THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សកម្មភាព ជា មុន្នី កំពុងសំលាប់ព្រលឹង វីរបុរសកម្មករ ជា វិជ្ជា

leave a comment »


ចំពោះអង្វើរបស់លោក ជាមុន្នី ដែលជា អ្នក ស្នងតំណែងបន្តសកម្មភាពបងប្រុសរបស់លោកថ្មីៗនេះ ត្រូវបានកម្មករនិយាយថា៖ «លោក ជា មុន្នី បាននឹងកំពុងសំលាប់ព្រលឹងបងប្រុសរបស់ខ្លួនហើយ»។

ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១២
ដោយ៖ ខ្មែរ សុវណ្ណភូមិ

យើងនៅចាំបានថាអំពើហឹង្សារបស់អាជ្ញាធរក្រុងភ្នំពេញមក លើកម្មករក្នុងពេលដង្ហែរក្បួនយកញត្តិទៅជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមជួយអន្តរាគមន៍កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះដែលបណ្តាលឲ្យតំណាងកម្មករម្នាក់រងរបួសជាទម្ងន់ មិនបានធ្វើឲ្យកម្មកររោងចក្រតៃយានភ័យខ្លាចនិងបញ្ឈប់ការតវ៉ារបស់ខ្លួនទេដោយពួកគេបាន បន្តសកម្មភាពតវ៉ារបស់ខ្លួនដោយសន្តិវិធី និងថ្លៃថ្នូរតទៅទៀតលុះត្រាតែមានដំណោះស្រាយសមរម្យ។ តែផ្ទយទៅវិញកម្មករទាំងឡាយមានការខកចិត្តនិងសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ លោក ជា មុន្នី និងបក្សពួកក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះដោយពួកគេបានចេញមុខ មកបង្កបញ្ហាជាមួយកម្មករ ដែលកំពុងធ្វើ បាតុកម្មដូចមនុស្សព្រៃ។

ជាក់ស្តែងតាមពត៌មានទទួលបានពីរោងចក្រតៃយាននៅព្រឹកនេះ កម្មករទាំងឡាយត្រូវបានលោក រ៉ុង ឈុន អំពាវនាវឲ្យផ្អាកសកម្មភាពជាបន្ទាន់ដោយសារតែលោកខ្លាចមានអំពើហឹង្សាកើតឡើងក្រែងកម្មករមិនអាចអត់ធ្នត់នឹងការប្រមាថ និងអុកឡុកបង្កឡើងដោយលោកជា មុន្នី និង បក្សពួកដែលជាតំណាងរបស់សហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជា នៅទីនោះមានស្រី៤នាក់និងប្រុស៥នាក់បានចេញមកជេរប្រមាថកាតទាន លោក រ៉ុង ឈុន និងកម្មករដែលកំពុងធ្វើបាតុកម្មដោយបើកចំហរនិងគ្មានការអៀនខ្មាស់។

ពួកគេបានចេញមកវាយប្រហារដោយពាក្យសំដីធ្ងន់ៗគ្មានក្រមសីលធម៌ទៅលើលោក រ៉ុង ឈុន និងកម្មករទាំងឡាយដែលកំពុងធ្វើបាតុកម្មដោយគ្មានញញើតអ្នកណាបន្តិចសោះឡើយ។ ជាពិ សេស ពួកគេប្រើការប្រមាថនេះដោយលើកហេតុផលថាលោក រ៉ុង ឈុន កំពុងតែធ្វើកិច្ចការដើម្បីកេង យកចំណេញនយោបាយផ្ទាល់ខ្លួនពីការធ្វើបាតុកម្មជាមួយកម្មករនេះ។

នៅក្នុងព្រឹត្តិការណ៍នោះកម្មករទាំងឡាយដែលមិនអាចទ្រាំនឹងការប្រមាថ ព្រម ទាំង លោក រ៉ុង ឈុនផងដែរ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះមកជួយធ្វើ អន្តរាគមន៍ សកម្មភាពរបស់លោក ជា មុន្នី និងបក្សឲ្យបញ្ឈប់ការដើរអុកឡុកនិង ស្រែកជេរប្រមាថដោយគ្មានក្រមសីលធម៌ដោយគឃ្លើនបែបនេះទៀត តែអាជ្ញាធរ មានសមត្ថកិច្ចបានត្រឹមតែឈរមើលតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន មិនត្រឹមតែជាប្រធានសមាគមន៍គ្រូបង្រៀនឯករាជ្យកម្ពុជា ទេ តែលោកក៏ជាប្រធានសហភាពសហជីពកម្ពុជាផងដែរ។ លោកបានខិតខំធ្វើកិច្ចការ បម្រើប្រជាជនខ្មែរតាមរយៈស្ថាប័នទាំងនេះដោយមិនគិតពីការនឿយហត់ប្រកបដោយសុច្ចរិតភាព ដូចអតីតមិត្តភ័ក្រ្តរបស់លោក គឺលោកជា វិជ្ជា វីរបុរសកម្មករដែលត្រូវបានគេធ្វើ ឃាតយ៉ាងព្រៃផ្សៃកាលពីឆ្នាំ២០០៤កន្លងមក។ ចំពោះអង្វើរបស់លោក ជាមុន្នី ដែលជា អ្នក ស្នងតំណែងបន្តសកម្មភាពបងប្រុសរបស់លោកថ្មីៗនេះ ត្រូវបានកម្មករនិយាយថា៖ «លោក ជា មុន្នី បាននឹងកំពុងសំលាប់ព្រលឹងបងប្រុសរបស់ខ្លួនហើយ»។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: