THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

នេះជាលទ្ធផលនៃមនុស្សល្ងង់ដឹកនាំ៖កម្ពុជារងការចោទ ថាជាអ្នកធ្វើឲ្យកិច្ចប្រជុំកំពូល អាស៊ានបែកគំនិតគ្នា

leave a comment »


ដោយ ហាស់ សាន 2012-07-22

កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅក្រុងភ្នំពេញ កាលពីពេល ថ្មីៗនេះ មិនបានធ្វើឲ្យមន្ត្រីតំណាងប្រទេសនីមួយៗ មូលមតិគ្នាជាឯកច្ឆន្ទចេញសេចក្ដីថ្លែងការណ៍ផ្លូវការរួមគ្នាឡើយ។ សារព័ត៌មាននៅតំបន់អាស៊ី មានកាសែតSouth China Morning Post កាសែត The Straits Times ជាដើម បានសរសេរពណ៌នាអំពីកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដែលកម្ពុជាទទួលរៀបចំក្នុងនាមជាប្រធានអាស៊ានប្រចាំ ឆ្នាំ២០១២ ថា បរាជ័យទៅវិញ ព្រោះថា តំណាងប្រទេសរួមប្រជុំក្នុងជំនួបកំពូលនោះ មិន បានឯកភាពគ្នា មូលមតិគ្នាប្រើភាសាតែមួយគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ផ្លូវ ការរួម មួយប៉ុណ្ណោះ។ មន្ត្រីតំណាងប្រទេសមួយចំនួនបានខំប្រឹងប្រែងចរចាស្វែងរក ដំណោះ ស្រាយ ដើម្បីចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយ រហូតដល់ថ្ងៃសុក្រ ទី២០ កក្កដា កន្លង ទៅនេះ ប៉ុន្តែមិនបានសម្រេចផល។

អ្នកការទូតអាស៊ានជាច្រើនបន្ទោសកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ថាបានធ្វើឲ្យបរិយាកាសជំនួបកំពូលមាន ភាពជូរចត់។ ប៉ុន្តែលោក ហោ ណាំហុង មានប្រសាសន៍ក្នុងសន្និសីទកាសែតកាល ពីថ្ងៃ សុក្រ ទី២០ កក្កដា ថា កម្ពុជាចង់ឃើញការដោះស្រាយវិវាទនៅសមុទ្រចិនខាងត្បូង នោះ ដោយសន្តិវិធី៖ «ជំហរកម្ពុជា ជាប្រធានអាស៊ាន ចង់ឲ្យមានដំណោះស្រាយ ដោយសន្តិវិធី។

កម្ពុជាចង់បានសេចក្ដីប្រកាសរួម ទុកផ្លូវឲ្យមានការដោះស្រាយទៅថ្ងៃមុខទៀត»។ អ្នក ការទូតទាំងនោះពោលថា កម្ពុជាដើរតួនាទីរបស់ខ្លួនជាប្រធានអាស៊ានលេងអុកជាមួយម ហា អំណាច ផង ជាមួយប្រទេសជាមិត្តផង ដែលមានវិវាទដែនសមុទ្រជាមួយចិន នៅតំ បន់សមុទ្រខាងត្បូង។ អ្នកការទូតអាស៊ាន ចោទថា លោក ហោ ណាំហុង កំពុងដេញថ្លៃ នឹងចិន រីឯលោក ហ៊ុន សែន ដែលគេថា ពូកែលេងចត្រង្គ បានព្យាយាមរឹតចំណងមិត្តភាព នឹងចិន ជាមួយរដ្ឋការក្រុងវ៉ាស៊ីនតោន រក្សាទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនាយទា ហាន វៀតណាម និងអនុគ្រោះដល់ជនជាតិវៀតណាម ប្រមាណ ១លាននាក់ ដែលរស់ នៅក្នុងប្រទេស។ ធ្វើដូច្នេះ កម្ពុជាបានទទួលជំនួយជាច្រើនពីចិន លើសពីជំនួយអាមេរិក ហើយមានវៀតណាម ជាអ្នកជួយគាំពារទៀតផង។

ទោះជាយ៉ាងនេះក្តី លោក ហោ ណាំហុង មិនអើពើនឹងសេចក្ដីព្រាង និងកិច្ចសម្រប សម្រួល ចំនួន ១៨ដង ដែលវៀតណាម និងហ្វីលីពីន បានស្នើនោះដែរ។ អ្នកការទូត  អាស៊ាន មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកម្ពុជា ហ៊ានយកចិត្តចិន ហើយធ្វើឲ្យវៀត ណាម អាក់អន់ចិត្ត? នៅទីបំផុតបេសកជនអាស៊ាន បារម្ភថា តើលោក ហ៊ុន សែន នឹង សាបព្រោះការបំបែកបំបាក់ទៅថ្ងៃមុខទៀត ឬយ៉ាងណា?

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: