Archive for August 16th, 2012
តើកាលណាខ្មែរឈប់ធ្វើស្រែសង្ឃឹមលើមេឃ? When Khmer farmers stop depending on the sky for their farming?
ភាពរាំងស្ងួតបានរាតត្បាតខេត្រក្រុងចំនួន១១ក្នុងចំណោមខេត្តក្រុងទាំង២៤ក្នុងប្រទេស ដែលធ្វើឲ្យខូចខាតសំណាបអស់ចំនួន៤៨១១ហិកតា
Vietcong Deputy PM Nguyen Xuan Phuc visits Cambodia មួយខែៗឃើញតែយួនមក ថ្នាក់ដឹកនាំកំពូលពីប្រទេសផ្សេងដូចជាគ្មាន … កាន់តែមកកាន់តែវាន់ក
Viet Nam always attaches great importance to strengthening ties with neighbouring Cambodia for the benefit of the two nations, said Deputy Prime Minister Nguyen Xuan Phuc on August 14.

នាយករដ្ឋមន្ត្រីនឹងចេញស៊ីឌី វីស៊ីឌី ពន្យល់រឿងព្រំដែន (សង្ឃឹមថាពេលបក្សសម រង្សី ធ្វើស៊ីឌីរឿងព្រំដែន ដាក់ផ្សាយ ដែរ នឹងមិនមានការហាមឃាត់និងចាប់ចង)

Thursday, 16 August 2012 វង្ស សុខេង
ភ្នំពេញបុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីការថ្លែងរយៈពេល៥ម៉ោងនិង២០នាទី ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយវៀតណាម កាលពីសប្តាហ៍មុន ពលរដ្ឋកម្ពុជាអាចនឹងមានស៊ីឌី អំពីការថ្លែងរបស់លោកនាយករដ្ឋ មន្ត្រីដ៏វែងនេះ ដែលនឹងផលិតចេញក្នុងពេលឆាប់ៗនេះ។
ថ្លែងទៅកាន់និសិ្សតសាកលវិទ្យាល័យបៀលប្រាយកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកគ្រោងចេញស៊ីឌី និងវីស៊ីឌី ទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីជាមូលដ្ឋានសម្រាប់ការវិភាគពាក់ព័ន្ធបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង។
លោកបានមានប្រសាសន៍ថា វីដេអូនោះ គឺសម្រាប់អ្នកទាំងឡាយណាមានបំណងចង់ដឹងពីជម្លោះព្រំដែនដ៏ យូររបស់កម្ពុជា ជាមួយប្រទេសជិតខាងនិងសម្រាប់បក្សប្រឆាំងសមរង្ស៊ី ដែលរិះគន់លើការដឹកនាំរបស់លោកជាយូរមកហើយនោះ។
លោក ហ៊ុន សែន ថ្លែងថា៖«បើទោះជាខ្ញុំពន្យល់រឿងនេះដល់បក្សប្រឆាំង ១ម៉ឺនដងឬ១សែនដងក៏ដោយ ក៏គេមិនយល់ដែរ»។ [អ្នក] គិតថា ហ៊ុន សែន នឹងអស់កម្លាំងរហូតដល់ស្លាប់ដោយការថ្លែងរយៈពេល៥ម៉ោង២០នាទី នោះ?ខ្ញុំអាចបន្ត២ម៉ោងឬច្រើនជាងនេះ ជាមួយប្រធានបទច្រើនទៀតក៏បានដែរ ប៉ុន្តែខ្ញុំគិតថាអ្នកស្តាប់ឃ្លានបាយទៅហើយ»។
គណបក្សសមរង្ស៊ី បានទាមទារព័ត៌មានពាក់ព័ន្ធទៅនឹងការដោះដូរភូមិខ្មែរទៅឲ្យ ប្រទេសវៀតណាម ជាថ្នូរនឹងទឹកដីដែលរាប់ទាំងស្រុកកំណើតប្រធានរដ្ឋសភាលោក ហេង សំរិន ផង។
ក្នុងការថ្លែងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍សបា្តហ៍មុននេះ លោក ហ៊ុន សែន បានប្រាប់ទៅសមាជិកសភាថា ការដោះដូរគ្នាក្នុងខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ បានព្រមព្រៀងគ្នារួចហើយរវាងភាគីទាំងពីរ និងបន្តថា ការចរចាដូចគ្នានេះនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង កំពុងតែដំណើរការ ដែលការធ្វើនេះផ្អែកលើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិដោយ សម្តេចឪព្រះនរោត្តម សីហនុ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សានិងជាលេខារបស់អតីតព្រះមហាក្សត្រ មានបន្ទូលកាលពីសប្តាហ៍មុនថា យ៉ាងហោចការព្រមព្រៀងមួយ ក្នុងចំណោមការព្រមព្រៀងដែលបានលើកឡើងពាក់ព័ន្ធនឹងកោះត្រល់ខុសពីផែនទីដែរ ដែលចង្អុលថា កោះ ត្រល់ «ជាទឹកដីរបស់ខ្មែរ» នេះបើផ្អែកលើផែនទីតម្កល់នោះ។
សមាជិកសភានិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី លោក យឹម សុវណ្ណ បានប្រសាសន៍ថា ការបោះពុម្ពផ្សាយនៃសុន្ទរកថានោះ មិនជាបញ្ហាទេ។
លោក យឹម សុវណ្ណ ចោទសួរថា៖ «បើ[ហ៊ុន សែន]ពិតជាបានធ្វើការយ៉ាងត្រឹមត្រូវលើបញ្ហាព្រំដែននោះ ហេតុអ្វីបានជាមិនអនុញ្ញាតឲ្យប្រជាជន សង្គមស៊ីវិល និងអ្នកអង្កេតការណ៍ទៅមើលបង្គោលព្រំដែន ដោយគ្មានការ គំរាមកំហែង និងការបំភិតបំភ័យពីអាជ្ញាធរដែនដី?»៕ SP
ស្វែងយល់ពាក្យឃោសនាបោកប្រាស់របស់បក្សប្រជាជន៖សម រង្ស៊ី រារាំងបរទេសមិនឲ្យជំនួយមកខ្មែរ ទោសស្មើរជនក្បត់ជាតិ
ដោយ៖ ខ្មែរ សុវណ្ណភូមិ
សំដីនេះមិនត្រឹមតែប្រជាជនសាមញ្ញទេដែលជឿសូម្បីតែអ្នកខ្លះជានិស្សិតក៏នាំគ្នាជឿការឃោសនានេះដោយគ្មានការពិចារណាដែរ។
រឿងនេះខ្ញុំសូមបញ្ជាក់ថា កម្ពុជារស់និងរីកចំរើនបានដូចសព្វថ្ងៃគឺពឹងផ្អែកជំនួយពីរប្រភេទ គឺជំនួយឥតសំណង និងជំនួយមានសំណង។ ជំនួយឥតសំណងជាទូទៅបានមកពីប្រទេសអភិវឌ្ឃន៏ ជាពិសេសប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១ ដែលពួកគេបានសន្យាថានឹងជួយកម្ពុជារហូតដល់អាចមានសមត្ថភាពរស់បានដោយខ្លួនឯង។ ជំនួយទាំងនេះយកមកផ្គត់ផ្គង់រដ្ឋាភិបាល ក្រសួងនានា ប្រាក់ខែមន្រ្តីរាជាការ ពង្រឹងវិស័យអប់រំ សន្តិសុខជាតិ សុខាភិបាល និងកំណែទំរង់អភិបាលកិច្ច ។ល។ ជាក់ស្តែងសម្រាប់ឆ្នាំ២០១២នេះកម្ពុជាទទួលប្រាក់បានជិត១ពាន់លានដុល្លាពីប្រទេសផ្តល់ជំនួយទាំងនោះ។ ជំនួយទាំងនេះជាជំនួយមានលក្ខខ័ណ្ឌ តែគេឲ្យជានិច្ចព្រោះជាការទទួលខុសត្រូវរបស់ពួគគេដោយមិនដឹងថាដល់ថ្ងៃណា ហ៊ុន សែនដឹកនាំស្រុកអាច រស់ ដោយខ្លួនឯងបាន។
សម្រាប់ជំនួយមានសំណងភាគច្រើនយកមកកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលរដ្ឋាភិបាលរបស់ ហ៊ុនសែន ត្រូវតែខ្ចីបន្ថែមដើម្បីយកមកអភិវឌ្ឍន៍ប្រទេស ដែលលុយទាំងនោះបើសិនជាខ្ជីពីប្រទេសនៅសហគមន៍អឺរ៉ុបឬអាមេរិក គឺគេសុទ្ធ តែភ្ជាប់លក្ខខ័ណ្ឌមកជាមួយ ដូចជា ការទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ ថែរក្សាបរិស្ថាន បំបាត់អំ ពើពុករលួយ ។ល។ តែ ហ៊ុន សែន កម្រនឹងយកណាស់ដោយរត់ទៅចិន ព្រោះចិនឲ្យដោយគ្មានលក្ខខ័ណ្ឌទាំងនោះទេ តែមាន លក្ខខ័ណ្ឌត្រង់ថា ត្រូវទទួលយកក្រុមហ៊ុនចិនជាអ្នកធ្វើ និងអនុគ្រោះការវិនិយោគផ្សេងៗរបស់ចិន ដូចជាផ្តល់សម្បទានដី ព្រៃជា ដើម។
ចំពោះការចោទរបស់បក្សប្រជាជនទៅលើលោកប្រធាន សម រង្ស៊ី វិញ តាមពិតជាការបំផ្លើស និង បោកប្រាស់ប្រជាជនខ្មែរពិតៗ ដោយសារលោកតែតែង ផ្តល់យោបល់ថា បើរដ្ឋាភិបាលកម្ពុជាមិនទទួលយកលក្ខខ័ណ្ឌទាំងនោះទេ (ការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ តម្លាភាព បំបាត់អំពើពុករលួយ ថែរក្សាបរិស្ថាន ។ល។) ទេ គេមិនគួរផ្តល់ជំនួយឡើយ។ ត្រង់នេះ ចង់បញ្ជាក់ថា តើលោកសម រង្ស៊ី ផ្តល់យោបល់ខុសឬត្រូវ? ម្យ៉ាងទៀតប្រទេសផ្តល់ជំនួយទាំងនោះគេសុទ្ធតែមាន លក្ខខ័ណ្ឌគេ ភ្ជាប់មក ជាមួយរួចជាស្រេចហើយទោះជាលោកសម រង្ស៊ី មិននិយាយក៏ដោយព្រោះប្រាក់ទាំងនោះជាប្រាក់ដែលប្រជាជន របស់ គេបង់ពន្ធ។
ទាក់ទងនឹងរឿងនេះខ្ញុំចង់សួរបងប្អូនទាំងអស់ដែលជាអ្នកស្រឡាញ់ជាតិវិញថា តើយើងគួរយកលុយដែលគ្មាន លក្ខខ័ណ្ឌពីចិនឬ លុយ មានលក្ខខ័ណ្ឌពីសហគមអីរ៉ុប? លុយទាំងនោះយើងត្រូវសងកគេវិញ ហើយបើមិនមានលក្ខខ័ណ្ឌ តើយើងយកមកមានប្រ យោជន៍អ្វី? បងប្អូនឃើញស្រាប់ហើយតើទំហ៊ំនៃការបាត់បង់ធនធានធម្មជាតិ និងទឹកប្រាក់គេឲ្យឥតសំណងនិងប្រាក់កម្ចីមាន សំណង ធៀបជាមួយការអភិវឌ្ឍន៍តើសមគ្នាដែរទេ?
ម្យ៉ាងទៀតនៅពេលដែល ហ៊ុន សែន មិនព្រមយកប្រាក់កម្ចីដែល មានលក្ខខ័ណ្ឌ តើបងប្អូនយល់ពីចេតនារបស់ ហ៊ុន សែន ទេ? តើ ហេតុអី្វបានជាគាត់មិនព្រមយកប្រាក់ដែលមានលក្ខខ័ណ្ឌបើ ហ៊ុន សែន ពិតជាស្រឡាញ់ប្រជាជនខ្មែរព្រោះ ថាលក្ខខ័ណ្ឌ ទាំងនោះ មិន មែនជាន់ពន្លិចប្រទេសកម្ពុជាទេ តែជាលក្ខខ័ណ្ឌលើកស្ទយប្រទេសនិងប្រជាជនកម្ពុជាពិតៗ? បែបនេះហើយបានជា ហ៊ុន សែន កាន់តែគឃ្លើន ការដឹកនាំកាន់តែរំលោភសិទ្ធិមនុស្ស សម្បត្តិធម្មជាតិកាន់តែបំផ្លាញ ដោយគ្មានញញើតព្រោះតែមានលុយចិន ឲ្យខ្ចី គ្មាន លក្ខខ័ណ្ឌហើយអួតថាអភិវឌ្ឍន័ៗ ជាពិសេសខ្ចី១០០លានដុល្លា យកមកធ្វើតែ៣០លាន គឺពេកណាស់ហើយព្រោះគ្មាន អ្នក ណា ត្រួត ពិនិត្យទេ។ បងប្អូនឃើញទេព្រោះតែគ្មានលក្ខខ័ណ្ឌបែបនេះហើយបានជាផ្លូវថ្នល់ លូទឹក កសាងមិនចេះឈប់។ ធ្វើបានមួយ ឆ្នាំឬពីរឆ្នាំខូចបាត់។
សង្ឃឹមថាប្រជាជន និងនិស្សិតយើងប្រើការពិចារណា និងឈប់ជឿសំដីប្រោកប្រាស់ បែបនេះទៀត។
Mass fainting occurs at garment factory in northwestern Cambodia កម្មករដួលសន្លប់ទៀតហើយ …ដូចជាគ្មានស្ថានភាពប្រសើរសោះ
2012-08-16
English.news.cn
At least 50 garment workers at the M&V manufacturing factory in Kampong Chhnang province got fainted and were admitted to hospitals on Wednesday due to overwork and exhaustion, officials said.
A Free Trade Union representative at the factory Noun Sam Ol said that the mass fainting happened because they had worked overtime without taking a rest and on holidays, they had also worked on their rice fields.
She added that insufficient eating was one of the factors of the mass collapse, adding that the fainted workers had been sent to the provincial hospital soon after the incident.
Hospital director Sorin Tiravuthy said that they were not in serious conditions, they just got tired and weak because of insufficient eating and overwork.
They have been allowed to return home after being provided medical treatment.
Mass fainting has subsequently occurred in Cambodian garment factories. Last year, more than 1,500 Cambodian workers in garment and shoe factories have fainted due mainly to overwork, poor health, exposure to chemical substances, and hysteria, according to the report of the International Labor Organization (ILO).
The garment industry is Cambodia’s largest income earner. Currently, the sector consists of more than 300 factories, employing some 335,400 workers – 91 percent of them are female, according to the Commerce Ministry.
During the first six months of this year, the country exported garment and textile products in equivalent to 2.1 billion US dollars, up 9 percent if compared with the same period last year, the Commerce Ministry said.






















