THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពឹងបរទេសទៀតហើយព្រោះមេដឹកនាំខ្លួនមាយាទថោក អត់កំណើត៖ កម្មកររោងចក្រតៃយានត្រៀមយកញត្តិដាក់ស្ថានទូតអាមេរិក

leave a comment »


(រូបភាព៖ ប៉ូលីសត្រៀមខ្លួនបង្រ្កាបកម្មកររោងចក្រតៃយាន)

(ថ្ងៃទី 20 កក្កដា 2012, ម៉ោង 09:39:AM) | ដោយ: រតនា

ភ្នំពេញ: តំណាងកម្មករ នៃរោងចក្រ តៃ ណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) នឹងជួបជុំដាក់ញត្តិជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៣កក្កដា ឆ្នាំ២០១២។

ក្នុងលិខិតចុះ ថ្ងៃទី១៩កក្កដា ឆ្នាំ២០១២ របស់សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដាក់ទៅកាន់សាលារាជធានីភ្នំពេញ បង្ហាញថា កម្មករ កម្មការិនីនៃរោងចក្រ តៃណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) ស្ថិតនៅទីតាំងភូមិត្នោតមួយដើម ឃុំ​បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាអស់រយៈពេល ៤សប្ដាហ៍ ចាប់ពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានដំណោះស្រាយ​ពីរោងចក្រនៅឡើយទេ។ លិខិតដដែល បង្ហាញថា “ឥឡូវនេះ តំណាងកម្មករ កម្មការិនី យ៉ាងតិចចំនួន ១៥០នាក់ នឹងយកញត្តិដាក់ជូនឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​នៅកម្ពុជា ឱ្យជួយអន្តរាគមន៍ ពីព្រោះអ្នកបញ្ជាទិញនៃរោងចក្រ តៃ ណាន គឺនៅសហ​រដ្ឋអាមេរិក”។ លោករ៉ុង ឈុន បានបញ្ជាក់ថា ការដាក់ញត្តិនោះនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី២៣ ​ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅមុខស្ថានទូតអាមេរិក ជិតវត្តភ្នំ។ មិនទាន់មានប្រតិកម្មបែបណាពីសាលារាជធានីភ្នំពេញនៅឡើយទេ។ ក៏ប៉ុន្តែកាលពីតំណាងកម្មកររោងចក្រតៃណាន បានយកញត្តិទៅដាក់នៅខុទ្ទកាល័យ​សម្តេចហ៊ុនសែន កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០១២ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាប វាយ និងចាប់ខ្លួនក្មួយរបស់លោករ៉ុង ឈុន ដែលជាតំណាងសហជីពកម្មករ ឃុំខ្លួនអស់ជាច្រើនម៉ោង មុននឹងដោះលែងមកវិញ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: