THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មេប៉ុស្តិ៍ផ្សារថ្មី1ត្រូវវីហ្គោបុកអូសជាង100ម៉ែត្ររបួសធ្ងន់

leave a comment »


នៅក្រោមសង្គមដឹកនាំដោយ មនុស្សពាលភាពព្រៃផ្សៃបែប នេះ កើតឡើងមិនទៀង ទេចំពោះជនទូទៅព្រោះគេមិនគោរ ពជីវiតមនុស្សឡើយ…. (ពាលស៊ីពាលក្នុងរឿងនេះ?)

កោះសន្តិភាព

រាជធានីភ្នំពេញ ៖ លោកេមប៉ុស្តិ៍ផ្សារថ្មី១ ត្រូវរថយន្តវីហ្គោ គ្មានស្លាកលេខ បើកដេញបំបុក ពីចំណុចផ្លូវលេខ ៥៣កែងផ្លូវលេខ១៣៦ ហើយអូសម៉ូតូនិងមនុស្សរហូតដល់មុខច្រកទ្វារ ចូលខាងកើតផ្សារ ធំថ្មីចម្ងាយជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ កាល ពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៧ កក្កដា បណ្តាលឱ្យរបួសធ្ងន់ធ្ងរ បច្ចុប្បន្នកំ ពុង សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យសមត្ថកិច្ចដឹងថា មុនពេល កើត ហេតុ គេឃើញលោក មេប៉ុស្តិ៍ផ្សារថ្មី១ឈ្មោះ នូ ពន្ធុល ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ ស្លាក លេខនគរបាលម្នាក់ឯងល្បាតតាមផ្លូវលេខ១៣៦ខាងត្បូងផ្សារធំថ្មីឆ្ពោះទៅ ទិស ខាងកើត លុះមកដល់ កែងផ្លូវលេខ៥៣ ស្រាប់តែមាន រថយន្តម៉ាកវីហ្គោ គ្មានស្លាក លេខ បើកលើកំណាត់ផ្លូវ លេខ៥៣ទៅទិសខាងជើងក្នុងល្បឿនយឺត ខណៈពេលឃើញ លោក មេប៉ស្តិ៍ផ្សារថ្មី១ជិះម៉ូតូនៅ ចំណុចខាងលើក៏បើករថយន្តបំបុកពីក្រោយ បណ្តាលឱ្យ ម៉ូតូ​និងមនុស្ស ជាប់កាងមុខរួច បន្ថែមល្បឿនអូសរហូតជាង១០០ម៉ែត្រ លុះដល់មុខច្រក ទ្វារ ខាងកើត ចូលផ្សារធំថ្មី រថយន្តនោះដាក់លេខថយក្រោយ ទើបរបូតម៉ូតូនិងមនុស្សចេញ ។

រថយន្តបង្កមិនបានឈប់ឡើយ បែរជាបន្ថែមល្បឿនបើកគេច តាមផ្លូវលេខ៥៣ ឆ្ពោះទៅ ទិសខាងជើង បាត់ស្រមោល ចំណែកមេប៉ុស្តិ៍ផ្សារថ្មី១ត្រូវបានគេដឹក ទៅមន្ទីរពេទ្យកាល់ ម៉ែតដើម្បីសង្គ្រោះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: