THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចាប់ខ្លួន ម៉ម សូណង់ដូរ

leave a comment »


(រូបភាព៖ ម៉ម សូណង់ដូ ចាប់ខ្លួនកាលពីឆ្នាំ២០០៥)

នេះជាអាវុធយុទ្ធភ័ណ្ឌប្រជាជននៅក្រចេះប្រើប្រាស់សម្រាប់តស៊ូផ្តួលរំលំរបបហ៊ុន សែន ដែលគេចាប់បាន រួមមានធ្នូរបាញ់បែបដូចកាំភ្លើង និងស្នា ដំបង ចំពាមផងដែរ។ 

កម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានឃាត់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគមន៍អ្នកប្រជាធិបតេយ្យ នៅទីស្នាក់ការរបស់លោក ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ។

បទល្មើសចំនួន៤ នោះ រួមមាន

ទី១ -ជាអ្នកផ្តួមផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ

ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី
៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និង

ទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

បញ្ជាក់៖ តាមពិតវាគ្មានហេតុផលអ្វីត្រូវចាប់ម៉ម សូណងដូទេ ព្រោះថា៖
១) ប្រជាជននៅទីនោះបានតវ៉ារឿងដីធ្លីយូរយាណាស់មកហើយពោលគឺតាំងពីឆ្នាំ២០០៧ពេលដែលរដ្ឋាភិបាលលក់ដីទីនោះឲ្យក្រុមហ៊ុន សូវៀត ដើម្បីជីកយករ៉ែ
២) តើពួកគេធ្វើអបគមន៍ដោយរបៀបណាបើពេលអាជ្ញាធរចាប់បានមេដឹកនាំពីរនាក់ ក្នុងចំណោមប្រាំនាក់ គឺពួកពួកមានអាវុធសំខាន់បំផុតគឺ ម្នាក់មានចំពាមកៅស៊ូ និងម្នាក់ ទៀតមានស្នាបាញ់?
៣) កំឡុងពេលមុននិងពេលដែលពួកគេធ្វើការតវ៉ា ម៉ម សូណង់ដូនៅក្រៅស្រុកទេ។ ក្នុង ករណីមានបញ្ជាពីគាត់តើបញ្ជាតាមណា? តាមសំបុត្រ ឬទូរស័ព្ទ? បើតាមទូរស័ព្ទងាយទេ ដោយក្រសួងមហាផ្ទែបង្ហាញភស្តុតាងមក។

តាមពិតទៅវាគ្តាន់តែជាលេសសំលាប់ប្រជាជនខ្លួន បំបាក់ស្មារតីអ្នកប្រឆាំងនិងអ្នកតវ៉ា ធ្លីធ្លីក្រោយៗទៀតកុំឲ្យប្រឆាំងពេលពួកគេគ្មានសមត្ថភាពដោះស្រាយ និងចង់លក់ដីប្ រជាជននិងដីរដ្ឋ។

ក្នុងរបបនេះអ្នកស្រឡាញ់ជាតិពិតប្រាកដរស់មិនបានសេចក្តីសុខទេ៖ ស្លាប់ ជាប់គុក រុតចោលស្រុក និង រងការវាយប្រហារគ្រប់ពេលទាំងពាក្យសំដី និងហឹង្សា។

Advertisements

Written by Kolbot Khmer

July 15, 2012 at 8:04 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: