គ្រាន់តែមួយថ្ងៃ ហ៊ុន សែន ឲ្យសាលាពីរក្នុងខេត្តមួយ…. បានលុយពីណា?
អស្ចារ្យមែន ហ៊ុន សែន ប្រាក់ខែតែ១៤៥០ដុល្លា ចែកអំណោយធ្វើសាលា អូបាម៉ាសុំខ្មាស់
ខេត្ដឧត្ដរមានជ័យ ៖ អគារសិក្សាសំដាច់ម៍ហ៊ុន សែន ១ខ្នង ៦បន្ទប់ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលានៅ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ឯក គីម ប៊ុនថាន នាយករងខុទ្ទកាល័យសំដាច់ម៍អគ្គមហាសេនាលក់ដីដៃចោរ ហ៊ុន សែន។
ចំងល់៖ បាត់ ឪម យិនទៀង ទៅណាមិនហៅ ហ៊ុន សែន មកសួរសោះ?
អានពត៌ុំមានទាំងស្រុង ទីនេះ

អំណោយថ្លៃថ្លារបស់ហ៊ុន សែន ទៀតហើយ៖ នាយឧត្តមសេនីយ៌ គន់ គីមបញ្ចុះបឋមសិលាសាងសង់អគារជាអំណោយរបស់សំដាច់ម៍ ហ៊ុន សែន
ខេត្តឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១២ គន់ គីម ដែលជាប្រធានក្រុម ទីប្រឹក្សាសំដាច់ម៍ ហ៊ុន សែន បានធ្វើជាអធិបតីភាពនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន១ខ្នងស្មើនឹង៦បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹត្តបន់ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋសិ្ថតឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឳកាសនោះដែរ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់ក្រុមយុវជនស្ម័គ្រចិត្តក្រុម១០៨ចំនួន២០០០ដុល្លាផងដែរ៕
ចំងល់៖ បើហ៊ុន សែន និងប្រពន្ធមានម្លឹងៗ មិនបាច់សុំទានប្រទេសក្រៅមកកសាងស្រុកទេ ហើយមិនបាច់មានក្រសួងអប់រំ កាកបាទក្រហម ក្រសួងសង្គមកិច្ច អាជ្ញាធរទទួលបន្ទុក គ្រោះ មហន្តរាយអីទេ។ អោម យិនទៀង ល្មមអូស ហ៊ុន សែន និងប្រពន្ធមកសួរចំលើយម្តងហើយ តើបានលុយមកពីណា?
អានពត៌មាន ទាំងស្រុង















សម្តេចជាថា្នក់ដឹកនាំមានចិត្តសប្បុរសជាងគេលើលោក ។ មិនដឹងសម្តេចបានលុយពីណាមកទេ ម្ង៉ៃនោះ ខ្ញុំលឺសម្តេចមានប្រសាសន៍សម្តេចក្រណាស់ ដើម្បីផ្តល់លុយឲ្យកីឡាករបានមេដាយ SEA Game សម្តេចប្រហែលជាត្រូវលក់ផ្ទះនៅវិមានឯករាជ្យហើយ ។
Sok Dara
July 28, 2012 at 3:40 am