THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកស្រី កុយពិជិតសី៖ ធ្វើសវនកម្មតាមការកំណត់ខ្សែព្រំដែនឆ្នាំ១៩៨៥ … ដែលយួនចាត់ចែងឲ្យ

leave a comment »


អ្នកស្រី កុយ ពីជិត សី…..ការគូសចម្លងផែនទីកម្ពុជា-វៀតណាមយោងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ (sic! សិច!)

ថ្ងៃទី 10 កក្កដា 2012—ដោយ: លីនណា — Cambodia Express News

ភ្នំពេញ: មន្ត្រីជំនាញព្រំដែនបានឲ្យដឹងថាការផ្ទៀងផ្ទាត់គូសចម្លងផែនទីកម្ពុជា-វៀតណាម ចាប់ផ្តើម ប្រជុំជជែកពិភាក្សាគ្នា ដើម្បីយកទៅអនុវត្តនៅលើដីជាក់ស្តែង និងធ្វើការបោះបង្គោលខណ្ឌសីមា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ ជាកម្រិតបច្ចេកទេសថ្នាក់ជាតិ និងយោងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរធ្វើការគូសចម្លងខ្សែព្រំដែនឡើងវិញ។

លោកស្រី កុយ ពិជិតសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បាននិយាយថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ មានកិច្ចប្រជុំក្រុមជំនាញគូសចម្លងផែនទី។ ផែនទីនេះ យោងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ អនុញ្ញាតឲ្យភាគីទាំងពីរ ( កម្ពុជា-វៀតណាម ) ធ្វើការគូសចម្លងខ្សែព្រំដែនឡើងវិញ។

លោកស្រីកុយ ពិជិតសី បានបញ្ជាក់ថា “យើងពិនិត្យធ្វើសវនកម្មតាមការកំណត់ខ្សែព្រំដែនឆ្នាំ១៩៨៥ ដែលបានចុះហត្ថលេខាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ អនុញ្ញាតឲ្យភាគីទាំងពីរ ធ្វើការគូសចម្លងពីផែនទីខ្នាត ១/១រយពាន់ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មកលើផែនទី UTM ១/៥០ពាន់ ដើម្បីយកទៅអនុវត្តនៅលើដីជាក់ស្តែង(ធ្វើការបោះបង្គោលខណ្ឌសីមានៅលើដី)”។

លោកស្រី កុយ ពិជិតសី បានបន្តថា ការប្រជុំក្រុមការិយាល័យផ្ទៀងផ្ទាត់គូសចម្លងផែនទីនេះ ជាកម្រិតបច្ចេកទេសថ្នាក់ជាតិដោយចាប់ផ្តើមប្រជុំពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២។

លោកស្រីបានបញ្ជាក់ឲ្យដឹងថា “ការប្រជុំក្រុមជំនាញបច្ចេសនេះ វាជាចំណុចសំខាន់ណាស់ កិច្ចការហ្នឹង បើសិនជាយើងឥតឯកភាពគ្នា លើការគូសចម្លងផែនទីហ្នឹងទេ មន្ត្រីជំនាញយើងមិនអាចទៅបោះបង្គោល និងខណ្ឌសីមាលើដីជាក់ស្តែងទេ មានន័យថា យើងឯកភាពគ្នាលើផែនទីហើយ បានយើងយកទៅអនុវត្តនៅលើដីជាក់ស្តែង កិច្ចការហ្នឹងយើងធ្វើទន្ទឹមគ្នា ទាំងការបោះបង្គោលនៅលើដីជាក់ស្តែង និងការគូសចម្លងផែនទី”។

លោកស្រី ក៏បានឲ្យដឹងទៀតថា ចំពោះការបោះបង្គោលព្រំដែននៅលើដីជាក់រវាងកម្ពុជា-វៀតណាម គិតមកដល់ត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១២ បោះបាន ២៨៧បង្គោល ស្មើនឹង ៧៦%នៃផែនការ និងខណ្ឌសីមាបានជាង ៥០%ទូទាំងខ្សែព្រំដែនទាំងមូលដែលមានជាង ១០០០គីឡូម៉ែត្រ។ បង្គោលព្រំដែនគោកកម្ពុជា-វៀតណាម មាន ៣១៤ទីតាំង វាត្រូវជា ៣៧៥ បង្គោល ដោយសារតែមានបង្គោលត្រី និងបង្គោលភ្លោះ នៅលើដីជាក់ស្តែង៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: