Archive for August 10th, 2012
តើមនុស្សរៀនត្រឹម កកាកិកីបែបនេះ មានចំណេះឯណាមក និយាយរឿងព្រំដែន បើមានតែជំនាញជេរនិង ហឹង្សានោះ?
លោក ហ៊ុន សែន ប្រើវេទិកាសភាវាយលុកគណបក្ស សម រង្ស៊ី
ដោយ ម៉ម មុនីរតន៍
2012-08-09
នេះគឺជាលើកទីមួយហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយបំភ្លឺពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងសភាចាប់តាំងពីលោកធ្វើជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំមក។
ការឆ្លើយសំណួររបស់បក្សជំទាស់នេះ គេសង្កេតឃើញថា លោក ហ៊ុន សែន ប្រើប្រាស់វេទិកាសភាវាយលុកទៅលើបក្សប្រឆាំងជាជាងបើកឲ្យសួរឆ្លើយមួយសំណួរម្ដងៗ ដូចសភានៃប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនដែលធ្លាប់បានធ្វើកន្លងមក។
ដូចមន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួនរំពឹងទុកថា សភាដែលរងការរិះគន់ថាជាសភាប្រថាប់ត្រាសម្រាប់រដ្ឋាភិបាល ដែលមកពីបក្សប្រជាជនដូចគ្នានោះ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានប្រកាសការពារនូវវិធានផ្ទៃក្នុងរបស់ខ្លួនមុនបើកវេទិកាថា លោក ហេង សំរិន នឹងមិនអនុញ្ញាតិឲ្យមានការសួរដេញដោលពីបក្សប្រឆាំងក្នុងរឿងព្រំដែនជាមួយលោក ហ៊ុន សែន នោះទេ។
លោក ហេង សំរិន៖ «ទោះបីជាយ៉ាងក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ជូនអង្គសភាជ្រាបថា ព្រឹកនេះខ្ញុំមិនអនុញ្ញាតិឲ្យមានការជជែកដេញដោល ឬឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ»។
មុនឆ្លើយបំភ្លឺនូវសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីគណបក្ស សម រង្ស៊ី នៅថ្ងៃទី៩ ខែសីហា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមានមន្ត្រីបក្សប្រឆាំងជាមុនថា ការសម្រេចដើរចេញពីសភាណាមួយរបស់លោក សុន ឆ័យ និងមន្ត្រីបក្ស សម រង្ស៊ី មួយចំនួនទៀត គឺជារឿងដ៏អាម៉ាស់មួយ។ ក្នុងន័យនេះ លោក ហ៊ុន សែន ចំអកថា ការចាកចេញពីរដ្ឋសភាគឺជាទម្លាប់របស់បក្សប្រឆាំងក្នុងពេលប្រជុំម្តងៗ នៅពេលណាដែលមន្ត្រីបក្សយល់ថាមិនគួរឲ្យស្ដាប់នោះ។
លោក ហ៊ុន សែន៖ «មុនខ្ញុំបន្ត ខ្ញុំគួរតែនិយាយឲ្យហើយ ពីព្រោះខ្ញុំបារម្ភក្រែងលោឯកឧត្តម សុន ឆ័យ ចាកចេញពីអង្គប្រជុំ។ បើខ្ញុំនិយាយពីក្រោយខ្នងរបស់ឯកឧត្តម សុន ឆ័យ គឺយើងពិតជាមានការលំបាក។ ឯកឧត្ដម សុន ឆ័យ នឹងអាចចោទប្រកាន់ខ្ញុំ។ ឥឡូវ តើឯកឧត្ដម សុន ឆ័យ ជានរណា យើងគួរតែអាចយល់គ្នាឲ្យបានច្បាស់ទៅលើបញ្ហានេះ»។
ការព្រមានទុកជាមុនរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ហាក់ដឹងថា វាគឺមិនចំទៅនឹងអ្វីដែលមន្ត្រីបក្សប្រឆាំងពេញចិត្តនោះទេ។ ទោះជាបែបណា យន្តការរបស់ប្រមុខរដ្ឋាភិបាលនេះ គឺជាមធ្យោបាយមួយដែលអាចជួយធ្វើឲ្យមន្ត្រីរបស់គណបក្ស សម រង្ស៊ី យ៉ាងហោចណាស់៨រួប ស៊ូទ្រាំស្ដាប់ការបកស្រាយរបស់លោក ហ៊ុន សែន រហូតដល់ចប់ បើទោះជាខ្លួនមិនពេញចិត្តយ៉ាងណាក្ដី។ Read the rest of this entry »
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ប្រតិកម្មតបសម្ដីនាយករដ្ឋមន្ត្រីលើបញ្ហាព្រំដែន
ហ៊ុន សែន ជាមនុស្សហ៊ានស៊ីមិនហ៊ានសង មានន័យថាធ្វើជាមេដឹកនាំតែមិនហ៊ានទទួលខុសត្រូវ តែចូលចិត្តរកមនុស្សឲ្យទទួលខុសជំនួសខ្លួន។
ដោយ ម៉ម មុនីរតន៍
2012-08-10
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រលោក សឺន ស៊ូប៊ែរ ប្រតិកម្មទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់ព្រះនាមព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងរឿងបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម ហើយថានេះគឺជាការគេចវេះចំពោះការទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រ។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានភ្ជាប់ព្រះនាមរបស់ព្រះអង្គក្នុងរឿងព្រំដែនម្ដងជាពីរម្ដង នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី៩ ខែសីហា។
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រចាត់ទុកថា ការព្យាយាមភ្ជាប់ព្រះនាមព្រះមហាវីរក្សត្រទៅនឹងបញ្ហាព្រំដែនម្ដងហើយម្ដងទៀតនោះ គឺជារឿងអយុត្តិធម៌ចំពោះព្រះអង្គ។
លោក សឺន ស៊ូប៊ែរ ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោកហៅការថ្លែងរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា ក្នុងកិច្ចប្រជុំពិសេសរបស់សភាថា គឺជាប្រការដែលមិនអាចទទួលយកបាននោះទេ។ លោក សឺន ស៊ូប៊ែរ អះអាងថា ព្រះនរោត្តម សីហនុ គឺជាក្សត្រដែលមានភក្ដីភាពបំផុត ចំពោះបូរណភាពទឹកដី។ ក្នុងន័យនេះលោកថា ក្នុងឋានៈប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន គួរទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនេះ ជាជាងភ្ជាប់បញ្ហាពីមួយទៅមួយ។
ការប្រតិកម្មរបស់លោក សឺន ស៊ូប៊ែរ នៅពេលនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយបំភ្លឺសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ខាងគណបក្ស សម រង្ស៊ី ក្នុងរឿងបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែសីហា នៅក្នុងកិច្ចប្រជុំសភា។
ការប្រើពេលវេលាឆ្លើយសំណួរអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំងជាង៥ម៉ោងនៅក្នុងសភា លោក ហ៊ុន សែន ចាត់ទុកអ្នកដែលព្យាយាមចោទប្រកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ថាធ្វើឲ្យបាត់បង់ទឹកដីទៅលើប្រទេសវៀតណាម នោះ គឺគោលបំណងសំខាន់ចង់វាយប្រហារទៅលើព្រះមហាវីរក្សត្រប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានហៅអ្នករិះគន់បែបនេះថា ជាក្រុមកាកសំណល់ពីសម័យសាធារណរដ្ឋ ហើយមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលដូចក្នុងអតីតកាល។
ព្រះអង្គម្ចាស់ធម្មិកោ ទីប្រឹក្សាព្រះមហាក្សត្រ ព្រះអង្គហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយជុំវិញចេតនានៃការព្យាយាមភ្ជាប់ព្រះនាមព្រះមហាវីរក្សត្រក្នុងរឿងព្រំដែននេះ ក៏ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោ ស្ដីបន្ទោសថា ការបង្កើតឲ្យមានភាពសាំញ៉ាំ និងជំងឺរ៉ាំរ៉ៃក្នុងរឿងព្រំដែនសម្រាប់កម្ពុជានេះ គឺជាកំហុសដែលកើតចេញពីរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលមិនប្រើប្រាស់អំណាចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់សន្ធិសញ្ញាទសវត្សរ៍ឆ្នាំ៨០ ដែលកាលនោះ របបរដ្ឋកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សប្រជាជន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាម ក្នុងរឿងព្រំដែននោះ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី១០ ខែសីហា។
យ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ លោកចាត់ទុកថានេះទំនងជាចំណុចខ្សោយរបស់លោក ហ៊ុន សែន ដែលប្រើប្រាស់ព្រះនាមព្រះមហាវីរក្សត្រធ្វើជាខែល ក្នុងការបង្ហាញចំពោះភាពចម្រូងចម្រាសពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាមនោះ៕
មើលបក្សប្រជាជនគេប្រើល្បិចស្វាស៊ីបាយលាបមាត់ពពែមកចាប់ខ្ញុំ

រដ្ឋាភិបាលហ៊ុន សែនពិតជាខ្លាំងគ្រាន់បើមែន កុំថាឡើយបំបិតមាត់នៅសភាសូម្បីតែខ្ញុំគ្រាន់តែផ្សាយ និងរិះគន់តាមហ្វេសប៊ុកក៏នៅតែមិនអត់ឪនឲ្យដែរ។ដោយពួកគេតាម ព្យាបាទអ្នកតស៊ូមតិរឿងជាតិមិនឲ្យនៅសុខបាន។ ខ្ញុំពិតជាដឹង ថាពួកគេមិនអាចទ្រាំបាន ចំពោះការវាយប្រហារ និងរិះគន់រឿងព្រំដែនបានទេ ហើយពួកគេនឹងរកវិធីកំទេចអ្នកប្រឆាំងទាល់តែបាន។
ជាទូទៅខ្ញុំធ្លាប់បានដឹកនាំនិស្សិតទៅព្រំដែនស្ទើរគ្រាប់ខេត្តតាមព្រំដែនយួននិង ដាក់របាយការណ៍ជូនសម្តេចតា ធ្លាប់តស៊ូមតិទាំងជួបផ្ទាល់និងប្រយោលជា មួយ វ៉ា គីមហុង ឡុង វីសាឡូ រួមទាំង ហ៊ុន សែន ផងដែរ។
និយាយពីរឿងលិខិតក្លែងក្លាយ? បើខ្ញុំចង់ធ្វើលិខិតក្លែងបន្លំមែននោះខ្ញុំនឹងធ្វើឲ្យដូច ជាពិសេសខ្ញុំក៏យល់ច្បាស់ ពីភាសារដ្ឋាភិបាលនិងអ្នកគាំ ទ្របក្សប្រជាជនដែរ។ យកល្អតទល់គ្នា ជជែករឿងព្រំដែនដោយបើកចំហរទៅ បើចង់ឈ្នះខ្ញុំ និងទទួលបានការគោរពពីខ្ញុំ។ តែបើរដ្ឋាភិបាលកម្ពុជារបប ហ៊ុន សែន កំទេចខ្ញុំតាមរបៀបស្វាស៊ីបាយលាបមាត់ពពែ គឺគ្មានថ្ងៃទេ។



















