THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ការបង្រ្កាបរបស់អាជ្ញាធរក្រុងភ្នំពេញមិនអាចបំបាក់ទឹកចិត្តកម្មករបញ្ឈប់ការតវ៉ា

leave a comment »


(លោក រ៉ុង ឈុន នៅកិច្ចប្រជុំអង្គការពលកម្មអន្តរជាតិ ទីក្រុង ហ្ស៊ឺណែវ ប្រទេសស្វ៊ីស មិថុនា ឆ្នាំ២០១២)

(រ៉ុង បញ្ញា ត្រូវបានប៉ូលីសបង្កាបបាតុកម្មវាយបែកចញ្ចើម និងចាប់ទៅឃុំខ្លួន -PPP)

ថ្ងៃទី១៣ ខែ កក្កដាឆ្នាំ ២០១២
ដោយ៖ ខ្មែរ សុវណ្ណភូមិ

ទោះជាមានការប្រើអំពើហឹង្សាយ៉ាងឃោរឃៅមកលើតំណាងកម្មករ លោក រ៉ុង បញ្ញា កាល ពីម្សិលមិញដែលបង្កឡើងដោយកំលាំងសមត្ថកិច្ចក្នុងកំឡុងពេលលោក រ៉ុង បញ្ញា លោក រ៉ុង ឈុន លោកស្រី យ៉ាង សុភ័ណ្ឌនិងកម្មការីនី២០នាក់ទៀតបានដង្ហែរញត្តិ ទៅជូនលោក ហ៊ុន សែន នៅខុទ្ទការល័យរបស់លោកនៅក្បែរវត្តបុទុមវត្តីក៏ដោយ ក៏ បងប្អូនកម្មការីនី ទាំងអស់មកពីរោងចក្រតៃយានមិនមានការភ័យខ្លាចអ្វីក្នុងការបន្តការ តវ៉ាទៀតដែរ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះមានកម្មកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាដូចកាលពីមុននៅមុខរោងចក្រតែយាន ដោយបានធ្វើបាតុកម្មនិងបន្ត  ទាមទារនៅលក្ខ័ខ័ណ្ឌទាំង៥ចំណុចនោះបន្តទៀត។

នៅក្នុងការព្រឹត្តិការណ៍នេះដែរ គេសង្កេតឃើញថាអាជ្ញាធរក្រុងភ្នំពេញបានបញ្ជូនកំលាំង ប៉ូលីសបង្រ្កាបបាតុកម្មដ៏ច្រើនសន្ធឹកសន្ធាប់បំពាក់ ដោយដំបងឆក់ ខែល និងអាវុធ ព្រម ទាំងឡានទឹកសម្រាប់បាញ់បំបែកបាតុករទៅទីនោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពុំមានការប៉ះទង្គិចណាមួយត្រូវបានកើតឡើងទេ។

ក្រៅពីបាតុកម្មនេះ មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលរងរបួស បង្កដោយកម្លាំងអាជ្ញាធរ មាន សមត្ថកិច្ច កាលម្សិលមិញក៏បានធ្វើសន្និសីទ្ធកាសែត ប្រកាសទាត់ចោលកិច្ចសន្យា ជាមួយសមត្ថកិច្ចកាលពីម្សិលមិញដោយចាត់ទុកជា មោឃៈ ព្រោះវាជាកិច្ចសន្យាមួយ ដែលធ្វើឡើងដោយការបង្ខិតបង្ខំនិងគម្រាមកំហែង។

នៅថ្ងៃនេះផងដែរខុទ្ទកាល័យរបស់លោក ហ៊ុន សែន ក៏បានផ្ញើលិខិតមួយ ច្បាប់ជូន ទៅរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយស្នើសុំឲ្យក្រសួងជួយអន្តរាគមន៍តាមសំណើររបស់កម្មករ។ គេមិនដឹងថាក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈអាចមានសមត្ថភាពដោះស្រាយបញ្ហានេះបានដែរឬទេ ព្រោះកិច្ចការនេះក្រសួង តំណាងក្រុមហ៊ុន និង តំណាងកម្មករបានជួបចរចារ គ្នាម្តងរួចមកហើយកាល ពីដើម សប្តាហ៍នេះដោយគ្មានលទ្ធផលអ្វីបន្តិចសោះ។

លើសពីនេះអ្វីដែលរឹតតែចំឡែកគឺនៅថ្ងែទី១៣ ខែកក្កដាឆ្នាំ២០១៣នេះ លោក ជា មុន្នី ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញ ដោយលេខា ធិការដ្ឋាន អចិន្រ្តៃយ៍ នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅ តាម គ្រប់សញ្ញារបស់ រដ្ឋាភិបាល ដើម្បីមកដោះស្រាយបញ្ហានៃទាមទារ របស់កម្មកររោង ចក្រតៃយាននេះផងដែរ ដែលក្នុងកំឡុងពេលនៃការធ្វើបាតុកម្មរបស់កម្មកររោងចក្រ តៃយានពីរសប្តាហ៍មកនេះគេបាន សង្កេតឃើញថា លោក ជា មុន្នី បានដើរតួនាទី យ៉ាងសំខាន់ក្នុងការមកបញ្ចុះបញ្ចូល និងរារាំង កម្មករមិនឲ្យធ្វើការ តវ៉ាទាមទារនេះ តទៅទៀត។  

សូមបញ្ជាក់ថាបាតុកម្មតវ៉ារបស់កម្មកររោងចក្រតៃយាន បានធ្វើពីរសប្តាហ៍កន្លងមក ហើយៗពុំត្រូវបាននិយោជិក និងក្រសួងពាក់ព័ន្ធយកចិត្តុទុកដាក់ចរចា ស្វែងរកដំណោះ ស្រាយទេ។ ផ្ទុយទៅវិញនិយោជិកនិងអាជ្ញាធរបែជាព្យាយាមគម្រាមកំហែង ប្រើប្រព័ន្ធ តុលាការ ដើម្បីបំបាក់ស្មារតីនិងទិញទឹកចិត្តតំណាងកម្មករ ឲ្យបញ្ឈប់ការតវ៉ាទៅវិញ។ ហើយការណ៍នេះបានបន្តរហូតដល់បណ្តាលឲ្យមាន អំពើហឹង្សាកាលពីម្សិលមិញ បង្ក ឡើងដោយកំលាំងសមត្ថកិច្ចមកលើកម្មករ ទោះបីជាបាតុកម្មនោះមានច្បាប់ អនុញ្ញាត ត្រឹមត្រូវពីសាលាក្រុងភ្នំពេញ និងចំពេលដែលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ានក៏ដោយ។ តែទង្វើនេះមិនអាចទទួលជោគជ័យបានទេដោយ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុត តស៊ូជាមួយកម្មករ មិនរួញរាដើម្បីបុព្វហេតុយុត្តិធម៌និងជីវភាពប្រសើរសម្រាប់កម្មករលុះត្រាបានជោគជ័យ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: