THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

របបនេះនិងប៉ុលពតព្រៃផ្សៃដូចគ្នាដោយអ្នកមាន អំណាចចាត់ទុក ជិវិតរាស្រ្តដូចសត្វធាតុ៖ រថយន្ដទំនើប ពាក់ស្លាកលេខខ.មបើកដេញបុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់នៅកៀនស្វាយ

leave a comment »


ដោយ ៖ សណ្ដោស
ថ្ងៃទី 15 កក្កដា 2012ម៉ោង 09:52:31
ប្រភព៖ សារពត៌មាននគរវត្ត

ខេត្ដកណ្ដាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ៣នៅកន្លែងកើតហេតុ ដោយសារតែអ្នកបើកបររថយន្ដស៊េរីទំនើបមានសភាព ស្រវឹងបើកដេញបុកជនរងគ្រោះដែលជិះម៉ូតូចំពី ក្រោយពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះខ្ទាតទៅផ្ទប់របាំងថ្មចែកទ្រូងផ្លូវហើយ ម៉ូតូ ជនរងគ្រោះកៀបជាប់ជាមួយរថយន្ដអូសចម្លាយ៣០០ម៉ែត្រទើបរថយន្ដឈប់ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានមកចោមរោមរថយន្ដបង្ក ហើយអ្នកបើកបរក៏នៅទីនោះដែរ មួយសន្ទុះក្រោយមកមានមន្ដ្រីនគរបាល មួយរូបបានដឹកអ្នកបើកបររំដោះចេញ រួចប្ រគល់សោរថយន្ដឱ្យមន្ដ្រីនគរបាលរូបនោះ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ តាមបណ្ដោយផ្លូវ ជាតិលេខ១ ក្នុងភូមិស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

រថយន្ដបង្កម៉ាកតូយ៉ូតាទុនត្រា ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-៨១៦៨ ។ ជន រងគ្រោះដែលរថយន្ដទំនើបដេញបុកពីក្រោយមានឈ្មោះ ភូ អ៊ាវ ហៅ ចំណាប់ ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិល្វាសក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្ដកណ្ដាល ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូហុងសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅតែម្នាក់ឯង ពីកៀនស្វាយចូលមកភ្នំពេញ បាន បើកជែងរថយន្ដទំនើបពណ៌សយ៉ាងលឿន ខណៈនោះអ្នកបើករថយន្ដទំនើបខឹងសម្បារដោយសារមានជាតិស្រាក្នុងខ្លួន ក៏បានបន្ថែមល្បឿងដេញតាមម៉ូតូពីក្រោយ រហូត ដល់ចំណុចកើតហេតុបុកពីក្រោយពេញទំហឹងតែម្ដង មើលទៅដូចក្នុងរឿងខ្សែ ភាពយន្ដអ៊ីចឹង ។ បន្ទាប់ពីបុកហើយជនរងគ្រោះបានខ្ទាតបោកទៅលើទ្រូងផ្លូវស្លាប់ភ្លាមៗតែម្ដង ។ ចំណែកម៉ូតូត្រូវរថយន្ដអូសចម្ងាយជិត៣០០ម៉ែត្រទើបរថយន្ដឈប់ ។

ប្រជាពលរដ្ឋបានបន្ដថា ពេលឃើញសកម្មភាពបែបសាហាវដែលបង្កឡើងដោយអ្នក មាន លុយមានអំណាចដូច្នេះពួកគាត់ក៏ចូលទៅជិតរថយន្ដនោះដើម្បីឱ្យម្ចាស់រថយន្ដចេញមុខទទួលខុសត្រូវ ពេលនោះ អ្នកបើកបររថយន្ដបានប្រាប់ថា បើអ្នកណាអូសម៉ូតូចេញពីក្រោមរថយន្តបានគេនឹងឱ្យ១០០០ដុល្លារ មួយសន្ទុះក្រោយមក ស្រាប់តែមន្ដ្រី នគរបាលមួយរូបបានទៅដល់ ហើយដឹកអ្នកបើកបររថយន្ដគេចចេញពីកន្លែងកើតហេតុ រួចអ្នកបើកបររថយន្ដប្រគល់សោរថយន្តឱ្យទៅមន្ដ្រីនគរបាលរូបនោះ ដែលរំដោះ ជន បង្កចេញពីកន្លែងកើតហេតុ ។

ដោយឡែកនគរបាលចរាចរស្រុកដែលចុះទៅវាស់វែង និងសាកសួរព័ត៌មានមូលហេតុនៃការគ្រោះថ្នាក់បានឱ្យដឹងដែរថាអ្នកបើកបររថយន្ដបង្កគឺមានមន្ដ្រី នគរបាលខិល ខូចម្នាក់ដឹករំដោះចេញមែន ហើយករណីនេះនគរបាលប៉ុស្ដិ៍ក៏បានដឹងដែរ អ្នកបើកបរ បង្កពិតជាមានអ្នកដឹករំដោះចេញ មិនមែនរត់រួចនោះទេ ។

ទង្វើបែបនេះប្រជាពលរដ្ឋដែលឈឺឆ្អាលជាមួយក្រុមគ្រួសារជនរងគ្រោះ ស្នើឱ្យលោក ស្នងការនគរបាលខេត្ដកណ្តាល ស្រាវជ្រាវរកមុខនគរបាលខិលខូចដែលហ៊ានរំដោះ ជនបង្កចេញពីកន្លែងកើតហេតុនេះផង ។

រថយន្ដបង្កនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការ ដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមច្បាប់៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: