Archive for August 14th, 2012
សូមអ្នកគាំទ្រផ្ងាមុខនៃបក្សប្រជាជនបានជ្រាប
ស្តាប់អ្នកគាំទ្របក្សប្រជាជនគេនិយាយថា៖
១) បក្សប្រឆាំងចេះតែប្រមាថ
២) សភាជាតិសុទ្ធតែមានបទបញ្ជាផ្ទៃក្នុង ហើយការដែលមិនឲ្យសួរគឹវាអស្រ័យលើប្រធានសភា និងធ្វើតាមច្បាប់សភា
៣) គេថាធ្វើនឹងគឺតាមបែបប្រជាធិបតេយ្យហើយ
៤) គេលើកសំដីនេះគ្រប់ទីកមន្លែងពិភ្សាគ្នាតាមហ៊ុន សែន ថា« តើអ្នកចង់ឲ្យដីខ្មែរនៅជាដីគ្មានប្លង់ត្រឹមត្រូវ បើប្រៀបធៀបនឹងផ្ទះរបស់អ្នកវិញនោះ តើអ្នកសុខចិត្តរស់នៅដោយគ្មានប្លង់កម្មសិទ្ធិឬ? »
ចំងល់និងឆ្លើយតប៖
សូមកុំរៀនសូត្រតាមហ៊ុន សែន ទាំងងងឹតងងល់បែបនេះមិនសមទេ តែត្រូវរៀនស្តាប់និងប្រើកាស្រាវជ្រាវដោយខ្លួនឯង។ ជាក់ស្តែង គឺ៖
១) អ្នកណាប្រមាថគេនៅរដ្ឋសភា? តើសំដី ហ៊ុន សែន សមជាមេដឹកនាំទេកាលនោះ?
២) សភាពិតជាមានបទបញ្ញាផ្ទៃក្នុង។ តែសភាមិនដែលធ្វើច្បាប់កំណត់ឬហាមមិនឲ្យដេញដោលសួរទេ។ បើមានតើមាននៅក្នុងមាត្រាណា ហើយផ្អែកលើមូលហេតុអី?
៣) សភាតាមរបបប្រជាធិបតេយ្យសេរីមិនមែនអាស្រ័យលើមាត់ឬសំដីប្រធានសភាពដាក់បញ្ជាទេ តែវាអាស្រ័យលើច្បាប់និងសុឆន្ទៈ ជំរុញឲ្យមានការពង្រឹងលទ្ធិប្រធិបតេយ្យតែមិនមែនសំលាប់ប្រជាធិបតេយ្យបែបនេះទេ។
៤) ការដែលនិយាយថា «តើអ្នកចង់ឲ្យដីខ្មែរនៅជាដីគ្មានប្លង់ត្រឹមត្រូវ បើប្រៀបធៀបនឹងផ្ទះរបស់អ្នកវិញនោះ តើអ្នកសុខចិត្តរស់នៅដោយគ្មានប្លង់កម្មសិទ្ធិឬ? » ជាសំដីល្ងង់ខ្លៅបោកប្រាស់រាស្រ្ត។ ការនិយាយរបស់ហ៊ុន សែននៅរដ្ឋសភាបែបនេះ វាហាក់បីដូចជាខ្មែរមិនដឹងថាព្រំដែនខ្លួននៅទីណា ខ្មែរគ្មានដីច្បាស់លាស់នៅទីណា និងមាននៅត្រឹមណា។ អ្នកត្រូវចាំថា អ្វីៗបានកំ ណត់ នៅក្នុងផែនទីអស់ហើយៗទោះជាមានការពណ៌នាខុសគ្នាខ្លះរវាងផែនទីនិងភាពជាក់ស្តែងក៏ដោយ ក៏មិនដល់ថ្នាក់រកកន្លែងនិយាមការួមមិនឃើញនោះដែរ ព្រោះថាសម័យនេះគេអាចប្រើប្រព័ន្ធជីភីអែស (GPS) ទំនើបចុចយកនិយាមកាតាមបន្ទាត់ នៃខ្សែបណ្តោយនិងខ្សែទទឹងបានយ៉ាងងាយ។ ខ្ញុំសូមបញ្ជាក់ថានៅសហគមន៍អឺរ៉ុបគេមិនទាំងបោះបង្គោលព្រំដែនផងលើកលែងតែច្រកអន្តរជាតិសំខាន់ៗ តែគេដឹងថាដីគេនៅត្រង់ណា ដោយគេប្រើតែប្រព័ន្ធផ្កាយរណបកំណត់ទល់ដែនសម្រាប់មន្រ្តីមូលដា្ននធ្វើការដោយប្រសិទ្ធភាព។
ខ្ញុំសូមប្រាប់ក្រុមគាំទ្រផ្ងាមុខបន្តិចថា វ៉ា គិមហុងដែលធ្វើការសព្វថ្ងៃនេះ គ្រាន់តែជាមនុស្សដែលបានមកសុំរៀនតិចតួចពីលោក ស៊ាន ប៉េងសែ កាលគាត់នៅបារាំងតែប៉ុណ្ណោះ។មនុស្សនេះគ្មានជំនាញទេព្រោះវ៉ា គីមហុងក៏មិនដែលបានរៀនកិច្ចកាឬសិក្សាមុខវិជ្ជានេះដែរ។ រឿងសំខាន់គឺយួនជាអ្នកកំណត់ កិច្ចការវាស់បង្គោលព្រំដែនសព្វថ្ងៃ នេះរួចហើយៗពេលនេះវាគ្រាន់តែជាការអនុវត្តន៏ការបោះបង្គោលព្រំដែនតែប៉ុណ្ណោះ។ វាមិនមែនជាការចរចារអ្វីទេ ពោលអ្វីៗបានកំនត់តាមនិយាមការនៃកិច្ចព្រមព្រៀង១៩៨៣រួចអសស់ហើយ។
ម្យ៉ាងទៀតថ្ងៃនោះបើបើកឲ្យសួរដេញដោល អ្នកនឹងដឹងថាបក្សប្រឆាំងមានអ្វីជាសំអាង ហើយយើងនឹងឃើញការធៀបផែនទីជាមួយគ្នា និងធៀបពីវិធីសាស្រ្តនៃការចរចារជាមួយយួនដូចគ្នា ដែលប្រជានឹងបានភ្លឺភ្នែក ហើយហ៊ុន សែនបែបអាចស្ទះខ្យល់ ស្លាប់ នៅទីនោះផងក៏មិនដឹង។
ហ៊ានមកឆ្លើយជាលើកតំបូង តែមិនហ៊ានលេងផ្លូវត្រឹមត្រូវ
ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោក សុន ឆ័យបានបញ្ជាក់ថា លោកមានជំនឿតែ ៥០% ប៉ុណ្ណោះលើការស្រាយបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជុំវិញបញ្ហាព្រំដែនកម្ពុជា វៀតណាម។ យោងតាមលោក សុន ឆ័យ នៅមានចំណុចថ្មីៗជាច្រើនដែលលោកហ៊ុន សែនមិនបានពន្យល់បកស្រាយទេ និងបែរជាបានប្រែក្លាយវេទិកានោះ ទៅជេរ ប្រទេចផ្តាសាគណបក្សប្រឆំាងទៅវិញ៕
លោក សុន ឆ័យ៖« លោកនាយករដ្ឋមន្ត្រីបានយកកម្មវិធីពន្យល់រឿងព្រំដែនកម្ពុជា វៀតណាមទៅចោទប្រកាន់ និងជេរ ប្រទេចផ្តាសាគណបក្សប្រឆំាង »
ពត៌មានទទួលបានពីមិត្តអ្នកអាន
កញ្ញា ឡូរា ទេវ៉ារី ម៉ម (Laura Tevary Mam) ជាខ្មែរ អាមេរិក និងជាអ្នកចំរៀងពេញនិយមមួយរូបរបស់យុវវ័យខ្មែរនឹងមកចូលរួមក្នុងពិធីបើកមហោស្រពតន្រ្តី និងចំរៀងសម័យឆ្នាំ២០១២ ដែលរៀបចំដោយក្រសួងព័ត៌មាន ។
ការចូលរួមរបស់នាងត្រូវបានគេផ្សាយតាមទូរទស្សន៍នានាជាដំណឹង។ តែអ្វិដែលជាចំងល់ឬពត៌មានដែលទទួលបានគឺនាងត្រូវបានមនុស្សមួយចំនួនប្រាប់ថាជាស្រីកំណាន់របស់លោក គិត ម៉េង ហើយគិតម៉េងថែម ទាំងបានទិញផ្ទះថ្មីជូននាងទៀតផង។
បញ្ជាក់៖ ជាទូទៅខ្ញុំមិនផ្សាយពត៌មានបែបនេះទេ ហើយសូមអធ្យាស្រ័យទុកជាមុន ព្រោះមានអ្នកចង់ដឹង និងសូមឲ្យផ្សាយដើម្បីស្វែងរកការពិត។ ចំពោះរឿងនេះពិតឬមិនពិតខ្ញុំក៏មិនដឹងដែរហើយសូមទុកជូនបងប្អូនតាមដានចុះ។
ជីករណ្ដៅ កប់ខ្លួនឯង ?
សម្លេង អ្នកប្រឆាំង (Voice of SRP)
ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន ខឹង តា សែន អស់ទាស់
![]()
លោក ហ៊ុនសែន និយាយថា ដីមិនបាត់មួយ មីលីមែត្រណាទេ តែប្រជាជនតាមព្រំដែន ថា តាំង ពី ១៩៩៦ ៩៧ នោះ មានឃុំចំនួន ៨ ត្រូវជា ៣៦០គ្រួសារ ត្រូវបាត់បង់ដី ស្រែចំការពួកគាត់ ។
តែ លោក ហ៊ុន សែន មិនត្រឹមតែមិនលុបទេ ចុះសន្ធិសញ្ញាបំពេញ បន្ថែម ខុសច្បាប់ ១៩៨២ ១៩៨៣ ១៩៨៥ ២០០៥ ជាមួយយួន ទៀត !! នេះ បញ្ជាក់ថា ជួយកាត់ដី អោយស្រស់ៗ តែម្ដង ហើយ ចុះ អាសន្ធិសញ្ញ៉ាបំពេញបន្ថែម ទាំងអស់នោះ តាសីហនុ មានមកចុះ ទទួលស្គាល់ជា មួយ ហ៊ុនសែន ឯណា ????
ឃើញអ្នកភូមិ Call ចូល RFA មួយៗ កំហឹង សុទ្ធ តែ ១០០ អង្សារ ហើយ !! ហាហា មិនបាត់មួយ មីលីមែត្រ ទេ តែ រាប់ គីឡូមែត្រ
….
…………..
បើរអ្នកផ្ងារមុខទាំងឡាយ មានឱ្យកាស ទៅព្រំដែនទាំងអស់គ្នា តែម្ដងទៅ ខ្ញុំជាអ្នកចេញថ្លៃ ធ្វើដំណើរទាំងអស់គ្នា ទៅ សួរប្រជា ពលរដ្ឋ ទៅមើល បាត់បង់ ដីស្រែទេ ?? ដែលអស់លោកផ្ងារ មុខ ទាំងឡាយដែលធ្លាប់តែ ស្ដាប់ ហ៊ុនសែនថា ឆ្វេង ឆ្វេង ស្ដាំ ស្ដាំ នោះ មាន ប្រើខួរក្បាល ឬ ចុះ ទៅផ្ទាល់ភ្នែក ហើយ ឬនៅ ??
អាលូវ ឱ្យកាសល្អហើយ អ្នកណា ចង៉ទៅព្រំដែន ចង់ដឹងរឿងនេះច្បាស់ លះបង់ពេលវេលាបន្ដិចទៅ ថ្លៃធ្វើដំណើ ខ្ញុំនឹង រៃអង្គាស ខ្មែរ ក្រៅប្រទេស ចេញថ្លៃ ធ្វើដំណើរ អោយ ទាំងអស់!!! ទាក់ទងមកខ្ញុំ អ្នក ស្រប ផ្ងារមុខ ដែលចង់លាង ខួរយួន ហើយ ទៅមើល ដោយផ្ទាល់ភ្នែក !!
ហើយ ចាំមើល ថាចេះ ឈឺចាប់ទេ ??
នណាជាស្តេចថ្នាំញៀននៅកម្ពុជា
សូមទាញយកឯកសារទីនេះ ៖ នណាជាស្តេចថ្នាំញៀននៅកម្ពុជា
បញ្ជាក់៖សូម ហ៊ុន សែន កុំចោទប្រកាន់ថាខ្ញុំជាអ្នកសរសេរក្លែងបន្លំទៀត ព្រោះអត្ថបទទាំងនេះសុទ្ធតែមានឈ្មោះអ្នកសរសេរ នៅក្នុងនោះ ។ ចំពោះខ្ញុំ គ្មានពេលសរសេររឿងបែបនេះទេតែខ្ញុំមិនខ្លាចនឹងផ្សាយឡើយ បើមានគេសរសេររួចហើយ។ ហើយពិតឬមិនពិតប្រជាជនខ្មែរអាចវិនិច្ឆ័យបាន។
http://sokheounpang.files.wordpress.com/2008/02/ck-who-is-the-drug-kingpin-in-cambodia.pdf
Thai soldiers kill 38 Cambodian illegal loggers in 6 months: report
គ្រាន់តែរយៈពេល៦ខែឆ្នាំនេះសៀមបាញ់សំលាប់ខ្មែរអស់៣៨នាក់តាមព្រំដែន…. ឪ! ហ៊ុន សែន អើយ តើមានភ្នែក មើល ត្រចៀកស្តាប់ និង ខួរក្បាលគិតទេ?? តើលោកមានមោទនភាពអ្វីបើគេសំលាប់ជាតិសាសន៍ខ្លួនដូចសត្វធាតុបែបនេះរាល់ថ្ងៃ?
PHNOM PENH, Aug. 14 (Xinhua) — Thirty-eight Cambodian people had been shot dead by Thai armed forces during the first
six months of this year when they crossed border to log in Thai territory, according to a report of Cambodia-Thailand Border Relation Office released to the media on Tuesday.
It said that, during the January-June period this year, Thai authority had also arrested and deported 68,659 Cambodian illegal crossers back to Cambodia.
Cambodia shares more than 800-kilometer border with Thailand to the north and west.
More Cambodians shot by Thai troops (មិនដឹងថា បុរសខ្លាំង ហ៊ុន សែន ពូកែខាងអ្វីបានជាប្រជាជន ខ្លួនត្រូវគេបាញ់ សំលាប់ដូច សត្វរាល់សប្តាហ៍ដូច្នេះ?)

Thai soldiers (Photo: Reuters)
Tuesday, 14 August 2012
Phak Seangly
The Phnom Penh Post























