THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកណាជាអ្នកបញ្ជូនយុវជនទាំងនេះឲ្យពិតប្រាកដ?

with one comment


លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីជូន ដំណើរ ក្រុមយុវជនស្ម័គ្រចិត្ត កាលពីដើមខែកក្កដា ថា យុទ្ធនាការវាស់វែងដីនេះ តាមគម្រោងរបស់រដ្ឋាភិបាល ត្រូវ​បញ្ជូនក្រុមយុវជនស្ម័គ្រចិត្តចំនួន ១៦៨ក្រុម ស្មើនឹងជាង ២ពាន់នាក់ ដើម្បីចុះទៅវាស់វែងចែកដីជូនពលរដ្នចំនួន ៣សែន៥ម៉ឺនគ្រួសារ ដោយក្នុងមួយក្រុមៗ មានចំនួន ១២នាក់ ដោយមានប្រើឧបករណ៍ GPS កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត និងមានការសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាម មូលដ្ឋាន។

លោក ជូ ដានីត បញ្ជាក់ថា ក្រុមយុវជនទាំងអស់បានទទួលប្រាក់ឧបត្ថម្ភពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៩០ម៉ឺនរៀលម្នាក់ ក្នុងមួយខែ ហើយប្រាក់នោះបានទទួលក្នុងរយៈពេល៦ខែក្នុងការបំពេញ​យុទ្ធនាការនេះ។ (ដកស្រង់ពីអាស៊ីសេរី)

បញ្ជាក់ហ៊ុន សែន និយាយនៅកោះពេជ្រសម្លាប់មនុស្សថាខ្លួនជាអ្នកបញ្ជូនយុវជន ទាំងនេះទៅ​និងស្ថិតក្រោមការផ្គត់ផ្គង់របស់ខ្លួនគ្រប់បែបយ៉ាងតែពេលនេះបែជាអ៊ឹម ឈុនលឹមនិយាយ​ថារដ្ឋា​ភិបាលអ្នកបញ្ជូនទៅវិញ។ 

បងប្អូនគិតទៅមើល យុវជន២ពាន់នាក់ ក្នុងម្នាក់៩០ម៉ឺនរៀលក្នុង១ខែ។ ដូច្នេះហ៊ុន សែនត្រូវ​ចំណាយជិតកន្លះលានដុល្លាគឺច្រើនជាង៤៣៩០២៤ ដុល្លាក្នុង១ខែ ហើយរយៈពេល៦ខែគឺមិន​តិចជា ២៦៣៤១៤៦ ដុល្លាទេ។ តើម្សៀហ៊ុន សែនបានលុយមកពីណាបើពីមុនក្នុងពេលទៅរាយ​ការណ៏ទ្រព្យសម្បត្តិជូនគណៈកម្មាកាធិការប្រឆាំងអំពើពុករលួយពីឆ្នាំ២០១១ ម្សៀនេះ​និយាយ​ថាខ្លួនគ្មានប្រាក់ទេគឺមានតែប្រាក់ខែនាយករដ្ឋមន្រ្តី តែ១៤៥០ដុល្លាអាមេរិកក្នុង១ខែ តែប៉ុណ្ណោះ​សម្រាប់ចាយវាយ?

Advertisements

One Response

Subscribe to comments with RSS.

  1. If I were a Teenage Mutant Ninja Turtle, now I’d say “Kwoabunga, dude!”

    Ice

    January 5, 2015 at 7:09 am


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: