លិខិត ហេង សំរិន រឿងព្រំដែន ផ្ញើទៅហ៊ុន សែន ត្រូវបានលេចធ្លាយ? Alleged Heng Samrin´s letter on border issue sent to Hun Xen leaked out
សំគាល់៖ ពិតជាមានសភាពស្មុគស្មាញណាស់។ តើមួយណាជាការពិត។ តើវាអាចជាពិតដែរទេព្រោះហាក់បីដូចជាប្រទាក់ក្រលាគ្នាណាស់៖
- លិខិតហ៊ុន សែន ផ្ញើជូនជនរួមជាតិចេញថ្ងៃទី៦,
- លិខិតបដិសេធរបស់ខុទ្ទកាល័យរបស់ហ៊ុន សែន ថ្ងៃទី៧,
- លិខិតរបស់រាជរដ្ឋាភិបាលផ្ញើជូនមន្រ្តីរាជការ កងទ័ព ។ល។ស្តាប់ការបកស្រាយរបស់ហ៊ុន សែន ចេញថ្ងៃទី័៧
- លិខិត ហេង សំរិន ផ្ញើជូន ហ៊ុន សែន ថ្ងៃទី ៥។
រឿងលិខិតដែលគេថាមិនពិតតើនេះអាចជាអន្ទាក់ សម្រាប់ចោទប្រកាន់សកម្មជនឬអ្នក ដឹកនាំបក្សប្រឆាំង ណាមួយឬសកម្មជនព្រំដែនណាម្នាក់ក្នុងន័យ«អារកមាន់ កំឡាស្វា ទេ?» ជារួមតាំងពីដើមករបប ហ៊ុន សែន មិនដែលមានភាពស្មោះត្រង់ ហ៊ានតទល់ចំមុខនិង បកស្រាយដោយតម្លាភាពរឿងព្រំដែនឡើយហើយតែងរកលេស គ្រប់បែបយ៉ាងបង្រ្កាបអ្នកតវ៉ាឬរិះគន់ទង្វើលាក់បាំងរបស់ខ្លួន។ អ្វីដែលជាការកត់ សំគាល់គឺ ដែនសមុទ្រកាន់តែរួញ កាត់ភូមិឲ្យយួននៅតែដំណើរការ ប្រជាជនបាត់ដីស្រែ និង ភូមិដ្ឋានកើតមានរាល់ឆ្នាំគ្រប់តាមខេត្តនៅជាប់ព្រំដែនយួន។














