Archive for August 5th, 2012
ពត៌មានក្តៅ៖ពិតឬមិនពិតដែលក្រុមសំដាច់ម៏ក្បត់ជាតិម្នាក់ចេតរ៉ូយ?
តាមពត៌មានស្និទ្ធនឹងជាស៊ីមបានបង្ហើបឲ្យដឹងថា ជាស៊ីម ឈឺធ្ងន់ណាស់ ហើយបានទៅព្យាលបាលនៅប្រទេសសាំងហ្គាពួ ស្ថានភាពមិនប្រសើរ បានយកមកផ្ទះវិញហើយ។
ពត៌មានខ្លះ ថាជា ស៊ីម ស្លាប់ហើយ តែអ្នកខ្លះថាមិនទាន់ស្លាប់ទេ។ សូមចាំមើលបន្តិចទៀតបើស្លាប់មែនមិនអាចលាក់បាំងបានយូរទេ។

ប្រឆាំងកាន់ខ្លាំងកាន់តែល្អ… ស្គាល់រស់ជាតិត្រូវបានគេឈ្លានពានហើយ?
ប៉ូលីសយួនបានឃុំខ្លួនមនុស្សយ៉ាងតិច២០នាក់ដែរ ក្នុងការតវ៉ាមួយនៅក្នុងទីក្រុងហាណូយប្រឆាំងនឹងការអះអាងដែនដីរបស់ចិននៅក្នុងសមុទ្រចិនខាងត្រូង។
VIETNAMESE police have detained at least 20 people in a protest in Hanoi against Beijing’s territorial claims in the disputed South China Sea.(Photo: AP)

បុរសមាត់សេ្ឲកប្រត្តិកម្មពេលលឺថាមានគណបក្សផ្សេង ចង់រួបរួម ជាមួយចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ

បុរសមាត់សេក ទិត សុធា អនុប្រធាន និងជាអ្នកនាំពាក្យ នៃអង្គភាពព័ត៌មាន និងប្រតិ កម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ការបង្រួបបង្រួមគណបក្សនយោ បាយ ជាសិទ្ធិរបស់អ្នកយោបាយ ក៏ប៉ុន្តែគណបក្សនយោបាយដែលបម្រុងនឹងចូលរួម ក្នុងចលនាគណបក្សប្រឆាំងទាំងពីរហ្នឹង សុទ្ធតែជាគណបក្សចុះខ្សោយបំផុត គឺមិនមាន ការគាំទ្រពីប្រជាពលរដ្ឋទេ សូម្បីគណបក្សប្រឆាំងទាំងបីនោះ ក៏ខ្វះការគាំទ្រពីប្រជា ពលរដ្ឋផងដែរ សម្រាប់គណបក្សដែលរួមគ្នានោះ គ្មានអី្វដែលគណបក្សប្រជាជន
កម្ពុជាមានការព្រួយបារម្ភទេ។
បុរសមានត់សេក ទិត សុធា បានបញ្ជាក់ថា “ទោះបីជាមានការរួបរួមគ្នា ក៏ប៉ុន្តែជាការរួប រួមគ្នាដោយក្រuមដែលមានកម្លាំងខ្សោយ ធ្វើឲ្យទាញទម្លាក់ការរួបរួមគ្នានោះឲ្យរឹតតែ ខ្សោយថែមទៀត”។
បញ្ជាក់៖ មិនបាច់ដល់ថ្នាក់បង្រួបបង្រួមគ្នាទេ បើបក្សប្រជាជនពិតជាខ្លាំមែននោះគ្រាន់តែអនុញ្ញាតិឲ្យបក្សប្រឆាំងមានវិទ្យុ ទូរទស្សន៍ និង កែទំរង់គជបទៅដឹងហើយ។
លោក រ៉ុង ឈុន អំពាវនាវឲ្យក្រសួងអប់រំទប់ស្កាត់ អំពើពុក រលួយ ពេលប្រឡង សញ្ញាបត្រទុតិយភូមិ

(លោក រ៉ុង ឈុន ចូលរួមកិច្ចប្រជុំអង្គការពលកម្មពិភពលោក នៅក្រុងហ្ស៊ឺណែវ)
ថ្ងៃទី 5 សីហា 2012, ម៉ោង 11:07:AM) | ដោយ: រតនា
ប្រភព៖CEN
ភ្នំពេញ: លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើសេចក្តីអំពាវនាវឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើការទប់ស្កាត់កុំឲ្យមានអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ នៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២នេះ។
នៅមុនពេលប្រឡងសញ្ញាបត្រទុតិយភូមិនេះ មានការលក់វិញ្ញាសាជាច្រើន ដែលធ្វើឲ្យមាតាបិតាសិស្ស រួមទាំងសិស្ស បាននាំគ្នាទៅទិញវិញ្ញាសា ដោយពួកគេមិនបានសង្ឃឹមទៅលើសមត្ថភាពកូន និងសមត្ថភាពខ្លួនឯង ដោយគិតតែពឹងផ្អែកទៅលើ “ព្រីយ៉ុង” ដែលការរំពឹង គឺជាការរំពឹងទុកអត់ប្រយោជន៍៕
រឿងចាប់ក្មេងវះយកគ្រលាន៖ជាមួយយួនពិតជា ខិតខំប្រឹង ប្រែងមែន

(យួន ដែលត្រូវខ្មែរ វាយស្ទើរបាត់បង់ជីវិត)
ប្រជាពលរដ្ឋបី៣ភូមិ មានភូមិអន្លង់ស្លែង, ភូមិកំពង់ ប្រាសាទ និងភូមិថ្មី ឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្ដកណ្ដាល រាប់រយនាក់បានលើកគ្នាមកព័ទ្ធចាប់វាយជនជាតិ យួនម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ធ្ងរស្ទើរបាត់បងជីវិត ។ ជនជាតិយួននោះឈ្មោះ ផាន់ ខ្វាន់មិន អាយុជាង៣០ឆ្នាំ ជា មេការជួសជុលអង់តែនក្រុមហ៊ុនទូរស័ព្ទ មិត្ដហ្វូន (០៩៧/០៨៨) មានស្រុកកំណើត នៅប្រទេសយួន ស្នាក់នៅបណ្ដោះ អាសន្នក្នុងភូមិថ្មី ឃុំស្វាយអំពា ស្រុកមុខ កំពូល ខេត្ដកណ្ដាល ។ការភ្ញាក់ផ្អើលលើកគ្នាមកព័ទ្ធវាយជនជាតិយួននេះកើតឡើងបន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា មានជនជាតិយួនម្នាក់ដេញចាប់ក្មេងវះយក ក្រលៀននៅក្នុងភូមិ ។បើតាមការឱ្យដឹងពីលោកមុត ចាន់ថន ប្រធានផ្នែកព្រហ្មទណ្ឌស្រុកមុខកំពូល បានអះអាងប៉ូលីសកំពុងដុតដៃដុតជើងមិនខ្លាចនឿយហត់ដើម្បីចាត់ការរឿងនេះ។
បញ្ជាក់៖ លោកវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យ កាល់ម៉ែតសុំមិនបញ្ចេញឈ្មោះបានឱ្យ ដឹងថា ការវះយកក្រលៀនមនុស្ស វាមិន ងាយៗដូចដែលយើងគិតនោះទេ បើគេ ចង់ធ្វើ គឺមានទីតាំងស្អាតបាត ឧបករណ៍ គ្រប់គ្រាន់ មិនមែនធ្វើនៅលើភ្លឺស្រែ ឡើយ។ តែចំពោះខ្ញុំវិញទោះមិនមែនជាអ្នកជំនាញក៏ដោយក៏ខ្ញុំគិតថាគេអាចធ្វើបានដែរ ព្រោះការវះយកគ្រលៀននៅកន្លែងស្អាត បាត ត្រូវការសម្ភារៈទំនើប គឺដើម្បីរក្សជីវិតអ្នកម្ចាស់គ្រលៀនផង។ចំពោះការដើរចាប់់វះយកគ្រលៀនខុសច្បាប់បែបនេះ គឺជនឧក្រិដមិនត្រូវការទុកជីវិតម្ចាស់គ្រលៀនទេដូច្នេះវះទីណាក៏បាន។
ជនរងគ្រោះដែលគេសង្ស័យថាត្រូវម្សៅពុលវៀតណាមមានអាការៈធ្ងន់ធ្ងរ
ដោយ វិជ័យ អានន្ទ 2012-08-05
អ្នកភូមិម្នាក់ដែលគេសង្ស័យថា ត្រូវថ្នាំពុលរបស់ជនជាតិវៀតណាម នៅស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវគេបញ្ជូនដល់ផ្ទះសាច់ញាតិនាភូមិថ្មី ឃុំស្វាយអំពា វិញហើយ ហើយអាការៈជំងឺលោកមិនទាន់បានសះស្បើយនៅឡើយ។
អ្នកស្រី សយ គុន្ធា ជាភរិយាលោក មាត់ ផល្លី អះអាងថា អាការៈជំងឺប្ដីរបស់អ្នកស្រីហាក់មិនបានធូរស្បើយឡើយ នៅថ្ងៃទី៤ សីហា នេះ។ ផ្ទុយទៅវិញអាការៈជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីគាត់ត្រឡប់ពីមន្ទីរពេទ្យមកវិញនោះ។
អ្នកស្រីឲ្យដឹងបន្តថា ប្ដីអ្នកស្រីក្អួតចង្អោរញឹកញាប់ជាងកាលពីថ្ងៃទី៣ សីហា កន្លងទៅ ព្រោះឥឡូវគាត់ក្អួត ៥នាទីម្ដង ឬ ៣នាទីម្ដង ហើយតាំងពីថ្ងៃទី៣ សីហា មក គាត់មិនទាន់បានហូបបាយបានបន្តិចបន្តួចនៅឡើយ៖ «គាត់កំពុងតែក្អួត ក្អួតញឹកញាប់ណាស់ឥឡូវ»។
អ្នកស្រី ភូ វន ជាម្ដាយលោក ម៉ាត់ ផល្លី ដែលនៅថែទាំលោក មាត់ ផល្លី នៅឯមន្ទីរពេទ្យ អ្នកស្រីបង្ហាញការងឿងឆ្ងល់ថា មិនដឹងមកពីមូលហេតុអ្វីបានជាកូនអ្នកស្រីចេះតែក្អួតរហូតឥតឈប់ ឈរ តាំងពីបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
អ្នកស្រីបន្តថា បន្ទាប់ពីបានចូលដល់មន្ទីរពេទ្យកាល់ម៉ែតបានមួយយប់ លុះព្រឹកឡើងនៅថ្ងៃទី៤ សីហា អ្នកស្រីត្រូវបង្ខំចិត្តបញ្ជូនកូនចេញពីមន្ទីរពេទ្យនោះ បើទោះបីកូនអ្នកស្រីនៅមិនទាន់ធូរស្បើយពីជំងឺក៏ដោយ ព្រោះអ្នកស្រីគ្មានលុយឲ្យថ្លៃថ្នាំពេទ្យ៖ «ខ្ញុំសុំគេយកមកផ្ទះ ព្រោះអត់លុយមើល»។
លោក ម៉ាត់ ផល្លី ត្រូវគេសង្ស័យថា លោកត្រូវថ្នាំពុលរបស់ជនជាតិវៀតណាមម្នាក់ ដែលអ្នកភូមិអះអាងថា ជាមនុស្សចម្លែកដែលចូលទៅក្នុងភូមិថ្មី ហើយមានបំណងចង់ចាប់ក្មេងកំពុងឃ្វាលគោក្បែរភូមិនោះ បន្ទាប់ពីលោកបានរត់ទៅជួយឃាត់បុរសជនជាតិវៀតណាម ឲ្យឈប់ដេញក្មេងៗទាំងនោះ។
ទោះយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យបាន ច្បាស់លាស់នៅឡើយ ទាក់ទងនឹងការសង្ស័យរបស់អ្នកភូមិថា លោក ម៉ាត់ ផល្លី ត្រូវថ្នាំពុល ឬយ៉ាងណានោះទេ។ ចំណែកឯក្រុមគ្រូពេទ្យកាល់ម៉ែត ដែលសាច់ញាតិលោក ម៉ាត់ ផល្លី បាននាំយកទៅនោះ ក៏មិនបានបញ្ជាក់ថា លោក ម៉ាត់ ផល្លី ត្រូវថ្នាំ ឬយ៉ាងណានៅឡើយដែរ។
កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១២ អ្នកភូមិនៅឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្ដាល បានផ្អើលឆោឡោថា មានជនជាតិវៀតណាម ដេញចាប់ក្មេង ហើយអ្នកភូមិទាំងនោះបានព័ទ្ធចាប់ជនជាតិវៀតណាមរូបនោះ ហើយវាយយ៉ាងខ្លាំងរហូតបុរសជនជាតិវៀតណាម នោះសន្លប់។
អ្នកភូមិអះអាងថា ជនជាតិវៀតណាមរូបនោះបានប្រើថ្នាំពុលបាញ់លើអ្នកភូមិ ហើយអ្នកភូមិដែលត្រូវថ្នាំពុលខ្លាំងជាងគេ គឺលោក ម៉ាត់ ផល្លី ដោយហេតុថា គាត់បានចូលកៀកនឹងជនជាតិវៀតណាម នោះជាងគេ។
ទាក់ទងនឹងរឿងរ៉ាវល្បីថា មានមនុស្សចាប់ក្មេងនេះ អ្នកភូមិថ្មី ឃុំស្វាយអំពា ស្រុកមុខកំពូល មួយចំនួននៅតែព្រួយបារម្ភចំពោះករណីនេះ បើទោះបីជាមានអាជ្ញាធរធ្លាប់បានបញ្ជាក់ថា គ្មានករណីនេះកើតឡើងក៏ដោយ៕














