THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហៅមកវ៉ៃគ្នាឯង?

leave a comment »


មួយរយៈចុងក្រោយនេះគេឃើញថាសកម្មភាពរបស់ លោក ជាមុន្នីប្រធានសហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជាបានដើរបញ្រ្ចាសទិសជាមួយនិងសកម្មភាពរបស់លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនឯករាជកម្ពុជា និងប្រធានសហភាពសហជីពកម្ពុជា យ៉ាងខ្លាំងរហូតឈានដល់ការផ្តាច់ខ្លួននៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។

ចំពោះករណីយរោងចក្រតែយានដែលកំពុងតវ៉ា គេដឹងថាលោកជាមុន្នីធ្លាប់បានទៅចរចាជាមួយនិងនិយោជិក ហើយលទ្ធផលដែលទទួលបានគឺកម្មករមិនទទួលយកដែលជាហេតុបណ្តាលឲ្យមានការតវ៉ាជាបន្តទៀតមកដល់ពេលនេះ។ ក្នុងករណីនេះកម្មករបានស្នើសុំលោក រ៉ុង ឈុន មកជួយដឹកនាំនិងទាមទារ ព្រោះលោកជា មុន្នី មិនឯកភាពនឹងការតវ៉ានោះទេដោយបង្ខំឲ្យកម្មករទទួលយកលទ្ធផលនៃការចរចារបស់ខ្លួនជាមួយនិយោជិក។ ការតវ៉ាបានបន្តរហូតជាងពីសប្តាហ៍ មកដល់ពេលនេះ។ ហើយថ្ងៃនេះស្រាប់តែអ្នកទាំងពីរដែលធ្លាប់ជាដៃគូរការងារ ត្រូវបានលេខាធិការអចិន្រ្តៃយ៍នៃគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មគ្រប់ច្រករបស់ររដ្ឋាភិបាលអញ្ជើញមកតទល់គ្នានៅក្រសួងដើម្បីដោះស្រាយ។

ទាក់ទងនិងករណីយនេះលោករ៉ុង ឈុន បានបញ្ជាក់ថា លោកនឹងមិនតបតអ្វីជាមួយនឹងលោក ជា មុន្នីនោះទេ ដោយយល់ទៅលើទំនាក់ទំនងពីមុននិងបងប្រុសរបស់លោកគឺវីរបុរសកម្មករ ជា វិជ្ជា ដែលជាមិត្តរួមការងារកំសត់កម្រនឹងគ្នាហើយការតវ៉ានេះគឺជាឆន្ទៈរបស់កម្មករសុទ្ធសាទ។ ជាពិសេសការចរចានេះគឺទាក់ទងជាមួយនិយោជិក និងស្ថាប័នពាក់ព័ន្ធតែមិនមែនជាមួយការទាមទាររបស់លោកជាមុន្នីទេ។

សូមបញ្ជាក់ថារយៈពេល៥ថ្ងៃនៃការធ្វើបាតុកម្មរបស់ពួកគេតំបូងពុំមានវត្តមាន រ៉ុង ឈុន ចូលរួមឬក៏មិនបានដឹងដែរ ដោយលោក រ៉ុង ឈុន កំពុងនៅប្រជុំនៅទីក្រុង ស៊ឺណែវ ប្រទេសស្វ៊ីសនៅឡើយរហូតដល់ថ្ងៃទី៣០ទើបចេញដំណើរមកខ្មែរវិញ។

Advertisements

Written by Kolbot Khmer

July 13, 2012 at 10:49 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: