THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Posts Tagged ‘សាក្សី៖ ក្មេងស្រីម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធ ខណៈសមត្ថកិច្ចច

សាក្សី៖ ក្មេងស្រីម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធ ខណៈសមត្ថកិច្ចចុះអន្តរាគមន៍ជម្លោះដីនៅខេត្តក្រចេះ

leave a comment »

«កងទ័ពការពារជាតិបានក្លាយជាកងទ័ពឃាតករនិងការពារឈ្មួញដោយសារតែរបបនេះបានបង្ខំ»។

ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង11:32
Source: VOD

ប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ អះអាងថា យ៉ាងហោចណាស់មានក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ បានត្រូវគ្រាប់កាំភ្លើងស្លាប់ ក្នុងហេតុការណ៍ផ្ទុះអាវុធ ខណៈមន្ត្រីរដ្ឋាភិបាល ដែលបានចុះទៅតំបន់នោះ ទាក់ទងនឹងជម្លោះដីធ្លី។

ពលរដ្ឋដែលអះអាងថា បានឃើញហេតុការណ៍ផ្ទុះអាវុធ នៅថ្ងៃពុធនេះ ហើយសុំមិន បញ្ចេញ ឈ្មោះ បានឲ្យVODដឹងនៅថ្ងៃទី១៦ ខែឧសភានេះថា នៅម៉ោងប្រហែល ៨និង ៣០នាទីព្រឹកនេះ មានទាហានជាច្រើននាក់បានចូលទៅក្នុងភូមិច្រកដំបង ឃុំកំ ពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយបានផ្ទុះអាវុធប្រហែលជាង៣០គ្រាប់ ដោយមិន ដឹង មូល ហេតុ បណ្តាលឲ្យក្មេងម្នាក់អាយុប្រហែល១៥ឆ្នាំ ដែលកំពុងអង្គុយនៅលើផ្ទះ បានធ្លាក់មកក្រោមផ្ទះស្លាប់ភ្លាមៗ ៖ “

ករណីនេះ នាយសេនាធិការនៃស្នងការនគរបាលខេត្តក្រចេះ ដែលសុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា លោកមិនទាន់ទទួលព័ត៌មានករណីស្លាប់ក្មេងស្រីនេះទេ ប៉ុន្តែលោកថា រដ្ឋាភិបាលបានបញ្ជាកម្លាំងប្រដាប់អាវុធទៅបំពេញបេសកម្មនៅតំបន់ដែលមានជម្លោះដីធ្លីនោះ ៖ “

អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង មានប្រសាសន៍ថា ពិតជាមានកម្លាំងសមត្ថកិច្ច ចុះទៅ តំបន់កើតហេតុនោះ ប៉ុន្តែមិនទាន់អាចទាក់ទងបានពីព័ត៌មាននេះនៅឡើយ ៖ “

មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តក្រចេះ លោក សំរិត សុវណ្ណ អះអាងថា លោកមិនទាន់ទៅដល់កន្លែងកើតហេតុទេ។

បើតាមពលរដ្ឋនៅតំបន់នោះ បានឲ្យដឹងថា ទីតាំងដែលផ្ទុះអាវុធនោះ ជាកន្លែងដែល ពលរដ្ឋជាច្រើន គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកាសូទីម ដែលទទួលដី សម្បទាន សេដ្ឋកិច្ចនៅតំបន់នោះ។ ប៉ុន្តែសម្រាប់មន្ត្រីរដ្ឋាភិបាល អះអាងថា ពលរដ្ឋនៅ តំបន់នោះ កំពុងបង្កើតតំបន់អបគមន៍ដើម្បីប្រឆាំងនិងរដ្ឋាភិបាល។

Follow

Get every new post delivered to your Inbox.

Join 5,394 other followers