THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មួយថ្ងៃប្លន់ពីរកន្លែង… នេះផ្សាយតែ កន្លែងដែលមាន សមត្ថកិច្ចចុះទៅ បើចុះទាំងប្លន់អត់មាន រំខានដល់សមត្ថកិច្ច រាប់ភ្លេចរាល់ថ្ងៃ

leave a comment »


រយៈពេល​៤​ម៉ោង​មាន​ចោរប្លន់​ទូ​មាស​២​ខេត្ដ​ ស្លាប់​៤​ របួស​៣​ ចាប់ខ្លួន​៣

ដោយ​ ៖ ឡាំ​ សុធា​ +​វិច្ឆិកា​ ថ្ងៃទី 24 កក្កដា 2012ម៉ោង 08:26:12

​សៀមរាប​-​បន្ទាយ​មាន​ជ័យ​ ៖​ ក្នុង​រយៈ​ ពេល​មិន​ដល់​៤​ម៉ោង​ផង​ មាន​ករណី​ចោរ​ ប្លន់​ទូ​មាស​២​លើក​ គឺ​លើក​ទី​១​ កើតឡើង​ នៅ​ខេត្ដសៀមរាប​ និង​មួយ​លើក​ទៀត​ កើត​នៅ​ខេត្ដបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ នៅ​ខេត្ដ​សៀមរាប​ក្រុម​ចោរប្លន់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កម្ទេច​ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ពួក​ ហើយ​ បាន​ចាប់​ប្រជា​កសិករ​ធ្វើ​ជា​ចំណាប់ខ្មាំង​  កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១២​ ។​ ការ​ប៉ះទង្គិច​គ្នា​ រវាង​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​នឹង​ ក្រុម​ចោរប្លន់​ បណ្ដាល​ឱ្យ​ក្រុម​ចោរប្លន់​ ៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ បក្ខពួក​ម្នាក់​ ទៀត​រង​របួសធ្ងន់​ ។​ ចំណែក​ប្រជា​កសិករ​ ដែល​ត្រូវ​ក្រុម​ចោរប្លន់​ទូ​មាស​ចាប់​ធ្វើ​ ចំណាប់ខ្មាំង​ ក្រុម​ចោរ​បាញ់​សម្លាប់​ម្នាក់​ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ គ្រា​ដែល​ ចំណាប់ខ្មាំង​មិន​ព្រម​ស្ដាប់​តាម​បញ្ជា​ ពួក​គេ​ (​ក្រុម​ចោរប្លន់​)​ ។​

​សមត្ថកិច្ច​កម្ទេច​ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ ភាព​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ពួក​ ហើយ​ បាន​ចាប់​ប្រជា​កសិករ​ធ្វើ​ជា​ចំណាប់ខ្មាំង​  កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១២​ ។​ ការ​ប៉ះទង្គិច​គ្នា​ រវាង​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​នឹង​ ក្រុម​ចោរប្លន់​ បណ្ដាល​ឱ្យ​ក្រុម​ចោរប្លន់​ ៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ បក្ខពួក​ម្នាក់​ ទៀត​រង​របួសធ្ងន់​ ។​ ចំណែក​ប្រជា​កសិករ​ ដែល​ត្រូវ​ក្រុម​ចោរប្លន់​ទូ​មាស​ចាប់​ធ្វើ​ ចំណាប់ខ្មាំង​ ក្រុម​ចោរ​បាន​បាញ់​សម្លាប់​ ម្នាក់​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ គ្រា​ដែល​ ចំណាប់ខ្មាំង​មិន​ព្រម​ស្ដាប់​តាម​បញ្ជា​ ពួក​គេ​ (​ក្រុម​ចោរប្លន់​)​ ។​

​មន្ដ្រី​នគរបាល​ស្រុក​ពួក​ ក្នុង​ភាព ច្របូកច្របល់​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ ម៉ោង​ខាងលើ​ក្រុម​ចោរប្លន់​បាន​ប្លន់​អ្នក​ លក់​មាស​ក្នុង​ផ្សារ​ពួក​ចំនួន​២​តូប​ ទី​១​ តូប​លោក​ ម៉​ម​ សុខ​ អាយុ​២៥​ឆ្នាំ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ភូមិ​គោក​ស្រុក​ ឃុំ​-​ស្រុក​ពួក​ និង​តូប​១​ទៀត​ ម្ចាស់​តូប​ឈ្មោះ​ ថា​ រឿ​ប​ ភេទ​ស្រី​ រស់នៅ​ភូមិ​ចំបក់​ខែ​ ឃុំ​-​ស្រុក​ពួក​ ខេត្ដសៀមរាប​ ។​

​មន្ដ្រី​នគរបាល​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ ទេ​ថា​ ចំនួន​មាស​និង​គ្រឿងអលង្ការ​ដែល​ ក្រុម​ចោរប្លន់​បាន​យក​ទៅ​នោះ​មាន​ចំនួន​ ប៉ុន្មាន​ ប៉ុន្ដែ​បន្ទាប់​ពី​សមត្ថកិច្ច​ឈាន​ ដល់​ផ្ទុះអាវុធ​កម្ទេច​ក្រុម​ចោរ​ សមត្ថ​ កិច្ច​ដកហូត​បាន​បា្ល​ទី​ន​ និង​មាស​គ្រឿង​ មួយ​ថ្នក់​ក្រមា​យ៉ាង​ធំ​ ហើយ​កំពុង​តែ​ឱ្យ​ ម្ចាស់​តូប​ទាំង​២​មក​មើល​ថា​ តើ​គ្រឿង​ អលង្ការ​មួយ​ណា​ជា​របស់​ខ្លួន​ ។​ សមត្ថ​ កិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ប៉ះទង្គិច​ អស់​រយៈពេល​ជាង​១​ម៉ោង​នៅ​ភូមិ​គោក​ថ្មី​ ឃុំ​ល្វា​ ស្រុក​ពួក​ សមត្ថកិច្ច​បាន​ដកហូត​ អាវុធ​អាកា​១​ដើម​ និង​អាវុធ​ខ្លី​១​ដើម​ ព្រមទាំង​រថយន្ដ​ស៊េរី​៩៥​ ចង្កូត​ឆ្វេង​គ្មាន​ ស្លាក​លេខ​១​គ្រឿង​ និង​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ ១​គ្រឿង​ផង​ដែរ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចម្ងាយ​ពី​ កន្លែង​ពួក​គេ​ប្លន់​ទូ​មាស​មក​ដល់​កន្លែង​ ប៉ះទង្គិច​គ្នា​នោះ​ជិត​៥​គីឡូម៉ែត្រ​ ហើយ​ មុន​ពេល​ប៉ះទង្គិច​ ក្រុម​ចោរប្លន់​បាន​ ព្យាយាម​រត់​ចេញពី​រថយន្ដ​ ​រួច​ចាប់​ ប្រជាពលរដ្ឋ​កំពុង​ស្ទូងស្រូវ​ឱ្យ​អម​ពួក​គេ​ ចៀសវាង​សមត្ថកិច្ច​បាញ់​ទៅ​លើ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ក្រុម​ ចោរ​មាន​កាំភ្លើងខ្លី​២​ដើម​,​ កាំភ្លើង​អាកា​ ២​ដើម​ និង​គ្រាប់បែកដៃ​១​គ្រាប់​ ។​ រីឯ​ មាស​ដែល​ចោរប្លន់​បាន​ត្រូវ​ប្រគល់​ឱ្យ​ ម្ចាស់​ដើម​វិញ​ហើយ​នា​ល្ងាចម្សិលមិញ​ នេះ​ ។​ ប៉ុន្ដែ​គេ​មិនដឹង​ថា​ មាស​ដែល​ ប្រគល់​ឱ្យ​វិញ​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ​ ។​

​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ដែរ​ថា​ នៅ​ មុន​ពេល​សមត្ថកិច្ច​ប៉ះទង្គិច​គ្នា​ដោយ​ អាវុធ​ជាមួយ​ក្រុម​ចោរប្លន់​ គឺ​ក្រុម​ចោរ​ ប្លន់​បាន​ប្រទាញប្រទង់​ជាមួយ​ម្ចាស់​ទូ​មាស​ ហើយ​ពេល​នោះ​ ក្រុម​ចោរប្លន់​បាន​បាញ់​ គំរាម​ម្ចាស់​ទូ​មាស​ជា​ច្រើន​គ្រាប់​ដើម្បី​ ដណ្ដើម​យក​ស្បោង​មាស​ ។​ ដោយសារ​ តែ​ស្នូរ​ផ្ទុះអាវុធ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​ ទើប​សមត្ថកិច្ច​បាន​ទាក់ទង​គ្នា​តាម​ វិទ្យុទាក់ទង​ពួនស្ទាក់​ចាំ​បង្ក្រាប​ក្រុម​ចោរ​ ប្លន់​ ។​ ស្រប​ជាមួយ​គ្នា​នោះ​ មាន​មន្ដ្រី​ នគរបាល​​ម្នាក់​ទំនងជា​មក​ផ្សារ​ពួក​ ក៏​ ឃើញ​ក្រុម​ចោរប្លន់​បាន​ជិះ​ម៉ូតូ​ដេញ​ តាម​ពីក្រោយ​ រួច​បើក​ជែង​ទៅ​មុខ​រថយន្ដ​ តែ​ពេល​នោះ​ត្រូវ​ក្រុម​ចោរ​បុក​បណ្ដាល​ ឱ្យ​បាក់ជើង​ឆ្វេង​ ។​

​ករណី​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ ពួក​នេះ​ដែរ​ សមត្ថកិច្ច​នៅ​ពុំ​ទាន់​បញ្ជាក់​ ឱ្យ​ដឹង​ពី​អត្ដសញ្ញាណ​ក្រុម​ចោរប្លន់​និង​ ប្រជាពលរដ្ឋ​ដែល​ស្លាប់​និង​របួស​នៅ​ ឡើយ​ទេ​ ព្រោះ​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ ស្រប​ល់​នៅឡើយ​ ។​

​ដោយឡែក​នៅ​ខេត្ដបន្ទាយមានជ័យ​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជ្រៅ​ និង​កង​ រាជ​អាវុធហត្ថ​ចាប់​ក្រុម​ចោរប្លន់​ទូ​មាស​ នៅ​ក្នុង​ផ្សារ​គោក​តា​សត​បាន​៣​នាក់​ ក្នុង​ ចំណោម​បក្ខពួក​៤​នាក់​ ហើយ​ការ​ឡោម​ ព័ទ្ធ​ចាប់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​  ក្រុម​ចោរ​ក៏​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ បណ្ដាល​ឱ្យ​មន្ដ្រី​កងរាជអាវុធហត្ថ​១​រូប​ រង​របួស​ត្រូវ​ជើង​ ហើយ​សមត្ថកិច្ច​កំពុង​ បន្ដ​ឡោម​ព័ទ្ធ​ចាប់ចោរ​ម្នាក់​ទៀត​ដែល​ កំពុង​រត់គេច​ខ្លួន​ចូល​ព្រៃ​នៅឡើយ​ ។​

​ករណី​ប្លន់​ទូ​មាស​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១២​ ក្នុង​ផ្សារ​ គោក​តា​សត​ ស្ថិត​ក្នុងភូមិ​ជើង​ថ្មី​ ឃុំ​ គោក​ ស្រុក​អូរ​ជ្រៅ​ ខេត្ដបន្ទាយមានជ័យ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ អ្នកស្រី​ ចាន់​ថុ​ល​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​គេ​បានឃើញ​បុរស​៤​នាក់​បាន​មក​ សួរនាំ​រក​ទិញ​ទូរស័ព្ទ​ដៃ​នៅ​ចំណុច​តូប​ លក់​ទូរស័ព្ទ​ដៃ​ជិត​តូប​អ៊ុតសក់​ និង​ទូ​មាស​ ហើយ​ក្រុម​ចោរ​បាន​ដើរ​សំដៅ​ទៅ​តូប​ លក់​ទូរស័ព្ទ​ក៏​ត្រូវ​បានកូន​អ្នកលក់​មាស​ សួរ​ទៅ​ក្រុម​ចោរ​ថា​ ពូ​មក​រក​ទិញ​អី​ ពេល​នោះ​ចោរ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ ដែល​បាន​ពាក់​ម៉ាស់​មុខ​ផង​ ក៏​ដើរ​សំដៅ​ ទៅ​ទូ​មាស​ រួច​ហើយ​ក៏​វាយ​ទៅ​លើ​ម្ចាស់​ តូប​ដែល​ត្រូវជា​ឪពុក​ក្មេង​នេះ​ និង​វាយ​ បំបែក​កញ្ចក់​ប្រមូល​មាស​ដាក់​ចូល​ការុង​ និង​ដក​កាំភ្លើង​ភ្ជង់​អ្នក​ជិតខាង​ ក៏​ដូច​ជា​ អាជីវករ​មួយ​ចំនួន​ទៀត​ដើម្បី​រំដោះខ្លួន​ ចេញពី​កន្លែង​កើតហេតុ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មក​ទល់​នឹង​ ពេល​នេះ​មិន​ទាន់​វាយតម្លៃ​ថា​ ការ​បាត់​ បង់​ដោយ​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​ នេះ​មាន​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​ ប៉ុន្ដែ​ក្រុម​ចោរប្លន់​បាន​បន្សល់​ទុក​នូវ​ម៉ូតូ​ ២​គ្រឿង​ និង​រថយន្ដ​កាម​រី​ស៊េរី​១៩៩៥​ ពណ៌​សម្បក​ឪឡឹក​១​គ្រឿង​ បន្ទាប់​ពី​សមត្ថ​ កិច្ច​បាន​តាម​ប្រមាញ់​ចាប់​ក្រុម​ចោរ​ ប្លន់​ទាំងនេះ​ ។​ សមត្ថកិច្ច​ បន្ដ​ថា​តែ​រយៈ​ ពេល​កន្លះ​ម៉ោង​ក្រោយមក​ការ​ឡោម​ ព័ទ្ធ​ដោយ​កម្លាំង​នគរបាល​សហការ​ជា​ មួយ​កម្លាំង​កងរាជអាវុធហត្ថ​ ក៏​បាន​ចាប់​ក្រុម​ចោរប្លន់​បាន​៣​នាក់​ភ្លាមៗ​ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ អូរ​ជ្រៅ​ ។​ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ចាប់​ដែល​ មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ផ្សារ​គោក​តា​សត​ ។​ ក្នុង​នោះ​សមត្ថកិច្ច​ក៏​ បាន​ដកហូត​កាំភ្លើង​អាកា​ស្វាយ​បត់​២​ដើម​ និង​កាំភ្លើងខ្លី​២​ដើម​ ។​

​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​ចូល​ប្លន់​ ទូ​មាស​នោះ​ឈ្មោះ​ម៉ៅ​ សែ​ម​ និង​ប្រពន្ធ​ ឈ្មោះ​លី​ម​ រស់នៅ​កន្លែង​កើតហេតុ​ខាង​ លើ​ ក៏​រង​ការ​វាយ​ផង​ដែរ​ពី​ក្រុម​ចោរប្លន់​ ខណៈ​ដែល​ពួក​គេ​ចូល​មក​ភ្ជង់​ប្លន់​នោះ​ ។​

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ ការណ៍​នេះ​បានឱ្យ​ដឹង​ថា​ ពេល​ដែល​ក្រុម​ ចោរ​ដក​កាំភ្លើង​ភ្ជង់​តូប​លក់​មាស​ ក៏​ដូច​ ជា​អាជីវករ​ ពេល​នោះ​ក៏​មាន​នគរបាល​ និង​មន្ដ្រី​កងរាជអាវុធហត្ថ​ចូល​មក​ក្នុង​ ផ្សារ​ដើម្បី​កាត់​សម្លៀក​បំពាក់​ផង​ដែរ​ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ឈាន​ទៅ​  ដល់​ការ​ឡោម​ព័ទ្ធ​ក្រុម​ចោរ​ទាំងនេះ​បាន​ ភ្លាមៗ​ ប៉ុន្ដែ​មន្ដ្រី​កងរាជអាវុធហត្ថ​១​រូប​  បាន​រង​របួស​ត្រូវ​ជើង​បន្ទាប់​ពី​មានការ​ ប៉ះទង្គិច​បាញ់​តដៃ​ពី​ក្រុម​ចោរប្លន់​ប្រដាប់​ អាវុធ​នេះ​ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: