសច្បាប់”៕
នេះជាលទ្ធផលនៃមនុស្សល្ងង់ដឹកនាំ៖កម្ពុជារងការចោទ ថាជាអ្នកធ្វើឲ្យកិច្ចប្រជុំកំពូល អាស៊ានបែកគំនិតគ្នា

ដោយ ហាស់ សាន 2012-07-22
កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅក្រុងភ្នំពេញ កាលពីពេល ថ្មីៗនេះ មិនបានធ្វើឲ្យមន្ត្រីតំណាងប្រទេសនីមួយៗ មូលមតិគ្នាជាឯកច្ឆន្ទចេញសេចក្ដីថ្លែងការណ៍ផ្លូវការរួមគ្នាឡើយ។ សារព័ត៌មាននៅតំបន់អាស៊ី មានកាសែតSouth China Morning Post កាសែត The Straits Times ជាដើម បានសរសេរពណ៌នាអំពីកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដែលកម្ពុជាទទួលរៀបចំក្នុងនាមជាប្រធានអាស៊ានប្រចាំ ឆ្នាំ២០១២ ថា បរាជ័យទៅវិញ ព្រោះថា តំណាងប្រទេសរួមប្រជុំក្នុងជំនួបកំពូលនោះ មិន បានឯកភាពគ្នា មូលមតិគ្នាប្រើភាសាតែមួយគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ផ្លូវ ការរួម មួយប៉ុណ្ណោះ។ មន្ត្រីតំណាងប្រទេសមួយចំនួនបានខំប្រឹងប្រែងចរចាស្វែងរក ដំណោះ ស្រាយ ដើម្បីចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយ រហូតដល់ថ្ងៃសុក្រ ទី២០ កក្កដា កន្លង ទៅនេះ ប៉ុន្តែមិនបានសម្រេចផល។
អ្នកការទូតអាស៊ានជាច្រើនបន្ទោសកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ថាបានធ្វើឲ្យបរិយាកាសជំនួបកំពូលមាន ភាពជូរចត់។ ប៉ុន្តែលោក ហោ ណាំហុង មានប្រសាសន៍ក្នុងសន្និសីទកាសែតកាល ពីថ្ងៃ សុក្រ ទី២០ កក្កដា ថា កម្ពុជាចង់ឃើញការដោះស្រាយវិវាទនៅសមុទ្រចិនខាងត្បូង នោះ ដោយសន្តិវិធី៖ «ជំហរកម្ពុជា ជាប្រធានអាស៊ាន ចង់ឲ្យមានដំណោះស្រាយ ដោយសន្តិវិធី។
កម្ពុជាចង់បានសេចក្ដីប្រកាសរួម ទុកផ្លូវឲ្យមានការដោះស្រាយទៅថ្ងៃមុខទៀត»។ អ្នក ការទូតទាំងនោះពោលថា កម្ពុជាដើរតួនាទីរបស់ខ្លួនជាប្រធានអាស៊ានលេងអុកជាមួយម ហា អំណាច ផង ជាមួយប្រទេសជាមិត្តផង ដែលមានវិវាទដែនសមុទ្រជាមួយចិន នៅតំ បន់សមុទ្រខាងត្បូង។ អ្នកការទូតអាស៊ាន ចោទថា លោក ហោ ណាំហុង កំពុងដេញថ្លៃ នឹងចិន រីឯលោក ហ៊ុន សែន ដែលគេថា ពូកែលេងចត្រង្គ បានព្យាយាមរឹតចំណងមិត្តភាព នឹងចិន ជាមួយរដ្ឋការក្រុងវ៉ាស៊ីនតោន រក្សាទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនាយទា ហាន វៀតណាម និងអនុគ្រោះដល់ជនជាតិវៀតណាម ប្រមាណ ១លាននាក់ ដែលរស់ នៅក្នុងប្រទេស។ ធ្វើដូច្នេះ កម្ពុជាបានទទួលជំនួយជាច្រើនពីចិន លើសពីជំនួយអាមេរិក ហើយមានវៀតណាម ជាអ្នកជួយគាំពារទៀតផង។
ទោះជាយ៉ាងនេះក្តី លោក ហោ ណាំហុង មិនអើពើនឹងសេចក្ដីព្រាង និងកិច្ចសម្រប សម្រួល ចំនួន ១៨ដង ដែលវៀតណាម និងហ្វីលីពីន បានស្នើនោះដែរ។ អ្នកការទូត អាស៊ាន មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកម្ពុជា ហ៊ានយកចិត្តចិន ហើយធ្វើឲ្យវៀត ណាម អាក់អន់ចិត្ត? នៅទីបំផុតបេសកជនអាស៊ាន បារម្ភថា តើលោក ហ៊ុន សែន នឹង សាបព្រោះការបំបែកបំបាក់ទៅថ្ងៃមុខទៀត ឬយ៉ាងណា?
ពាក្យមានប្រយោជន៍ Useful Words – Charlie Chaplin
«អ្នកត្រូវការអំណាចមានតែអ្នកចង់ធ្វើអ្វីមួយដែលមានគ្រោះថ្នាក់តែប៉ុណ្ណោះ បើមិនដូច្នោះទេ មានសេចក្តីស្រឡាញ់គឺគ្រប់គ្រាន់ហើយដើម្បីធ្វើកិច្ចការអ្វីមួយឲ្យបានសម្រេច»។

បន្ទាប់ពីនាយម្ទេសផ្លោកដេញចេញ សៅ រ៉ានី នាំគ្នាចូលហ្វ៊ុនស៊ីនប៉ិច
លោក សៅ រ៉ានី ដឹកនាំសមាជិក គណបក្ស នរោត្តមរណឬទ្ធិ ទៅរួមបញ្ចូលគ្នា ជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច
Sunday, 22 July 2012
ដោយៈ ស៊ន សុភក្រ្ត
DAP-news
ភ្នំពេញៈ ដូចអ្វីដែលបានចុះចរចា និងចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នោះ លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឬទ្ធិ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា នេះ បានដឹកនាំ ព្រមទាំងសមាជិក សមាជិកា ទាំងអស់ទៅរួមបញ្ចូលគ្នាជា មួយ គណបក្សហ្វ៊ុន ស៊ិនប៉ិច ដោយគ្មានព្រះរាជ វត្តមានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។
ការរួមបញ្ចូលគ្នា នៃគណបក្សទាំងពីរនេះ ធ្វើឡើងដើម្បីពង្រឹងនូវកម្លាំងគណបក្ស រាជា និយមតែមួយគត់ នៅកម្ពុជា ឈានទៅរកការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បោះ ឆ្នោត ជ្រើស រើសតំណាងរាស្រ្តនីតិ កាលទី៥ នាឆ្នាំ២០១៣ខាងមុខនេះ។
ការរួមបញ្ចូលនៃគណបក្សរាជានិយមទាំងពីរ បានធ្វើឡើងក្រោយពីមានការ ជួបប្រ ជុំពិភាក្សាគ្នាលើកចុងក្រោយ រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ៊្វុន ស៊ិនប៉ិច និងលោក សៅ រ៉ានី អគ្គលេខាធិការ គណបក្សនរោត្តម រណឬទ្ធិ នៅថ្ងៃទី១៧ ខែកក្កដា ដោយកិច្ចពិភាក្សានោះ គណបក្សទាំងពីរ បានព្រមព្រៀងរួមបញ្ចូលគ្នា ដោយគ្មានព្រះរាជវត្តមានរបស់សម្តេចក្រុមព្រះ ដែលគេចាត់ទុកថា ជាអ្នក បន្ទច់បង្អាកដល់ការចងសម្ព័ន្ធភាពនេះ។




















