THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម្តេចតា នរោត្តមស៊ីហនុ៖លោក សម សារី ជាអ្នកស្នេហាជាតិមួយ រូបដ៏ធំ និងដ៏បរិសុទ្ធ

with 7 comments


នេះជាការលាងជម្រះរឿងអាស្រូវ ទាំងឡាយដែលបងប្អូនជន រួមជាតិខ្លះបានមាន ចំងល់ រហូត មកដល់ ពេល បច្ចុប្បន្ន ថា តើលោក សម សារី ដែល ជា ឳពុក លោកសម រង្ស៊ី មេដឹកនាំ បក្ស ជំទាស់ ជាជន ក្បត់ជាតិពិតដូច ដែល មនុស្ស មួយ ក្រុម តូចគំាទ្របក្ស កាន់ អំណាច ចោទ ប្រកាន់ដែរឬទេ។

ខ្មុំនឹងមិនធ្វើការបក ស្រាយ អ្វីទេពេល នេះដោយ គ្រាន់តែសូមលើក យកការបកស្រាយ របស់ សម្តេចតា នរោត្តម សីហនុ តែប៉ុណ្ណោះព្រោះរឿងរ៉ាវទាក់ទងទាំងស្រុងទៅ នឹង សម្តេចតា និងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ទ្រង់។

ជារួមនៅក្នុងព្រះរាជលិខិតកែតម្រូវពីរលើកដែលសម្តេចតាបានសរសេរជូនទៅលោក សម អេម្ម៉ារ៉ាន(កូនប្រុសច្បងរបស់លោក សម សារី) ដើម្បីបញ្ជាក់ពីទឹកព្រះ ទ័យ របស់ទ្រង់ៗបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយក៏បានទទួលស្គាល់ ពី សមត្ថភាព របស់លោក សម សារី ផងដែរ។

នៅក្នុងព្រះលិខិតកែតម្រូវចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៣ សម្តេចតាទ្រង់បាន មានព្រះបន្ទូលថា

ខ្ញុំមានករណីកិច្ចនិយាយថា រឿងនេះត្រឹមត្រូវតាមការពិត នៃប្រវត្តិសាស្រ្ត ទាំងខ្លួនខ្ញុំ ទាំងរដ្ឋាភិបាល សង្គមរាស្រ្តនិយម នៅពេលនោះ មិនដែល បានចោទ ប្រកាន់ ឯកឧត្តម សម សារី ថាបានប៉ុន ប៉ងធ្ចើការ «ប៉ះពារ»អីមកលើខ្ញុំឬក៏ «បានបង្ខំឲ្យ ឯកឧត្តម សម សារី រត់ចាកចេញ ពីប្រទេស»នោះទេ។ 

កាលនោះវាមានរឿងមិនសូវចុះសម្រុងគ្នាមួយរវាង ឯកឧត្តម សម សារី និងខ្ញុំស្តីពីឧប្បត្តិហេតុ មួយដែល បានកើតឡើង នៅរាជស្ថានទូតប្រទេសកម្ពុជាប្រចាំទីក្រុងឡុងដ៍ គឺជាឧប្បត្តិហេតុ ដែលគ្មានលក្ខណៈនយោបាយអ្វីទេ ប៉ុន្តែ កាសែត និងទស្សនាវដ្តី អង់គ្លេសខ្លះបានចម្រាញ់យកមកធ្វើជារឿង «អាស្រូវ» មួយ។ 

ក្រោយពីឧប្បត្តិហេតុនោះ ខ្ញុំបានហៅឲ្យឯកឧត្តម សម សារី ដែលកាលនោះជាឯកអគ្គរាជទូតវិលមកភ្នំពេញវិញ។ នៅពេល ក្រោយមកទៀតការដែលឯកឧត្តម សម សារី សម្រេចចាក ចេញពីប្រទេសកម្ពុជាគឺជាសិទ្ធិរបស់លោក តែ ប៉ុណ្ណោះ។ 

ប៉ុន្តែខ្ញុំយល់ស្របទាំងស្រុងនឹងលោក រួម រឹត ដែលឥឡូវ នេះបាន ផ្តល់យុត្តិធម៌ទៅឲ្យឯកឧត្តម សម សារី យ៉ាងពេញលេញគឺ «ជាអ្នក ស្នេហាជាតិមួយរូបដ៏ធំនិងដ៏បរិសុទ្ធដែលបានធ្វើការបម្រើជាតិមាតុភូមិប្រកប ទៅដោយមោទនភាពជាមួយខ្ញុំនៅសម័យកាល ដ៏សំខាន់ នៃជំនាន់រាជទីមួយរបស់ខ្ញុំ និងពេលដែលសង្គមរាស្រ្ត និយម បាន ចាប់ដំណើរការ»

សម្រាប់នៅក្នុងព្រះលិខិតកែតម្រូវចុះថ្ងៃទី២៨ ខែមេសាឆ្នាំ ២០០៣ សម្តេចតាទ្ រង់បានមានព្រះបន្ទូលថា

ខ្ញុំសូមធ្វើគារវភក្តីដល់វិញ្ញាណក្ខន្ធឯកឧត្តម សម សារី ដែលបានជាត្រូវ សង្គមរាស្រ្តនិយមដាក់ទោសជាជនក្បត់ជាតិមាតុភូមិម្នាក់ដ៏ធំហើយ ដែលបានឲ្យគេធ្វើផ្ទាំងរូបបិទតាមជញ្ជាំង បង្ហាញរូបលោកជាឆ្កែមួយ។ល។

ខ្ញុំសូមបញ្ជាក់ថាកាវិន្និឆ្ឆ័យរបស់លោក រួម រឹត និងរបស់ខ្ញុំផ្ទាល់ សំដៅ ទៅលើប្រត្តិការណ៍ប្រត្តិសាស្រ្តដូចតទៅនេះតែប៉ុណ្ណោះ៖ តួនាទីដ៏សំខាន់ ដែលឯកឧត្តម សម សារី បានបំពេញ នៅ ក្នុងក្របខណ្ឌនែរាជបូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍(១៩៥២-១៩៥៣)នៅក្នុង ក្របខណ្ឌនៃសន្និសីទ ទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ (ប្រទេសកម្ពុជាបាន គេចផុតពីការ បែងចែក ទឹកដី) និងនៅក្នុងក្របខណ្ឌនៃការចាប់ផ្តើមដំណើការ នែសង្គមរាស្រ្តនិយម (ការស្ថាបនា ការដាក់គោលការណ៍ឧត្តមគិត កម្មវិធីនយោបាយ សកម្មភាព ក្នុងការយក ប្រជារាស្រ្តជាធំ)។

ការបញ្ចប់សេចក្តីរបស់ខ្ញុំគឺ ខ្ញុំពុំដែលទ្រាំទ្រនឹងអំពើអយុត្តិធម៌ ណាមួយ បាន ទេទោះ តាម រូបភាពណាក្តី។ ខ្ញុំត្រូវផ្តល់យុត្តិធម៌ដល់ឯកឧត្តម សម សារី ចំពោះអ្វីដែល លោកបាន ធ្វើដើម្បី មាតុភូមិរបស់យើង និងសង្គម រាស្រ្តនិយមនៅ ក្នុងរយៈកាលប្រវត្តិសាស្រ្តនៃទំនាក់ទំនង ឧបតោភាគី»។

តាមខ្លឹមសារដែលសម្តេចតាទ្រង់បានបញ្ចាក់គឺថា លោក សម សារីមិនត្រឹមតែមិន មែន ជាជនក្បត់ជាតិប៉ុណ្ណោះទេ តែលោកមានគុណសម្បត្តិច្រើនសម្រាប់ជាតិ ក្នុងបេស កកម្មបង្រួបបង្រួមទឹកដី និងរៀបចំផែនការណ៍នយោបាយយុទ្ធសាស្រ្ត ដឹកនាំសម្រាប់ សង្គមរាស្រ្តនិយមទៀតផង។

ដោយ ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី២ មេសាឆ្នាំ ២០១២

Advertisements

7 Responses

Subscribe to comments with RSS.

  1. Why viewers still use to read news papers when in this technological globe all is presented on web?

    Valentin

    July 22, 2013 at 1:04 pm

  2. Great post. I was checking continuously this blog
    and I am impressed! Very useful information specifically the last
    part 🙂 I care for such information much. I was looking for this particular information
    for a long time. Thank you and best of luck.

    Aurora

    July 23, 2013 at 5:43 pm

  3. Outstanding post however , I was wanting to know if you could write a litte more on this topic?

    I’d be very grateful if you could elaborate a little bit more. Thanks!

    Annett

    July 23, 2013 at 5:45 pm

  4. តើព័ត៌មានមួយណាដែលគួជឿទុកចិត្តបាន?

    vannan

    August 20, 2013 at 1:52 am

  5. i want to know about documents you get from. some of website said he was good person, but some said he was bad.

    chhengleang

    November 12, 2015 at 3:18 am

  6. Heya! I’m at work surfing around your blog from my new iphone 3gs!
    Just wanted to sayy Ilove reading through your blog and look
    forwaard to all your posts! Carry on the outstanding work!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: