សូមអ្នកគាំទ្រផ្ងាមុខនៃបក្សប្រជាជនបានជ្រាប
ស្តាប់អ្នកគាំទ្របក្សប្រជាជនគេនិយាយថា៖
១) បក្សប្រឆាំងចេះតែប្រមាថ
២) សភាជាតិសុទ្ធតែមានបទបញ្ជាផ្ទៃក្នុង ហើយការដែលមិនឲ្យសួរគឹវាអស្រ័យលើប្រធានសភា និងធ្វើតាមច្បាប់សភា
៣) គេថាធ្វើនឹងគឺតាមបែបប្រជាធិបតេយ្យហើយ
៤) គេលើកសំដីនេះគ្រប់ទីកមន្លែងពិភ្សាគ្នាតាមហ៊ុន សែន ថា« តើអ្នកចង់ឲ្យដីខ្មែរនៅជាដីគ្មានប្លង់ត្រឹមត្រូវ បើប្រៀបធៀបនឹងផ្ទះរបស់អ្នកវិញនោះ តើអ្នកសុខចិត្តរស់នៅដោយគ្មានប្លង់កម្មសិទ្ធិឬ? »
ចំងល់និងឆ្លើយតប៖
សូមកុំរៀនសូត្រតាមហ៊ុន សែន ទាំងងងឹតងងល់បែបនេះមិនសមទេ តែត្រូវរៀនស្តាប់និងប្រើកាស្រាវជ្រាវដោយខ្លួនឯង។ ជាក់ស្តែង គឺ៖
១) អ្នកណាប្រមាថគេនៅរដ្ឋសភា? តើសំដី ហ៊ុន សែន សមជាមេដឹកនាំទេកាលនោះ?
២) សភាពិតជាមានបទបញ្ញាផ្ទៃក្នុង។ តែសភាមិនដែលធ្វើច្បាប់កំណត់ឬហាមមិនឲ្យដេញដោលសួរទេ។ បើមានតើមាននៅក្នុងមាត្រាណា ហើយផ្អែកលើមូលហេតុអី?
៣) សភាតាមរបបប្រជាធិបតេយ្យសេរីមិនមែនអាស្រ័យលើមាត់ឬសំដីប្រធានសភាពដាក់បញ្ជាទេ តែវាអាស្រ័យលើច្បាប់និងសុឆន្ទៈ ជំរុញឲ្យមានការពង្រឹងលទ្ធិប្រធិបតេយ្យតែមិនមែនសំលាប់ប្រជាធិបតេយ្យបែបនេះទេ។
៤) ការដែលនិយាយថា «តើអ្នកចង់ឲ្យដីខ្មែរនៅជាដីគ្មានប្លង់ត្រឹមត្រូវ បើប្រៀបធៀបនឹងផ្ទះរបស់អ្នកវិញនោះ តើអ្នកសុខចិត្តរស់នៅដោយគ្មានប្លង់កម្មសិទ្ធិឬ? » ជាសំដីល្ងង់ខ្លៅបោកប្រាស់រាស្រ្ត។ ការនិយាយរបស់ហ៊ុន សែននៅរដ្ឋសភាបែបនេះ វាហាក់បីដូចជាខ្មែរមិនដឹងថាព្រំដែនខ្លួននៅទីណា ខ្មែរគ្មានដីច្បាស់លាស់នៅទីណា និងមាននៅត្រឹមណា។ អ្នកត្រូវចាំថា អ្វីៗបានកំ ណត់ នៅក្នុងផែនទីអស់ហើយៗទោះជាមានការពណ៌នាខុសគ្នាខ្លះរវាងផែនទីនិងភាពជាក់ស្តែងក៏ដោយ ក៏មិនដល់ថ្នាក់រកកន្លែងនិយាមការួមមិនឃើញនោះដែរ ព្រោះថាសម័យនេះគេអាចប្រើប្រព័ន្ធជីភីអែស (GPS) ទំនើបចុចយកនិយាមកាតាមបន្ទាត់ នៃខ្សែបណ្តោយនិងខ្សែទទឹងបានយ៉ាងងាយ។ ខ្ញុំសូមបញ្ជាក់ថានៅសហគមន៍អឺរ៉ុបគេមិនទាំងបោះបង្គោលព្រំដែនផងលើកលែងតែច្រកអន្តរជាតិសំខាន់ៗ តែគេដឹងថាដីគេនៅត្រង់ណា ដោយគេប្រើតែប្រព័ន្ធផ្កាយរណបកំណត់ទល់ដែនសម្រាប់មន្រ្តីមូលដា្ននធ្វើការដោយប្រសិទ្ធភាព។
ខ្ញុំសូមប្រាប់ក្រុមគាំទ្រផ្ងាមុខបន្តិចថា វ៉ា គិមហុងដែលធ្វើការសព្វថ្ងៃនេះ គ្រាន់តែជាមនុស្សដែលបានមកសុំរៀនតិចតួចពីលោក ស៊ាន ប៉េងសែ កាលគាត់នៅបារាំងតែប៉ុណ្ណោះ។មនុស្សនេះគ្មានជំនាញទេព្រោះវ៉ា គីមហុងក៏មិនដែលបានរៀនកិច្ចកាឬសិក្សាមុខវិជ្ជានេះដែរ។ រឿងសំខាន់គឺយួនជាអ្នកកំណត់ កិច្ចការវាស់បង្គោលព្រំដែនសព្វថ្ងៃ នេះរួចហើយៗពេលនេះវាគ្រាន់តែជាការអនុវត្តន៏ការបោះបង្គោលព្រំដែនតែប៉ុណ្ណោះ។ វាមិនមែនជាការចរចារអ្វីទេ ពោលអ្វីៗបានកំនត់តាមនិយាមការនៃកិច្ចព្រមព្រៀង១៩៨៣រួចអសស់ហើយ។
ម្យ៉ាងទៀតថ្ងៃនោះបើបើកឲ្យសួរដេញដោល អ្នកនឹងដឹងថាបក្សប្រឆាំងមានអ្វីជាសំអាង ហើយយើងនឹងឃើញការធៀបផែនទីជាមួយគ្នា និងធៀបពីវិធីសាស្រ្តនៃការចរចារជាមួយយួនដូចគ្នា ដែលប្រជានឹងបានភ្លឺភ្នែក ហើយហ៊ុន សែនបែបអាចស្ទះខ្យល់ ស្លាប់ នៅទីនោះផងក៏មិនដឹង។















អាឆ្កួត ប៉ាងសុខឿន ហ្ហែងពូកែឌៀលគេម្លិះ ហ្ហែងមានគំនុំអី!!!!!
ppiseth
August 15, 2012 at 1:54 am