THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មន្រ្តីសហជីពកម្មករដែលរងរបួស បដិសេធកិច្ចសន្យាបញ្ចប់រឿងក្ដី របស់ខ្លួន

leave a comment »


នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលរងរបួស ដោយកម្លាំងអាជ្ញាមានសមត្ថកិច្ច កាលម្សិលមិញ បានប្រកាស ថា រូបគេ សូមចាត់ទុក ជាមោឃៈ ចំពោះកិច្ចសន្យាជាមួយសមត្ថកិច្ច ដែកធ្វើឡើងបង្ខិតបង្ខំនោះ។

លោក រ៉ាត់ រត្នមុនី អគ្គលេខាធិការរង នៃសហភាពសហជីពកម្ពុជា បាននិយាយថា បាននិយាយនៅក្នុង សន្និសីទថ្ងៃនេះថា គឺការប្រើប្រាស់កម្លាំងហួសហេតុ អំពើទារុណកម្ម និងការគំរាមកំហែង ប្រឆាំងនឹងអ្នកការពារសិទ្ធិការងារ កាលពីម្សិលមិញ បានជះឥទ្ធិពលអាក្រក់មកលើសង្គមកម្ពុជា វាបង្កឲ្យមានការភ័យខ្លាច បង្កឲ្យមានភាពអាម៉ាស់ ហើយនិង បង្កឲ្យមានភាពឈឺចាប់ដល់កម្មករ ដល់ក្រុមមេដឹកនាំសហជីព ដល់ក្រុមគ្រួសារកម្មករ និងដល់ប្រជាពលរដ្ឋខ្មែរទាំងមូល។

លោក រ៉ុង បញ្ញា មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលរងរបួសបែកក្បាលកាលពីម្សិលមិញ បាននិយាយថា ក្រុមលោកចំនួន ២០នាក់ ដែលជាតំណាងឲ្យកម្មកររោងចក្រតៃណាន ក្រោយពីបានដាក់លិខិតជូនមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រីរួច ត្រូវបានអាជ្ញាធរព្យាយាមមិនឲ្យពួកលោកទាំង ២០នាក់ អង្គុយសម្រាកនៅក្រោមដើមពោធិ៍ ហើយក៏បានប្រើអំពើហិង្សាដោយមានការរុញច្រាន។ រូបលោក នៅក្នុងហេតុការណ៍ ត្រូវបានគេចោទថា បានរុញច្រានអាជ្ញាធរ បន្ទាប់មកក៏ត្រូវអាជ្ញាធរចាប់បាន និងវាយឲ្យបែកក្បាលតែម្ដង។

លោក រ៉ុង បញ្ញា បានបញ្ជាក់ថា លោកសូមបញ្ជាក់ដល់សាធារណៈជនថា កិច្ចសន្យាមួយនេះ គឺលោក សូមមោឃៈ ពីព្រោះវាមិនមែនជាឆន្ទៈរបស់ខ្លួន និងតំណាងសហជីពទាំងអស់ រូបលោក អត់មានធ្វើអីខុស។

Advertisements

Written by Kolbot Khmer

July 12, 2012 at 2:54 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: