Archive for August 3rd, 2012
អាយ៉ងយួន ហ៊ុន សែន ពិតជាមិនយកប្រវត្តិសាស្រ្តធ្វើជាមេរៀនមែន៖ ប្រទេសវៀតណាម ជំរុញការអភិវឌ្ឍតំបន់ត្រីកោណ
ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង13:59
ប្រទេសវៀតណាម ជំរុញប្រទេសហត្ថលេខីទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម គាំទ្រនូវកិច្ចព្រមពៀងលើតំបន់ត្រីកោណអភិវឌ្ឍន៍ និងត្រួតពិនិត្យការអនុវត្តនៃកិច្ចព្រមព្រៀងទាំងនោះ។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ រវាងប្រទេសទាំងបីនៅប្រទេសវៀតណាម កាលពីថ្ងៃទី០២ ខែសីហា ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ព្រំដែនរបស់ប្រទេសទាំងបី។
យោងតាមសារព័ត៌មានវៀតណាមចុះផ្សាយថ្ងៃទី៣ ខែសីហានេះ ប្រទេសវៀតណាម បានស្នើឲ្យប្រទេសទាំងបី ពិចារណាលើលទ្ធភាពនៃការបង្កើតគណៈកម្មាធិការអន្តរសភាកម្ពុជា ឡាវ វៀតណាម និងគម្រោងគណៈកម្មាធិការដើម្បីត្រួតពិនិត្យ និងសម្រួលនូវការអនុវត្តនយោបាយ និងកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមមន្រ្តីវៀតណាម ការអនុវត្តផែនការមេនៃតំបន់អភិវឌ្ឍន៍ត្រីកោណនោះ មានការរីកចម្រើនតិចតួចណាស់ ហើយតំបន់នោះ មិនទាន់សម្រេចនូវការទម្លុះឲ្យបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឡើយទេ។
កាលពីឆ្នាំ២០១០ រដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម បានអនុម័តបង្កើតតំបន់ត្រីកោណមួយនៅព្រំដែននៃប្រទេសទាំងបី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា និងកាត់បន្ថយភាពក្រីក្រ។ តំបន់អភិវឌ្ឍន៍ត្រីកោណលាតសន្ធឹងលើផ្ទៃដី ១១៤,៦០០គីឡូម៉ែត្រការ៉េ ក្នុង១៣ខេត្តព្រំដែននៃប្រទេសទាំងបី ដែលមានទន្លេសំខាន់ៗនៅទីនោះ។ តំបន់ត្រីកោណនោះ មានខេត្តរបស់កម្ពុជាចំនួន ៤ គឺ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ការអភិវឌ្ឍនោះ ត្រូវបានអះអាងថា នឹងអាចឲ្យប្រជាជននៃប្រទេសទាំងបី អាចទទួលបានផលប្រយោជន៍ពីតំបន់នោះ
ចាំមើលបុរសខ្លាំងនិយាយយ៉ាងម៉េច?
អ្នកជំនាញព្រំដែន និងអ្នកឃ្លាំមើល បារម្ភលើការចូលបំភ្លឺការពិតរបស់លោកនាយករដ្ឋមន្រ្តី
ដោយ ណាត សុភាព និង ស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង14:41
អ្នកជំនាញព្រំដែន និងអ្នកឃ្លាំមើលនៅកម្ពុជា បានស្វាគមន៍នឹងការចូលបំភ្លឺរបស់លោកនាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋសភាទាក់ទងនឹងបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម តែព្រួយបារម្ភលើការបកស្រាយពិតប្រាកដរបស់លោក។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំងលោក ស៊ាន ប៉េងសែ មានប្រសាសន៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា លោកនាយករដ្ឋមន្រ្តីបង្កើតច្បាប់ តែមិនគោរពខ្លួនឯង។ លោកថា លោកមានសំណួរចំនួន៣ ដើម្បីសួរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលលោកចូលបំភ្លឺក្នុងសភា ៖ “តើហេតុអីក៏គាត់មិនលប់សន្ធិសញ្ញាក្រុងបារីស ដែលគេបង្កាប់អោយលប់ចោលសន្ធិសញ្ញា ដែលគាត់ធ្វើជាមួយនឹងយួនហ្នឹងទាក់ទងនឹងបូរណភាពទឹកដី គឺលោកអត់ធ្វើសោះ ហើយទីពីរ ហេតុអីបានជាគាត់មិនគោរពរដ្ឋធម្មនុញ្ញ ដែលគេអោយលប់ចោល ហើយទីបី គឺថាហេតុអីបានជាគាត់យករឿងបូរណភាពទឹកដីហ្នឹង មកនិយាយនៅរដ្ឋសភា”។
អ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងចូលបំភ្លឺពីបញ្ហាព្រំដែនខ្មែរ ទាក់ទងនឹងប្រទេសវៀតណាម នៅរដ្ឋសភា នាពេលខាងមុខនេះ។ លោកថា កន្លងមក ការចូលបំភ្លឺរបស់រដ្ឋាភិបាលតែងតែអានរបាយការណ៍ ដោយមិនដែលបើកឲ្យមានការសួរដេញដោលទេ ៖ “កំពុងរៀបចំសំណួរហើយ គឺសួរទាក់ទងនឹងបូរណភាពទឹកដី ទាក់ទងនឹងព័ត៌មានដែលលឺសូរថាកាត់ភូមិខ្មែរ កាត់ដីខ្មែរអីទៅអោយប្រទេសរៀតណាម ដោះដូរគ្នា សម្របសម្រួលគ្នាអីហ្នឹង សុទ្ធតែរឿងដែលយើងត្រូវសួរ ពីព្រោះយើងមានការមន្ទិលសង្ស័យ ប្រជាពលរដ្ឋក៏មានការមន្ទិលសង្ស័យ”។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកសង្ឈឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលបំភ្លឺនូវអ្វីដែលជាការពិត ៖ “ក្នុងនាមជាអ្នកដឹកនាំរដ្ឋមួយ ត្រូវតែមានសេចក្តីក្លាហានទទួលស្គាល់ការពិត ជៀសវៀងចូលខ្លួនទៅបំភ្លឺ ថែមទាំងនិយាយបិទបាំងការពិត វាជារឿងមួយធ្វើអោយកម្ពុជាយើង ប្រឈមទៅនឹងគ្រោះថ្នាក់”។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២នេះ បានដាក់លិខិតតាមរយៈប្រធានរដ្ឋសភា បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលបំភ្លឺផ្ទាល់មាត់ ចំពោះមុខសភា បន្ទាប់ពីលេចឮការចោទប្រកាន់ជាថ្មីទៀតថា ទឹកដីកម្ពុជាបានបាត់បង់ដោយសារការបោះបង្គោលព្រំដែនលេខ ៣១៤ នៅខេត្តកំពត និងផែនការដោះដូរដីភូមិគ្នានៅខេត្តកំពង់ចាមនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធទី០១ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា លោកនឹងប្រើពេលបួនម៉ោង ដើម្បីបំភ្លឺការចោទប្រកាន់ពីភាពមិនប្រក្រតីនៃបញ្ហា ព្រំដែនជាមួយវៀតណាមនេះ នៅចំពោះមុខរដ្ឋសភាដោយធ្វើការផ្សាយបន្តផ្ទាល់ផងដែរ៕
អតីតកម្មាភិបាលជាន់ខ្ពស់សម័យខ្មែរក្រហមអះអាងថា វៀតណាមយកដីកម្ពុជាជាច្រើនភូមិក្នុងខេត្តរតនគីរី
ដោយ ពៅ មេត្តា និងស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង11:55
Source: VOD
អតីតកម្មាភិបាលជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថ្លែងថា វៀតណាមបានយកដីកម្ពុជានៅខេត្តរតនគិរី ជាច្រើនភូមិអំឡុងឆ្នាំ១៩៧៥ ក្នុងសម័យសង្គ្រាមវៀតណាម និងឆ្នាំ១៩៧៩ ក្រោយសម័យខ្មែរក្រហមដួលរលំ ។
អតីតកម្មាភិបាលជាន់ខ្ពស់ និងជាមនុស្សស្និទ្ធនឹងលោកប៉ុល ពត គឺលោក រចិម តុណ ដែលជាជនជាតិដើមចារាយ មានស្រុកកំណើតនៅខេត្តរតនគិរី ថ្លែងក្នុងសាលាក្តីខ្មែរក្រហម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ថា ភូមិនិងសាច់ញាតិរបស់លោកជាច្រើន ត្រូវបានវៀតណាមគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ននេះ ៖”វៀតណាមបានសុំដីយើងរស់នៅ ដែលកន្លែង កន្លែងកន្ទូរនាក់ហ្នឹង ប៉ុនដ៏រំដោះហើយហ្នឹងគឺវៀតណាមយករហូត រហូតដល់សព្វថ្ងៃហ្នឹង មែនឲ្យយើងវិញណា នៅរហូតដល់រាល់ថ្ងៃហ្នឹង”។
លោក រចិម តុណ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១០ លោកបានទៅលេងសាច់ញាតិ ដែលវៀតណាមកំពុងគ្រប់គ្រងនោះ ហើយបានដឹងអំពីវៀតណាមអប់ជនជាតិខ្មែរថា ដីខ្មែរបច្ចុប្បន្នជាដីវៀតណាម ព្រោះវៀតណាមជួយរំដោះក្នុងឆ្នាំ១៩៧៩ ៖”គាត់ថាគេអប់រំគេថា ឥឡូវហ្នឹងខ្មែរហ្នឹងគឺថាអនាគតដីខ្មែរគឺរបស់វៀតណាមតែទាំងអស់ហ្នឹង វៀតណាមគេបានរំដោះ៧៩ គេថារបស់គេទាំងអស់ ថ្ងៃណាក៏គេយកបានដែរគ្រាន់តែគេលើកកម្លាំងគេ៥០លានមក មកនៅកម្ពុជា គេថានៅបានបាត់ទៅហើយ”។ Read the rest of this entry »
អាវ៉ាឡើងតាមជើងខោ៖ហ៊ុន ម៉ាណែត ចូលរួចពិធីបិទវគ្គជំនាញ រថក្រោះ និងបាញ់គ្រាប់ពិតនៅខេត្តបាត់ដំបង

ឆ្ងល់៖ ឥឡូវបើមិនឪ គឺកូនដែលចេញទៅធ្វើអធិបតីគ្រប់កន្លែង ហើយ វប្បធម៏សុំទានពីបរទេសរបស់ហ៊ុន សែន ក៏ក្លាយជាវប្បធម៌ចែកអំណោយគ្រប់ទីកន្លែងក្នុងស្រុកដែរ…ឳម យិនទៀង ល្មមអូស ហ៊ុន សែន មកសួរហើយថាបានលុយបកពីណា?
នៅព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២ ហ៊ុន ម៉ាណែត ដែលមានតួនាទីឡើងតាមជើងខោជាឧត្តមសេនីទោ នាយករងសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម ចូលរួមជាគណអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ផ្លាស់ប្ដូជំនាញទ័ពថ្មើជើង ទៅជាជំនាញរថក្រោះ បាញ់គ្រាប់ពិត និងចុះសួរសុខទុក្ខនាយទាហ៊ាន នាយទាហានរង ពលទាហាន នៅបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលស្ថិតនៅក្នុងភូមិឥន្ធជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺន និងបាញ់គ្រាប់ពិត ហ៊ុន ម៉ាណែត ក៏បាននាំយកថវិកា១០លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផង ដែលជាអំណោយរបស់ឪពុកខ្លួន សំដាច់ម៍ ហ៊ុន សែន និងលោកជុមទៀវ ព្រមទាំងអំណោយប្រេងសាំង ៣ពាន់លីត្រ និងម៉ាស៊ូត ១ពាន់លីត្រ ដើម្បីបម្រើសេចក្ដីត្រូវការ របស់កងបញ្ជាការរថក្រោះផងដែរ។
រត់រួចឬក៏ដោះលែង? ដូចជាងាយពេកទេដឹង នៅជនបទរត់រួចបានងាយយ៉ាងនេះ?

សមត្ថកិច្ចចាប់រថយន្ដដឹកឈើលោកស័ក្ដិ៣ អ៊ិន សុឃន់
ដោយ ៖ ទិត ឦសាន ថ្ងៃទី 03 សីហា 2012ម៉ោង 15:05:31
ប្រភព៖ពត៌មាននគរវត្ត
ខេត្ដរតនគីរី ៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើផ្នែក សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរជុំ ឃាត់ចាប់រថយន្ដម៉ាកប៉ាហ្ស៊េរ៉ូដឹកឈើធ្នង់របស់ លោក អ៊ិន សុឃន់ ដែលជាមន្ដ្រីយោធាផ្នែកអង្គរក្ស ។
សមត្ថកិច្ចនគរបាលស្រុកអូរជុំ បានឱ្យនគរវត្ដដឹងនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ថា នៅអំឡុងម៉ោងប្រហែល១រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ក្រុមជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកអូរជុំ ក្រោយពីបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ថា មានរថយន្ដ១គ្រឿងម៉ាក ប៉ាហ្ស៊េរ៉ូ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2F-8543 ដឹកឈើប្រណីតប្រភេទឈើធ្នង់ជាច្រើនដុំចេញពីស្រុកវ៉ឺនសៃ ឆ្លងកាត់ស្រុកអូរជុំ ឆ្ពោះចូលក្រុងបានលុង ខេត្ដរតនគីរី ក្នុងទិសដៅពីជើងទៅត្បូង ទើបភ្លាមៗនោះកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកអូរជុំដឹកនាំដោយលោក គាំ សីហា នាយផ្នែករដ្ឋបាលព្រៃឈើអូរជុំបានរៀបចំកម្លាំងរបស់ខ្លួន សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់រថយន្ដដឹកឈើខាងលើត្រង់ ចំណុចភូមិថារ៉ងជង់ ឃុំ-ស្រុកអូរជុំ ខណៈ ដែលម្ចាស់រថយន្ដប្រព្រឹត្ដបទល្មើស និង តៃកុងរថយន្ដនាំគ្នាបញ្ឈប់រថយន្ដទុកចោល ហើយរត់គេចខ្លួនបាត់នោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើឃាត់រថយន្ដបាន គេឃើញ ក្នុងរថយន្ដមានឈើធ្នង់មុខកាត់១០គុណ៤០ បណ្ដោយប្រវែង១,២ម៉ែត្រជាច្រើនដុំ ផ្ទុកពេញរថយន្ដ និងមានឯកសណ្ឋានមន្ដ្រីយោធាម្នាក់ឈ្មោះ អ៊ិន សុឃន់ ជា អនុសេនីយ៍ឯកលិខិតបេសកម្មនៅមាន សុពលភាព ជាអង្គរក្ស និងលិខិតប្រើ ប្រាស់អាវុធខ្លី១ដើមផងដែរ ។
សមត្ថកិច្ចបានបន្ដថា បច្ចុប្បន្នរថយន្ដប៉ាហ្ស៊េរ៉ូដឹកបទល្មើសឈើធ្នង់ខុសច្បាប់ ត្រូវបានកម្លាំងជំនាញរឹបអូសយកទៅ រក្សាទុកនៅរដ្ឋបាលព្រៃឈើភ្នែកអូរជុំ ព្រមជាមួយនឹងវត្ថុតាងផ្សេងៗទៀត ដើម្បីបង្កសំណុំរឿងចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា តំបន់ចរាចរណ៍ឈើ ក្នុងស្រុកវ៉ឺនសៃ អូរជុំ និងស្រុកអណ្ដូងមាស បើទោះបីមានការបង្ក្រាបជាញឹកញាប់ពីសមត្ថកិច្ចក៏ដោយក៏នៅតែមានភាពអនាធិបតេយ្យដដែល ៕
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រិះគន់ស្លាកបង្ហាញទិស នៅស្រុកជាំក្សាន្ត សរសេរខុស

(កំហុស៖ស្រុកត្រពាំប្រាសាទ ->ស្រុកត្រពាំងប្រាសាទ, ធ្រកទ្វាអន្តរជាតិ-> ច្រកទ្វារអន្តរជាតិ, ផ្ទះពុលពត ->ផ្ទះប៉ុល ពត)
សូមមើលចុះ តើពួកមន្រ្តីទាំងនោះទៅរៀនសាលាណាមកដឹកនាំស្រុក?ហើយធ្វើធំតាមណាដែរលោកម្ចាស់? សុទ្ធតែជាមន្រ្តីងខ្វាក់ដូចហ៊ុន សែន
(ថ្ងៃទី 3 សីហា 2012, ម៉ោង 10:53:AM) | ដោយ: ចៅចិត្រ
Source: CEN
ភ្នំពេញ: ទាំងអាជ្ញាធរមូលដ្ឋាន ទាំងអាជ្ញាធរថ្នាក់ស្រុក ខេត្ត មិនដឹងថា តើអស់លោកមន្ត្រីបានពិនិត្យឃើញនូវចំណុចខុសឆ្គងមួយចំនួនដែលមានសរសេរអក្សរធំៗ សម្រាប់បង្ហាញទិសដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ តែបែរជាសរសេរខុស។ នេះជាការធ្វេសប្រហែស ឬថាអ្នកសរសេរនោះមិនចេះអក្សរខ្មែរទេដឹង។
ស្លាកបង្ហាញទិស ដែលសរសេរខុសអក្ខរាវិរុទ្ធនោះ មានទីតាំងស្ថិតនៅជិតរង្វង់មូលច្រកចូលស្រអែម ក្នុងភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលរងការរិះគន់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរថា បើខ្មែរសរសេរអក្សរខ្លួនឯងខុសទៅហើយ តើក្មេងជំនាន់ក្រោយទៅជាយ៉ាងណាវិញទៅ។
កំហុសឆ្គងនោះ មិនដឹងថាអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ បានដឹងដែរឬទេ ឬប្រហែលជាដឹងដែរ តែធ្វើមិនដឹង ព្រោះមើលទៅអក្សរនោះធំៗណាស់៕ S
ល្មមឈប់ធ្វើអណ្តើកក្នុងស្នូកហើយលោកទូតខ្មែរ៖ ហ្វីលីពីននៅតែ កោះហៅទូតខ្មែរមកបំភ្លឺ

(Hos Sereybonh, Khmer ambassador to the Philippines)
The Philippine Star-Cambodia’s top diplomat in the Philippines still has not shown up at the Department of Foreign Affairs (DFA) despite being summoned to explain his serious accusations against the host government.
“It’s a diplomatic practice, you come if invited. Any diplomat knows the consequence if he does not come after being summoned. The role of an ambassador is ‘to make friends and win friends for your country.’ Let’s wait, let’s give him time,” a source told The STAR.
………..
បញ្ជាក់៖ ទូតខ្មែរបានសរសេអត្ថបទមួយទៅកាសែត របស់ហ្វីលីពីនលើកឡើងថាកិច្ចប្រជុំ អាស៊ានលើកនេះបរាជ័យដោយសារតែប្រទេសយួន និងហ្វីលីពីនមាន«នយោបាយកខ្វក់» ក្នុងការព្យាយមរកដំណោះស្រាយជំលោះសមុទ្រចិនខាងត្យូង។នេះជាអ្វីដែលបានធ្វើឲ្យហ្វីលីពីនខឹង។
Baby Hor No 2 come to recue his sinking dady (ពូជគេធ្វើសុទ្ធតែទូត)

Hor Monirath
Thursday, Aug. 2, 2012
By Hor Monirath
Ambassador of Cambodia to Japan
Tokyo

















