THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន ចែកអាវភ្លៀងដល់នគរបាលការពារព្រំដែនខេត្តប៉ៃលិន

leave a comment »


ធ្វើជាយុទ្ធជនការពារជាតិមានតួនាទីនិងកិត្តិយសខ្ពស់ តែបែជារស់ដូចអ្នកសុំទាន ក្រសួងមានថវិការសម្រាប់ផ្គត់ផ្គង់ បែជាមិនបានផ្តល់ជូនតាមកាតព្វកិច្ចមិនដឹង លុយបាត់ទៅណា ចំណែក ហ៊ុន សែន ប្រាក់ខែនាយករដ្ឋមន្រ្តីត្រឹមតែ១៤៥០$ ក្នុងមួយខែមានលុយទិញចែកឲ្យ។នេះហើយស្រុកដឹកនាំ ដោយមនុស្សល្ងង់ ពាលនិងអាយ៉ងគេ។ 

ដោយ ៖ សហការី ថ្ងៃទី 10 កក្កដា 2012ម៉ោង 09:00:07
ពត៌មាននគរវត្ត

ខេត្តប៉ៃលិន៖ នៅទីបញ្ជាការវរសេនាតូចលេខ៨២១ នគរបាលការពារព្រំដែន ខេត្តប៉ៃលិន កាល ពីរសៀលថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១២វ មានការប្រជុំបែងចែកអាវភ្លៀងដែលជាអំ ណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោក រវសេនីយ៏ទោ ឃ្លោក សាឡន មេបញ្ជារការវរសេនាតូចលេខ៨២១ បានមានមតិ និងពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោកស្នងការ លោកប្រធាននាយកដ្ឋានព្រំដែន គោក ក៏ដូចជាថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ជានិច្ចជាកាលថ្នាក់ដឹកនាំអគ្គ ស្នង ការនគរជាតិតែងតែមានការគឹតគូរ មកដល់កងកម្លាំងនគរបាលជានិច្ច ជាពិសេសកង កម្លាំង នគរបាលការពារតាមខ្សែបន្ទាត់ព្រំដែន លោកបានបន្ថែមទៀតថាការបែងចែក នេះគឺស្របទៅនិងរដូវភ្លៀងធ្លាក់ ហើយក៏មានការងាយស្រួលក្នុងការដើរល្បាត ព្រំដែន ផងដែ ហើយចំពោះនគរបាលនៅតាមប៉ុស្តិ៍ការពារព្រំដែន ក៏ដូចជានៅតាមផ្នែក បន្ទាប់ ពីកិច្ចការងារការពារបូរណៈភាពទឹកដី ក៏ត្រូវតែមានការគឹតគូពីសុខភាពផងដែ ជាពិសេស ខិត ខំចញ្ចឹមសត្វ ដាំដំណាំរួមផ្សំ ដើម្បីបំពេញបន្ថែមលើគោលរបបដែលមាន លោក មេបញ្ជារការក៏មានណែនាំដល់ លោកមេប៉ុស្តិ៍សូមអោយសហការជាមួយ ភាគីថៃដល់នៅទល់មុខគ្នាដើម្បី  ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ក្រាបបទល្មើសផ្សេងៗដែល កើតមាននៅតាមខ្សែបន្ទាត់ព្រំដែនដែលអង្គភាពរបស់យើងទទួលខុសត្រូវ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: