ចាំមើលបុរសខ្លាំងដឹកនាំបានចំណេញដីពីយួនបង្ហាញដីចំណេញពេលណានិងនៅទីណា?
នៅរដ្ឋសភា បកស្រាយរឿងព្រំដែន ហ៊ុន សែន និយាយថាយួនជំពាក់ដីខ្មែរ។ ពេលនេះប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម ដូចជា ស្វាយរៀង និងខេត្តកំពង់ចាម ជាដើម បានទាមទារឲ្យហ៊ុន សែន បង្ហាញភស្តុតាងឲ្យបានច្បាស់ ដែលថាវៀតណាម នៅជំពាក់ដីកម្ពុជានោះពិតឬមិនពិត ខណៈមានភូមិមួយចំនួន និងទីតាំងមួយចំនួន ដូចជាស្រែ និងដីប្រកបកសិកម្មរបស់ពួកគាត់ធ្លាប់កាន់កាប់ពីមុនមក បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ទៅវិញនោះ៕














