THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តើក្រុមហ៊ុនលោកលីយ៉ុងផាត់មានសិទ្ធិបិទផ្លូវជាតិលេខ៦Aឬ?

leave a comment »



ហេតុអ្វីបានជាមិនឃើញពួកកាន់ជើង អំ
បុកអំបែងផ្ងាមុខបក្សប្រ ជាជន ចេញមុខប្រកាសថ្កោលទោសរឿងបិទផ្លូវដូចកាល ថ្កោល ទោស កម្មករ បិទដែរ? ចំណាំ៖កាបិទនេះសម្រាប់ប្រយោជន៍ បុគ្គល កាលកម្មករបិទប្រយោជន៍រួម។
ដោយ ៖ ឡូ សំអាត
ថ្ងៃទី 15 កក្កដា 2012ម៉ោង 10:35:16
ពត៌មាននគរវត្តភ្នំពេញ ៖ រថយន្ដប្រមាណជិត៣០០គ្រឿងទាំងតូចទាំងធំ ទាំងរថយន្ដដឹកទំនិញ និងរថ យន្ដទេសចរណ៍ បានមកកកកុញគ្នាស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវលេខ៦A ស្ថិត ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ល្ងាចរ ហូតដល់ម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍កកស្ទះ នេះបានឱ្យដឹងថាមូល ហេតុដែលបណ្ដាលឱ្យមានការកកស្ទះនេះ គឺបណ្ដាលមកពីអ្នកទទួលខុសត្រូវផ្លូវ លោលី យ៉ុងផាត់ មកបិទបារ៉ាសនៅផ្លូវជាតិលេខ៦A រួចហើយបង្ខំឱ្យរថយន្ដ គ្រប់ប្រ ភេទបើកកាត់ផ្លូវយកលុយរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ការកកស្ទះនេះ គឺចាប់តាំងពីម៉ោង៦ល្ងាចរហូត ដល់ម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ ធ្វើឱ្យអ្នកដំណើរមានការខឹងសម្បារយ៉ាង ខ្លាំង ក្នុងនោះរថយន្ដខ្លះ ដែលបានដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ខក ពេលវេលា រហូតមានការរិះគន់ទៅលើលោក លី យ៉ុងផាត់ ថា ទំនងជាលោក លី យ៉ុងផាត់ ទិញផ្លូវជាតិលេខ៦A ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនទៀតហើយទេដឹង បានជាអ្នក ទទួល ខុសត្រូវរបស់លោកហ៊ានមកបិទផ្លូវបង្កការកកស្ទះបែបនេះ ?។

ប្រជាពលរដ្ឋបានលើកឡើងថា រថយន្ដរបស់ ពួកគាត់សុទ្ធតែបានបង់ពន្ធផ្លូវជូនរដ្ឋ ដូច្នេះ មិនគួរណាមានក្រុមហ៊ុនឯកជន មកចេញមុខបិទផ្លូវជាតិលេខ៦A បណ្ដាលឱ្យកក ស្ទះ រថយន្ដរាប់រយគ្រឿង និងតម្រូវឱ្យវាងទៅកាន់ផ្លូវរបស់ក្រុមហ៊ុនលីយ៉ុងផាត់ ជាកន្លែង បង់ប្រាក់នោះទេ ។ ក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ពេលដែល បុគ្គលិករបស់ ខ្លួន ដាក់រនាំងបិទផ្លូវជាតិលេខ៦អា កើតមានជាញឹកញាប់បែបនេះ កំពុងជះឥទ្ធិពល ដ៏អា ក្រក់ ដែលប្រជាពលរដ្ឋមិនគាំទ្រចាត់ទុកថា ជាក្រុមហ៊ុនកេងចំណេញញើស ឈាម ប្រជាពលរដ្ឋ និងគ្មានភាពស្មោះក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: