THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

យ៉ាង សុភណ្ឌ័ ៖ និយោជក ត្រូវដោះស្រាយឲ្យកម្មករតាមលក្ឋន្ឋ័ការងារ មិនត្រូវប្រើលុយមកទិញទឹកចិត្តតំណាងកម្មករឡើយ

leave a comment »


ដោយ. ឆាំ ឆានី . ៣០ មិថុនា ឆ្នាំ២០១២

អ្នកស្រី យ៉ាង សុភណ្ឌ័ ប្រធានសម្ពន្ឋ័សហជីពកម្ពុជា បានឲ្យដឹងថា កម្មកររោងចក្រតៃ យាន១ តៃយាន២ និងខេមវែល ចំនួន៦០០០នាក់ បានធ្វើកូដកម្មតាំងពីថ្ងៃ២៥ ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១២ នេះដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយលក្ខខ័ណ្ឌការ ងារមួយចំនួន ៥ចំណុចគឺ ៖

១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ចំពោះការប្ដូរឈ្មោះ ក្រុមហ៊ុន

២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន១៥ដុល្លារ ក្នុងមួយខែ

៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀងទាត់ចំនួន ១៥ដុល្លារ ក្នុងមួយខែ

៤-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន១៥ដុល្លារ ក្នុងមួយខែ

៥- សុំឱ្យក្រុមហ៊ុនកុំយកមុខតំណែង និងបច្ចេកទេសមកទូទាត់ នៅរាល់ពេលកម្មករនិយោ ជិត និងថ្នាក់ដឹកនាំសុំច្បាប់ ចាប់ពី៣ថ្ងៃឡើងទៅ ។ អ្នកស្រីបាបបន្តរថា រហូតមក ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២នេះ ថៅកែរោងចក្រមិនទាន់ចេញមុខមកចរចារជាមួយ កម្មករដើម្បីរកដំណោះស្រាយឡើយ ផ្ទុយទៅវិញ ថៅកែរោងចក្រប្រើល្បិចពន្យា ពេល ដើម្បីទិញទឹកចិត្តកំណាងកម្មករទៅវិញ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៣០ ខែមិនថុនា ឆ្នាំ២០១២ នេះ មានឧត្តមសេនីយ៍ផ្កាយបួនម្នាក់បានទូរសព្ទ័មកស្វាម៉ីរបស់អ្នកស្រី ដើម្បី សុំឲ្យនិយាយជាមួយអ្នកស្រីថា បើអ្នកស្រីបញ្ឈប់ដឹកនាំកូដកម្មនេះគេនិងផ្តល់ប្រាក់ ចំនួន៤០០០០ដុល្លារ ។

ចំណែកតំណាងកម្មករដែលនៅក្នុងរោងចក្រវិញ ក៏មានគេមកនិយាយឲ្យបញ្ឈប់ធ្វើបាតុ កម្ម ជាថ្នូរនិងទឹកប្រាក់ពី ៥០០ ដល់ ៥០០០ដុល្លារ ។ តែការព្យាយាមរបស់ថៅកែរោង ចក្រក្នុងការទិញទឹកចិត្តអ្នកស្រី និងតំណាងកម្មករនៅពេលនេះគឺមិនបានសម្រេចឡើយ ព្រោះអ្នកស្រីក៏ដូចជាតំណាងកម្មករទាំងអស់មិនអាចក្បត់ កម្មករ និងឧត្តមគតិរបស់ ខ្លួនឡើយ ។

សូមបញ្ជាក់ការដឹកនាំកូដកម្មនៅរោងចក្រតៃយាន១ តែយាន២ និងខែមវែល តាំងពីថ្ងៃ ២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ នេះ អាជ្ញាធរ និងមេធាវី របស់រោងចក្របានគំរាម អ្នកស្រី យ៉ាង សុភណ្ឌ័ ថានិងចាត់ការតាមផ្លូវច្បាប់បើអ្នក ស្រីមិនបញ្ឈប់ការដឹកនាំកូដ កម្មនេះទេ ចំណែកតុលាការខេត្តកណ្តាលក៏បានចេញដីការការពារ មិនអនុញ្ញាត ឲ្យអ្ នកស្រី និងកម្មករធ្វើកូដកម្មឡើយ ដោយយកឡេះថាជាកូដកម្មខុសច្បាប់ ។

ផ្ទុយពីការអះអាងរបស់ភាគីរោងចក្រ អាជ្ញាធរ មេធាវី និងតុលាការខេត្តកណ្តាល អ្នកស្រី យ៉ាង សុភណ្ឌ័ បានបញ្ជាក់ថា កូដកម្មនេះគឺបានសុំច្បាប់ត្រឹមត្រូវ ហើយការលើក ឡើង របស់ភាគីរោងចក្រ អាជ្ញាធរ មេធាវី និងតុលាការនៅពេលនេះ គឺជាការគំរាមកំហែង នូវ សិទ្ឋិសេរីភាពរបស់កម្មករ និងសហជីព ហើយអ្នកស្រីនិងបន្តរដឹកនាំ កូដកម្មនេះ លុះ ត្រាភាគី រោងចក្រទទួលយកនូវលក្ខណ្ឌ័ការងារដូចការទាមទាររបស់កម្មករ ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: