THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ប្រកួតជ្រើសរើសវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដឧត្ដរមានជ័យ (រកយុវជនពូកែនិយាយបាតផ្សារដូចហ៊ុន សែន?)

leave a comment »


បញ្ជាក់៖យុវជនចូលរួម៧០នាក់នេះក៏បានលុយទានពីហ៊ុនសែននិង​សំហ៊ាង​ក្នុងម្នាក់​២០០០០រៀលដែរ។ ឪម យិនទៀងល្មមអូសក្បាល​ហ៊ុនសែនមកសួរម្តងហើយ។

ដោយ ៖ ថ្ងៃទី 23 កក្កដា 2012ម៉ោង 12:10:20
ប្រភព៖ សារព៌មាននគរ

ខេត្ដឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ នៅទីស្នាក់ការគណបក្សប្រជា​ជន​ខេត្ដឧត្ដរមានជ័យ មានប្រារឰកម្មវិធីប្រកួតប្រជែងវាគ្មិនយុវជនគណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ គន់ គីម ប្រធានទីប្រឹក្សាសម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិក​គណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈដឹកនាំគណៈពង្រឹងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ។

ពិធីនេះ ក៏មានការចូលរួមពីយុវជនឆ្នើមរបស់គណបក្សប្រជាជនកម្ពុជាខេត្ដឧត្ដរមានជ័យ​ចំនួន៧០នាក់ផងដែរ។ នៅក្នុងឱកាសនោះ លោក គីម រិទ្ធី ​បានឡើងអានរបាយការណ៍​បូកសរុបវគ្គបំពាក់បំប៉នជ្រើសរើសវាគ្មិនយុវជនគណបក្ស និងកម្មវិធីប្រកួតប្រជែង​ជ្រើស​រើសវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដឧត្ដរមានជ័យ និងលក្ខខណ្ឌមួយ​ចំនួន​នៃការប្រកួតយកជ័យលាភីលេខ១ លេខ២ និងលេខ៣ ។

នៅក្នុងជុំទី១ គណៈកម្មការរៀបចំធ្វើការបែងចែកក្រុង-ស្រុកទាំង៥ និងបោះឆ្នោតជ្រើស​រើសយកបេក្ខជន២រូបសម្រាប់ចូលរួមប្រកួតប្រជែងក្នុងជុំទី២ (វគ្គផ្ដាច់ព្រ័ត្រ)។

នៅជុំទី២ បេក្ខជន៦រូបដែលបានជាប់ឆ្នោតក្នុងជុំទី១ នឹងត្រូវមកប្រកួតជាមួយគ្នា ដោយមាន១ការប្រកួត ។ ជុំនេះខុសពីជុំទី១ ព្រោះការបោះឆ្នោតនឹងប្រព្រឹត្ដទៅ ក្រោយ​ពេលដែលបេក្ខជនទាំងអស់បានធ្វើបទបង្ហាញចំនួន៣នាទី ក្នុងម្នាក់ៗ បន្ទាប់មក​អង្គបោះឆ្នោត ត្រូវបោះឆ្នោតឱ្យបេក្ខជនដែលល្អជាងគេចំនួន៣រូប ក្នុង​ចំណោម៦រូប ដោយគូសលេខ១ លេខ២ និងលេខ៣ អនុវត្ដតាមប្រព័ន្ធលេខ​រៀងបេក្ខជន ។ រីឯ​លទ្ធផលនៃការប្រកួតប្រជែងនេះ នឹងដឹងនៅរេសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២នេះ ។

នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ គន់ គីម បានឧបត្ថម្ភដល់យុវជនទាំង៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ដែលថវិកានេះ ជាអំណោយដ៏ថ្លៃថ្លារបស់​សម្ដេច​តេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: