Archive for August 6th, 2012
អាយ៉ងកញ្ជះរដ្ឋាភិបាលក្រុងភ្នំពេញ គឹម វណ្ណឆេង ថ្កោសទោសសកម្ម របស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក
គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ថ្កោសទោសសកម្មភាពញុះញង់នយោបាយ
ដោយ: រតនា (CEN)
ភ្នំពេញ: គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម នៅកម្ពុជាបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរាល់ទង្វើសកម្មភាពរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជា ក្រោម ពិភពលោក ដែលបានប្រើប្រាស់រូបភាព ជាចលនានយោបាយ ញុះញង់ តាមរយៈព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួន។
លោក គឹម វណ្ណឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោមបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ថា លោកមាន ការរន្ធត់យ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ កន្លងមកថ្មីៗនេះ ដែលមានព្រះភិក្ខុនាម ថាច់ ធឿន គង់នៅវត្តសេរីតាសេក ស្រុកត្រាំង ប្រទេសវៀតណាមព្រះអង្គបានរងគ្រោះ ដោយសារចលនាសហព័ន្ធខ្មែរកម្ពុជា ក្រោម ពិភពលោក បណ្តាលឲ្យព្រះអង្គលាចាកសិក្ខាបទ ក្នុងករណីទាក់ទិន ជាមួយនឹងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលព្រះអង្គមិនអាចប្រកែកបាន។
លោក គឹម វណ្ណឆេង បានចាត់ទុកព្រឹត្តិការណ៍ថ្មី ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ គឺចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ រហូតដល់ថ្ងៃ១ ខែសីហាឆ្នាំ២០១២ ថា ជាសកម្មភាពចលនា នយោបាយបែបស្រមោល របស់សហព័ន្ធខ្មែរកម្ពុជា ក្រោម ពិភពលោក ដោយកំពុងតែជះឥទ្ធិពលយ៉ាងអាក្រក់ជាទីបំផុត បានធ្វើឲ្យព្រះសង្ឃ
ខ្មែរកម្ពុជាជិត ១០អង្គហើយ ត្រូវបានមន្ត្រីសង្ឃជាន់ខ្ពស់កម្ពជាក្រោម បានធ្វើការចាប់ ផ្សឹកចោលទីវត្តអារាម នេះហើយជាសញ្ញាមួយបានបញ្ជាក់ឲ្យឃើញថា “អស់លោកជាមេដឹកនាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងមានចេតនាចូលរួមបំផ្លាញខឿនវប្បធម៌ ប្រពៃណី វត្តអារាមកេរដំណែលដូនតា ដែលមានពូជសាសន៍របស់ខ្លួន ដោយខ្លួនឯងហើយ។ ពួកយើងទាំងអស់គ្នា សូមធ្វើការប្រឆាំងដាច់ ខាតរាល់ទង្វើបែប ផែនញុះញង់ណាមួយឲ្យមានរូបភាពចលនាបះបោរនៅក្នុងរដ្ឋមួយ ក៍ដូចជាបណ្តាលឲ្យមានអាជ្ញាធរចាប់ខ្លួន ដល់ព្រះសង្ឃព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋ ណាម្នាក់ដាក់ក្នុងពន្ធនាគារបែបនេះតទៅទៀត។
គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ស្នើសុំយ៉ាងទទូចចំពោះរាល់សកម្មភាព ទាំងឡាយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលកន្លងមកពួកខ្លួនតែងធ្លាប់បានពឹងផ្អែកនឹងកេងចំណេញ ចលនានយោបាយតាមខ្សែបណ្តាញព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះជាបបន្តទៀតពុំនោះទេ ពួកលោកនឹងត្រូវប្រឈមមុខចំពោះទំព័រប្រវត្តិសាស្ត្រនេះ ជាក់ជាពុំខានឡើយ៕
PM Hun Sen to deliver lengthy lecture on border [Just come to recite as he wishes but NO questions allowed]

Monday, 06 August 2012
Vong Sokheng
The Phnom Penh Post
សូមសំគាល់ហើយកុំអាលអររឿង ហ៊ុន សែន មកបំភ្លឺរឿងព្រំដែន

ទាក់ទិនទៅនឹងការស្នើ ឲ្យមន្ត្រីរដ្ឋាភិបាលឆ្លើយបំភ្លឺជុំវិញការបោះបង្គោលព្រំដែនរបស់បក្ស សមរង្ស៊ីបានស្នើ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១២ ហ៊ុន សែនបានឆ្ល់យយ៉ាងខែងរ៉ែងថា៖ «ជម្រះបញ្ជីគ្នាម្ដងនៅក្នុងសភា។ កន្លងទៅខ្ញុំចេះតែសរសេរឆ្លើយ ប៉ុន្តែលើកនេះគឺថា ខ្ញុំសុំ ៤ម៉ោងឆ្លើយតែមួយសំណួររបស់អ្នកទេ ខ្ញុំសុំ៤ ម៉ោង ចង់និយាយ ៧ម៉ោងក៏វាមិនទាន់គេហៅថា 7 Hourses Nonstop អត់បញ្ហាទេ ដើម្បីពន្យល់តាមដំណាក់មួយៗមក។ អ៊ីចឹងទេគឺថានិយាយឲ្យជ្រះក្អែលម្ដងនៅក្នុងសភា»។
ទោះជាបែបណានេះគឺជាលើកទី១ហើយដែលរដ្ឋាភិបាលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួននឹងបង្ហាញសាធារណជនក្នុងរឿងព្រំដែនចាប់តាំងពីគណបក្សមួយនេះកាន់កាប់អំណាចក្រោយឆ្នាំ១៩៩៣ មកនោះ៕
ស្អប់អំពើអយុត្តិធម៌និងពួកបាតដៃប្រឡាក់ឈាម?
អ្នកគាំទ្របក្សប្រជាជនតែងតែថ្លែងថាពួកគេស្អប់ណាស់អំពើអយុត្តិធម៌ ស្អប់ណាស់ពួក បាតដៃប្រឡាក់ឈាមខ្មែរ តែផ្ទុស៊យទៅវិញពួកគេកំពុងតែចូលរួមប្រព្រឹត្តអំពើអយុត្តិធម៌ និង លើកស្ទួយពួកបាតដៃប្រឡាក់ឈាមរៀងរាល់ថ្ងៃដោយមោទនភាព។
គួរឲ្យសោកស្តាយ!

សុភាសិតខ្មែរថា៖«មាសសុទ្ធមិនខ្លាចភ្លើង» ចុះហេតុអ្វីមាសបក្សប្រជាជនខ្លាចភ្លើងម្ល៉េះ?
សាក្សីពីររូបដែលចូលធ្វើសក្ខីកម្មក្នុងសាលាក្តីខ្មែរក្រហម កាលពីសប្តាហ៍មុននេះ បានលើកឡើងពីឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចំនួនពីររូប ថាធ្លាប់មានតំណែងជាកម្មាភិបាលជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោក រចិម តុណ ជាមនុស្សស្និទ្ធនឹងលោក ប៉ុល ពត ថ្លែងថា លោក គាត់ ឈន់ ជាបញ្ញាជនដែលធ្វើការក្នុងផ្នែកគោលនយោបាយក្រៅប្រទេស នៃក្រសួងការបរទេសសម័យខ្មែរក្រហម។ នៅក្នុងសវនាការផ្តល់សក្ខីកម្មកាលពីសប្តាហ៍មុន លោក រចិម តុណ ក៏បានរំលឹកពីឈ្មោះលោក ហោ ណាំងហុង ថាធ្លាប់ជាបញ្ញាជនគ្រប់គ្រងគុកបឹងត្របែក និងជាកម្មាភិបាលនៅក្រសួងការបរទេសក្នុងសម័យនោះផងដែរ។ (វីអូឌី)
បញ្ជាក់៖ បញ្ហានេះលោក ហោ ណាំហុងបានចេញសេចក្តីថ្លែងការណ៍បដិសេធន៍កាលពីថ្ងៃទី២ខែសីហាកន្លងទៅនេះរួចហើយថ្វីបើហោ ណាំហុងធ្លាប់បានចាញ់ក្តីលោក សម រង្ស៊ីនៅបារាំងកាលពីចុងឆ្នាំ២០១១ ទាក់ទងនឹងរឿងចោទប្រកាន់នេះដែរ។ ចំពោះ គាត ឈុន មិនទាន់ប្រត្តិកម្មទេ។

ជ័យោ! មោទនភាពជាតិស្ម៊ែរក្រោមការដឹកនាំរបស់សំដាច់ម៍ ហ៊ុន សែន
សូមមើលចុះគ្រាន់តែផ្លូវជំវិញអង្គរប៉ុន្មានគីឡូម៉ែត្រសោះ មានស្ថានភាពបែបនេះ។ តើថវិការ ចំណូលពីការលក់សំបុត្ររាប់រយលានដុល្លាមួយឆ្នាំៗ បាត់ទៅណា?ចង់ដឹងសូម សួស្ម៊ែរ សុខ គង់ទៅដឹងថាលុយគេយកទៅណាហើយ។ នេះហើយជាមោទនភាព ជាតិខ្មែរ អ្នកសាងអង្គរ និងអង្គរកេរ្តិ៍ពីដូនតា ជាព្រលឹងខ្មែរ តែពេលនេះត្រូវយួន ជាអ្នកាន់កាប់ យកលុយចាយលេង។ នាំគ្មាសប្បាយនឹងរបបហ៊ុន សែន ទៀតចុះ។ សូមអ្នកមានមោទនភាពនឹងសំដាច់ម៍ហ៊ុន សែន មកចូលរួមអបអរផង!




(រូបថត៖ ស.រ)
ខុទ្ទកាល័យលោក ជា ស៊ីម បដិសេធ ដំណឹងមរណភាពរបស់លោក ជា ស៊ីម
បញ្ជាក់៖បើមិនចង់ឲ្យមានពត៌មានចរចាមអារាមថ្ងៃក្រោយប្រាប់គេឲ្យដឹងទៅកុំលឹប លៗដូច្នេះ ព្រោះរឿងកើតចាស់ឈឺស្លាប់ជារឿងធម្មតាទេ
ដោយ ណាត សុភាព និងស៊ុន ណារិន ថ្ងៃច័ន្ទ ទី06 សីហា ឆ្នាំ2012 ម៉ោង11:21

ប្រភព៖វីអូឌី
ប្រធានខុទ្ទកាល័យ លោក ជា ស៊ីម លោក យឹម លាង បានបដិសេធការផ្សព្វផ្សាយលិខិត មរណភាពរបស់ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម។
យោងតាមលិខិតក្នុងទម្រង់ផ្លូវការមួយ ដែលផ្សព្វផ្សាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២ ឲ្យដឹងថា លោក ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែសីហា បន្ទាប់ពីលោកត្រឡប់មកពីព្យាបាលនៅប្រទេសសំាងហ្គាពួរ។
ប្រធានខុទ្ទកាល័យ លោក យឹម លាង មានប្រសាសន៍ថា ការផ្សព្វផ្សាយនេះ គឺមិនពិតទេ ហើយក្រុមការងាររបស់លោក កំពុងរៀបចំពាក្យបណ្តឹងទៅសមត្ថកិច្ច និងប្តឹងទៅតុលាការ ដើម្បីចាត់វិធានការលើជនល្មើសតាមផ្លូវច្បាប់។ លោកបន្តថា សុខភាពរបស់លោក ជា ស៊ីម មិនមានបញ្ហាទេ ហើយលោកធ្វើការងារបានធម្មតា មិនដូចពាក្យចចាមអារ៉ាមនោះទេ។ គួរបញ្ជាក់ថា លោក ជា ស៊ីម ដែលបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា មានអាយុ៨០ឆ្នាំ ហើយកន្លងមក លោកធ្លាប់ទៅព្យាបាលជម្ងឺនៅក្រៅប្រទេស៕























