THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

«អាសាច់ជូនខ្លាទើបនៅស្រុកបាន» សំដីជនក្បត់ជាតិស្វាគីមហុង ឆ្នាំ២០០០៖ មានដី ជាច្រើនកន្លែង នឹងត្រូវផ្លាស់ប្តូរ ជាមួយ និងវៀតណាម

leave a comment »


NOTE: Please read his words carefully and reason them. Then, you can understand this traitor´s intention clearly toward our nation.”

Wednesday, 11 July 2012
ដោយៈ បាន ចក់ DAP news

ភ្នំពេញៈ ប្រធានគណៈកម្មការព្រំដែន របស់កម្ពុជាទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានមាន ប្រសាសន៍ថា ក្រៅតែពី ភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ គឺមានដីស្រែចំការជាច្រើន ទៀត នឹងត្រូវផ្លាស់ប្តូរជា មួយនិងប្រទេសវៀតណាម ដែលដីស្រែចំការទាំងនោះនឹងប្តូរ ដោយតុល្យភាពរវាងប្រទេសទាំងពីរ។

លោក វ៉ា គឹមហុង បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មាន នៅទីស្តីការ គណៈរដ្ឋមន្រ្តី  នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២នេះថា ភាគីកម្ពុជានិងវៀតណាម នឹង ពិភាក្សាការដោះដូរភូមិ រវាងប្រទេសទាំងពីរនេះ នឹងប្រព្រឹត្តឡើងក្នុងខែកក្កដានេះ។

លោកបានបញ្ជាក់ថា ការដុះដូរនេះ “គឺមានការឯកភាពពីថ្នាក់កំពូលយើងវាមិនចេះ តែដោះ ដូរដីទទេៗនោះទេ យើងត្រូវការឯកភាពពីថ្នាក់កំពូល ទាល់តែគេឯកភាព គ្នាពីផ្ទៃក្រឡាដីរបស់យើង។ ការដោះដូរនឹងទៀត គឺមិនមែនចេះតែដោះដូរភូមិទល់នឹងភូមិនោះទេ មានភូមិយើងមានភូមិគេចូលគ្នា គេមានដីស្រែចូលយើង យើង យកក៏ បានឲ្យតែស្ថិតក្នុងខេត្តជាមួយគ្នា…យើងមានភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃហើយភូមិ អន្លង់-ជ្រៃគឺតែមួយផ្នែកទេ មួយភាគធំចូលដីខ្មែរ ហើយមួយភាគតូចចូល ទឹកដីវៀត ណាម ” ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ការផ្លាស់ប្តូរនេះគឺធ្វើឡើងតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ មិនមែនធ្វើទៅតាមការនឹកឃើញ របស់គណៈកម្មការ របស់ លោក ឡើយ ពោល “ប្រវត្តិសាស្រ្ត ជាកេរមរតក ប្រវត្តិសាស្រ្តយើងគ្រប់គ្នា មិនមែនតែជំ នាន់យើងទេ ដែលទទួលខុសត្រូវ គឺតាំងពីជំនាន់ដើមមក គេទុក បន្សល់ឲ្យយើង ហើយយើងធ្វើបន្តទៅទៀតទៅ ហើយកិច្ចដែលយើងខំធ្វើនេះ គឺសម្រួលមិនឲ្យបង ប្អូនយើង បាត់ភូមិបាត់ដីស្រែចំការ បាត់ភូមិកររបស់គាត់ គាត់ នៅបន្តទៀត គឺអត់មាន បាត់ទេ ហើយអ្នកដែល តិះទៀន រដ្ឋាភិបាល មិនជាពួកគាត់លើកទឡ្ហីករណ៍អី មកតិះ ទៀននោះទេ ហើយបាត់នៅត្រង់ណា ប្រាប់មកហើយ យើងនឹងទាមទារ ឲ្យភាគី ម្ខាង ទៀតសងយើងវិញ។”

លោក វ៉ា គឹមហុង បានប្រាប់ដល់អ្នកសារព័ត៌មាន ជាបន្តទៀតថា នេះគឺជាការសម្រេច របស់ថ្នាក់កំពូល មិនមែន ជាការសម្រេចរបស់ គណៈកម្មការ របស់លោក តែឯកឯង នោះទេ ដោយថ្នាក់កំពូលបានប្រាប់ ដល់គណៈ កម្មការថា ត្រូវតែដោះដូរគ្នា ហើយការ ដោះដូរនេះ ក៏គ្មានភាគីណាបាត់បង់ដីធ្លីឡើយ។

លោក វ៉ា គឹមហុង បានបន្តទៀតថា ការធ្វើឡើងរបស់គណៈកម្មការ របស់លោកយ៉ាង ដូច្នេះ គឺដើម្បីទប់ស្កាត់ មិនឲ្យមានការបាត់បង់តទៅទៀត។ “តើយើងទៅសើរើយ៉ាងម៉េច បើសាវតា យ៉ាងដូច្នេះនោះ យើងក៏ដឹង គេក៏ដឹង ប៉ុន្តែយើងនិយាយមិនកើត នេះគឺជាកេរ តំណែល របស់ប្រវត្តិសាស្ត្រដែលទុកឲ្យយើងជំនាន់ ក្រោយ…យើងរក្សាត្រឹមប៉ុណ្ណឹង! ឬក៏យើងចង់បាត់បង់តទៅទៀត? បើយើងចង់រក្សាប៉ុណ្ណឹង បោះបង្គោលទៅ”។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ គណកម្មការព្រំដែន រវាងប្រទេស ទាំងពីរកម្ពុជា-វៀត ណាម បានបើកកិច្ចប្រជុំមួយ នារាជធានីភ្នំពេញ ដើម្បី ពិភាក្សាគ្នាអំពី ផែនទី នៃប្រទេសទាំងពីរ ជាពិសេសអំពី សាវនាកម្មនៅតាមព្រំដែន រវាងប្រទេសទាំងពីរ ហើយការពិភាក្សាគ្នានេះ គឺដើម្បីសម្លឹងរកទីតាំង ដែល ប្រទេសទាំងពីរ មានភាព ស្រពិចស្រពិលនោះ៕

Advertisements

Written by Kolbot Khmer

July 12, 2012 at 9:45 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: