Archive for August 1st, 2012
ពិតជាកំពូលមេដឹកនាំមែន ហ៊ុន សែន

អ្នកភូមិក្រយាដេកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈម្សិលមិញ។ រូបថត វីរៈ
អ្នកក្រយាដែលត្រូវបណ្តេញចេញ កំពុងប្រឈមនឹងការដាច់បាយ
Wednesday, 01 August 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
កំពង់ធំៈ ប្រជាពលរដ្ឋដែលភាគច្រើន ជាអតីតគ្រួសារយុទ្ធជនពិការ ប្រមាណ ៦០០ គ្រួសារ នៅក្នុងតំបន់ថ្មសំលៀង ដែលត្រូវបានអាជ្ញាធរប្រើកម្លាំងបណ្តេញចេញ ពីទីតាំងចាស់ នៅក្នុងឃុំក្រយា ស្រុកសន្ទុក កាលពីឆ្នាំ ២០០៩ ដើម្បីយកដីប្រគល់ទៅឲ្យក្រុមហ៊ុនវៀតណាម ដាំកៅស៊ូនោះ នៅពេលនេះ កំពុងប្រឈមមុខនឹងការដាច់បាយ ដោយសារតែអាជ្ញាធរ មិនបានចែកដីស្រែ ដីចម្ការជូនពួកគាត់ ទៅតាមការសន្យា អស់រយៈពេលជិត ៤ ឆ្នាំមកហើយ។
ស្ថានភាពទុក្ខលំបាកនេះ ត្រូវបានអ្នកភូមិអធិប្បាយថា អាជ្ញាធរ ខេត្តកំពង់ធំ បានរុញច្រានពួកគាត់ ឲ្យធ្លាក់ទៅដល់ចំណុចសូន្យ ដូចកាលពីក្រោយឆ្នាំ ១៩៧៩ វិញ តាមរយៈការរឹបអូសយកដីស្រែដីចម្ការពួកគាត់ ទៅឲ្យក្រុមហ៊ុន តាន់បៀន របស់វៀតណាម ដោយពុំបានផ្តល់សំណងសមរម្យនិងទាន់ពេលវេលា។
ប្រជាពលរដ្ឋ ១៧៥០ គ្រួសារ ត្រូវអាជ្ញាធរ បណ្តេញឲ្យទៅរស់នៅទីតាំងថ្មីនៅក្នុងខែធ្នូ ឆ្នាំ ២០០៩ ដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុនវៀតណាម។
ក្រុមគ្រួសារយុទ្ធជនពិការទាំងនោះ បានចាប់ផ្តើមចូលទៅរស់នៅឃុំក្រយា ចាប់តាំងពីឆ្នាំ ២០០៤ ហើយត្រូវបានអាជ្ញាធរ ទទួលស្គាល់សហគមន៍របស់ពួកគាត់ កាលពីឆ្នាំ ២០០៥ ប៉ុន្តែនៅឆ្នាំ ២០០៧ អាជ្ញាធរ បានយកដីសង្គមកិច្ចរបស់ពួកគាត់ប្រគល់ទៅឲ្យក្រុមហ៊ុនកៅស៊ូរបស់ វៀតណាម ដោយមានកិច្ចសន្យាជួលរយៈពេល ៧០ ឆ្នាំ។
អ្នកស្រីសុខ ចាន់ឌី ៣៤ ឆ្នាំ ដែលផ្ទះរបស់គាត់ បានដួលរលំ ដោយខ្យល់ព្យុះ កាលពីខែឧសភា កន្លងមក កំពុងថែជំងឺប្តីរបស់អ្នកស្រី នៅមន្ទីរពេទ្យព្រះកុសមៈ ក្នុងរាជធានីភ្នំពេញ ដោយសារតែផ្ទះបាក់រលំសង្កត់លើនោះ និយាយថា អតីតពលរដ្ឋរស់នៅក្នុងឃុំក្រយា នៅតែពុំទាន់ទទួលបានដីស្រែចម្ការដែលអាជ្ញាធរបានសន្យាផ្តល់ ឲ្យជាសំណងនោះនៅឡើយ។ ពលរដ្ឋទាំងអស់នោះ ទទួលបានតែដីភូមិ ២០ ម៉ែត្រគុណនឹង ៤០ ម៉ែត្រតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ៖ «ដោយសារតែពួកយើង ពុំទាន់ទទួលបានដីស្រែ ពួកយើងបានទៅធ្វើការឲ្យក្រុមហ៊ុនវៀតណាម ដើម្បីបានលុយបន្តិចបន្ទួចមកផ្គត់ផ្គងគ្រួសារ។ ឥឡូវនេះពលរដ្ឋមួយចំនួនកំពុងតែខ្វះអង្ករច្រកឆ្នាំង»។
អ្នកស្រីបន្តថា បន្ទាប់ពីប្តីរបស់អ្នកស្រី បានធ្លាក់ខ្លួនឈឺ ចាប់តាំងពីខែឧសភា ដោយសារតែផ្ទះ បាក់រលំលើមកនោះ ធ្វើឲ្យគ្រួសាររបស់អ្នកស្រី កាន់តែជួបការលំបាកខាងជីវភាពកាន់តែធ្ងន់ធ្ងរជាងមុនថែមទៀត។ អ្នកស្រីនិយាយថា៖ «ពួកយើងទទូចសុំអង្វរករឲ្យអាជ្ញាធរ មេត្តាផ្តល់ដីស្រែចម្ការ ឲ្យពួកយើង ដើម្បីពួកយើងមានលទ្ធភាពធ្វើស្រែចិញ្ចឹមគ្រួសារ។ បើមិនដូច្នេះទេ នឹងអត់បាយស្លាប់តែម្តង ពីព្រោះយើងគ្មានប្រភពចំណូលអ្វីនោះទេ»។
អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះពលរដ្ឋដែលរស់នៅក្នុងតំបន់នោះសព្វថ្ងៃ កំពុងតែប្រឈមមុខនឹងការខ្វះស្បៀង និងបញ្ហាសុខភាព ដោយសារតែការហូបចុកមិនបានគ្រប់គ្រាន់ និងពុំមានទឹកស្អាតប្រើប្រាស់។ អ្នកភូមិជាច្រើន បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
លោក នេត សៅ អាយុ ៦០ ឆ្នាំ តំណាងពលរដ្ឋរស់នៅក្នុងភូមិថ្មសំលៀង បានដឹងថា ពលរដ្ឋចំនួន ៦០២ គ្រួសារ បានរង់ចាំដំណោះស្រាយពីអាជ្ញាធរខេត្ត អស់រយៈពេលជិត ៤ ឆ្នាំមកហើយ តែពុំទាន់ឃើញមានអាជ្ញាធរ ចុះទៅចែកដីឲ្យទៅតាមការសន្យារនៅឡើយទេ។ ដោយសារតែពលរដ្ឋ គ្មានដីស្រែចម្ការ និងគ្មានជម្រើស ពួកគេបានបង្ខំចិត្ត ទៅធ្វើការឲ្យក្រុមហ៊ុនវៀតណាម ដែលបានរំលោភយកដីរបស់ពួកគេ។ លោកបន្តថា៖«ចាប់តាំងពីត្រូវបានជម្លៀសពួកយើងមកទីតាំងថ្មី ធ្វើឲ្យពួកយើង កាន់តែធ្លាក់ខ្លួនលំបាកទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ គេបានរុញច្រានពួកយើង ឲ្យវិលទៅដល់ចំណុចសូន្យវិញ»។ លោកគូសបញ្ជាក់ថា៖ «បើអាជ្ញាធរ មិនព្រមរកដំណោះស្រាយ ឲ្យពួកយើងបានទាន់ពេលវេលាទេ ពួកយើងនឹងដាច់បាយស្លាប់»។
លោកឈុន ឈន់ អភិបាលខេត្តកំពង់ធំ បានអះអាងជាថ្មីទៀតថា ពីមុនអាជ្ញាធរខេត្ត មានគម្រោង ដើម្បីផ្តល់ដីជូនពួកគាត់ហើយ តែពុំទាន់បានចែកឲ្យនៅឡើយ។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរកំពុងតែសិក្សាដើម្បីផ្តល់ដីជូនពួកគាត់ ទៅតាមអនុសាសន៍ថ្មី។
លោកនិយាយថា ៖«អនុសាសន៍ថ្មីនោះ ពលរដ្ឋ អាចនឹងទទួលបានដីស្រែមិនហួសពី ៦ ខែនោះទេ»។
អ្នកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ ប្រឆាំងអំពើពុករលួយ បានថ្លែងថា ពលរដ្ឋដែលត្រូវបានបណ្តេញចេញ កំពុងតែយ៉ាប់យ៉ឺនទៅៗ ពីព្រោះតែអាជ្ញាធរ មិនបានគោរពទៅតាមពាក្យសន្យា ដែលថា នឹងផ្តល់ដីស្រែដីចម្ការដល់ពួកគាត់។
អ្នកស្រីបានជួយអន្តរាគមន៍ដាក់លិខិតរបស់ពលរដ្ឋទាំង ៦០២ គ្រួសារនោះ ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកការអន្តរាគមន៍ហើយ។ អ្នកស្រីឲ្យដឹងទៀតថា ៖ «ទាក់ទិនទៅរឿងនេះ មានពលរដ្ឋ ២ នាក់បានស្លាប់ ហើយយើងស្ទើរតែមិនជឿថា នៅក្នុងពេលបច្ចុប្បន្ននេះ ពលរដ្ឋយើងស្លាប់ ដោយសារតែដាច់បាយ។ នេះគឺជាកាផ្ញើសារទៅប្រមុខរដ្ឋាភិបាល ប្រសិនបើអាជ្ញាធរខេត្ត ពុំចាត់វិធានការនោះទេ ថ្នាក់ដឹកនាំកំពូល គួរតែចាត់វិធានការឲ្យបានលឿន»
ចលនាប្រជាធិបតេយ្យដើម្បីសង្រ្គោះជាតិបានធ្វើឲ្យ ហ៊ុន សែន ភ័យខ្លាចរហូតដល់ហាមមន្រ្តីស្និទ្ធ មិនឲ្យចាកចេញពីប្រទេស

(លោកប្រធានសម រង្ស៊ី និង លោក កឹម សុខា ក្នុងជំនួបបង្រួបបង្រួមនៅក្រុងម៉ានីល)

(បុរសខ្លាំងក្លែងក្លាយ ហ៊ុន សែន)
ដោយ ប៉ាងសុខឿន
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២
ជាសុឆន្ទៈដើម្បីស្រោចស្រង់ជាតិមេដឹកនាំបក្សប្រឆាំងធំពីរបានសម្រេចចិត្តរួបរួមគ្នាជាបក្សតែមួយដែលពេលនេះបានដំណើរការក្រោមផ្លាកចលនាប្រជាធិបតេយ្យដើម្បីសង្រ្គោះជាតិដើម្បីផ្តួលរំលំរបបផ្តាច់ការក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន។ចលនានេះត្រូវបានប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសសំដែងការគាំទ្រយ៉ាងផុលផុស។
ជាសក្ខីភាពនៃការគាំទ្រនេះយើងឃើញថាប្រជាជននៅក្នុងស្រុកបានមកចូលរួមវេទិការសាធារណៈរបស់បក្សកាន់តែមានចំនួនកើនឡើង រីឯនៅក្រៅប្រទេសនៅពេលដែលប្រជាជនបានដំណឹងថាលោកប្រធាន សម រង្ស៊ីនិងលោក កឹម សុខានឹងមកចូលរួមកម្មវិធីបុណ្យខ្មែរកម្ពុជាក្រោមនៅកាណាដា គឹបងប្អូនខ្មែរមានចំនួនជាច្រើនបានជូនដំណឹងថា នឹងមកចូលរួមដើម្បីអបអរចំពោះការរួបរួមគ្នានេះ។ក្រៅពីនេះក៏មានការសំដែងទឹកចិត្តគាំទ្រពីមាត់មួយទៅមាត់ មួយគ្រប់ទីកន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេសរហូតដល់មានអង្គការខ្លះចេញសេចក្តីថ្លែងការណ៍កគាំទ្រថែមទៀត។ ជាពិសេសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ ដែលនៅទីនោះប្រជាជនខ្មែរបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនិងសកម្មបំផុត។ Read the rest of this entry »
សែនអន្និចារខ្មែរក្រោមការដឹកនាំរបស់របប ហ៊ុន សែន

ស្រ្ដីវ័យចំណាស់ម្នាក់ ដើរដកម្អមយកទៅដូរអង្ករខ្យល់គរ ដួលស្លាប់កណ្ដាលវាលស្រែ
ខេត្ដកំពង់ស្ពឺ ៖ ស្ដ្រីវ័យចំណាស់ដ៏អភ័ព្វ ម្នាក់ដែលគេដឹងថា កើតមកមួយជាតិនេះគ្មានប្ដីគ្មានកូនចៅនឹងគេបានស្លាប់ នៅកណ្ដាលវាលស្រែយ៉ាងអាណោចអធម ខណៈដែល គាត់បានដើរដកម្អមយកទៅ ដូរអង្ករហើយត្រូវបាន ប្រជាពលរដ្ឋដែលទៅស្ទូងនៅក្បែរ នោះប្រទះឃើញក៏នាំគ្នា រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចឱ្យចុះ ទៅពិនិត្យដល់កន្លែង កើតហេតុ ។
ប៉ូលីសអាមេរិក អឺរ៉ុប សុំខ្មាស់ព្រោះមិនពូកែ ដូចប៉ូលីសខ្មែរ៖ ករណីប៉ះទង្គិចគ្នារវាងពលរដ្ឋបឹងកក់ និងអាជ្ញាធរ ស្ត្រីម្នាក់ប្តឹងស្នងការ រងនគរបាលម្នាក់ និងអភិបាលរងខណ្ឌដូនពេញម្នាក់

(ថ្ងៃទី 1 សីហា 2012, ម៉ោង 06:07:PM) | ដោយ: ឆាយា
ប្រភព៖ CEN
ភ្នំពេញ: ស្ត្រីរស់នៅបឹងកក់ម្នាក់ បានដាក់ពាក្យប្តឹង ស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ អភិបាលរងខណ្ឌដូនពេញម្នាក់ និងគូកនម្នាក់ទៀត ពីបទ ហិង្សាដោយចេតនា ដោយ ភ្ជាប់យកករណីប៉ះទង្គិចនៅមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ បណ្តាលឱ្យជនរងគ្រោះរលូតកូន។ ពាក្យបណ្តឹងនោះ បានត្រូវលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទទួលសំណុំរឿងនេះយកមកចាត់ ការ។
បន្ទាប់ពីបានពិនិត្យរួចហើយ តុលាការត្រូវចេញដីកាកោះហៅដើមបណ្តឹងឱ្យចូលបំភ្លឺ ហើយបន្ទាប់មកត្រូវចេញដីកាកោះហៅចុងចោទក្នុងបណ្តឹងនេះ មកឆ្លើយដោះសារសម្រាលបន្ទុកដើម្បីឈានទៅការសម្រេចចុងក្រោយ ពោលគឺចោទឬមិនចោទប្រកាន់។
បើសិនជាចោទប្រកាន់ តុលាការត្រូវបញ្ជូនសំណុំរឿងនេះ ទៅឱ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធីតាមរូបភាពជនត្រូវចោទនៅក្រៅឃុំ ហើយបើសិនជាមិនចោទ ប្រកាន់វិញនោះ តុលាការត្រូវចេញដីកាតម្កល់រឿងទុកឥតចាត់ការ។ ប៉ុន្តែដើមបណ្តឹងមានសិទិ្ធប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។
លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល រងខណ្ឌដូនពេញ និងមន្ត្រីនគរបាលម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះ បានត្រូវឈ្មោះ បូវ ស្រីស្រស់ ភេទស្រី អាយុ ២៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប្តឹងពីបទ អំពើហិង្សាដោយចេតនា។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១២ កន្លងទៅ នាងនិងប្រជាពលរដ្ឋមួយចំនួនព្រមទាំងកុមារា កុមារីមួយចំ នួន ទៀត បានដង្ហែជាក្បួនតាមដងផ្លូវសុធារសសំដៅមកសាលាឧទ្ធរណ៍ ដើម្បីចូលរួមស្តាប់សវនាការជំនុំជម្រះរឿងក្តីស្ត្រីបឹងកក់១៣នាក់ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។
ពេលដង្ហែក្បួននេះ សមត្ថកិច្ចបានរារាំង រហូតមានការប៉ះទង្គិចគ្នាបណ្តាលឱ្យឈ្មោះ បូវ ស្រីស្រស់ ដែលមានទម្ងន់ ២ខែ ត្រូវរលូតកូននៅពេលនោះ។ ក្រោយហេតុការណ៍នេះ កើតឡើង ពុំឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណាចុះមកដោះស្រាយ ឬសម្របសម្រួលទេ។ ដូច្នេះហើយទើបនាងបូវ ស្រីស្រស់ ដាក់ពាក្យប្តឹងមកតុលាការដើម្បីដោះស្រាយរកយុត្តិធម៌។
គួរបញ្ជាក់ថា ពេលយកពាក្យបណ្តឹងនេះ មកដាក់ដើមបណ្តឹងនិងប្រជាពលរដ្ឋបឹងកក់មួយចំនួនបានគំរាមថា ពួកគេនឹងមកតុលាការក្នុងមួយសប្តាហ៍ ២ដង ដើម្បីជំរុញឱ្យតុលាការចាត់ការរឿងនេះឱ្យបានឆាប់។ ប៉ុន្តែមន្ត្រីតុលាការបានសំណូមពរកុំឱ្យប្រជា ពលរដ្ឋមក ដើម្បីកុំឱ្យខាតពេលវេលា ហើយក្នុងនោះ ក៏បានសន្យាថា នឹងចាត់ការពាក្យ បណ្តឹងនេះឱ្យបានឆាប់រហ័ស៕
បទអត្ថាធិប្បាយខ្លី៖ ហេតុអ្វីខ្មែរចូលចិត្តអរគុណមិនត្រឹមត្រូវ

ដោយ ប៉ាង សុខឿន
ថ្ងៃទី១ សីហា ឆ្នាំ២០១២
រឿងនេះទាក់ទងនឹងរដ្ឋាភិបាលកម្ពុជាដែល តែងតែបានទទួលបានជំនួយពីចិនតាមចិត្តប្រាថ្នា។ ជាទូទៅចិនភាគច្រើនឲ្យជំនួយមានប្រាក់ការទាប គ្មានលក្ខខ័ណ្ឌយកមក អភិវឌ្ឍន៍ ប្រទេសដូចជាធ្វើផ្លូវ ស្ពាន កសាងអាគាររដ្ឋាភិបាល ។ល។ ដែលរហូតមក ដល់ពេលនេះយើងជំពាក់ចិនជាង៥ពាន់លានដុល្លាហើយ។ ជំនួយទាំងនេះចាយវាយគ្មានតម្លាភាព គ្មានអ្នកណាដឹង ខ្ចីស្រេចនឹងចិត្តដោយមិនបានសុំការព្រមព្រៀងតាមរដ្ឋសភា។ ពោលជាកម្ចីដែលធ្វើឡើងដោយឯកឆន្ទតាមតែចិត្តហ៊ុន សែន។ ទាំងនេះហើយដែល ហ៊ុន សែន បានធ្វើអ្វីៗទាំងអស់ដើម្បីការពារចិន ដោយបានបង្ហាញពីគោលជំហររបស់ ខ្លួនយ៉ាងច្បាស់ក្នុងនាមខ្លួនជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំអាស៊ាន។ ក្រៅពីនេះហ៊ុន សែន ក៏មិនដែលភ្លេចពីការលើកសរសើនិងអរគុណចិនគ្រប់ពេលនិងទីកន្លែងដែលខ្លួនបានទៅជួបប្រជាជនដែរ។
ចំពោះកម្ចីមានការប្រាក់សហគមន៍អឺរ៉ុប ងាមេរិក ជប៉ុន ក៏មានឲ្យកម្ពុជាដែរ តែហ៊ុន សែនមិនយកទេព្រោះវាមានលក្ខខ័ណ្ឌភ្ជាប់ពោលគឺ គោរពសិទ្ធិមនុស្ស និងតម្លាភាព។ ត្រង់នេះតើខ្មែរដែលអួតថាស្រលាញ់ជាតិចង់បានជំនួយឥតលក្ខខ័ណ្ឌពីចិនឬមានលក្ខខ័ណ្ឌពីអឺរ៉ុប? ត្រង់ចំណុចនេះតើហ៊ុន សែនមានសមត្ថភាព ស្រឡាញ់ជាតិនិងស្មោះត្រង់នឹងរាស្រ្តទេតាមការយកជំនួយនេះ?
ល្មមភ្ញាក់កំណើតហើយខ្មែរ។
សូមជនរួមជាតិកុំភ្លេចថាខ្មែរនៅមានជំលោះជាមួយសៀម រឿងប្រាសាទព្រះវិហារ និងជំលោះសមុទ្រនៅឈូងសមុទ្រសៀមទៀតក្នុងតំបន់ត្រួតស៊ីគ្នាដែលសៀមបានលួចចុះសន្ធិសញ្ញាកាត់យកជាមួយយួនកាលពីឆ្នាំ១៩៩៧។ ដូច្នេះបើប្រជាជនខ្មែរនៅតែការពារមេដឹកនាំខ្មែរអាត្មានិយម ការពារតែប្រយោជន៍បក្សនិងគ្រួសារខ្លួនជាង ប្រយោជន៍ជាតិទៀត ខ្មែរនឹងជួបវាសនាអាក្រក់ទៀតមិនខានឡើយ។ ចំពោះររឿងសមុទ្រចិនយើងដាច់ខាតមិនការពារយួនឬហ្វីលីពីនទេ តែយើងប្រើតួនាទីអព្យាក្រិត្យគឺ”សម្របសម្រួល” ដូចអាស៊ានបានធ្វើកន្លងមករហូតដល់ពេលនេះ។វាមិនយូរទេនៅតែប៉ុន្មានខែទៀតតួនាទីជាប្រធានអាស៊ានចប់ហើយៗបើយើសស្រឡាញ់ជាតិ ចង់ឲ្យគេគោរព ចង់បានសុខ ចង់បានជំនួយយើងធ្វើជាមនុស្ស(ប្រទេស) មានជំហរអព្យាក្រឹតពិតប្រាកដឲ្យគេគោរពទៅ មិនចំបាច់បង្ហាញជំហរអែបអប ជាអាយ៉ងគេដើម្បីរស់ទេ។
ពូកែខាងធ្វើឲ្យជាតិថោកនិងខ្មាស់គេ៖ ទូតខ្មែរបានធ្វើឲ្យហ្វ៊ីលីពីនខឹងកាន់តែខ្លាំង
រដ្ឋាភិបាលហ្វ៊ីលីពីនបាននិយាយខ្លួនបានកោះហៅ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសហ្វ៊ីលីពីនមកពន្យល់លើសំដីរបស់លោកដែលបាន ធ្វើការចោទប្រកាន់ប្រទេសហ្វ៊ីលីពីននិងយួនថាប្រព្រឹត្ត”នយោបាយកខ្វក់” ក្នុងការព្យាយាមដោះស្រាយជំលោះសមុទ្រ ជាមួយចិន។
បញ្ជាក់៖ពេលហ្វីលីពីនកោះហៅមកបំភ្លឺ គឺមិនហ៊ានអឺតក្បាលមកទេ តែបែជា ដាក់ពាក្យ សុំថាឈឺរហូត។ចាំមើលតើអាចគេចបានប៉ុន្មនាដង ព្រោះហ្វីលីពីនប្រកាន់ជំហរ ថានឹង កោះហៅមកបំភ្លឺលុះត្រតែបាន?
The Philippines said Tuesday it had summoned Cambodia’s ambassador to explain comments he made accusing it and Vietnam of playing “dirty politics” in trying to solve a maritime row with China.

(រូបថត៖ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសហ្វ៊ីលីពីន Hos Sereythonh)
តើក្រមកពីកម្មពារ?
ស្រុកយើងល្បីថាសម្បូណ៌ត្រី
ស្រុកយើងល្បីថាសម្បូណ៌ព្រៃ
ស្រុកយើងល្បីថាសម្បូណ៌រ៉ែ (មាសត្បូង ប្រេង ពេជ្រ ដែក…)
ស្រុកយើងល្បីមេដឹករាល់ថ្ងៃរាស្រ្តគាំទ្រណាស់ និងស្រឡាញ់រាស្រ្តណាស់
ស្រុកយើងអ្នកណាក៍ដឹងថាគេជួយរាប់រយលានដុល្លារាល់ឆ្នាំ
ចុះហេតុអ្វីបានជាប្រជាជនយើង នៅតែក្របែបនេះ ហាក់បីដូចជា គ្មានថ្ងៃបានប្រសើរ សោះបែបនេះទៅវិញ?


















