អោយតែមានអំណាចអត់ខ្លាចអ្នកណាសម័យ ហ៊ុន សែន៖ ស័ក្ដិ៥យោធាម្នាក់បញ្ជា ឱ្យឈូសឆាយផ្លូវសាធារណៈនិងធ្វើរបងបិទផ្ លូវទាំងយប់
ដោយ ៖ សណ្តោស ថ្ងៃទី 20 សីហា 2012ម៉ោង 18:30:19
ខេត្ដកណ្ដាល ៖ មន្ដ្រីយោធាវ័យក្មេងម្នាក់ពាក់ស័ក្ដិ៥នៅលើស្មា ហើយជាអ្នករៀបដីបឹងយកទៅលក់ឱ្យឈ្មួញ បានប្រើអំណា
ចរបស់ខ្លួនបញ្ជាឱ្យមនុស្ស៤-៥នាក់ យកគ្រឿងចក្រទៅភ្ជួរឈូសឆាយផ្លូវសាធារណៈ១ខ្សែមានប្រវែងជិត២០០ម៉ែត្រ ហើយបញ្ជាឱ្យធ្វើរបងបន្លាលួសបិទផ្លូវ ទាំងយប់ថែមទៀត ធ្វើឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះទង្វើបែបនេះ ខុសច្បាប់ទាំងស្រុង ធ្វើឡើងដោយបុគ្គលខ្លួនឯងប៉ុណ្ណោះ ។
ករណីដែលមន្ដ្រីយោធាពាក់ស័ក្ដិ៥ មានឈ្មោះ បាន ប្រាក់ ហ៊ានឈូសឆាយ បំផ្លាញផ្លូវសាធារណៈ ថែមទាំងធ្វើរបង បិទផ្លូវទៀតនោះ បានកើតឡើងកាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ ។ លុះដល់ វេលាម៉ោង៧យប់ មន្ដ្រីយោធាដែលមាន ឈ្មោះដូចខាងលើ រួមជាមួយលោកនៅ នឿន មេប៉ុស្ដិ៍ឈើទាល ដែលឈរកាង សកម្មភាពល្មើសច្បាប់ បានធ្វើរបងបន្លា លួសដើម្បីបិទផ្លូវសាធារណៈ១ខ្សែតភ្ជាប់ពីផ្លូវស្រែអំពិលចូលទៅកាន់ទួលអកព្រៅ ស្ថិតនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។
ក្នុងសកម្មភាពធ្វើឡើងដោយបុគ្គល ជាយោធាពាក់ស័ក្ដិ៥រួមជាមួយលោកមេ ប៉ុស្ដិ៍ឈើទាល និងបក្ខពួក៤-៥នាក់ទៀត ដែលឈូសឆាយផ្លូវសាធារណៈនិងធ្វើរបង បិទផ្លូវខុសច្បាប់នេះ បានធ្វើឱ្យប្រជាពល រដ្ឋក្ដៅក្រហាយនិងអាជ្ញាធរមូលដ្ឋានឈឺ ក្បាលផងដែរ បន្ទាប់ពីទទួលបានព័ត៌មាន ស្ដីពីសកម្មភាពរបស់ក្រុមមន្ដ្រីយោធា ពាក់ស័ក្ដិ៥ឈ្មោះ បាន ប្រាក់ នេះ ។
នៅចំណុចដែលក្រុមមន្ដ្រីយោធាខាងលើប្រើតួនាទីរបស់ខ្លួនបញ្ជាឱ្យបក្ខពួក ប្រព្រឹត្ដខុសច្បាប់ គឺផ្លូវ១ខ្សែដែលជា មធ្យោបាយដ៏សំខាន់របស់ប្រជាពលរដ្ឋ ចេញ-ចូលក្នុងការប្រកបរបរកសិកម្ម ធ្វើស្រែ ដាំឈូក និងដាំបន្លា ទទួលរងការ ខូចខាតទាំងស្រុង សូម្បីតែម៉ូតូជិះចូលទៅ ក្នុងក៏ទៅមិនរួចដែរ គឺដោយសារតែក្រុម របស់ឈ្មោះបាន ប្រាក់ យកត្រាក់ទ័រមក ភ្ជួរលើទ្រូងផ្លូវ ។ ក្រោយមកក្រុមរបស់ ឈ្មោះ បាន ប្រាក់ ជាយោធាពាក់ស័ក្ដិ៥ និងលោក នៅ នឿន មេប៉ុស្ដិ៍ឈើទាល ជា មនុស្សរបស់ឈ្មោះបាន ប្រាក់ រួមជាមួយ បក្ខពួក៤-៥នាក់ទៀត បានយករបងថ្ម បន្លាលួសដាក់កាត់ទទឹងផ្លូវទាំងយប់តែម្ដង ក្នុងបំណងមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់បាន។
សកម្មភាពល្មើសច្បាប់ដែលលួចធ្វើ របងបិទផ្លូវសាធារណៈទាំងយប់នេះឈ្មោះ បានប្រាក់ បានយករថយន្ដកាមរីឆ្លាម ស៊េរីទំនើប ពាក់ស្លាកលេខខេមរភូមិន្ទ បញ្ចាំងភ្លើងបំភ្លឺឱ្យកម្មករជីករបងនិងព័ទ្ធ បន្លាលួសនៅដើមផ្លូវដំបូងតភ្ជាប់ពី កសិដ្ឋានចិញ្ចឹមជ្រូក ទៅដល់របងរបស់ លោកឧកញ៉ា យូ សាន ។ ក្នុងសកម្មភាព នេះដែរ លោក នៅ នឿន ជានាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលឈើទាល ស្លៀកខោនគរ បាល ពាក់អាវយឺតដៃវែងក្រឡាបង្កង់បាន ឈរមើលសកម្មភាពកម្មករធ្វើរបងខុសច្បាប់ថែមទៀតផង គឺពុំបានរាយការណ៍ មកថ្នាក់លើនោះឡើយ បែរជាត្រូវដងត្រូវ ផ្លែជាមួយឈ្មោះ បាន ប្រាក់ ដែលកំពុង ធ្វើសកម្មភាពល្មើសច្បាប់ ។
ប្រជាពលរដ្ឋដែលឃើញសកម្មភាព ក្រុមឈ្មោះ បាន ប្រាក់ និងបក្ខពួករួមជា មួយមេប៉ុស្ដិ៍ម្នាក់ផងនោះ ក៏បានរាយ ការណ៍ភ្លាមៗទេ អ្នកយកព័ត៌មាននគរ វត្ដបានចុះទៅថតរូបទាំងយប់នៅវេលា ម៉ោង១៩ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ ក្នុងពេលដែលក្រុមរបស់ឈ្មោះបានប្រាក់ កំពុងធ្វើរបងខុសច្បាប់យ៉ាងតក់ក្រហល់ បំផុត ។ ពេលឃើញសកម្មភាពមិន ប្រក្រតីដូច្នេះ អ្នកកាសែតក៏បានថតរូប ហើយត្រូវឈ្មោះបានប្រាក់ស្រែកថាអ្នក ណាគេថតរូប ភ្លាមៗនោះលោកនៅ នឿន មេប៉ុស្ដិ៍ឈើទាលបានឆ្លើយថា ជាអ្នក កាសែត ហើយលោកមកនេះគឺជិះម៉ូតូ កាត់…ក៏ឃើញ រួចក៏ឈប់មើល…។
តាមប្រភពពីអ្នកធ្លាប់ដឹងរឿងបានឱ្យ ដឹងថា ឈ្មោះ បាន ប្រាក់ កន្លងមកជាអ្នក រៀបដីបឹងនៅចំណុចអាងទឹកបឹងធំរាប់រយ ហិកតា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ហើយក៏មានទំនាស់ជាមួយអ្នក រកស៊ីរៀបដីដូចគ្នាប្ដឹងផ្ដល់ជាច្រើនលើក ច្រើនសាមកហើយដោយការរៀបដីអាងទឹកបឹងធំនេះ គឺមានលោកអភិបាល រងខេត្ដកណ្ដាលម្នាក់ជាអ្នកនៅពីក្រោយ ខ្នង និងត្រូវជាកូនធម៌ ឪពុកធម៌នឹងគ្នា ថែមទៀតផង ។ ក្រោយមកឈ្មោះបាន ប្រាក់ បានរត់ការចូលធ្វើជាយោធាពាក់ ស័ក្ដិ៥ និងត្រូវជាកូនធម៌របស់លោក អភិបាលរងខេត្ដទៀតនោះ បានធ្វើឱ្យឈ្មោះ បាន ប្រាក់ កំពុងតែតាំងខ្លួនជាអធិរាជ ប្រចាំនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក្នុង ការគ្រប់គ្រងដីអាងទឹកបឹងធំ ។
ផ្ដើមចេញពីមានស័ក្ដិពាក់លើស្មានិង ត្រូវជាកូនធម៌របស់អភិបាលរងខេត្ដ កណ្ដាលផងដែរ ឈ្មោះបាន ប្រាក់ បាន ប្រើឥទ្ធិពលរបស់ខ្លួនចង់គ្រប់គ្រងលើ អាជ្ញាធរដែនដីថែមទៀត រហូតហ៊ាន បញ្ជាឱ្យបក្ខពួកយកត្រាក់ទ័រភ្ជួរបំផ្លាញ ផ្លូវសាធារណៈនិងធ្វើរបងបិទផ្លូវខុសច្បាប់ ទាំងយប់ ។
លោក ហេង ធៀម អភិបាលស្រុក កៀនស្វាយ បានឱ្យដឹងតាមទូរស័ព្ទថា ករណីធ្វើរបងខាងលើនេះ លោកបាន ណែនាំឱ្យអាជ្ញាធរមូលដ្ឋានចុះទៅរុះរើវិញ ហើយ ព្រោះនេះជាទង្វើខុសច្បាប់ ។
លោកអភិបាលស្រុកបានបន្ដថា ពាក់ ព័ន្ធនឹងការឈូសបំផ្លាញផ្លូវសាធារណៈ នេះដែរ លោកនឹងចុះទៅពិនិត្យហើយ ពិនិត្យមើលឯកសារឡើងវិញ ។
ចំពោះវិធានការផ្លូវច្បាប់ទៅលើជន ដែលហ៊ានធ្វើខុសច្បាប់បំផ្លាញផ្លូវសាធារណៈ និងធ្វើរបងបិទផ្លូវទាំងយប់នេះ លោកអភិបាលពុំបានលើកឡើងពីចំណាត់ ការទៅលើក្រុមជនទាំងនោះទេ ដោយ លោកប្រាប់ថា ជាប់រវល់បន្ដិច ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើង ថា សកម្មភាពរបស់ឈ្មោះបាន ប្រាក់ និងបក្ខពួក គឺកំពុងតែធ្វើផ្ទុយពីគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែល ប្រមុខរាជរដ្ឋាភិបាលខិតខំស្ដារហេដ្ឋារចនា សម្ព័ន្ធដូចជា ផ្លូវលំ ផ្លូវជាតិ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ដើម្បីបម្រើឱ្យ ប្រជាពលរដ្ឋ តែបែរជាមន្ដ្រីយោធាពាក់ ស័ក្ដិ៥ទៅបំផ្លាញផ្លូវសាធារណៈរបស់រដ្ឋ និងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ ហើយទង្វើនេះ បានជិះឥទ្ធិពលអាក្រក់ ដល់ប្រជាប្រិយភាពគណបក្សថែមទៀតផង មិនដឹងជាមានអាថ៌កំបាំងអ្វីបានជា ឈ្មោះ បាន ប្រាក់ និងឈរការពារ ដោយមេប៉ុស្ដិ៍ឈើទាលហ៊ានធ្វើខុសច្បាប់ដូច្នេះ ៕













