THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ការពិតកាន់តែបង្ហាញ៖លេចឮថា លី ម៉ារីណា ត្រូវភរិយាមន្ត្រី ផ្កាយ៣តាម ជះទឹកអាស៊ីត ដល់ប្រទេសថៃ Actress Ly Marina escaped to Thailand due to fears of acid attack from the wife of a 3-star general

leave a comment »


Khmerization
Source: DAP News
Thursday, 19 April 2012 10:38 ដោយ៖ យ៉ាន់ សុរិទ្ធ -Posted:ID-078

ភ្នំពេញៈ ការបាត់ខ្លួន យ៉ាងអាថ៌កំបាំង របស់អ្នកមេម៉ាយ ចាយរាងនិងជា តារាម៉ូឌែល បង្ហាញ ម៉ូដ លី ម៉ារីណា ត្រូវបានមជ្ឈដ្ឋានមហាជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា បង្កើតការ សង្ស័យ ផ្សេងៗគ្នា និងលេចឮព័ត៌មាន ពីអស្ថេរភាពចំពោះនាង ជាបន្តបន្ទាប់ ។ ថ្មីៗនេះ ស្រាប់តែលេចឮ ព័ត៌មានថ្មីមួយទៀតថា លី ម៉ារីណា ការដែលនាង រត់ចោលស្រុកនេះ គឺអាចគេចខ្លួន ពីការតាមប្រមាញ់ ពីសំណាក់អង្គរក្ស របស់ភរិយាមន្ត្រីធំ ផ្កាយ៣ម្នាក់ រហូតដល់នាងគេចខ្លួន ទៅដល់ប្រទេសថៃ ប៉ុន្តែអ្វីដែលកាន់តែរសើបជាងនេះ ទៅទៀត គឺក្រោយពេលដឹងថា វត្តមានរបស់ លី ម៉ារីណា នៅក្នុងទឹកដីថៃ ស្រាប់តែភរិយាមន្ត្រី មានអំណាចនោះ តាមរកមុខនាង ដល់ទីនោះ និងគម្រាមជះទឹកអាស៊ីត ទៅលើនាង ទៀតផង ។

លី ម៉ារីណា បានចាកចេញពីស្រុកខ្មែរ កាលពីដើមឆ្នាំពី២០១២ ដោយការចាកចេញនោះ គឺបន្ទាប់ពីលេចធ្លាយ ព័ត៌មានថា នាងត្រូវភរិយាមន្ត្រីធំ គម្រាមផ្តាច់ផ្តិលជីវិត ពាក់ព័ន្ធនឹង ការទាក់ទងប្តីស្រី្តម្នាក់នោះ ។ ម្យ៉ាងវិញទៀត គូដណ្តឹងរបស់នាង លោក សាត ចាន់ ថន ក៏ត្រូវគេចោទថា ជាគូដណ្តឹង ក្លែងក្លាយ ហើយត្រូវគេជួលឲ្យធ្វើបែបនេះ ដើម្បីបិទ បាំង ទៅនឹងព័ត៌មានស្នេហាត្រីកោណ ជាមួយអ្នកធំ ។

ប៉ុន្តែក្រោយពីភរិយាមន្ត្រីធំនោះ តាមស៊ើបដឹង ក៏នាំគ្នារត់ផាស់ក្រញាំ ចេញពីទឹកដីខ្មែរ ដោយ លី ម៉ារីណា ទៅជ្រកកោណ នៅប្រទេសថៃ ឯគូដណ្តឹង ទៅនៅធម្មតា ក្នុងទឹក ដីអាមេរិក ។ ជាមួយគ្នានេះ លី ម៉ារីណា ក៏ត្រៀមបន្ត ដំណើរទៅរស់នៅអាមេរិក ជាមួយ គូដណ្តឹងក្លែងក្លាយ ដើម្បីគេចពីការតាម ប្រមាញ់ ពីសំណាក់ភរិយា មន្ត្រីមាន អំណាចនោះដែរ ។

ការលេចឮថា ភរិយាមន្ត្រីធំ តាមព្យាបាទ លី ម៉ារីណា រហូតមានព័ត៌មានថា តាមជះទឹក អាស៊ីត តើអាចទៅរួចឬទេ ប្រសិនបើកើតមានរឿងនេះមែន ប្រហែលជាមិនអាចគេចផុត ពីដែនសមត្ថកិច្ច របស់ប្រទេសថៃបានឡើយ ឯបណ្តាញព័ត៌មាន នៅក្នុងប្រទេសនោះ ក៏មិនអាចលាក់ជិតបានដែរ ព្រោះនាងធ្លាប់ទៅបង្ហាញម៉ូដ នៅទឹកដីថៃ ញឹកញាប់ ហើយ អ្នក ប្រព្រិត្តល្មើស ក៏មិនអាចគេចខ្លួនរួច ពីទឹកដីថៃបានដែរ ។

ព័ត៌មានលេចឮខាងលើនេះ បានក្លាយជាចំណុចរសើប ដល់សមាជិកក្នុងក្រុម បង្ហាញម៉ូដ របស់នាង (Cambodia Super Model) ហើយពួកគេម្នាក់ ក៏មិនជឿដែរថា លី ម៉ារីណា ចាកចេញពីប្រទេសកម្ពុជា ដោយសារតែរឿង ស្នេហាត្រីកោណនិងគេច ពីការគម្រាម សម្លាប់ ពីនណាម្នាក់នោះឡើយ ពោលដោយសារតែនាង មានគូដណ្តឹង ត្រឹមត្រូវនិង គ្រោងរៀបមង្គលការ ក្នុងពេលឆាប់ៗនេះទៀតផង ។ ប៉ុន្តែគេក៏ឆ្ងល់ដែរថា ព័ត៌មានលេច ឮ រហូតដល់ ថ្នាក់នេះទៅហើយ ហេតុអ្វីក្រុមគ្រួសារ និងសាច់ញាតិរបស់នាង ស្រាប់តែ សម្ងំលាក់មុខជិតឈឹង មិនចេញតបត និងបកស្រាយឲ្យអស់ មន្ទិលសង្ស័យ ចំពោះព័ត៌ មាន នេះ? ឬមួយក្រុមគ្រួសាររបស់នាង បានលក់ផ្ទះលក់សម្បែង រត់គេចខ្លួនពីស្រុក ខ្មែរអស់ហើយ ?

ជាការពិត នៅក្រោយការបាត់ខ្លួន របស់ លី ម៉ារីណា នៅពេលនេះ យូរឬឆាប់អាថ៌កំបាំង និងត្រូវលាតត្រដាង នៅក្នុងថ្ងៃណាមួយ ជាក់ជាមិនខាន ខណៈដែលអ្នកសិល្បៈ ក៏ដូច ជាមហាជនទូទៅ នៅតែទន្ទឹងរងចាំ ពីដំណឹងរបស់នាង ។ ដោយឡែកសម្រាប់ ប្រធាន ក្រុម បង្ហាញម៉ូដ (Cambodia Super Model) កញ្ញា ឌួង ហ្សូរីដា ក៏នាងមិនជឿ ដែរថា លី ម៉ារីណា ត្រូវគេតាមជះទឹកអាស៊ីត ដល់ប្រទេសថៃនោះ ។ ឌួង ហ្សូរីដា លើកឡើងថា នាងមិនជឿទាល់តែសោះ និងមិនអាចដូចសារព័ត៌មាន ដែលចុះផ្សាយនោះទេ ព្រោះពេលវត្តមាន លី ម៉ារីណា នៅកម្ពុជាម្តេចក៏គ្មានរឿង អ្វីកើតឡើងចំពោះគាត់ ? តែដល់ពេល លី ម៉ារីណា ចេញផុតពីកម្ពុជាទើប គេនាំគ្នានិយាយ អាក្រក់ពីគាត់ ៕
……………………….
Actress Ly Marina (pictured), one of many fashion models from Cambodia Super Model agency, has reportedly escaped to Thailand for fears that the jealous wife of an unnamed 3-star general has planned to attack her with acid, reported DAP News.

DAP News added that it is not known who the unnamed general is, but recently Ly Marina has been rumoured to be romantically linked to Gen. Kun Kim, Deputy Commander-in-Chief of Royal Cambodian Armed Forces. The rumours have not been proven, but they were further reinforced when Prime Minister Hun Sen warned Gen. Kun Kim and Gen. Chea Dara, another Deputy Commander-in-Chief of Royal Cambodian Armed Forces, to stop stalking actresses with obsessive phone calls.

Now the news/rumours have resurfaced again, this time the rumours said that Ly Marina has reportedly escaped to Thailand to flee from the bodyguards of the wife of a powerful 3-star general who have been ordered to find and attack her with acid.

DAP News reported that earlier this year, Ly Marina escaped to Thailand after there are reports that she had been linked to a triangle love affair with a senior official and that his wife had planned to attack her with acid.

DAP News added that neither Ly Marina nor any members of her family have come out to confirm or deny the rumours, fueling speculation that all of them had all escaped from Cambodia due to death threats.

The reports said that the wife of the 3-star general has also asked her bodyguards to travel to find Ly Marina in Thailand and attack her with acid in Thailand. However, the report said that if Ly Marina is attacked with acid in Thailand, the attackers will be caught by Thai authority because Ly Marina is also very famous in Thailand because she had come to perform in Thailand on several occasions.

Many of her colleagues from “Cambodia Super Model”, a modelling agency, have come out to deny the rumours. Duong Zorida, head of Cambodia Super Model, has also denied the rumours, saying that there is no report about her affair with any 3-star general when she was in Cambodia, but the rumours have only fueled when she was out of the country and could not defend herself.

Could it be possible that the “3-star general” described in this article is Gen. Kun Kim and “the wife of a powerful 3-star general” in this article is Kun Kim’s wife?

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 5,394 other followers

%d bloggers like this: